ឆ្នាំ ២០២៣
តើ​បេសកកម្ម និង​ការងារបម្រើ​របស់​ព្រះគ្រីស្ទ​គឺជា​អ្វី ?
ខែ មករា ឆ្នាំ ២០២៣


« តើ​បេសកកម្ម និង​ការងារបម្រើ​របស់​ព្រះគ្រីស្ទ​គឺជា​អ្វី ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

លូកា ១

តើ​បេសកកម្ម និង​ការងារបម្រើ​របស់​ព្រះគ្រីស្ទ​គឺជា​អ្វី ?

រូបភាព
ព្រះយេស៊ូវ​កំពុង​បង្រៀន

ទេសនកថា​នៅ​លើ​ភ្នំ ដោយ ជេមស៍ ធីសុទ្ធ © Brooklyn Museum of Art / Bridgeman Images

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចុះ​សេចក្តី​សញ្ញា​នៅក្នុង​ជីវិត​មុន​ឆាកជីវិត​នេះ​ដើម្បី​មក​ផែនដី និង​ធ្វើ​ជា​ព្រះអង្គសង្រ្គោះ​របស់​យើង ( សូមមើល ម៉ូសេ ៤:២; អាលម៉ា ៣:២៧ ) ។ ក្នុងនាម​ជា​ព្រះអង្គសង្រ្គោះ​របស់​យើង ទ្រង់​បាន​សម្រេច​ទាំង​បេសកកម្ម​របស់ទ្រង់ និង​ការងារបម្រើ​របស់​ទ្រង់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖ « បេសកកម្ម​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​រមែងស្លាប់​គឺ​ដើម្បី​សម្រេច​បាន​ដង្វាយ​ធួន​… [ និង ] ដើម្បី​ធ្វើ​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​សម្រាប់​មនុស្ស​គ្រប់គ្នា​ដែល​មាន​ភាពស័ក្តិសម​ដើម្បី​ទទួល​ជីវិត​នេះ ។ … ការងារបម្រើ​របស់​ទ្រង់​គឺជា​អ្វី​គ្រប់យ៉ាង​ដែល​ទ្រង់​បាន​ធ្វើ—អព្ភូតហេតុ​របស់ទ្រង់ ការបង្រៀន​របស់ទ្រង់ សេចក្តី​ស្រឡាញ់​របស់ទ្រង់ ការផ្តោត​ព្រះទ័យ​ទុកដាក់​លើ​ពិធីបរិសុទ្ធ​នានា ការបង្រៀន​យើង​ពី​របៀប​អធិស្ឋាន » ។

ទិដ្ឋភាព​នៃ​បេសកកម្ម និង​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​បាន​ពិពណ៌នា​នៅ​កន្លែង​ជាច្រើន​ក្នុង​ព្រះគម្ពីរ ។ សូម​ក្រឡេកមើល​ការពិពណ៌នា​ដែល ម៉ារា ជា​មាតា​ទ្រង់​បាន​ផ្តល់​ឲ្យ​នៅក្នុង លូកា ១:៤៦–៥៥ ។ ហាណា ក៏ជា​គំរូ​មួយ​នៃ​ការស្តាប់បង្គាប់​ផងដែរ ដោយ​បាន​ផ្តល់​ការអធិស្ឋាន​ស្រដៀងគ្នា​អំពី​ការងារ​បម្រើ​របស់​ព្រះអម្ចាស់​នៅក្នុង សាំយូអែល ទី១ ២:១–១០ ។

ដូចជា​សៀវភៅ​សិក្សា ចូរ​មក​តាម​ខ្ញុំ ផ្តល់​យោបល់ នោះ​អ្នក​អាច​ប្រៀបធៀប​អ្វី​ទាំងនេះ​ទៅនឹង​បទប្រទាន​ពរ​របស់​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ៥:៣–១២ បាន ។

សូម​ពិចារណា​សរសេរ​ពី​ទិដ្ឋភាព​នៃ​ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ ដែល​បទគម្ពីរ​ទាំងនេះ​ពិពណ៌នា ។ នេះ​គឺជា​ឧទាហរណ៍​មួយ​អំពី​ទិដ្ឋភាព​មួយ ៖