ឆ្នាំ ២០២៣
តើ​ខ្ញុំ​អាច​ធ្វើជា​សាក្សី​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?
ខែ មករា ឆ្នាំ ២០២៣


« តើ​ខ្ញុំ​អាច​ធ្វើជា​សាក្សី​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ២; លូកា ២

តើ​ខ្ញុំ​អាច​ធ្វើជា​សាក្សី​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

រូបភាព
ព្រះឱរស​យេស៊ូវ​ផ្ទុំ​នៅ​ក្នុង​ស្នូក

មាន​សុវត្ថិភាព​នៅក្នុង​ក្រោល ដោយ ដាន ប៊ឺរ

នៅពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​បានប្រសូត​មក មនុស្ស​ជាច្រើន​ក្រុម​បាន​ទទួលស្គាល់​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​សន្យានោះ ។ ក្រៅពីម៉ារា និង​យ៉ូសែប មនុស្ស​ទាំងនេះ​រួមមាន អ្នកគង្វាល ស៊ីម្មាន អាណា ហើយ​ក្រោយ​មកទៀត​គឺ​ពួក​ពួកហោរា ។ ពួកគេ​បាន​ថ្លែង​ជា​សាក្សី​អំពី​ភាព​ជាព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​យើង​គឺជា​មនុស្ស​សំខាន់​បំផុត ដែល​យើង​អាច​ចែកចាយ​សាក្សី​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​បាន ។ « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អរ​រីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ ហើយ​យើង​សរសេរ​ស្រប​តាម​ពាក្យ​ព្យាករណ៍​ទាំងឡាយ​របស់​យើង ដើម្បី​ឲ្យ​កូនចៅ​យើង​បាន​ដឹង​ថា តើ​ត្រូវ​ស្វែង​រក​ប្រភព​ណាមួយ​ដើម្បី​ឲ្យ​បាន​ផ្ដាច់​បាប​របស់​ពួកគេ » ( នីហ្វៃទី២ ២៥:២៦ ) ។

សកម្មភាព

សូម​អាន​អំពី​របៀប​ដែល​សាក្សី​ទាំងនេះ​បាន​ឆ្លើយតប នៅពេល​ពួកគាត់​បានឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ជាលើក​ដំបូង ។ បន្ទាប់មក សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់អ្នក​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ​មួយចំនួន​របស់​អ្នក ឬ​កត់ត្រា​ទីបន្ទាល់​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់អ្នក ។

រូបភាព
អ្នកគង្វាល

អ្នកគង្វាល

លូកា ២:១៥–១៨

ប្រសូតកម្ម ដោយ ប្រាយអិន ខល

រូបភាព
ស៊ីម្មាន

ស៊ីម្មាន

លូកា ២:២៥–៣៣

ស៊ីម្មាន និង​ព្រះគ្រីស្ទ © ឡាស ជឺធីនីន / បាន​ទទួល​អាជ្ញាប័ណ្ណ​ពី Goodsalt.com

រូបភាព
អាណា

អាណា

លូកា ២:៣៦–៣៨

អាណា ដោយ ជេមស៍ អិល ចនសុន

រូបភាព
ពួកហោរា

ពួកហោរា

ម៉ាថាយ ២:១១

មីននឺវ៉ា ថៃហ្គឺត (ឆ្នាំ​១៨៨៨–១៩៧៦) ពួកហោរា​បី​នាក់ ឆ្នាំ​១៩៣៧ ប្រេងនៅលើផ្ទាំងក្រណាត់ ៦០ x ៤៥ អ៊ីញ សារមន្ទីរសិល្បៈ​នៃ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៤៣