ឆ្នាំ ២០២៣
ក្រុមគ្រួសារ និង​ពន្លឺ​នៃ​លោកិយ
ខែ មករា ឆ្នាំ ២០២៣


« ក្រុមគ្រួសារ និង​ពន្លឺ​នៃ​លោកិយ » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

សម្រាប់​មាតាបិតា

ក្រុមគ្រួសារ និង​ពន្លឺ​នៃ​លោកិយ

រូបភាព
ក្រុមគ្រួសារ​ជួបជុំ​គ្នា ហើយ​បញ្ចេញ​ស្នាមញញឹម

ជូន​ចំពោះ​មាតាបិតា

គ្រួសារ​គឺជា​ផ្នែក​ដ៏​ចាំបាច់​នៃ​ផែនការ​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​បុត្រាបុត្រី​របស់ទ្រង់ ។ អត្ថបទ​នៅក្នុង​ច្បាប់​ប្រចាំ​ខែ​នេះ​អាច​ជួយ​អ្នក​ឲ្យ​កែលម្អ​ការប្រាស្រ័យ​ទាក់ទង​ក្នុងគ្រួសារ និង​ជួយ​ស្វែងរក​បញ្ហាប្រឈម​ក្នុង​ទំនាក់ទំនង​គ្រួសារ​បាន ។ អ្នក​ក៏​អាច​ប្រើ​ច្បាប់​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​កូនៗ​នូវ​មេរៀន​សំខាន់ៗ​មួយចំនួន​ពី​ព្រះ​គម្ពីរ​សញ្ញាថ្មី​ផងដែរ ។

ការពិភាក្សា​អំពី​ដំណឹងល្អ

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​ដ៏​ពិត​របស់​ខ្ញុំ

សូម​ចែកចាយ​ជាមួយ​គ្រួសារ​របស់​អ្នក​នូវ​ការ​បង្រៀន​មួយ​ចំនួន​ពី​អត្ថបទ​របស់​ប្រធាន បាឡឺដ នៅ​លើ ទំព័រ ៤ អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ក្នុងនាម​ជា​ពន្លឺ​នៃ​លោកិយ​នេះ ។ សូម​បង្កើត​បញ្ជី​ប្រភព​នៃ​ពន្លឺ​នានា​នៅក្នុង​ផ្ទះ​របស់អ្នក​ជា​គ្រួសារ ហើយ​ពិភាក្សា​អំពី​រឿង​ផ្សេងៗ​ដែល​ពន្លឺ​អាចធ្វើ​សម្រាប់​យើង​បាន ។ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ពន្លឺ​ខាង​វិញ្ញាណ ដែលជួយ​ដល់​យើង​តាម​របៀប​ណា ?

បើកចិត្ត​ទំនាក់ទំនងគ្នា​ក្នុង​ក្រុមគ្រួសារ

វា​សំខាន់​ណាស់​ក្នុង​​ការរៀបចំ​ខាង​វិញ្ញាណ​សម្រាប់​ការប្រឈម​នានា​នៅក្នុង​ជីវិត ។ នៅលើ ទំព័រ ១២ សូម​អាន​ដំបូន្មាន​មួយ​ចំនួន​ពី​អ្នកប្រឹក្សា​សុខភាព​ផ្លូវចិត្ត​ស្តីពី​របៀប​ដើម្បី​មាន​ការសន្ទនា​សំខាន់ៗ និង​រឹងមាំ​ជាមួយ​កូនៗ​របស់​អ្នក ។ តើ​គំនិត និង​យោបល់​ទាំងនេះ​មួយណា​ដែល​អ្នក​អាច​អនុវត្ត​ជាមួយ​គ្រួសារ​របស់​អ្នក​បាន ?

ការរៀបចំ​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​ព្រះបន្ទូល

សូម​អាន​អត្ថបទ​របស់​បងប្រុស ខាម៉ាហ្គូ នៅលើ ទំព័រ ៣៨ អំពី​រឿង​ប្រៀបប្រដូច​នៃ​អ្នក​សាបព្រោះ ។ សូម​ពិភាក្សា​ជាមួយ​គ្រួសារ​របស់​អ្នក​ថា តើ​ប្រភេទ​ដី​ខុសៗគ្នា​នៅក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​តំណាង​ឲ្យ​អ្វី ។ កុមារ​តូចៗ​អាច​គូរ​រូបភាព​ចេញពី​រឿង​ប្រៀប​ប្រដូច​នេះ ហើយ​និយាយ​អំពី​វត្ថុ​ទាំងនោះ ហើយ​កុមារ​ធំៗ​អាច​អាន​រឿង​ប្រៀបប្រដូច​នោះ​នៅ​ក្នុង ម៉ាកុស ៤:៣–២០ ហើយ​ចែកចាយ​គំនិត ឬ​សំណួរ​របស់​ពួកគេ ។

ចូរ​មកតាម​ខ្ញុំ ការកម្សាន្ត​សប្បាយ​ប្រចាំ​គ្រួសារ

ការធ្វើ​រឿង​លំបាកៗ​ដោយ​មាន​ជំនួយ​របស់​ព្រះ

ដូចជា​ម៉ារា និង​បងប្អូន​ជីដូន​មួយ​របស់​នាង អេលីសាបិត នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ ( សូមមើល លូកា ១:៥–៥៥ ) ពេលខ្លះ​យើង​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​រឿង​លំបាក ហើយ​អាច​ងឿង​ឆ្ងល់​ថាតើ​យើង​អាច​ធ្វើ​វា​បាន​ដែរ​ឬ​ទេ ។

  1. រៀប​ធុង​ទទេ ដូចជា​ធុងទឹក ឬ​ប្រអប់មួយ​នៅ​ចុងម្ខាងទៀតនៃ​បន្ទប់ ។

  2. សូម​ឲ្យ​ស្លាប​បក្សី​ដល់​សមាជិក​គ្រួសារ​ម្នាក់ៗ ។

  3. ដោយ​ចាប់ផ្តើម​ពី​ធុង​នៅ​ចុងបន្ទប់​ម្ខាង សូមឲ្យ​សមាជិក​គ្រួសារ​ព្យាយាម​ដាក់​រោមសត្វ​របស់​ពួកគេ​ចូលទៅក្នុង​ធុង​នោះ ដោយការ​ផ្លុំ​រោមសត្វ​នោះ​ឲ្យ​នៅលើ​ខ្យល់ ​កាល​ដែល​វា​ហោះ​នៅក្នុង​បន្ទប់ ។

  4. ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​លំបាក សូម​ទុកពេល​ត្រឹមតែ ៣០ វិនាទី​ប៉ុណ្ណោះ ហើយ​ប្រើ​បំពង់បឺត​ដើម្បី​ផ្លុំ​ខ្យល់​នៅលើ​រោមសត្វ​នេះ ។ សូម​បន្ត​កាត់​បន្ថយ​ពេលវេលា​ដែល​បាន​ដាក់​រហូត​ដល់​មិន​អាច​ធ្វើ​សកម្មភាព​នេះ​បាន ។

ការពិភាក្សា ៖ សូមចងចាំ​ថា បញ្ហា​ប្រឈម​មួយចំនួន​អាច​នឹង​មិន​ត្រូវបាន​ដោះស្រាយ​ក្នុង​ជីវិត​នេះ​ទេ សូម​ចែកចាយ​បទពិសោធន៍​មួយ​ដែល​ពង្រឹង​ទីបន្ទាល់​របស់អ្នក​ថា « ការដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់ » ( លូកា ១៨:២៧ ) ។ តើ​ជំហាន​តូចៗ​អ្វីខ្លះ​ដែល​អ្នក​អាច​ធ្វើ​បាន​ជា​រៀងរាល់ថ្ងៃ ដើម្បី​សម្រេច​កិច្ចការ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ហាក់​ដូចជា​មិន​អាច​ធ្វើ​ទៅ​បាន ?