ឆ្នាំ ២០២៣
តើ​ពិធី​បុណ្យជ្រមុជទឹក​បង្ហាញ​ពី​ការគោរព​ប្រតិបត្តិ​យ៉ាង​ដូចម្តេច ?
ខែ មករា ឆ្នាំ ២០២៣


« តើ​ពិធី​បុណ្យជ្រមុជទឹក​បង្ហាញ​ពី​ការគោរព​ប្រតិបត្តិ​យ៉ាង​ដូចម្តេច ? » លីអាហូណា ខែ មករា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣

តើ​ពិធី​បុណ្យជ្រមុជទឹក​បង្ហាញ​ពី​ការគោរព​ប្រតិបត្តិ​យ៉ាង​ដូចម្តេច ?

ព្រះអង្គ​សង្រ្គោះ​របស់​យើង​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​ការប្រតិបត្តិ​ចំពោះ​ព្រះ​វរបិតា​សួគ៌ ដែល​បាន​ប្រកាស​ថា « ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ( យ៉ូហាន ៥:៣០ ) ។

ព្រះ​អង្គសង្រ្គោះ​បាន​ជ្រមុជទឹក​ដើម្បី​បង្ហាញ​ការ​គោរព​ប្រតិបត្តិ​ដ៏​ពិតប្រាកដ​របស់​ទ្រង់​ចំពោះ​ព្រះវរបិតាសួគ៌ ។ ដូចគ្នា​នេះ​ដែរ នៅពេល​យើង​បង្ហាញ​ការ​គោរព​ប្រតិបត្តិ​របស់​យើង​តាមរយៈ​ការទទួល​បុណ្យ​ជ្រមុជទឹក នោះ​យើង​ចូលទៅ​ក្នុង​សេចក្តី​សញ្ញា​ជាមួយព្រះ​ថា យើង​នឹង​ធ្វើ​ជា​សិស្ស​នៃ​ព្រះគ្រីស្ទ​ដែល​មាន​ការលះបង់ និង​ការគោរព​ប្រតិបត្តិ ។ ( សូមមើល នីហ្វៃទី​២ ៣១:៥–១១ ) ។

រូបភាព
យ៉ូហាន​ធ្វើ​ពិធីបុណ្យជ្រមុជទឹក​ថ្វាយ​ព្រះយេស៊ូវ

បទបង្ហាញ​មួយ​ស្ដីពី​ការគោរព​ប្រតិបត្តិ​របស់​ព្រះអង្គ​សង្រ្គោះ​គឺ​មាន​នៅក្នុង​ដំណើររឿង​នៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ទ្រ់ង ៖

« នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលីឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់ ។

តែ​យ៉ូហាន​ប្រកែក​ថា ដូចម្តេច​បានជា​ទ្រង់​យាង​មក​ឯ​ទូលបង្គំ គឺ​ទូលបង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ ?

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរឲ្យ​យើង​ធ្វើ​សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ » ( ម៉ាថាយ ៣:១៣–១៥ ) ។

យ៉ូហាន​ជ្រមុជ​ទឹក​ថ្វាយ​ព្រះយេស៊ូវ ដោយ ហារី អាន់ឌើរសិន