២០១៦
ទៅ​ស្ទូច​ត្រី
October 2016


ទៅស្ទូច​ត្រី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ ចចចារ ស.រ.អា. ។

ហេដិន​មាន​ចិត្ត​អន្ទះសារ​ចង់​ទៅ​ស្ទូច​ត្រី ! ប្រសិនបើ ដាន់​មិន​បាន​មក​ជាមួយ​នោះ មិន​ដឹង​ល្អ​យ៉ាង​ណា​ទេ ។ …

« ខ្ញុំ​មាន​ក្រុម​គ្រួសារ​លើ​ផែនដី ។ គេ​ផ្ដល់​ក្ដី​សុខ​ដល់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៤៥ ) ។

រូបភាព
gone fishing

« តោះ​ចូរ​យើង​យក​ឧបករណ៍​ស្ទូច​ត្រី ។ ដល់​ពេល​ស្ទូច​ត្រី​ហើយ ! » ឪពុក​បាន​និយាយ ។

ហេដិន​បាន​ញញឹម​ពេល​គាត់​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ។ អ្វី​គ្រប់​យ៉ាង​មាន​ភាព​ស្រស់បំព្រង និង មាន​ភាព​រីករាយ ។ មាន​តែ​ពួកគេ​ទេ​ដែល​ទៅ​បឹង​នោះ !

ហេដិន​បាន​ដើរ​តាម​ប៉ា​ទៅ​ក្រោយ​ឡាន ហើយ​លើក​ប្រអប់​ឧបករណ៍​ស្ទូច​ត្រី​ចេញ​ពី​ខ្លុប​ឡាន ។ វា​ធ្ងន់​ណាស់ ប៉ុន្តែ​គាត់​មិន​ត្អូញ​ទេ ។ គាត់​អាច​យួរ​របស់​ធ្ងន់ៗ​បែប​នោះ ម្តង​ពីរ​ក៏​បាន​ដែរ​ឲ្យ​តែ​បាន​មក​ស្ទូច​ត្រី​ជាមួយ​ប៉ា ។

ដងសន្ទូចប៉ះកកិត​គ្នា​នៅពេល​ប៉ា​បាន​ទាញ​វា​ចេញ​មក ។ គាត់​និយាយ​ថា « មើល​ទៅ​ដាន់​ដូច​ជា​ងងុយ​ដេក ។ តើ​កូន​ដាស់​វា​បាន​ទេ ? »

ហេដិន​ព្យាយាម​មិន​ដកដង្ហើម​ធំ ។ « បាទ បាន » ។

គាត់​ស្ទើរតែ​ភ្លេច​ថា​ប្អូនប្រុស​គាត់ ដាន់​ក៏​បាន​មក​ផងដែរ ។ ដាន់​តែងតែ​រត់​លេង ហើយ​និយាយ​ឮៗ ។ គាត់​បាន​ធ្វើ​ឲ្យ​ត្រី​ផ្អើល​អស់ !

គាត់​បាន​មើល​តាម​កញ្ចក់ទ្វារ​ឡាន ។ « ដាន់ ក្រោក​ឡើង » ។

ប៉ុន្តែ​ដាន់​នៅ​តែ​ដេក​នៅ​ឡើយ ។

ហេដិន​ឈប់​បន្តិច ។ ដោយ​ក្តី​សង្ឃឹម​ថា ដាន់​អាច​ដេក​រហូត​ដល់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ហេដិន​ងាក​ទៅ​ទាញ​ប្រអប់​ដាក់​ឧបករណ៍​ស្ទូច​ត្រី​ដោយ​ស្ងាត់ៗ យក​ទៅ​កន្លែង​ប៉ា​ស្ទូច​ត្រី​នៅ​ឯ​មាត់​បឹង ។

« នេះ​គឺ​ជា​នុយ រួម​ទាំង​ដង្កូវ​ផង ! »

ប៉ា​បាន​យក​ប្រអប់​ដាក់​ឧបករណ៍​ស្ទូច​ត្រី​ពី​គាត់ ។ « ល្អណាស់ អរគុណ » ។ ក្រោយ​មក​ប៉ា​បាន​ងាកមើល​ជុំវិញ​ខ្លួន ។ « តើ​ប្អូន​ឯង​នៅ​ឯ​ណា ? »

ហេដិន​បាន​ក្រឡេក​មើល​ទៅ​ឡាន ។ គាត់​បាន​ឆ្ងល់​ភ្លាម​ថា តើ ប្អូន​គាត់ មាន​អារម្មណ៍​បែបណា ពេល​គាត់​បាន​ដឹង​ខ្លួន​ឡើង​ហើយ​នៅ​តែ​ឯង​នា​កន្លែង​ថ្មី​នេះ ។ ហេដិន​មាន​អារម្មណ៍​មិន​ល្អ​ឡើយ ។ ប្រាកដ​ណាស់ គាត់​ប្រហែល​ជា​ភ័យ​ខ្លាំង​ណាស់​ហើយ ។ ហើយ​ដាន់​មាន​អាយុ​តែ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ។

« ចាំ​មួយ​ភ្លែត ប៉ា ។ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ » ។ ប៉ុន្តែ​នៅពេល​គាត់​មើល​ទៅក្នុង​ឡាន អត់​ឃើញ​ដាន់​ទេ !

ហេដិន​មិន​អាច​ស្តាប់​ឮ​សំឡេង​សត្វ​ល្អិត​អ្វី​ទៀត​ឡើយ ។ អ្វី​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ស្ងាត់ស្ងៀម ។

« ដាន់​អត់​នៅ​ក្នុង​ឡាន​ទេ ! » ហេដិន​បាន​ស្រែក ។

ប៉ា​បាន​មក​យ៉ាង​លឿន​ហើយ​មើល​នៅក្នុង​ឡាន ។

ប៉ា​បាន​និយាយ​ថា « វា​ប្រហែល​ជា​កំពុង​រក​ពួកយើង​ហើយ » ។ « វា​គ្រាន់តែ​មួយ​ភ្លែត​សោះ ។ វា​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ »។

ហេដិន​បាន​ព្យាយាម​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់ ប៉ុន្តែ​គាត់​ភ័យ​បុក​ពោះ ។ « តើ​ខ្ញុំ​អាច​អធិស្ឋាន​បាន​ទេ ? »

« ប៉ា​គិត​ថា នេះ​ជា​គំនិត​ល្អ​ណាស់ » ។

ហេដិន​បាន​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌ សម្រាប់​ប្អូន​ប្រុស​របស់​គាត់ ហើយ​ទូលសុំ​ឲ្យ​ពួកគេ​អាច​រក​ដាន់​ឃើញ​ភ្លាម ដើម្បី​កុំ​ឲ្យ​គាត់​ភ័យខ្លាច ។

ពេល​ហេដិន​បាន​បញ្ចប់​ការអធិស្ឋាន គាត់​ឈប់​មាន​ចិត្ត​តានតឹង ។

ប៉ា​បាន​ដាក់​ដៃ​លើ​ស្មា​របស់​ហេដិន ។ « ចុះប្រសិនបើ​កូន​ជា​ដាន់​វិញ តើ​កូន​មាន​អារម្មណ៍​ដូចម្តេច ? តើ​កូន​នឹង​ទៅ​ណា ? »

ហេដិន​បាន​ឃើញ​ថា​ទ្វារ​ឡាន​ម្ខាង​ទៀត​បាន​បើក ។ ដាន់​ប្រហែល​ជា​មិន​បាន​ឃើញ​ពួកគេ​នៅ​ឯ​មាត់​បឹង ។ ហេដិន​បាន​ចង្អុល​ទៅ​ស្នាម​ដាន​ជើង​នៅ​ក្បែរ​នោះ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ប្រហែល​ជា​ចាប់ផ្តើម​ដើរ​តាម​ផ្លូវ​នេះ » ។

ពួកគេ​បាន​ប្រញាប់​ដើរ​តាម​ស្នាម​ដាន​ជើង​នោះ ។

យើង​ហាក់បី​ដូច​ជា​ដើរ​យឺត​ណាស់ ។ នៅពេល​គាត់​ដើរ ហេដិន​បាន​បន្ត​អធិស្ឋាន​ក្នុង​ចិត្ត​គាត់ ។ បន្ទាប់​ពី​ដើរ​បាន​មួយ​សន្ទុះ​មក ពួកគេ​បាន​ដើរ​តាម​ស្នាម​ដាន​ជើង​នោះ​មក​ដល់​កៅអី​វែង ហើយ​បាន​ឃើញ ដាន់​នៅ​ពីមុខ​ពួកគេ ។

« ដាន់ ! » ហេដិន​បាន​ស្រែក ។

ដាន់​បាន​បែរ​មក ហើយ​ញញឹម ។ « ហេ៎ តើ​ប៉ា និង​បង​នាំ​គ្នា​ទៅ​ណា ? »

ដល់​ពេល​រីករាយ​វិញ​ហើយ ។ ហេដិន​បាន​រត់​ទៅ​រក​ដាន់ ហើយ​ឱប​គាត់​យ៉ាង​ណែន ។

ហេដិន​បាន​និយាយ​ថា « បង​រីករាយ​ណាស់​ដែល​រកឃើញ​ប្អូន​វិញ » ។ គាត់​បាន​អធិស្ឋាន​ថ្លែង​ក្នុង​ចិត្ត​របស់​គាត់​ភ្លាម​ដើម្បី​ថ្លែង​អំណរគុណ ។

ដាន់​បាន​ញញឹម ។ « តើ​ត្រី​នៅ​ឯ​ណា ? »

ហេដិន​បាន​និយាយ​ថា « មក​នេះ​បង​នឹង​ឲ្យ​ប្អូន​មើល » ។ គាត់​រត់​យ៉ាង​អន្ទះសា​ទៅ​មាត់​បឹង ។ « ឥឡូវ​នេះ​ចាំ​មើល​ថា​នរណា​ចាប់​បាន​ត្រី​មុន​គេ ។ ខ្ញុំ​នឹង​ជួយ​បិទ​នុយ​សន្ទូច​ឲ្យ​បង » ។