២០១៦
យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
October 2016


យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
children at family home evening

« កុមារ​តូចៗ និង​ពិធី​សាក្រាម៉ង់ » ទំព័រ​ទី ១៦ ៖ ក្នុងនាម​ជា​ឪពុកម្តាយ​បន្ទាប់​ពី​អាន​អត្ថបទ​នោះ​ហើយ អ្នក​អាច​ពិភាក្សា​របៀប​នានា​ដើម្បី​បង្រៀន​កូនតូចៗ​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ពិធីសាក្រាម៉ង់ និង សេចក្តីសញ្ញា ដែល​ពួកគេ​នឹង​ចុះ​នៅ​ថ្ងៃ​ខាង​មុខ​ពេល​បុណ្យជ្រមុជទឹក ។ អ្នក​អាច​ប្រើ​ការអធិស្ឋាន​សាក្រាម៉ង់ ( មាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៧៧, ៧៩ ) ដើម្បី​បង្រៀន​អំពី​ការសន្យា​ដែល​យើង​ធ្វើ​ពេល​បុណ្យ​ជ្រមុជទឹក ហើយ​របៀប​ទទួលទាន​សាក្រាម៉ង់​រាល់​សប្តាហ៍​អាច​ឲ្យ​យើង​រំឭក​ការសន្យា​ទាំង​នោះ ។ អ្នក​អាច​បង្កើត​គំនិត​ដើម្បី​ជួយ​កូន​តូចៗ​របស់​អ្នក ឲ្យ​ផ្តោត​ចិត្ត​លើ​ព្រះអង្គសង្គ្រោះ​អំឡុង​ពេល​សាក្រាម៉ង់ ដូចជា​បង្កើត​សៀវភៅ​រូបភាព​សាមញ្ញៗ​ដែល​មាន​រូប​របស់​ព្រះអង្គសង្គ្រោះ ។

« រូបមន្ត​សម្រាប់​ការ​រៀនសូត្រ » ទំព័រ ៦២ ៖ ប្រសិនបើ​អ្នក​មាន​កូន​ធំៗ​ដែល​អាច​សិក្សា​ព្រះគម្ពីរ​ដោយ​ខ្លួន​គេ​បាន នោះ​សូម​គិត​ពី​ការអាន​អត្ថបទ​នេះ​ជាមួយ​ពួកគេ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សាកល្បង​យោបល់​នានា​ដែល​មាន​ក្នុង​អត្ថបទ​នោះ ។ អ្នក​អាច​ឲ្យ​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ បង្កើត​សៀវភៅ​កំណត់ហេតុ​សិក្សា​ផ្ទាល់​ខ្លួន​មួយ ហើយ​ដាក់​គោលដៅ​សរសេរ​វា​ឲ្យ​បាន​ទៀងទាត់ ។ សមាជិក​គ្រួសារ​អាចអាច​ស្ម័គ្រ​ចិត្ត​ចែកចាយ​គំនិត និង ការបំផុស​គំនិត​មក​ពី​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេ​ក្នុង​កម្មវិធី​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​នា​ពេល​ខាង​មុខ ។