២០១៦
ក្រុមគ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ
October 2016


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

ក្រុមគ្រួសារ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បង្កើន​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​យ៉ាង​ដូចម្តេច ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ reliefsociety.lds.org ។

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព
family walking near the temple

រូបថត​ពី​ខាង​មុខ​ព្រះវិហារ​បរិសុទ្ធ ប៊ុយណូហ្សែ អាហ្សង់ទីន

ខារ៉ូល អិម ស្ទេហ្វិន ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​មាន​ប្រសាសន៍​ថា « នៅក្នុង​ទំនុកបទ​របស់ [ ចម្រៀង​ថ្នាក់​កុមារ ] ‹ ក្រុម​គ្រួសារ​គឺ​មក​ពី​ព្រះ › …យើង​ត្រូវ​បាន​រំឭក​ពី​គោលលទ្ធិ​ដ៏​បរិសុទ្ធ ។ យើង​ពុំ​ត្រឹម​តែ​បាន​ដឹង​ថា ក្រុម​គ្រួសារ​គឺ​មក​ពី​ព្រះ​ប៉ុណ្ណោះ​ទេ យើង​ក៏​ដឹង​ផងដែរ​ថា យើង​ម្នាក់ៗ​គឺ​ជា​ផ្នែក​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ ។ …

ផែនការ​របស់​ព្រះវរបិតា​សម្រាប់​កូនចៅ​ទ្រង់ គឺ​ជា​ផែនការ​នៃ​សេចក្ដី​ស្រឡាញ់ ។ វា​ជា​ផែនការ​ដែល​រួបរួម​កូនចៅ​របស់​ទ្រង់—ដែល​ជា​ក្រុម​គ្រួសារ​ទ្រង់—ជាមួយ​ទ្រង់ » ។

អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ក៏​ជឿ​ដែរ​ថា ស្របតាម​ទំនៀមទម្លាប់​ដ៏រឹងមាំគ្រួសារ មិន​ត្រឹម​តែ​ជា​ស្ថាប័ន​គ្រឹះ​នៃ​សង្គម សេដ្ឋកិច្ច និង វប្បធម៌​មួយ​ដែល​មាន​ស្ថេរភាព​ខាង​គុណ​តម្លៃ​ប៉ុណ្ណោះ​ទេ—ប៉ុន្តែ​ក្រុមគ្រួសារ​ក៏​ជា​ស្ថាប័ន​គ្រឹះ​នៃ​ភាព​អស់កល្ប និង នៃ​នគរ និង រដ្ឋាភិបាល​របស់​ព្រះ​ផងដែរ ។

យើង​ជឿ​ថា អង្គភាព និង រដ្ឋាភិបាល​នៃ​ស្ថានសួគ៌ នឹង​ត្រូវបាន​ស្ថាបនា​ឡើង​ជុំ​វិញ​គ្រួសារ និង សាច់ញាតិ​ទាំងឡាយ » ។

បូនី អិល អូស្ការ​សុន ជា​ប្រធាន​យុវនារី​ទូទៅ​បាន​មាន​ប្រសាសន៍​ថា ៖ « មនុស្ស​គ្រប់គ្នា មិន​ថា​មាន​ស្ថានភាព​អាពាហ៍ពិពាហ៍​យ៉ាងណា ឬ មាន​កូន​ប៉ុន្មាន​ទេ អាច​ធ្វើជា​អ្នក​ការពារ​ផែនការ​របស់​ព្រះអម្ចាស់ ដែល​បានពិពណ៌នា​នៅក្នុង​សេចក្ដីប្រកាស​អំពីគ្រួសារ​បាន ។ ប្រសិន​បើ​វា​គឺ​ជា​ផែនការ​របស់​ព្រះអម្ចាស់ វា​គួរ​តែ​ជា​ផែនការ​របស់​យើង​ដែរ ! »

បទគម្ពីរ​បន្ថែម

គោលលទ្ធិ និង សេចក្តីសញ្ញា ២:១–៣, ១៣២:១៩

គោលលទ្ធិ​អំពី​គ្រួសារ

ស៊ិស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​បង្រៀន​ថា សាសនាវិទ្យា​មួយ​អំពី​គ្រួសារ គឺ​វា​ផ្អែក​ទៅលើ​ការបង្កបង្កើត ការធ្លាក់ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ៖

« ការបង្កើត​ផែនដី បាន​ផ្ដល់​នូវ​កន្លែង​មួយ​ដែល​ក្រុមគ្រួសារ​អាច​រស់នៅ​បាន ។ ព្រះ​បាន​បង្កើត​បុរស និង​ស្ដ្រី​ដែល​ជា​ធាតុ​ដ៏​សំខាន់​ពីរ​រួមបញ្ចូល​គ្នា​នៃ​គ្រួសារ​មួយ ។ វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​ដែល​ថា​អ័ដាម និង​អេវ៉ា ត្រូវបាន​ផ្សារភ្ជាប់ និង​បង្កើត​ជា​ក្រុមគ្រួសារ​ដ៏​អស់កល្ប​មួយ ។

… ការធ្លាក់​បាន​ធ្វើ​ឲ្យ​ពួកគាត់​មាន​លទ្ធភាព ដើម្បី​មាន​កូនប្រុស និង​កូនស្រី​ទាំងឡាយ ។

ដង្វាយធួន​របស់ [ ព្រះគ្រីស្ទ ] អនុញ្ញាត​ឲ្យ​គ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដ៏​អស់កល្ប​ជានិច្ច ។ វា​អនុញ្ញាត​ឲ្យ​គ្រួសារ​ទាំងឡាយ មាន​ការរីក​ចម្រើន និង​មាន​ភាពឥតខ្ចោះ​អស់កល្ប​ជានិច្ច ។ ផែនការ​នៃ​សុភមង្គល ដែល​ត្រូវបាន​ហៅ​ថា​ជា​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ផងដែរ គឺជា​ផែនការ​មួយ​ដែល​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមគ្រួសារ ។ …

… នេះ​គឺ​ជា​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ … ប្រសិនបើ​គ្មាន​ក្រុមគ្រួសារ នោះ​គ្មាន​ផែនការ គ្មាន​ហេតុផល​សម្រាប់​ជីវិត​រមែង​ស្លាប់​នេះ​ឡើយ » ។

កំណត់​ចំណាំ

  1. ខារ៉ូល អិម ស្ទីហ្វិន « The Family Is of God » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១, ១៣ ។

  2. អិល ថម ភែរី « Why Marriage and Family Matter—Everywhere in the World » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤១ ។

  3. បូនី អិល អូស្ការសុន « Defenders of the Family Proclamation » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៥ ។

  4. ជូលី ប៊ី ប៊េក « Teaching the Doctrine of the Family » Liahona ខែ មិនា ឆ្នាំ ២០១១ ទំព័រ ៣២, ៣៤ ។