២០១៦
ទំព័រ​របស់​យើង
October 2016


ទំព័រ​របស់​យើង

រូបភាព
our page

យើង​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ

រូបភាព
drawing of married couple at the temple

នៅពេល​ខ្ញុំ​គូរ​រូប​នេះ ខ្ញុំ​បាន​គិត​ថា ប្រសិនបើ​ខ្ញុំ​ធ្វើតាម​ព្រះបញ្ញត្តិ នោះ​ខ្ញុំ​នឹង​អាច​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នា​ថ្ងៃ​ណា​មួយ ដូច​ជា​ឪពុកម្តាយ​របស់​ខ្ញុំ​ផងដែរ ហើយ​ផ្សារភ្ជាប់ និង មាន​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់គ្រួសារ និង ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ ។

ម៉ាណូលីតា ជី អាយុ ៨ ឆ្នាំ ( កាល​គូរ​រូបភាព​នេះ ) ឈី​ម៉ាតេណាហ្គោ ក្វាតេម៉ាឡា

រូបភាព
photograph of family at the temple

វា​អស្ចារ្យ​ណាស់​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។ វា​ជា​ការធ្វើ​ដំណើរ​ដ៏​វែង​មួយ​ពី​ទីក្រុង​របស់​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ—ជិត ១៤ ម៉ោង ។ ពួកយើង​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​អន្ទះសា​ឲ្យ​ដល់​អាយុ ១២ ឆ្នាំ​ឆាប់ៗ ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ជីដូនជីតា​របស់​ខ្ញុំ ។ បទចម្រៀង​ដែល​ខ្ញុំ​ពេញ​ចិត្ត​នោះ​គឺ​បទ « ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ » ។ ខ្ញុំ​ចង់​រៀបការ​នៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ខ្ញុំ​ដឹង​ថា​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ព្រះអម្ចាស់ ។

ជូលី ឃ្យូ អាយុ ១១ ឆ្នាំ ( កាល​ពេល​ថត​រូប ) ហ្គោអៀស ប្រទេស ប្រេស៊ីល

រូបភាព
sisters and a drawing of the temple

ប្អូនស្រី​របស់​ខ្ញុំ និង ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ មើរីដា យូកាតាន់ ម៉ិកស៊ិក គ្រប់​ពេល​ដែល​វួដ​របស់​យើង​ត្រូវបាន​ចាត់​ឲ្យ​ទៅ ។ យើង​បាន​ចំណាយ​ពេល​លេង​នៅក្នុង​សួនច្បារ ហើយ​យើង​លេង​ជាមួយ​ក្មេងៗ​ដទៃ​ទៀត​ដែល​មក​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​នា​ថ្ងៃ​ខាង​មុខ ។

ម៉ាថា អេស អាយុ ៦ ឆ្នាំ ( កាលពេល​គូរ​រូបភាព ) យូកាតាន់ ម៉ិកស៊ិក

រូបភាព
drawing of temple

ដោយ អេលែន អ៊ី អាយុ ១០ ឆ្នាំ ( កាលពេល​គូរ​រូបភាព ) សាន់សាល់វ៉ាឌ័រ អែលសាល់វ៉ាឌ័រ