២០១៦
ការធ្វើ​ដំណើរ​ទៅកាន់​ដែនដី​សន្យា ។
October 2016


រឿង​ចេញ​ពី​ព្រះគម្ពីរ​មរមន

ការធ្វើ​ដំណើរ​ទៅកាន់ ដែនដី​សន្យា

ដកស្រង់​ចេញ​ពី អេធើរ ២–៣, ៦

រូបភាព
traveling to the promised land 1
រូបភាព
traveling to the promised land 2
រូបភាព
traveling to the promised land 3

យ៉ារេឌ និង បងប្រុស​របស់​លោក​បាន​រស់នៅក្នុង​ជ្រលង​ភ្នំ​មួយ​ជាមួយ​គ្រួសារ និង មិត្តភក្ដិ​ជាច្រើន​របស់​ពួកលោក ។ ព្រះយេស៊ូវគ្រីស្ទ បាន​យាង​មក​ជួប​បងប្រុស​របស់​យ៉ារេឌ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​ទូក​ដើម្បី​នាំ​ប្រជាជន​លោក​ជិះ​ឆ្លង​មហាសមុទ្រ​ទៅកាន់​ដែនដី​សន្យា ។

ប្រជាជន​នោះ​បាន​ធ្វើ​ទូក​ដោយ​មិន​ដាក់​បង្អួច​ឡើយ ។ បងប្រុស​របស់​យ៉ារេឌ​ព្រួយ​បារម្ភ​ពី​ខ្យល់​ដក​ដង្ហើម និង ការមើល​ឃើញ​របស់​ពួកគេ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ពួកគេ​គួរ​ធ្វើ​រន្ធ​នៅលើ​ទូក​នោះ​ដើម្បី​ឲ្យ​មាន​ខ្យល់ ។

ចុះ​ពន្លឺ​សម្រាប់​បំភ្លឺ​វិញ​នោះ ? បងប្រុស​របស់​យ៉ារេឌបាន​បំបែក​ក្រួស​ចំនួន ១៦​ដុំ ។ លោក​បាន​សុំ​ឲ្យ​ព្រះយេស៊ូវ​ពាល់​ក្រួសទាំង​នោះ​ដោយ​ព្រះហស្ត​របស់​ទ្រង់​ដើម្បី​ធ្វើ​ឲ្យ​វា​ភ្លឺ​ឡើង ។

បងប្រុស​របស់​យ៉ារេឌ​បាន​ឃើញ​ព្រះយេស៊ូវ​ពាល់​ក្រួសនីមួយៗ​ដោយ​ព្រះហស្ត​ទ្រង់ ។ ក្រួសទាំង​នោះ​មាន​ពន្លឺ​ភ្លឺ​ចែងចាំង ។ ដោយសារ​លោក​មាន​សេចក្តីជំនឿ​ជា​ខ្លាំង នោះ​បងប្រុស​របស់​យ៉ារេឌ​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ !

ព្រះ​បាន​បណ្តាល​ឲ្យ​មាន​ខ្យល់​ដ៏​ខ្លាំងក្លា​បោកបក់​ទូក​ទាំង​នោះ​ឆ្លងកាត់​មហា​សមុទ្រ ។ នៅពេល​ពួកគេ​បាន​ទៅ​ដល់​ដែនដី​សន្យា ពួកសាសន៍​យ៉ារេឌ​បាន​អធិស្ឋាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​ចំពោះ​ការការពារ​ពួកគេ ។

យើង​អាច​ធ្វើ​ដូច​ជា​បងប្រុស​របស់​យ៉ារេឌ នៅពេល​យើង​ទុកចិត្ត​លើ​ព្រះ ហើយ​មានសេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។