សន្និសីទទូទៅ
ប្រមូលផ្តុំគ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ប្រមូលផ្តុំគ្នា​ទៅផ្ទះ​ដោយ​សុវត្ថិភាព

យើង​ស្ថិត​នៅ​ទីតាំង​ពិសេស​មួយ​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំងនន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្រោម​ផែនការ​របស់​ព្រះវរបិតា ។

ប្រធាន រ័សុល អិម ណិលសុន ដែល​ជា​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការទទួល​ខុសត្រូវ​ដ៏​ពិសេស​របស់​យើង​គឺ​ត្រូវ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ និង​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើកទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះ​វរបិតា​នៃ​វិញ្ញាណ​របស់​យើង​មាន​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ប្រមូលផ្តុំគ្នាទៅផ្ទះ​ដោយ​សុវត្ថិភាព ។

ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​សម្រាប់​ការប្រមូល​ផ្តុំ​បុត្រាបុត្រី​របស់​ទ្រង់​ទៅ​ផ្ទះ​នៅ​ឯ​ស្ថានសួគ៌​របស់​យើង​ដោយ​សុវត្ថិភាព គឺ​មិន​ផ្អែកលើ​ភាពជោគជ័យ​របស់​ពិភពលោក ស្ថានភាព​សេដ្ឋកិច្ច ការអប់រំ ពូជសាសន៍ ឬ​ភេទ​នោះ​ទេ ។ ផែនការ​របស់​ព្រះវរបិតា​គឺ​ផ្អែកលើ​សេចក្តី​សុចរិត ការរក្សា​បទបញ្ញត្តិ​របស់ទ្រង់ និង​ការទទួល​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ការគោរព​សេចក្តីសញ្ញា​ដែល​យើង​ចុះ ។

គោលលទ្ធិ​ដែល​បាន​បំផុសគំនិត​ដ៏​ទេវភាព ដែល​ថា​យើង​ទាំងអស់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហើយ « ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ » ដែល​គូសបញ្ជាក់​ពី​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការប្រមូលផ្តុំ​នេះ ។ គោលលទ្ធិ​នេះ​ស្រប​ដល់​អស់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​ស្ថានភាព​សេដ្ឋកិច្ច និង​ជាតិសាសន៍​ចម្រុះ​ដើម្បី​ទទួល​បាន​បទពិសោធន៍​ជីវិត​កាន់​តែ​ប្រសើរ​ឡើង ។ យើង​សូម​សរសើរ និង​ចូលរួម​ក្នុង​កិច្ចការ​នេះ ។ លើស​ពី​នេះ​ទៅទៀត យើង​ចង់​ឲ្យ​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់​មករក​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​ដែល​ទ្រង់​ប្រទាន​តាម​រយៈ​ដំណឹងល្អ​របស់​ទ្រង់ ។ នៅ​ក្នុងការណែនាំរបស់​ព្រះអម្ចាស់​ចំពោះ​គោលលទ្ធិ និង​សេចក្តីសញ្ញា ទ្រង់​បាន​ប្រកាស​ថា « ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ឆ្ងាយ អើយ និង​អ្នក​រាល់​គ្នា ដែល​នៅ​លើ​កោះ​ក្នុង​សមុទ្រ​អើយ ចូរ​ស្ដាប់​ព្រម​គ្នា​ចុះ ។

ខ្ញុំ​ចូល​ចិត្ត​នៅ​ខ​ដំបូង​បំផុត​ក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា​បាន​បញ្ចូល​ប្រជាជន​ដែល​រស់នៅ​លើ « កោះ​ក្នុង​សមុទ្រ » ។ ខ្ញុំ​ធ្លាប់​បាន​ការហៅ​ជាក់លាក់​ចំនួន​បី​ដើម្បី​បម្រើ និង​រស់នៅ​លើ​កោះ​នៃ​មុទ្រ » ។ ទីមួយ​ខ្ញុំ​បានបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​នៅ​កោះ​ប្រទេស​អង់គ្លេស ទីពីរ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី​នៅ​កោះ​នៃ​ប្រទេស​ហ្វីលីពីន ហើយ​បន្ទាប់​មក​ជា​ប្រធាន​តំបន់​នៅ​កោះ​ប៉ាស៊ីហ្វិក ដែល​រួម​មាន​កោះ​ជា​ច្រើន​ទៀត​នៅ​ប៉ូលីណេស៊ី ។

តំបន់​ទាំង​បី​នេះ បាន​ប្រមូលគ្នា​ដោយ​ជោគជ័យ​នូវ​ពួក​អ្នកជឿ​មក​កាន់​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ដល់​កោះ​នៃ​ប្រទេស​អង់គ្លេស​ដំបូង​នៅ​ឆ្នាំ ១៨៣៧ ។ រឿង​នេះ​បាន​កើត​ឡើង​នៅ​មួយ​ឆ្នាំ បន្ទាប់ពី​ការឧទិ្ទសឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ដោយ យ៉ូសែប ស្ម៊ីធ ដែល​ម៉ូសេ​បាន​បញ្ជូន​នូវ« កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូលផ្តុំ​សាសន៍​អ៊ីស្រាអែល ពី​ទិស​ទាំងបួន​នៃ​ផែន​ដី ហើយ​នឹង​ការ​នាំ​ពូជ​អំបូរ​ទាំង​ដប់​ចេញ​ពី​ដែនដី​ភាគ​ខាង​ជើង​មក » ។ ជោគជ័យ​ដំបូង​នៅ​កោះ​នៃ​ប្រទេស​អង់គ្លេស​គឺជា​រឿង​អស្ចារ្យ​ណាស់ ។ នៅ​ឆ្នាំ ១៨៥១ សមាជិក​សាសនាចក្រ​ជាង​ពាក់​កណ្តាល​គឺ​ជា​អ្នកប្រែចិត្ត​ជឿ​ដែល​បាន​ទទួល​បុណ្យជ្រមុជទឹក​ដែល​រស់នៅ​លើ​កោះ​នៃ​ប្រទេស​អង់គ្លេស ។

នៅ​ឆ្នាំ ១៩៦១ អែលឌើរ ហ្គរដុន ប៊ី ហ៊ីងគ្លី បាន​ទៅ​ទស្សនកិច្ច ហើយ​បាន​ផ្ដួចផ្ដើម​ការងារ​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​នៅ​កោះ​ហ្វីលីពីន ។ នៅពេល​នោះ មាន​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ហ្វីលីពីន​តែ​ម្នាក់​គត់ ។ អ្វី​ដ៏​គួរ​ឲ្យ​អស្ចារ្យ​នោះ​គឺ សព្វថ្ងៃ​មាន​សមាជិក​សាសនាចក្រ​ជាង ៨៥០,០០០ នាក់​នៅ​កោះ​ហ្វីលីពីន ។ ខ្ញុំ​កោតសរសើរ​ប្រជាជន​ហ្វីលីពីន ពួកគេ​មាន​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

ប្រហែល​អ្វី​ដែល​គេ​មិន​សូវ​ដឹង​នោះ​គឺ​ការងារ​ផ្សព្វផ្សាយ​សាសនា​ដែល​កំពុង​បន្ត​នៅ​លើ​កោះ​ប៉ូលីណេស៊ី ។ ការងារ​នេះ​បាន​ចាប់ផ្តើម​នៅឆ្នាំ ១៨៤៤ នៅពេល​ដែល អេឌីសិន ប្រាត្ត បាន​មក​ដល់​កន្លែង​ដែល​ឥឡូវ​នេះ​ហៅ​ថា ប៉ូលីណេស៊ី បារាំង ។​ ប្រជាជន​បូលីណេស៊ី​ជា​ច្រើន​បាន​ជឿចំពោះ​ក្រុម​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច៧ហើយ​បាន​ទទួល​យក​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ពួកគេ ។ សព្វថ្ងៃ​នេះ ស្ទើរតែ ២៥ ភាគរយ​នៃ​ប្រជាជន​ប៉ូលីណេស៊ី នៅ​កោះ​ប៉ូលីណេស៊ី ជា​សមាជិក​នៃ​សាសនាចក្រ ។

មាន​ពេល​មួយ​ខ្ញុំ​បាន​ស្តាប់​ក្មេង​ស្រី​អាយុ ១៧ ឆ្នាំ​ម្នាក់​នៅ​លើ​កោះ​តាហ៊ីទី ឆ្ងាយ​មួយ ដែល​ជា​សមាជិក​ជំនាន់​ទី​ប្រាំពីរ ។ នាង​គោរព​ដល់​បុព្វការីជន​របស់​នាង​ដែល​បាន​ផ្លាស់ប្រែ​ចិត្ត​ជឿ​នៅ​ឆ្នាំ ១៨៤៥ នៅ​ទូប៊ុយ ពីរ​ឆ្នាំមុនពេល​សមាជិក​សាសនាចក្រ​ដំបូងៗ​បាន​មកដល់​ជ្រលង​ភ្នំ​សលត៍ លេក ។

គោលលទ្ធិ​របស់​យើង​គឺ​ច្បាស់លាស់​ថា​នឹង​មាន​ពេលវេលា និង​រដូវកាល​មួយ​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​ទទួល និង​ឆ្លើយតប​ចំពោះ​សារលិខិត​នៃ​ដំណឹង​ល្អ ។ ឧទាហរណ៍​ទាំង​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​រូបភាព​ដ៏​ធំ​ជាង​នេះ​ប៉ុណ្ណោះ ។ ប្រធាន ណិលសុន បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា « ការប្រមូល​សាសន៍អ៊ីស្រាអែល​គឺជា​ឧបសគ្គ​ដ៏​ធំ​បំផុត … បុព្វហេតុ និង … កិច្ចការ​ដ៏​ធំ​បំផុត​នៅលើ​ផែនដី​នេះ » ។១០

រហូត​ដល់​ការស្ដារ​ឡើងវិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ រួមទាំង​ការចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង​វិវរណៈ ហើយនិង​កូនសោ​បព្វជិតភាព​ដែល​បាន​ប្រគល់​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ការយល់​ដឹង​អំពី « ការប្រមូល​សាសន៍​អ៊ីស្រាអែល » គឺ​ជា​ផ្នែក​មួយ និង​នៅ​មាន​កម្រិត ។១១

ឈ្មោះ « អ៊ីស្រាអែល » ដ៏​ជាក់លាក់​នេះ​គឺជា​ងារ​ដែល​បាន​ប្រគល់​ឲ្យ​យ៉ាកុប ។១២ ឈ្មោះនេះ​ប្រគល់​ឲ្យ​តំណាង​ពូជពង្ស​របស់​អ័ប្រាហាំ តាមរយៈ​អ៊ីសាក និង​យ៉ាកុប ។ ការសន្យា និង​សេចក្តីសញ្ញា​ដើម​ឡើយ​ចំពោះ​លោក​ឪពុក​អ័ប្រាហាំ ត្រូវ​បាន​ចែង​នៅ​ក្នុង អ័ប្រាហាំ ២:៩–១០ ដែល​អាន​ជា​ផ្នែកៗ​ថា ៖

« ហើយ​យើង​នឹង​បង្កើត​សាសន៍​មួយ​យ៉ាង​ធំ​ពី​អ្នក …

« ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់ [ ពូជសាសន៍​ទាំងអស់ ] តាម​រយៈ​ឈ្មោះ​អ្នក ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​អ្នក ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ​អ្នក ហើយ​នឹង​ក្រោក​ឡើង ហើយ​ជូនពរ​ដល់​អ្នក​ជា​ឪពុក​របស់​គេ » ។

នៅ​អំឡុង​ពេល​ក្រុមប្រឹក្សា​នៅ​ស្ថានសួគ៌​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ផែនការ នៃ សេចក្តីសង្គ្រោះ​ត្រូវ​បាន​ពិភាក្សា និង គាំទ្រ ។ វា​រួមបញ្ចូល​នូវ​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​មួយ​ចំនួន ដែល​បាន​បង្កើត​ឡើង​មុន​កំណើត​នៃ​ពិភពលោក ហើយ​បាន​ព្យាករណ៍​ពី​ការប្រមូល ។១៣ វា​ក៏​រួម​បញ្ចូល​គោលការណ៍​ដ៏​សំខាន់​នៃ​សិទ្ធិ​ជ្រើសរើស​ផងដែរ ។

បន្ទាប់​ពី​អស់​ជាច្រើន​សតវត្ស​ក្នុង​នាម​ជា​ប្រជាជន​ដ៏​មាន​ឥទ្ធិពល រួមទាំង​រជ្ជកាល​របស់​សុល, ដាវីឌ និង​សាឡូម៉ូន អ៊ីស្រាអែល​បាន​បែកបាក់ ។ កុលសម្ព័ន្ធ​យូដា និង​មួយ​ផ្នែក​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន​បាន​ក្លាយ​ជា​រាជ្យ​យូដា ។ កុលសម្ព័ន្ធ​ទាំង ១០ ដែល​នៅ​សេសសល់​បាន​ក្លាយ​ជា​នគរ​អ៊ីស្រាអែល ។១៤ បន្ទាប់ពី​ការរស់នៅ​ដាច់​ដោយឡែក​ពី​គ្នា​អស់ ២០០ ឆ្នាំ ការខ្ចាត់ខ្ចាយ​ដំបូង​នៃ​អ៊ីស្រាអែល​បាន​កើត​ឡើង​នៅឆ្នាំ ៧២១ មុន​គ.ស នៅពេល​ដែល​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ត្រូវ​បាន​ស្តេចអាសស៊ើរ​ចាប់​ជា​ឈ្លើយ ។១៥ ក្រោយ​មក​ពួកគេ​បាន​ទៅ​ប្រទេស​ភាគ​ខាង​ជើង ។១៦

នៅ​ឆ្នាំ ៦០០ មុន​គ.ស. នៅពេល​ព្រះគម្ពីរមរមន​ចាប់ផ្តើម លោក​ឪពុក​លីហៃ​បាន​ដឹកនាំ​សាសន៍​អ៊ីស្រាអែល​មួយ​ក្រុម​ទៅ​កាន់​ទ្វីប​អាមេរិក ។ លីហៃ​បាន​យល់​ពី​ការខ្ចាត់ខ្ចាយ​នៃ​អ៊ីស្រាអែល ដែល​លោក​គឺ​ជា​ផ្នែក​មួយ​ក្នុង​នោះ ។ នីហ្វៃ​បាន​ដកស្រង់​ពាក្យ​របស់​លោក កាល​ដែល​និយាយ​ថា វង្ស​នៃ​អ៊ីស្រាអែល « នឹង​ត្រូវ​ប្រៀបធៀប​ដូច​ជា​ដើម​អូលីវ ដែល​មែក​ទាំងឡាយ​នឹង​ត្រូវ​កាត់​ចេញ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ​ពាស​ពេញ​នៅ​លើ​ផ្ទៃ​ផែនដី ។១៧

នៅ​ក្នុង​អ្វី​ដែល​ហៅថា​ពិភពលោក​ថ្មី ប្រវត្តិ​សាស្រ្ត​របស់​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន​ដូច​ដែល​មាន​ចែង​ក្នុង​ព្រះគម្ពីរ​មរមន​បញ្ចប់​នៅ​ប្រហែល​ឆ្នាំ ៤០០ គ.ស. ។ កូនចៅ​របស់​លោក​ឪពុក​លីហៃ​ត្រូវបាន​ខ្ចាត់ខ្ចាយ​ពាសពេញ​ទ្វីប​អាមេរិក ។១៨

ការណ៍​នេះ​បាន​ពិពណ៌នា​យ៉ាង​ច្បាស់​ដោយ​មរមន​នៅក្នុង នីហ្វៃទី​៣ ៥:២០ ដែល​អាន​ថា ៖ « ខ្ញុំ​ជា​មរមន ហើយ​ជា​ពូជ​ពង្ស​នៃ​លីហៃ​សុទ្ធ ។ ខ្ញុំ​មាន​ហេតុ​ដើម្បី​សរសើរ​ដល់​ព្រះ​របស់​ខ្ញុំ និង​ព្រះ​អង្គ​សង្គ្រោះ​របស់​ខ្ញុំ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​របស់​យើង ចេញ​ពី​ដែនដី​យេរូសាឡិម​មក » ។១៩

ច្បាស់ណាស់ ចំណុច​ដ៏​សំខាន់​នៃ​លំដាប់​លំដោយ​ប្រវត្តិសាស្រ្ត​របស់​អ៊ីស្រាអែល គឺ​ការប្រសូត សារលិខិត ការបម្រើ និង​បេសកកម្ម​របស់​ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ​របស់យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។២០

បន្ទាប់ពី​ការសុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​ដ៏​អស់កល្ប​របស់​ព្រះអង្គ​សង្គ្រោះ​នោះ​ការខ្ចាត់ខ្ចាយ​ជា​លើក​ទីពីរ​នៃ​សាសន៍​យូដា​បាន​កើតឡើង​នៅ​ចន្លោះ​ឆ្នាំ ៧០ នៃ គ.ស. និង ឆ្នាំ ១៣៥ នៃ គ.ស. នៅពេល​នោះ ដោយសារតែ​ការគៀប​សង្កត់ និង​ការបៀតបៀន​របស់​ពួក​រ៉ូម៉ាំង នោះ​ពួក​យូដា​បាន​បែកខ្ញែក​គ្នា​ពាសពេញ​ពិភពលោក​ដែល​គេ​ឯង​ក៏​ស្គាល់​នៅពេល​នោះ ។

ប្រធាន ណិលសុន បានបង្រៀន​ថា « ព្រះគម្ពីរ​មរមន​លេច​មក​ជា​ទីសម្គាល់​ដែល​ព្រះអម្ចាស់​បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​បុត្រាបុត្រី​នៃ​សេចក្តី​សញ្ញា » ។២១ ដូច្នេះ ព្រះគម្ពីរមរមន ដែល​បាន​បកប្រែ​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ តាមរយៈ​អំណោយទាន និង​ព្រះចេស្ដា​នៃ​ព្រះ ត្រូវ​បាន​នាំ​ទៅ​ដល់​កូនចៅ​របស់​លីហៃ សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ និង​សាសន៍​ដទៃ​ដែល​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​ក្នុង​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ។ នៅ​ក្បាល​ជំពូក នីហ្វៃទី​១ ២២ដែល​អាន ជា​ផ្នែកៗ​ថា « សាសន៍​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី — ពួក​សាសន៍​ដទៃ​នឹង​បំបៅ ហើយ​ចិញ្ចឹម​ពួក​សាសន៍​អ៊ីស្រាអែល​តាម​ដំណឹងល្អ​នៅ​គ្រា​ក្រោយ​បង្អស់ » ។ ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមនសរសេរ​ថា គោលបំណង​មួយ​របស់​ព្រះគម្ពីរ​នេះ​គឺ​ដើម្បី « បរិវត្តន៍​ដល់​សាសន៍​យូដា និង​សាសន៍​ដទៃ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ » ។ ជាមួយនឹង​ការស្តារឡើងវិញ និង​ព្រះគម្ពីរ​មរមន​គំនិត​នៃ​ការប្រមូល​សាសន៍​អ៊ីស្រាអែល​កាន់​តែ​រីក​ច្រើន​ឡើងៗ ។២២

អស់​អ្នក​ដែល​ទទួល​យក​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មិន​ថា​មាន​ពូជពង្ស​ណា​នោះ​ទេ ក្លាយ​ជា​ផ្នែក​នៃ​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ផ្តុំ​នោះ ។២៣ ដោយ​មាន​ការប្រមូលផ្តុំ និង​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​សាងសង់ និង​ប្រកាស​នោះ យើង​ស្ថិត​នៅ​ទីតាំង​ពិសេស​មួយ​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​ទាំង​សងខាង​នៃ​វាំងនន ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្រោម​ផែនការ​របស់​ព្រះវរបិតា​ឡើយ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដោយ​មាន​ប្រសាសន៍​ពី​ការប្រមូល​សាសន៍​អ៊ីស្រាអែល​ពិតប្រាកដ បាន​ថ្លែង​ថា ៖ « ឥឡូវនេះ ការប្រមូល​សាសន៍​អ៊ីស្រាអែល​រួម​មាន ការចូលរួម​ក្នុង​សាសនាចក្រ​ដ៏​ពិត និង ការស្គាល់​ព្រះ​ដ៏​ពិត ។… ហេតុដូច្នេះ​ហើយ បុគ្គល​ណា​ដែល​បាន​ទទួល​យក​ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ និង អស់​អ្នក​ដែល​ឥឡូវ​នេះ​ស្វែងរក​ការថ្វាយ​បង្គំ​ព្រះអម្ចាស់​ជា​ភាសា​របស់​ខ្លួន ព្រម​ទាំង​ជា​មួយ​នឹង​ពួក​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់នៅ នោះ​មាន​ន័យ​ថាបាន​អនុវត្ត​តាម​ក្រឹត្យវិន័យ​នៃ​ការប្រមូល​ផ្តុំ​សាសន៍​អ៊ីស្រាអែល និង​ទទួល​មរតក​នៃ​ពរជ័យ​ទាំងអស់​ដែល​បាន​សន្យា​ចំពោះ​ពួកបរិសុទ្ធ​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​ទាំង​នេះ​ហើយ » ។២៤

« ឥឡូវនេះ ការប្រមូល​សាសន៍​អ៊ីស្រាអែល​រួមទាំង​ការផ្លាស់ប្រែ​ចិត្តជឿ​ផង​ដែរ » ។២៥

តាម​ដែល​យល់​ដឹង​យ៉ាង​ច្បាស់ សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​អភ័យ​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នៃ​ការ​ពេញ​ដោយ​ក្តី​ស្រឡាញ់ ការចែកចាយ ការអញ្ជើញ និង​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ដើម្បី​ទទួល​បាន​ភាពពេញលេញ​នៃ​ពរជ័យ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះអម្ចាស់ ។ ការណ៍​នេះ​រួម​ទាំង​ប្រជាជន​អាហ្រ្វិក និង​អឺរ៉ុប អាមេរិក​ខាងត្បូង និង​ខាងជើង អាស៊ី អូស្ត្រាលី និង​អស់អ្នក​ដែល​រស់នៅ​លើ​កោះ​ទាំង​ឡាយ​នៅ​ក្នុង​សមុទ្រ​ផងដែរ ។ « ដ្បិត​សំឡេង​នៃ​ព្រះ​អម្ចាស់​ប្រាកដ​ជា​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​មែន » ។២៦ « ការប្រមូលផ្តុំ​នេះ​នឹង​បន្ត​រហូតដល់​ពួក​សុចរិត​ត្រូវ​បាន​ជួបជុំ​នៅក្នុង​ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ​នៅក្នុង​ប្រជាជាតិ​នៃ​ពិភពលោក » ។២៧

គ្មាន​នរណា​ម្នាក់​បាន​ថ្លែង​ពីការ​ប្រមូលផ្តុំ​នេះ​ច្បាស់​ជាង​ប្រធាន ណិលសុន ឡើយ​ថា « រាល់​ពេល ដែល​ប្អូនៗ​ធ្វើ អ្វី​មួយ ដើម្បី​ជួយ នរណា​ម្នាក់—នៅ​ទាំង​សងខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ វា​គឺ​សាមញ្ញ​យ៉ាង​ដូច្នេះ » ។​២៨

តើ​សាសនាចក្រ​សព្វថ្ងៃ​នេះ​នៅ​ឯណា ? ក្នុង​រយៈពេល ៦២ ឆ្នាំ​ តាំង​ពី​ខ្ញុំចាប់ផ្តើម​បម្រើ​បេសកកម្ម​នៅ​ឆ្នាំ ១៩៦០ មក ចំនួន​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដែល​បម្រើ​ក្រោម​ការហៅ​របស់​ព្យាការី​បាន​កើន​ឡើង​ពី ៧,៦៨៣ ដល់ ៦០,១៦៦ ។ ចំនួន​បេសកកម្ម​បាន​កើន​ឡើង​ពី ៥៨ ទៅ ៤១១ ។ ចំនួន​សមាជិក​បាន​កើន​ឡើង​ពី​ប្រមាណ​ជា ១,៧០០,០០០ នាក់ ដល់​ប្រមាណជា ១៧ លាន​នាក់ ។

ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ជះឥទ្ធិពល​មួយ​រយៈ​លើ​ឱកាស​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​យើង ។ វា​ក៏​បាន​ផ្តល់​នូវ​បទពិសោធន៍​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ ដែល​នឹង​ពង្រឹង​ការប្រមូលផ្តុំ​យ៉ាងច្រើន ។ យើង​មាន​អំណរគុណ​ដែល​សមាជិក និង​អ្នក​ផ្សព្វផ្សាយ​សាសនា​ឥឡូវ​នេះ​កំពុង​ប្រឹងប្រែង​បន្ថែម​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ។ កំណើន​នៅតែ​បន្ត​គ្រប់​ទីកន្លែង ជា​ពិសេស​អាមេរិក​ខាង​ត្បូង និង​អាហ្វ្រិក ។ យើង​ក៏​មាន​អរគុណ​ដែរ ដែល​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​បាន​ឆ្លើយតប​ទៅនឹង​ការអញ្ជើញ​ដ៏​មាន​អានុភាព​របស់​ប្រធាន ណិលសុន ពី​ការបង្កើន​ការបម្រើ​ផ្នែក​ផ្សព្វផ្សាយ​សាសនា ។ យ៉ាងណា​ក៏ដោយ ការប្ដេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​អាច​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

ផ្នែក​សំខាន់​មួយ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នេះ​គឺ​សម្រាប់​សមាជិក​ម្នាក់ៗ​ដើម្បី​ធ្វើ​ជា​គំរូ​នៃ​ពន្លឺ​ដ៏​ចែងចាំង​២៩នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់នៅ ។៣០ យើង​មិន​អាច​លាក់បាំង​បាន​ទេ ។ គំរូ​ដូចជា​ព្រះគ្រីស្ទ​របស់​យើង​អំពី​សេចក្តី​សប្បុរស សេចក្តី​សុចរិត សុភមង្គល និង​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​គ្រប់​មនុស្ស​ទាំងអស់ អាច​បង្កើត​មិន​ត្រឹម​តែ​ជា​ពន្លឺ​នាំ​ផ្លូវដ៏​ចែងចាំង​សម្រាប់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​នូវ​ការយល់ដឹង​ថា មាន​ទី​សុវត្ថិភាព​នៅ​ក្នុង​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ និង​ភាពតម្កើងឡើង​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

សូម​យល់​ថា ការចែកចាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ទទួល​បាន​នូវ​ពរជ័យ​យ៉ាង​អស្ចារ្យ ។ ព្រះគម្ពីរ​ប្រាប់​ពី​អំណរ និង​សេចក្តី​សុខសាន្ត ការអភ័យទោស​ឲ្យ​អំពើបាប ការការពារ​ពី​ការល្បួង និង​ព្រះចេស្តា​គាំទ្រ​មក​ពី​ព្រះ ។៣១ ដោយ​មើល​ហួស​ពី​ជីវិត​រមែងស្លាប់​នេះ យើង​នឹង​ត្រៀមខ្លួន​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ទាំងនោះ​ដែល « នៅក្នុង​ភាព​ងងឹត និង​ក្រោម​ចំណង​នៃ​អំពើបាប​នៅក្នុង​ពិភពលោក​ដ៏​ធំ​នៃ​វិញ្ញាណ​នៃ​អស់ អ្នក​ដែល​បាន​ស្លាប់ » ។៣២

ការអធិស្ឋាន​ច្បាស់លាស់​របស់​ខ្ញុំ​សព្វថ្ងៃ​នេះ គឺ​សម្រាប់​កុមារ យុវជន យុវនារី​គ្រប់រូប គ្រួសារ និង​កូរ៉ុម សមាគមសង្គ្រោះ និង​ថ្នាក់​ឲ្យ​ពិនិត្យមើល​ពី​របៀប​ដែល​យើង​ជាបុគ្គល និង​ជា​សមូហភាព​ទទួល​យក​ការប្រឹក្សា​ដ៏​អស្ចារ្យ ដើម្បី​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ដែល​បាន​ចេញ​ដោយ​ព្រះអម្ចាស់ និង​ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង ។

យើង​គោរព​ដល់​សិទ្ធិ​ក្នុង​ការជ្រើសរើស ។ ក្នុង​ពិភពលោក​នេះ មនុស្ស​ជា​ច្រើន​នឹង​មិន​ឆ្លើយតប ហើយ​ចូលរួម​ក្នុងការ​ប្រមូល​សាសន៍​អ៊ីស្រាអែល​ទេ ។ ប៉ុន្តែ​មនុស្ស​ជាច្រើន​ទៀត​នឹង​ចូលរួម ហើយ​ព្រះអម្ចាស់​រំពឹង​ថា​អស់អ្នក​ដែល​បាន​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​នឹង​ខិតខំ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ចែងចាំង ដែល​នឹង​ជួយ​អ្នកដទៃ​ឲ្យ​មក​រក​ព្រះ ។ ការណ៍នេះ​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រុសស្រី​របស់​យើង​នៅ​ទូទាំង​ផែនដី​រីករាយ​នឹង​ពរជ័យ និង​ពិធីបរិសុទ្ធ​ដ៏​អស្ចារ្យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើ​ជា ប្រមូលផ្តុំ​គ្នា​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ដ៏​ច្បាស់លាស់ និង​ពិតប្រាកដ​ក្នុងនាម​ជា​សាក្សី​ជា​សាវក​របស់​ខ្ញុំ​អំពី​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​យើង​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល​រសុល អិម ណិលសុន « សារលិខិត​ស្វាគមន៍ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៧ ។

  2. សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ។

  3. សូម​មើល នីហ្វៃទី​២ ២៦:៣៣ ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១ ។ នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៤ព្រះអម្ចាស់​បាន​ប្រកាស​ថា « សំឡេង​នៃ​ការព្រមាន នឹង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំងអស់ ដោយ​មាត់​នៃ​ពួក​សិស្ស​ទាំងឡាយ​របស់​យើង ដែល​យើង​បាន​រើស​នៅគ្រា​ចុង​ក្រោយ​បង្អស់​នេះ » ។

  5. គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០: ១១ ។

  6. នៅ​ឆ្នាំ ១៨៥១ មាន​សមាជិក​សាសនាចក្រ​សរុប​ចំនួន ៥២,១៦៥ នាក់ ។ យោងតាម​កំណត់ត្រា​របស់​សាសនាចក្រ និង « ជំរឿន​សាសនា នៅ​ឆ្នាំ ១៨៥១ » នៅ​ប្រទេស​អង់គ្លេស និង វេលស៍ មាន​សមាជិក​ជាង ២៨,០០០​នៅ​ក្នុង​តំបន់​ទាំង​នោះ ( សូមមើល រ៉ូបឺត អិល លីវលី ជុញ្ញ័រ « Some Sociological Reflections on the Nineteenth-Century British Mission » នៅ​ក្នុង Mormons in Early Victorian Britainកំណែបោះពុម្ព ។ រីឆាដ អិល ជេនសិន និង ម៉ាលខូម អ ថ័ភ [ ឆ្នាំ ១៩៨៩ ] ទំព័រ ១៩–២០ ) ។

  7. សូមមើល ពួក​បរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយភាគ ១ បទដ្ឋាន​នៃ​សេចក្ដីពិតឆ្នាំ ១៨១៥–ឆ្នាំ ១៨៤៦ ( ឆ្នាំ ២០១៨ ) ទំព័រ៤៩៤–៩៥, ៥១៤–១៥, ៥៧៣ ។

  8. តុងហ្គា ៖ ៤៥ ភាគរយ, សាម័រ៖ ៣១ ភាគរយ, សាម័រអាមេរិក ៖ ២២,៥ ភាគរយ និង​ប៉ូលីណេស៊ី​បារាំង ៖ ៧ ភាគរយ ។

  9. សូមមើល ពួកបរិសុទ្ធទំព័រ ៥៧៣–៧៤ ។

  10. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  11. គោលលទ្ធិ​ដ៏​ពិសេស និង​មាន​អានុភាព​នេះ​មាន​នៅក្នុង​ព្រះគម្ពីរ​មរមន ហើយ​សង្ខេប​នៅក្នុង មាត្រា​នៃ​សេចក្ដី​ជំនឿ​ទី​ដប់ដែល​ចាប់ផ្ដើម​ថា « យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​ប្រមូល​ដ៏​ពិតប្រាកដ​នៃ​សាសន៍​អ៊ីស្រាអែល និង​ចំពោះ​ការ​សាងឡើងវិញ​នូវ​ពូជ​ទាំង​១០ អំបូរ »​( សូមើល James E. Talmage, The Articles of Faith, 12th ed. [1924], 314–44) ។

  12. ដូចដែល​បាន​កត់ត្រា​នៅក្នុង លោកុប្បត្តិ ៣២:២៨​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​សរសេរ​ថា « រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង » ។

  13. សូមមើល Joseph Smith, in “History, 1838–1856, volume D-1,” 1572, josephsmithpapers.org; see also Joseph Smith, “Discourse, 11 June 1843–A, as Reported by Wilford Woodruff,” [42–43], josephsmithpapers.org; Joseph Smith, “Discourse, 11 June 1843–A, as Reported by Willard Richards,” [241], josephsmithpapers.org ។

  14. សូមមើល Bible Dictionary « Israel, Kingdom of » ជេម អ៊ី ថាល់មេហ្គ មាត្រា​នៃ​សេចក្តីជំនឿ ទំព័រ ៣១៥ ។ រេហូបោម និង​រាស្ដ្រ​របស់​ទ្រង់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​នគរ​យូដា ហើយ​ស្ថិត​នៅ​ផ្នែក​ខាងត្បូង​នៃ​អ៊ីស្រាអែល​ទំនើប ។

  15. សូម​មើល ពង្សាវតារក្សត្រទី ២ ១៧:២៣ ។

  16. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:២៦ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១១ ។

  17. នីហ្វៃ​ទី ១ ១០:១២ ។ ក្រោយមក អាំម៉ូន បាន​និយាយ​ថា « សូម​ឲ្យ​ព្រះ​នាម​នៃ​ព្រះ​របស់​ខ្ញុំ​បាន​ប្រកប​ដោយ​ព្រះ​ពរ ដែល​បាន​ចងចាំ​ប្រជាជន​នេះ ដែល​ជា​មែក​មួយ​នៃ​ដើម​អ៊ីស្រាអែល ហើយ​ដែល​បាន​វង្វេង​ចេញ​ពី​ដើម​នៅ​ដែនដី​ចម្លែក​មួយ មែន » ( អាលម៉ា ២៦:៣៦ ) ។

  18. ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបល មាន​ប្រសាសន៍​ពី​សាសន៍​លេមមិន​អ៊ីស្រាអែល បាន​បង្រៀន​ថាស៊ីយ៉ូន​គឺជា​ទី្វប​អាមេរិក ទាំងអស់ ។ ប្រធាន ឃឹមបល បាន​ថ្លែង​ថា « យើង​នៅក្នុង​អ៊ីស្រាអែល ហើយ​កំពុង​ប្រមូល » ( The Teachings of Spencer W. Kimball បានពុម្ព ។ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ៤៣៩ ) ។

  19. នៅពេល​លោកឪពុក​លីហៃ​ត្រូវបាន​ណែនាំ​ឲ្យ​យក​គ្រួសារ​របស់​លោក​ចេញ​ទៅ​ទីរហោស្ថាន យ៉ាងហោច​ណាស់​ចំណែក​មួយ​នៃ​ហេតុផល​នោះ​គឺ​ថា ទីក្រុង​យេរូសាឡិម​នឹងត្រូវ​បំផ្លាញ ( សូមមើល នីហ្វៃទី​១ ២ ) ។ ការបំផ្លាញ​ព្រះវិហារ​បរិសុទ្ធ សូឡូម៉ូន ការធ្លាក់ចុះនៃ​ក្រុង​យេរូសាឡិម និង​ការជាប់​ឃុំឃាំង​នៃ​កុលសម្ព័ន្ធ​យូដា បានកើត​ឡើង​ប្រមាណជា​ឆ្នាំ ៥៨៦ មុន គ.ស. ។

    « អ៊ីស្រាអែល​ត្រូវ​បាន​វាយ​គ្រប់គ្រង​បាន​នៅ​ប្រហែល​ឆ្នាំ ៧២០ មុន​គ.ស. ហើយ​កុលសម្ព័ន្ធ​ទាំង ១០ របស់​ខ្លួន​ត្រូវ​បាន​និរទេស ។ [ នៅ​ក្នុង​ទីក្រុង​យេរូសាឡិម ] …​ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន​បាន​ទទួល​រង​នូវ​ការវាយ​ប្រហារ​ជាច្រើន​លើក​ដោយ​មហា​អំណាច​បរទេស មុនពេល​ចុង​ក្រោយ​នៅ​ឆ្នាំ ៥៨៦ មុន​គ.ស. ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​កងទ័ព​របស់ នេប៊ូក្នេសា ដែល​ជា​ស្តេច​បាប៊ីឡូន » ( ដាវីឌ ប៊ី ហ្គ្រីន « The History of the Jewish Temple in Jerusalem » Haaretzថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០១៤ haaretz.com/jewish/.premium-history-of-the-temple-in-jerusalem-1.5256337 ) ។ សូមមើល​ផងដែរ ពង្សាវតារក្សត្រ ទី២ ២៥:៨–៩ ។

  20. សូម​មើល ថាត អរ ខាលីស្ទើរ The Infinite Atonementឆ្នាំ ២០០០ ) ។

  21. Russell M. Nelson, “Children of the Covenant,” Ensign, May 1995, 33; see also “Covenants,” Liahona, Nov. 2011, 881 ។

  22. សូមមើល រ័សុល អិម ណិលសុន នៅក្នុង អរ ស្កត ឡូយ « Seminar for New Mission Presidents: ‘Swift Messengers’ to Scattered Israel » Church News ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៣ នៅលើ​គេហទំព័រ thechurchnews.com ។ ប្រធាន ណិលសុន បាន​ថ្លែងថា ការប្រមូល​នេះ « មិន​មែន​ជា​បញ្ហា​នៃ​ទីតាំង​ជាក់ស្តែង​នោះ​ទេ តែ​វា​ជា​បញ្ហា​នៃ​ការតាំងចិត្ត​របស់​បុគ្គល​វិញ ។ មនុស្ស​អាច ‹ ត្រូវ​បាន​នាំ​មក​ឲ្យ​ស្គាល់​ព្រះអម្ចាស់ › [ នីហ្វៃទី​៣ ២០:១៣ដោយ​មិន​ចាំបាច់​ចាកចេញ​ពី​ស្រុក​កំណើត​របស់​ពួកគេ​ឡើយ» ( « The Gathering of Scattered Israel » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។ សូម​មើល​ផងដែរ នីហ្វៃទី​៣ ២១:១–៧ ។

  23. គោលលទ្ធិ​របស់​យើង​គឺ​ច្បាស់លាស់​ថា ព្រះអម្ចាស់​ទ្រង់​បាន​កម្ចាត់​កំចាយ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ដោយសារតែ​ការប៉ះបោរ និង​ភាពទុច្ចរិត​របស់​ពួកគេ ។ ក៏​ប៉ុន្តែ​ព្រះអម្ចាស់​ទ្រង់​ក៏​ប្រើ​ការខ្ចាត់ខ្ចាយ​នៃ​រាស្ត្រ​ជម្រើស​របស់​ទ្រង់ ក្នុង​ចំណោម​សាសន៍​ទាំងឡាយ​ក្នុង​លោកិយ ដើម្បី​ប្រទានពរ​ដល់​សាសន៍​ទាំងនេះ ។ ( សូម​មើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល—ការខ្ចាត់ខ្ចាយ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

  24. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Teachings of Spencer W. Kimballទំព័រ ៤៣៩ ។

  25. សេចក្តីសង្ខេប​នៅ​ក្បាលទំព័រ​នៃ​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Teachings of Spencer W. Kimballទំព័រ ៤៣៨ ។ សូមមើល​ផងដែរ « មនុស្ស​ទាំងអស់​គឺ​មាន​តម្លៃ​ស្មើ​គ្នានៅ​ចំពោះ​ព្រះ » បាន​បោះពុម្ព ។ អ៊ី ឌែល លីបារ៉ុន ( ឆ្នាំ ១៩៩០ ) ជា​កម្រង​នៃ​ដំណើររឿង​ផ្លាស់ប្រែ​ចិត្ត​ជឿ​ទាំង ២៣ ដោយ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​របស់​ប្រជាជន​អាហ្វ្រិក​ស្បែក​ខ្មៅ ។ ស៊ីស្ទើរ ជូលៀ អិន ម៉ាវីមឡា បាន​មាន​ប្រសាសន៍​ថា ពីមុន​គាត់​បាន​ចូលរួម​នៅក្នុង​សាសនាចក្រ ហើយ​ស្គាល់​ពាក្យ អ៊ីស្រាអែល គាត់​ទុក​សៀវភៅ​នោះ​ចោល ហើយ​និយាយ​ថា « គឺ​សម្រាប់​ជនជាតិ​ស្បែកស វា​មិន​មែន​សម្រាប់​យើង​ទេ ។ វា​មិនមែន​សម្រាប់​យើង​ទេ ។ យើង​ពុំ​មែន​ជា​ជន​ជម្រើស​នោះ​ទេ › ។ សព្វថ្ងៃនេះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ចំណែក​នៅក្នុង​គ្រួសារ​រាជវង្ស បើ​ខ្ញុំ​រស់នៅ​ដោយ​សុចរិត ។ ខ្ញុំ​ជា​អ៊ីស្រាអែល ហើយ​ពេល​ខ្ញុំ​ធ្វើ​ពិធី​បរិសុទ្ធ​របស់​ខ្ញុំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ថា យើង​ទាំងអស់​គ្នា​នៅ​លើ​ផែនដី​ជា​គ្រួសារ​តែ​មួយ » ( នៅក្នុង « All Are Alike unto God » ទំព័រ ១៥១ ) ។

  26. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:២ ។

  27. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល The Teachings of Spencer W. Kimballទំព័រ ៤៣៨ ។

  28. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល ។

  29. សាវក ប៉ុល​បានប្រាប់​មិត្តភក្តិ​វ័យ​ក្មេង​របស់​លោក​ដែល​ជា​ធីម៉ូថេ ថា « ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ » ( ធីម៉ូថេ ទី១ ៤:១២ ។

  30. សូមមើល នីហ្វៃទី ៣ ១៨:២៤

  31. សូមមើល ម៉ូសាយ ១៨:៨–១៣នីហ្វៃទី​៣ ១៨:២៥គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៨:១០–១៦៣១:៥៦១:៣ ។

  32. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៧ ។