សន្និសីទទូទៅ
ការ​មាន​ជំហរ​ដូចជា​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ការ​មាន​ជំហរ​ដូចជា​ព្រះគ្រីស្ទ

« កាល​តើន​ឡើង​ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា​ចូរ​ស្ងៀម​ទៅ​ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់​ក៏​ស្ងប់​ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ » ( សូម​មើល ម៉ាកុស ៤:៣៩ ) ។

លើក​ចុង​ក្រោយ​ដែល​ខ្ញុំ​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​ទូទៅ រ៉ាយអិន កូន​ប្រសា​ខ្ញុំ បាន​បង្ហាញ​ខ្ញុំ​ពី​ការចុះ​ផ្សាយ​នៅលើ ធ្វីត​មួយ​ដែល​បាន​សរសេរ​ថា​« ពិត​ឬ ? ដែល​បុរស​ឈ្មោះ ប្រ៊េហ្គ »—មាន​ន័យ​ថា « អួត » —« ហើយ​តើ​គាត់​មិន​និយាយ​អំពី​ភាព​រាបសា​ទេ​ឬ ? ឱ​ខាត​ពេល​ណាស់ ! » គួរ​ឲ្យ​ស្តាយ ការខកចិត្ត​នោះ​នៅតែ​បន្ត ។

រូបភាព
ដន ប្រ៊េហ្គ ជា​អ្នក​លេង​បាល់បោះ

ឪពុក​ដ៏​អស្ចារ្យ​ខ្ញុំ​ជា​កីឡាករ​បាល់បោះ​ពូកែ​ជាងគេ​បំផុត​ប្រចាំ​អាមេរិក​នៅ UCLA ក្រោម​ការគ្រប់គ្រង់​របស់​ ចន វូដិន ជា​គ្រូ​បង្វឹក​ដ៏​ល្បីល្បាញ ។ ពួកគាត់​នៅតែ​មាន​ភាពជិតស្និទ្ធ​ពេញ​មួយ​ជីវិត​របស់​ឪពុក​ខ្ញុំ ហើយ​ជួនកាល​គ្រូ​បង្វឹក និង​លោក​ស្រី វូដិន អញ្ជើញ​មក​ផ្ទះ​យើង​ទទួលទាន​អាហារ​ពេល​ល្ងាច ។ គាត់​តែងតែ​រីករាយ​និយាយ​ជាមួយ​ខ្ញុំ​អំពី​កីឡា​បាល់បោះ ឬ​អ្វី​ផ្សេងទៀត​ដែល​នៅ​ក្នុង​ចិត្ត​ខ្ញុំ ។ ពេល​ខ្ញុំ​សួរ​គាត់​ថា​ តើ​គាត់​មាន​ដំបូន្មាន​អ្វី​សម្រាប់​ខ្ញុំដែរ​ឬទេ ​ពេល​ខ្ញុំ​ចូល​រៀន​វិទ្យាល័យ ។ គាត់​តែង​មាន​ប្រសាសន៍​ក្នុង​នាម​ជាគ្រូ​ថា « ឪពុក​ក្មួយ​បាន​ប្រាប់​ពូ​ថា ​ក្មួយ​បាន​ចូលរួម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដូច្នេះ​ពូ​ដឹង​ថា​ក្មួយ​មាន​ជំនឿ​លើ​ព្រះអម្ចាស់ ។ ដោយ​សេចក្ដី​ជំនឿ​នោះ​ត្រូវ​ប្រាកដ​ថា​មាន​ជំហរ​នៅ​គ្រប់​ស្ថានភាព ។ ចូរ​ធ្វើ​ជា​មនុស្ស​ល្អ​ពេល​ជួប​ព្យុះភ្លៀង » ។

អស់​ជា​ច្រើន​ឆ្នាំ​ការ​សន្ទនា​នោះ​នៅ​ជាប់ដក់​ក្នុង​ចិត្ត​ខ្ញុំ ។ ដំបូន្មាន​ឲ្យ​មានចិត្ត​ធ្ងន់ ចិត្ត​ត្រជាក់ ​នៅ​គ្រប់ស្ថានភាព​នោះ ជា​ពិសេស​នៅពេល​មាន​ទុក្ខ​លំបាក និង​សម្ពាធ​ក៏​នៅ​តែ​នៅ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​អាច​មើល​ឃើញ​ពី​របៀប​ដែល​ក្រុម​របស់​គ្រូ​បង្វឹក វូដិន បាន​លេង ដោយ​មាន​ជំហរ និង​ការ​ទទួល​ជោគជ័យ​ដ៏​អស្ចារ្យ​ដែល​ពួកគាត់​បាន​ដក​ពិសោធន៍​ដោយ​ការឈ្នះ​ពាន​រង្វាន់​ជើង​ឯក​ថ្នាក់ជាតិ​ចំនួន ១០ ដង ។

ប៉ុន្តែ ជំហរ​មិន​ត្រូវ​បាន​លើក​មក​និយាយ​ច្រើន​ទេ​នៅ​សព្វថ្ងៃ​នេះ ហើយ​ការហាត់​ក៏កាន់​តែ​តិច​ជាង​មុន​នៅ​ក្នុង​គ្រា​ដ៏​ចលាចល និង​បែក​បាក់​នេះ​ដែរ ។ ជារឿយៗ​គេ​សំដៅ​ទៅ​លើ​កីឡា​នានា—កីឡាករ​ម្នាក់ ដែល​មាន​ជំហរ​មាន​ចិត្តធ្ងន់ ក្នុង​ការប្រកួត ឬ​ក្រុម​មួយ​នឹង​រុញរា​ប្រសិន​បើ​ខ្វះ​ជំហរ ។ ប៉ុន្តែ​នេះ​ជា​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​មិន​ត្រឹម​តែ​សម្រាប់​កីឡា​នោះ​ទេ ។ ជំហរ​អនុវត្តន៍​កាន់តែ​ទូលំទូលាយ​ក្នុង​ជីវិត និង​អាច​ផ្ដល់​ពរ​ដល់​ឪពុក​ម្តាយ ថ្នាក់​ដឹកនាំ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា គ្រូ​បង្រៀន សិស្ស និង​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ប្រឈម​មុខ​នឹង​ព្យុះភ្លៀង​ក្នុង​ជីវិត ។

ជំហរ​ខាង​វិញ្ញាណ​បាន​ផ្តល់​ពរ​ដល់​យើង​ឲ្យ​រក្សាភាព​ស្ងប់​ស្ងៀម និង​ផ្តោត​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត​ជាពិសេស​ពេល​យើង​កំពុង​រង​សម្ពាធ ។ ប្រធាន ហ៊ូ ប៊ី ប្រោន បាន​បង្រៀន​ថា​« សេចក្ដី​ជំនឿ​លើ​ព្រះ និង​សិទ្ធិ​នៃ​ការទទួល​បាន​ជ័យ​ជម្នះ​ដ៏ខ្ពស់​បំផុត​រួម​ចំណែក​ទាំង​ជំហរ ខាង​ផ្លូវ​ចិត្ត និង​ខាង​វិញ្ញាណ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក​នានា »។

ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ជំហរ​ខាង​វិញ្ញាណ ។ គ្រា​មួយ​ខណៈ វេជ្ជបណ្ឌិត. ណិលសុន​កំពុង​ធ្វើ​ការវៈកាត់​សរសៃ​ឈាម​បេះដូង​បួន​ដង​សម្ពាធ​ឈាម​របស់​អ្នក​ជំងឺ​បាន​ធ្លាក់​ចុះ​ភ្លាមៗ ។ វេជបណ្ឌិត ណិលសុន បាន​វាយ​តម្លៃ​លើស្ថានភាព​ដោយ​ស្ងប់​ស្ងាត់ និង​បាន​រក​ឃើញ​ថាសមាជិក​ក្រុម​ម្នាក់​បាន​យក​អង្គំ​ចេញ​ដោយចៃដន្យ ។ អង្គំ​ក៏​បាន​ដាក់​វិញ​ភ្លាមៗ​ហើយ​វេជ្ជ​បណ្ឌិត ណិលសុន បាន​លួង​ចិត្ត​សមាជិក​ក្រុម​ដោយ​និយាយ​ថា « ខ្ញុំ​នៅ​តែ​ស្រឡាញ់​អ្នក »​ហើយ​ដោយ​និយាយ​លេង​ថា​« ពេល​ខ្លះ​ខ្ញុំ​ស្រឡាញ់​អ្នក​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់់ ! » ។ លោក​បាន​បង្ហាញ​អំពី​របៀប​ដែល​គួរ​ដោះស្រាយ​នឹង​គ្រាអាសន្ន—ជាមួយនឹង​ជំហរ​តែ​ផ្តោត​ទៅលើ​អ្វី​ដែល​សំខាន់​បំផុត—ក្នុង​ការ​ដោះស្រាយ​កិច្ចការ​បន្ទាន់ ។ ប្រធាន ណិលសុន បាន​មានប្រសាសន៍ថា « វា​អាស្រ័យ​លើ​ការ​លត់ដំ​ខ្លួន​ឯង​ឲ្យ​ខ្លាំង ។ ប្រតិកម្ម​ពី​ធម្មជាតិ​របស់​អ្នក​គឺ ‹ លោកគ្រូ​ដក​ខ្ញុំ​ចេញ​ទៅ ! ខ្ញុំ​ចង់​ទៅ​ផ្ទះ › ។ ប៉ុន្តែ​ពិត​ណាស់​យើង​មិន​អាច​ធ្វើ​បាន​ទេ ។ ជីវិត​មនុស្ស​ម្នាក់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ក្រុម​វះ​កាត់​ទាំង​មូល ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្ងប់​ចិត្ត និង​បន្ធូរ​អារម្មណ៍ ហើយ​មោះ​មុត​ដូច​មុន » ។

ពិតណាស់​ព្រះអង្គសង្គ្រោះ គឺជាគំរូ​ដ៏​ឥតខ្ចោះ​ពី​ជំហរ ។

នៅ​សួនច្បារ​គែតសេម៉ានី ទ្រង់​រង​ការ​ឈឺ​ចាប់​ដែល​មិន​អាច​នឹក​ស្មាន​ដល់​ដែល « ញើស​ទ្រង់​ក៏ត្រឡប់​ដូចជា​ដំណក់​ឈាម​ដ៏ធំៗ​ស្រក់​ទៅដី »ទ្រង់​បាន​ធ្វើ​ជា​គំរូ​នូវ​នៃ​ជំហរ​ដ៏​ទេវភាព ជាមួយ​នឹង​សេចក្តី​ថ្លែង​ដ៏​សាមញ្ញ​ប៉ុន្តែ​មហិមា​ថា « កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ​សូម​តាម​តែ​ព្រះទ័យ​ទ្រង់វិញ » ។ នៅ​ក្រោម​សម្ពាធ​ដ៏​ធំ​ធេង​ដើម្បី​អាច​ជួយ​សង្គ្រោះ​មនុស្ស​ជាតិ​ទាំង​អស់ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ពី​លក្ខខណ្ឌ​សំខាន់ៗ​បី​ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​ជំហរ​ដ៏​មហិមា​របស់​របស់​ទ្រង់ ។ ទីមួយ ទ្រង់​ជ្រាប​ថា​ទ្រង់​ជា​នរណា ហើយ​ពិត​ចំពោះ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។ បន្ទាប់​មក ទ្រង់​ជ្រាប​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​មួយ ។ ហើយ​ជា​ចុងក្រោយ​ទ្រង់​ជ្រាប​ថា​តាម​រយៈ​ដង្វាយធួន​ជា​និរន្ដន៍​របស់ទ្រង់ អស់​អ្នក​ដែល​ដាក់​នឹម​​ខ្លួន​ពួកគេ​ដោយស្មោះត្រង់ ជាមួយ​នឹង​ទ្រង់ តាមរយៈ​ការចុះ និង ការរក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ ដែល​បាន​ទទួល​តាម​រយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព នឹង​ត្រូវ​បាន​សង្គ្រោះ ដូច​ដែល​ត្រូវ​បាន​បង្រៀន​យ៉ាង​ស្រស់​ស្អាត​ដោយ​អែលឌើរ ឌែល ជី រិនឡាន់ សព្វ​ថ្ងៃ​នេះ ។

ដើម្បី​ប្រៀប​ធៀប​ភាពខុសគ្នា​រវាង​ការ​មិន​ចេះ​គ្រប់គ្រង​អារម្មណ៍ និង​ការរក្សា​ជំហរ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង នៅ​ពេល​ព្រះ​គ្រីស្ទ និង​សាវក​របស់​ទ្រង់​បាន​ចាក​ចេញ​ពី​សួនច្បារ​គែតសេម៉ានី ។ នៅ​ពេល​ត្រូវ​ប្រឈម​នឹង​ពួក​ទាហាន​ស្វែងរក​មក​ចាប់​ព្រះ​កាយ​ព្រះយេស៊ូវ នោះ​ប្រតិកម្ម​របស់ ពេត្រុស គឺ​បាត់​បង់​ជំហរ ហើយ​វាយ​ប្រហារ​ដោយ​ហិង្សា ដោយ​កាត់​ត្រចៀក​បាវ​សម្តេច​សង្ឃ​ឈ្មោះ​ម៉ាលកុស ។ ផ្ទុយ​ទៅ​វិញ ប្រតិកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​មាន​ជំហរ​លើ​អង្គទ្រង់ ហើយ​ស្តារស្ថាន​ភាព​តានតឹង​ដោយ​ការព្យាបាល ម៉ាល​កុស ។

ហើយ​សម្រាប់​ពួក​យើង​ដែល​ពុះពារ​ក្នុង​ការ​រក្សា​ជំហរ របស់​យើង ហើយ​ប្រហែល​ជា​បាន​ធ្លាក់​ទឹក​ចិត្ត​កាន់តែខ្លាំង សូមពិចារណា​អំពី​ដំណើររឿង​របស់ ពេត្រុស​ទាំងមូល ។ មួយ​រយៈក្រោយ​មក​បន្ទាប់​ពី​ហេតុការណ៍​នេះ និង​ការ​ឈឺចាប់​ដោយ​ការបដិសេធ​ទំនាក់ទំនង​របស់​លោក​ជាមួយ​ព្រះ​គ្រីស្ទលោក​បាន​ក្រោក​ឈរ​នៅ​ចំពោះ​មុខ​អ្នក​ដឹកនាំ​សាសនា​ដដែល ដែល​បាន​ថ្កោលទោស​ព្រះអង្គ​សង្គ្រោះ ហើយ​ដោយ​មាន​ជំហរ​យ៉ាង​ក្លៀវក្លា ក្រោម​ការចោទសួរ​ដ៏​ខ្លាំងក្លា​នោះ​លោក​បាន​ថ្លែង​សក្ខីភាព​យ៉ាងក្បោះ​ក្បាយ អំពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ស្គាល់​ខ្លួន​ឯង ហើយ​ពិត​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​បងប្អូន

សូម​ពិចារណា​អំពី​ធាតុ​ទាំងឡាយ​នៃ​ការ​មាន​ជំហរ​ដូចជា​ព្រះគ្រីស្ទ ។ ដើម្បី​ចាប់​ផ្តើម​ស្គាល់​ខ្លួន​ឯង ហើយ​ពិត​ចំពោះ​អត្តសញ្ញាណ​ដ៏ទេវ​ភាព​របស់យើង​ដែល​នាំមក​នូវ​ភាព​ស្ងប់ស្ងាត់ ។ ការ​មាន​ជំហរ​ដូចជា​ព្រះ​គ្រីស្ទ​តម្រូវ​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​យើង ទៅ​នឹង​អ្នក​ដទៃ​ ឬ​សម្តែង​ជា​មនុស្ស​ម្នាក់​ដែល​មិន​មែន​ជា​ខ្លួន​យើង ។ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « ប្រសិន​បើ​មនុស្ស​ពុំ​យល់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះទេ​នោះ​ពួកគេ​ក៏​ពុំ​យល់​ពី​ខ្លួន​ឯង​ដែរ » ។ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​មាន​ជំហរ​ដ៏៍៍ទេវភាព ប៉ុន្តែ​គ្មាន​ចំណេះ​ដឹងថា យើង​គឺជាបុត្រា​បុត្រី​ដ៏ទេវ​ភាព​របស់​ព្រះ​វរបិតា​សួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នោះ ។

នៅ​ក្នុង​សុន្ទរកថា​របស់​លោក « ជម្រើស​ដើម្បី​ទទួល​បាន​ភាព​អស់កល្ប​ជានិច្ច » ប្រធាន​ណិលសុន​បាន​បង្រៀន​អំពី​សេចក្ដី​ពិត​ដ៏​អស់កល្ប​ជានិច្ច​ទាំង​នេះ​អំពី​ការ​ស្គាល់ខ្លួន​យើង ៖ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះ យើង​ជា​បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា ហើយ​យើង​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ ។ ហើយ​បន្ទាប់​មក​លោក​បាន​សន្យាថា « កាលដែល​បងប្អូនៗ​ទទួលយក​សេចក្តីពិត​ទាំងនេះ ​នោះ​ព្រះវរបិតា​សួគ៌យើង នឹង​ជួយ​បងប្អូនៗ​ឲ្យ​ឈាន​ទៅ​ដល់​គោលដៅ​ចុងក្រោយ​របស់​បងប្អូន​នៃ​ការរស់នៅ​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ទីវត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។១០ យើង​ពិត​ជា​តួរ​អង្គ​ខាង​វិញ្ញាណ​ដ៏​ទេវភាព​ដែលដក​ពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់ ។ ការស្គាល់​ខ្លួនយើង ហើយ​ពិត​ចំពោះ​អត្តសញ្ញាណ​ដ៏​ទេវភាព​នោះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​អភិវឌ្ឍ​ជំហរ​ដូចជា​ព្រះគ្រីស្ទ ។

ដឹង​ថា​មាន​ផែនការ​ដ៏​ទេវភាព

បន្ទាប់មក​សូម​ចងចាំ​ថា​មាន​ផែនការ​ដ៏​ធំ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ភាព​ក្លាហាន និង​មាន​ជំហរ​ក្នុង​ស្ថានភាព​លំបាក ។ នីហ្វៃ​អាច « នឹង​ទៅ »១១ តាម​ព្រះអម្ចាស់​បញ្ជា « ដោយ​មិន​ដឹង​ជាមុន​សោះឡើយ » ១២ អ្វីៗ​ដែល​លោក​ធ្វើ ព្រោះ លោក​បាន ដឹង​ថា​លោក នឹងត្រូវដឹកនាំ​ដោយ​ព្រះវិញ្ញាណ ក្នុង​ការ បំពេញ​នូវ​ផែនការ​ដ៏​នៅអស់​កល្ប​ជានិច្ច របស់​ព្រះ វរបិតាសួគ៌ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ជំហរ​កើត​មាន​នៅ​ពេល​យើង​មើល​ឃើញ​អ្វីៗ​ពី​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច ។ ព្រះ​អម្ចាស់​បាន​ទូន្មាន​សិស្ស​របស់​ទ្រង់​ឲ្យ « ងើប​ឡើង​មើល »១៣ ហើយ​ដើម្បី​« ឲ្យ​ការ​ម៉ឺងម៉ាត់​អំពី​ភាព​អស់​កល្ប​ជានិច្ច ស្ថិតនៅ​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ចុះ » ។១៤ ដោយ​ការចាត់ទុក​គ្រា​លំបាក​ដោយ​មាន​ផែនការ​ដ៏​អស់កល្ប​ជានិច្ច នោះ​សម្ពាធ​ក៏​ក្លាយ​ជា​ឯកសិទ្ធិ​មួយ​ដើម្បី​ស្រឡាញ់ បម្រើ​បង្រៀន និង​មានពរ​ដែរ ។ ទស្សន​វិស្ស័យ​ដ៏​អស់​កល្ប​ជានិច្ច​ធ្វើ​ឲ្យ​មាន​ជំហរ​ដូចជា​ព្រះគ្រីស្ទ ។

ស្គាល់​ព្រះចេស្ដា​នៃ​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​នៃ​ដង្វាយធួន​របស់​ទ្រង់

ហើយ​ជា​ចុងក្រោយ ព្រះចេស្តា​នៃ​ការប្រោសលោះ​របស់​ព្រះ​គ្រីស្ទ​អាច​កើត​មាន​ឡើង​តាម​រយៈ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ដែល​ប្រទាន​កម្លាំង​ដើម្បី​ស៊ូទ្រាំ និងទទួល​ជ័យ​ជម្នះ ។ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ​យើង​អាច​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​ហើយ​រឹងមាំ​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​នោះ ។ យើង​អាច​តម្រង់​ទៅ​ព្រះអង្គ​សង្គ្រោះ​ដោយ​អំណរ និង​ភាព​ស្ងប់​ស្ងាត់ ដោយ​មិន​គិត​ពី​កាលៈទេសៈ​ខាង​សាច់​ឈាម​របស់​យើង​ឡើយ ។១៥ អាលម៉ា ជំពូកទី ៧ បង្រៀន​យ៉ាងល្អ​ឯក​អំពី​ព្រះចេស្តា​នៃ​ការប្រោសលោះ​របស់​ព្រះ​គ្រីស្ទ ។ បន្ថែម​ពី​លើ​ការ​ប្រោសលោះ​យើង​ពី​អំពើ​បាប ព្រះអង្គ​សង្គ្រោះ​អាច​ពង្រឹង​ភាព​ទន់ខ្សោយ ការ​ភ័យ​ខ្លាច និង​ឧបសគ្គ​នៅក្នុង​ជីវិត​នេះ​របស់​យើង ។

នៅ​ពេល​យើង​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ យើង​អាច​ទប់​ស្កាត់​ការ​ភ័យ​ខ្លាច​របស់​យើង ដូច​ដែល​ប្រជាជន​អាលម៉ា​បាន​ធ្វើ​នៅ​ដែនដី​ហេឡាម ។១៦ នៅ​ពេល​កង​ទ័ព​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​គំរាម​កំហែង នោះ​ពួក​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​គ្រីស្ទ​បាន​បង្ហាញ​ពី​ជំហរ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន « ផ្ទុយ​ទៅ​វិញ អាលម៉ា បាន​ទូន្មាន​អ្នក​ជឿ​ឲ្យ​នឹកចាំ​ដល់​ព្រះអម្ចាស់ ហើយ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​រំដោះ​ពួកគេ​រួច ។( សូមើល នីហ្វៃទី ២ ២:៨ ) ។ ចំណេះ​ដឹង​នៃ​ការមើល​ថែទាំ​ ការពារ​ពី​ព្រះអង្គ​សង្គ្រោះ ធ្វើ​ឲ្យ​ប្រជាជន​រម្ងាប់​ការភ័យ​តក់ស្លុត​របស់​ខ្លួន » ។១៧ នេះ​ជា​គំរូ​នៃ​ជំហរ ។

បុរស​ដ៏​មហិមា​នៅ​កណ្តាល​ព្យុះ

ណូអេ បាន​បង្រៀន​យើង​ច្រើន​អំពី​ការ​អត់ធ្មត់​នៅ​កណ្តាល​ព្យុះ ប៉ុន្តែ​ព្រះ​អង្គ​សង្គ្រោះ​គឺ​ជា​គ្រូ​ដ៏​អស្ចារ្យ​បំផុត​អំពី​របៀប​រស់​រាន​នៅ​កណ្តាល​ព្យុះ ។ ទ្រង់​គឺ​ជា​បុរស​ដ៏​អស្ចារ្យ​នៅ​កណ្តាល​ព្យុះ ។ ក្រោយ​ពី​ការ​បង្រៀន​ដ៏​នឿយហត់​ពេញ​មួយ​ថ្ងៃ ជាមួយ​សាវក​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ត្រូវ​ការ​សម្រាក​បន្តិចបន្តួច ហើយ​បាន​ឲ្យ​យោបល់​ឲ្យ​ពួក​គេ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាងទៀត​នៃ​សមុទ្រ​កាលីឡេ ។ ពេល​ព្រះអង្គ​សង្គ្រោះ​សម្រាក មាន​ខ្យល់​ព្យុះ​ដ៏​ធំ​មួយ​បាន​បក់បោក ។ ពេល​ខ្យល់ និង​រលក​ត្របាក់​លេប​ទូក​ឲ្យ​លិច នោះ​ពួក​សាវក​បាន​ចាប់​ផ្ដើម​ភ័យ​ខ្លាច​បាត់បង់​ជីវិត​របស់​ខ្លួន ។ ហើយ​សូម​ចាំថា ពួក​សាវក​ប៉ុន្មាន​នាក់​នោះ​គឺជា​អ្នកនេសាទ​ដែល​បាន​ដឹង​ច្បាស់​ពី​ព្យុះ​នៅ​សមុទ្រ​នោះ ! ប៉ុន្តែ​នៅ​តែ​ព្រួយ​បារម្ភ ១៨ពួក​គេ​បាន​ដាស់​ព្រះ​អម្ចាស់​ហើយ​ទូល​សួរ​ថា​« [ ព្រះ​អម្ចាស់ ] យើង​វិនាស​ហើយ​លោក​មិន​រវល់​ទេឬ​អី ? » បន្ទាប់មក​ព្រះ​អង្គ​សង្គ្រោះ​បង្ហាញ​គំរូ​នៃ​ជំហរ « តើន​ឡើង​ទ្រង់​កំហែង​ខ្យល់ក៏​បង្គាប់​ទៅ​សមុទ្រ​ថា ចូរ​ស្ងៀម​ទៅ​ហើយ​ឈប់​ចុះ ។ នោះ​ខ្យល់​ក៏​ស្ងប់​ហើយ … ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ » ។១៩

ហើយ​បន្ទាប់​មក​ក៏​មាន​មេរៀន​ដ៏​អស្ចារ្យ​ពី​ជំហរ​សម្រាប់​សាវក​របស់​ទ្រង់ ។ ទ្រង់​បាន​សួរ​ថា « ហេតុអ្វី​បានជា​អ្នករាល់គ្នា​ភ័យ​ដល់​ម៉្លេះ ម្តេច​ក៏​គ្មាន​សេចក្តី​ជំនឿ ? »២០ ទ្រង់​បាន​រំឭក​ពួក​គេ​ថា​ទ្រង់​ជា​ព្រះ​សង្រ្គោះ​នៃ​ពិភព​លោក​នេះ ហើយ​ទ្រង់​ត្រូវ​បាន​បញ្ជូន​មក​ដោយ​ព្រះ​វបិតាសួគ៌ ដើម្បី​នាំ​មក​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​បុត្រាបុត្រី​របស់​ព្រះ ។ ប្រាកដ​ណាស់​បុត្រា​នៃ​ព្រះ​នឹង​មិន​វិនាស​នៅ​លើ​ទូក​ឡើយ ។ ទ្រង់​បាន​ធ្វើ​ជា​គំរូ​នៃ​ជំហរ​ដ៏ទេវភាព ពីព្រោះ​ទ្រង់​ជ្រាប​ពី​ទេវភាព​របស់​ទ្រង់ ហើយ​ទ្រង់​ជ្រាបថា មាន​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង និង​របៀប​ដែល​ដង្វាយធួន​របស់​ទ្រង់​នឹង​មាន​សារៈសំខាន់​ចំពោះ​ជោគជ័យ​ដ៏​អស់កល្ប​នៃ​ផែនការ​នោះ ។

តាម​រយៈ​ព្រះ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់នោះ​ហើយ ទើបគ្រប់​ការណ៍​ល្អ​នឹង​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ នៅ​ពេល​យើង​ចងចាំថា​យើង​ជានរណា ដោយ​ដឹង​ថា​មាន​ផែនការ​ដ៏​ទេវភាព​នៃ​សេចក្ដី​មេត្តា និង​ការ​ទទួល​បាន​សេចក្តី​ក្លាហាន​ដែល​ពង្រឹង​ដោយ​ព្រះអម្ចាស់ នោះ​យើង​អាច​ធ្វើ​ការណ៍ គ្រប់​យ៉ាង​ទាំងអស់​បាន ។ យើង​នឹង​រកឃើញ​ភាព​ស្ងប់ស្ងាត់ ។ យើង​នឹង​ធ្វើ​ជា​បុរស និង​ជា​ស្ត្រី​ល្អ​នៅ​កណ្តាល​ព្យុះ​ណា​មួយ ។

សូម​ឲ្យ​យើង​ស្វែងរក​ពរជ័យ​នៃ​ការ​មាន​ជំហរ​ដូចជា​ព្រះគ្រីស្ទ មិន​ត្រឹម​តែ​ជួយ​ខ្លួន​យើង​ក្នុង​គ្រា​លំបាក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ដទៃ ហើយ​ជួយ​ពួកគេ​តាម​រយៈ​ព្យុះ​ក្នុង​ជីវិត​របស់​ពួកគេ ។ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ធាង​ចាក​នេះ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ថាទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​សុខសាន្ត សេចក្តី​ស្ងប់​ស្ងាត់ ហើយ​មាន​តែ​ជំហរ​សួគ៌ា​ប៉ុណ្ណោះ ទើប​អាច​ប្រោស​ជីវិត​របស់​យើង​បាន ខ្ញុំសូមពោល​ពាក្យ ទាំងនេះ​នៅក្នុង​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ហ៊ូ ប៊ី ប្រោន​នៅក្នុង​របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៦៩ ទំព័រ ១០៥ ។

  2. សូម​មើល​Sheri Dew, Insights from a Prophet’s Life: Russell M. Nelson ( ឆ្នាំ ២០១៩ ) ទំព័រ ៦៦–៦៧ ។

  3. ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លូកា ២២:៤៤ ( នៅក្នុង លូកា ២២:៤៤ footnote b ) ។

  4. លូកា ២២:៤២ ។

  5. សូមមើល លូកា ២២:៥០–៥១; យ៉ូហាន ១៨:១០–១២ ។

  6. សូមមើល ម៉ាថាយ ២៦:៣៤, ៧៣–៧៥ ។

  7. សូម​មើល កិច្ចការ ៤:៨–១០ណែល អេ ម៉ាកស្វែល « Content with the Things Allotted unto UsEnsignខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៧​Liahona, ខែ កក្កដា ឆ្នាំ ២០០០ ទំព័រ​៨៩ ៖ « នៅពេល​ដែល​ព្រះវិញ្ញាណ​បាន​ដើរ​ស្របគ្នា នោះ​ជំហរ​នឹង​កើត​មាន ទោះ​បីជា​យើង​មិនបាន​ដឹងក្តី ‹ ន័យ​នៃ​រឿង​ទាំងអស់ › [ នីហ្វៃទី១ ១១:១៧

  8. សូម​មើល​ចន អ័ វូដិន Wooden on LeadershipPoise» ទំព័រ ៖​« ខ្ញុំ​ឲ្យ​និមន័យpoiseការ​ស្មោះត្រង់​ចំពោះ​ខ្លួន​ឯង​មិន​ត្រូវ​បាន​គេ​រំខាន បោះ​បង់​ចោល ឬ​មិន​មាន​តុល្យភាព​ដោយ​មិន​គិត​ពី​ស្ថានភាព ឬ​ការលះទេសៈ​នោះ​ទេ ។ រឿងនេះ​អាច​ស្តាប់​ទៅ​ងាយស្រួល ប៉ុន្តែ​ជំហរ អាច​ពិបាក​រក​គុណ​សម្បត្តិ​នេះ​បន្តិច នៅ​ក្នុង​គ្រា​លំបាក​នេះ ។ ថ្នាក់​ដឹកនាំ​ដែល​ខ្វះ​ជំហរ តក់ស្លុត​នៅ​ក្រោម​សម្ពាធ ។

    « ជំហរ​មាន​ន័យ​ថា​កាន់​ខ្ជាប់​ជានិច្ច ទៅ​នឹង​សេចក្តី​ជំនឿ​របស់​អ្នក និង ធ្វើ​សកម្ម​ភាព​ស្រប​តាម​ពួកវា មិន​ថា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់ ឬ​ល្អ​ប៉ុណ្ណា​នោះ​ទេ ។ ជំហរ​មាន​ន័យថា​ចៀសវាង​ធ្វើ​ខ្លួន​ដូច​អ្នកផ្សេង ឬ​សម្តែង​ប្រៀប​ធៀប​ខ្លួន​បងប្អូន ទៅ​នឹង​អ្នក​ដទៃ ហើយ​ប្រព្រឹត្តិ​មិន​ដូចជា​ខ្លួន​ឯង ។ ជំហរ មាន​ន័យ​ថា​មាន​ចិត្ត​ក្លាហាន​គ្រប់​កាលៈទេសៈ​ទាំងអស់ » ។

  9. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ឆ្នាំ ២០០៧ ) ទំព័រ ៤០ ។

  10. រ័សុល អិម ណិលសុន « Choices for Eternity »​ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។

  11. នីហ្វៃទី១ ៣:៧ ។

  12. នីហ្វៃទី១ ៤:៦ ។

  13. យ៉ូហាន ៤:៣៥ ។

  14. គោលលិទ្ធិ និង​សេចក្ដី​សញ្ញា ៤៣:៣៤សូម​មើលផង​ដែរ ជែមស៍ អ៊ី ហ្វោស្ដ « The Dignity of Self »​Ensignខែ ឧសភា ឆ្នាំ ១៩៨១ ៖ « សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​ត្រូវ​បាន​ពង្រឹង​យ៉ាងខ្លាំង​ដោយ​ការសម្លឹងមើល​ទៅ​ស្ថានលើ​ដើម្បី​ស្វែងរក​ភាពបរិសុទ្ធ ។ ដូច​ដើម​ឈើ​យក្សធំ យើង​គួរ​តែ​ក្រោក​ឡើង​ដើម្បី​ទទួល​ពន្លឺ ។ ប្រភព​ពន្លឺ​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ដឹង​គឺ​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ វា​គឺជា​ប្រភព​នៃ​កម្លាំង​ខាងក្នុង និង ភាព​សុខសាន្ត » ។

  15. សូមមើល រ័សុល អិម ណិលសុន « “Joy and Spiritual Survival, » Liahonaខែ វិច្ឆិការ ឆ្នាំ ២០១៦ ទំព័រ ៨២ ៖ « បងប្អូន​ប្រុសស្រី​អំណរ​ដែលយើង​មាន​នោះ​វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃជីវិត​យើង​ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅ​លើ » ។

  16. សូម​មើល ​ម៉ូសាយ ២៣:២៧–២៨ ។

  17. ដេវីឌ អេ បែដណា « Therefore They Hushed Their Fears » Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៦–៤៧ ។

  18. សូមមើល ជែហ្វ្រី អ័រ ហូឡិន Our Day Star Rising: Exploring the New Testament with Jeffrey R. Holland ( ឆ្នាំ ២០២២ ) ទំព័រ ៦១–៦២ ៖ « លើស​ពី​នេះ​ទៅ​ទៀត អ្នក​ទាំង​នេះ​ជា​បុរស​នៅ​លើ​ទូក ដែល​ដក​ពិសោធន៍​ជាមួយ​ទ្រង់—ដប់មួយ​នាក់​ក្នុង​ចំណោម​ដប់ពីរ​នាក់​ដើមឡើយ​ជា​អ្នក​ស្រុក​កាលីឡេ ( មាន​តែ​យូដាស អ៊ីស្ការីយ៉ុត ជា​សាសន៍​យូដា ) ។ ហើយ​ប្រាំ​មួយ​នាក់​ក្នុង​ចំណោម​ដប់​មួយ​នាក់​នោះ​គឺ​ជា​អ្នក​នេសាទ ។ ពួកគេ​បាន​រស់​នៅ​លើ​សមុទ្រ​នេះ ។ ពួកគេ​មាន​របប​ចិញ្ចឹម​ជីវិត​ជាអ្នក​នេសាទ​ត្រី ។ ពួក​គេ​បាន​នៅ​ទី​នោះ​ចាប់​តាំង​ពី​កុមារ​ភាព​មក ។ ឪពុក​របស់​ពួក​គេ​បាន​ឲ្យ​ពួក​គេ​ដេរ​សំណាញ់ និង​ជួសជុល​ទូក​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ ។ គេស្គាល់​សមុទ្រ​នេះ ពួក​គេ​ស្គាល់​ខ្យល់ និង​រលក ។ ពួក​គេ​ជាមនុស្ស​ដែល​មាន​បទ​ពិសោធន៍—ប៉ុន្តែ​នៅតែ​ភ័យ​ខ្លាច ។ ហើយ​បើគេ​ភ័យខ្លាច​នេះ​មាន​ន័យ​ថា​ជា​ព្យុះ​ដ៏​កំណាច​មួយ » ។

  19. សូម​មើល ម៉ាកុស ៤:៣៥-៣៩ ។

  20. ម៉ាកុស ៤:៤០ ។