សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បីឧទ្ទេសនាម​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នក​កាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​ទទួល​ការគាំទ្រ​ពី​បងប្អូន ។

សូម​បង្ហាញ​ការគាំទ្រ​តាម​ធម្មតា​ទោះជា​បងប្អូន​នៅ​ទីកន្លែង​ណា​ក្តី ។ ប្រសិនបើមាន​អ្នក​ជំទាស់​ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ, ដាល្លិន ហារីស អូក ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហិនរី ប៊ែនញៀន អាវរិង ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​បងប្អូន​ណា​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេក អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ អិម រ័សុល បាឡឺដ, ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌេល ជី រេនឡាន់, ជែរីត ដ័បុលយូ ហ្កង និង អូលីសេស សូរ៉េស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

ដូចបាន​​ប្រកាស​ពីមុន យើង​បាន​ហៅ អាឡិចហ្សេនឌើរ ដាសគូ ឲ្យ​បម្រើ​ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

អស់​អ្នក​ដែល​ជំទាស់​សូម​បង្ហាញ​ដូចគ្នា ។

យើង​សូម​ថ្លែង​អំណរគុណ​ដល់​ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ពីររូប ដែល​បាន​បញ្ចប់​ការបម្រើ​របស់​ពួកលោក​ ហើយ​ឈ្មោះ​របស់​ពួកលោក​អាច​រកបាន​នៅ​លើ​គេហទំព័រ​របស់​សាសនាចក្រ ។

អស់​អ្នក​ដែល​ចង់​ចូលរួម​បង្ហាញ​នូវ​ការដឹងគុណ​ជា​មួយ​នឹង​ពួក​យើង ចំពោះ​ការបម្រើ​ដ៏​ឧត្ដុង្គឧត្ដម​របស់​បងប្អូន​ប្រុស​ទាំងនេះ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ និង​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់ រួម​មាន​ពួកចិត​សិបនាក់​ប្រចាំ​តំបន់​ថ្មី​ពីរ​រូប ដែល​បាន​ប្រកាស​នៅ​ដើម​សប្ដាហ៍​នេះ នៅលើ​គេហទំព័រ​របស់​សាសនាចក្រ និង​ពួកអ្នក​កាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដូច​បាន​ធ្វើ​ឧទ្ទេសនាម​មក​នេះ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

រ៉ូជីរីអូ បូសឈី និង ឃើត អែល ហ៊ូដស៏

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​ដោះលែង​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

ហិនរី ជេ អាវរិង និង យ៉ង់ជុន​ ហ្វន