សន្និសីទទូទៅ
លោកម្ចាស់ យើង​ចង់​ឃើញ​ព្រះយេស៊ូវ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២៣


លោកម្ចាស់ យើង​ចង់​ឃើញ​ព្រះយេស៊ូវ

យើង​ចង់​មើល​ឃើញ​ព្រះយេស៊ូវ​ថាទ្រង់​ជានរណា ហើយចង់​ដឹងសេចក្តី​ស្រឡាញ់​របស់ទ្រង់ ។

បញ្ហា​មិន​អាច​សម្គាល់​មុខ​មនុស្ស

ថ្ងៃមួយ​នៅ​និទាឃរដូវ​នៃ ឆ្នាំ ១៩៤៥ មាន​យុវជន​ម្នាក់​បាន​ភ្ញាក់ឡើង​នៅក្នុង​មន្ទីពេទ្យ​ទាហាន​មួយ ។ គាត់​សំណាង​ណាស់​ដែល​នៅរស់—គាត់​ត្រូវគេ​បាញ់ចំ​ពីក្រោយ​ត្រចៀក ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ធ្វើការ​វៈកាត់ ហើយ​ឥឡូវគាត់​​អាច​ដើរ និង​និយាយបាន​ដូចធម្មតា​ ។

ជាអកុសល គ្រាប់​កាំភ្លើង​បាន​បំផ្លាញ​ផ្នែក​មួយ​នៃ​ខួរក្បាល​របស់គាត់ មិនឲ្យ​សម្គាល់​មុខ​មនុស្ស​បាន ។ ឥឡូវនេះ​គាត់​មើល​ទៅភរិយា​ទាំងមិនចាំ​អីសោះ គាត់​មិនស្គាល់​ម្តាយ​​ខ្លួនឯង​ផងដែរ ។ សូម្បី​តែ​មុខ​នៅក្នុង​កញ្ចក់ ក៏គាត់​មិន​ស្គាល់ដែរ—គាត់​មិន​អាច​ដឹងថា​ជា​មនុស្ស​ប្រុស ឬ​ស្រី​ទេ ។

គាត់​បាន​ក្លាយ​ជា​មនុស្ស​ដែលមិន​អាច​សម្គាល់​មុខ​មនុស្ស​បាន—ស្ថានភាព​មួយ​ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់លាននាក់ ។

មនុស្ស​ដែល​មាន​បញ្ហា​ធ្ងន់ធ្ងរ​មិន​អាច​សម្គាល់​មុខ​មនុស្ស​មួយ​រូប បាន​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នកដទៃ​ដោយ​ប្រើ​ច្បាប់​នៃ​ការទន្ទេញចាំ—ជា​ច្បាប់​មួយ​ដើម្បី​ស្គាល់​កូនស្រី​តាមរយៈ​ស្នាម​អាចម៍រុយ ឬ​មិត្តភក្តិ​តាមរយៈ​ការដើរ​អូសជើងរបស់គេ ។

ការធំឡើង

នេះគឺជា​រឿងទីពីរ វានៅជិតបង្កើយ កាលពី​ក្មេង ខ្ញុំ​តែងតែ​ឃើញ​ម្តាយ​ខ្ញុំគឺជា​អ្នក​បង្កើត​ច្បាប់ ។ គាត់​តែងតែ​សម្រចថា​ពេលណា​ខ្ញុំ​អាច​លេង ហើយ​ពេលណា​ខ្ញុំត្រូវ​ចូល​គេង ហើយកាន់តែពិបាក គឺ​ដកស្មៅ​នៅ​ក្នុង​សួនច្បារ ។

ពិតណាស់​គាត់​ស្រឡាញ់ខ្ញុំ ។ គួរឲ្យ​ខ្មាស់ណាស់ ដែល​ជាញឹកញាប់ ខ្ញុំ​មើលទៅ​គាត់គឺ​ជា « មនុស្ស​ផ្តាច់ការ​ម្នាក់ប៉ុណ្ណោះ » ។

តែប៉ុន្មាន​ឆ្នាំ​ក្រោយមក ទើប​ខ្ញុំ​មើលទៅ​គាត់​ថា​ជា​នរណា​ឲ្យ​ពិតប្រាកដ ។ ខ្ញុំ​ខ្មាសដែលនិយាយថា​ខ្ញុំ​មិនដែល​ចាប់អារម្មណ៍​ពីការលះបង់​របស់​គាត់ ឬ​ឆ្ងល់ថា​ហេតុអ្វី​បាន​ជាច្រើនឆ្នាំ​មកនេះ គាត់​ស្លៀកតែ​សំពត់​ចាស់​ពីរ​ដដែលៗ​ដូច្នោះ ( ខណៈដែល​ខ្ញុំមាន​សម្លៀកបំពាក់​ថ្មីៗ ) ឬ​ហេតុអ្វី​ក្នុងនាម​ជា​ម្តាយ​ដែល​មាន​កូន​ប្រាំពីរ​នាក់​ចូល​សម្រាន្ត​ឆាប់​ម្ល៉េះ ។

យើង​ប្រហែលជា​មាន​បញ្ហា​មិន​អាច​សម្គាល់​មុខ​មនុស្ស

ប្រហែល​ជា​បងប្អូន​សម្គាល់​ឃើញថា​រឿង​ទាំងពីរនេះ​គឺជារឿងតែ​មួយ—ព្រោះ​អស់ជា​ច្រើន​ឆ្នាំមកនេះ​ខ្ញុំ​ពិតជាមាន​បញ្ហា​មិន​អាច​សម្គាល់​មុខ​មនុស្ស​មែន ។ ខ្ញុំ​បរាជ័យ ដោយ​មើលមិនស្គាល់​ម្តាយ​របស់​ខ្ញុំ ជា មនុស្ស​បែបណា ។ ខ្ញុំ​មើលឃើញតែ​ច្បាប់របស់​គាត់ ប៉ុន្តែ​ខ្ញុំ​មើល​មិនឃើញ​សេចក្តី​ស្រឡាញ់​របស់គាត់​ទេ ។

ខ្ញុំ​ប្រាប់រឿង​ទាំងពីរ​នេះដល់​បងប្អូន​ដើម្បី​បង្ហាញ​ចំណុចមួយ ៖ ខ្ញុំ​សង្ស័យ​ថា​បងប្អូន​ស្គាល់​នរណាម្នាក់ ( ប្រហែលជា​បងប្អូន គឺជា ម្នាក់​នោះ ) ដែលរងទុក្ខ​ដោយ​ភាពខ្វាក់មុខ​ខាងវិញ្ញាណ ។

បងប្អូន​អាច​នឹងពិបាកមើល​ឃើញ ថា ព្រះ​ជា​បិតា​ដែល​មាន​សេចក្ដី​ស្រឡាញ់ ។ បងប្អូន​អាច​មើល​ទៅ​ស្ថានសួគ៌ មិន​ឃើញ​មាន​ផ្ទៃមុខ​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្ដាករុណា​នោះទេ ប៉ុន្តែ​ឃើញ​តែ​ក្បួនច្បាប់​ដ៏ក្រាស់ក្រែល ដែល​បងប្អូន​ត្រូវ​ដើរតាម​នៅ​លើ​ផ្លូវ​របស់​បងប្អូន​ទៅវិញ ។ ប្រហែល​ជា​បងប្អូន​ជឿថា​ព្រះ​គ្រប់គ្រង​ស្ថានសួគ៌​របស់​ទ្រង់ មាន​បន្ទូល​តាមរយៈ​ព្យាការី​របស់​ទ្រង់ ហើយ​ស្រឡាញ់​បងប្អូនស្រី​របស់​បងប្អូន ប៉ុន្តែ​លួចឆ្ងល់​ថា តើ​ទ្រង់​ស្រឡាញ់​បងប្អូន​ដែរ​ឬ​ទេ ។ ប្រហែល​បងប្អូន​កាន់​ដំបងដែក តែ​មិនទាន់​បាន​ដឹង​ពី​ក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ដែល​កំពុង​ដើរ​ទៅ​នោះទេ ។

ខ្ញុំ​សង្ស័យ​ថា​បងប្អូន​ស្គាល់​មនុស្ស​បែប​នេះ ពីព្រោះ​ខ្ញុំ ជា មនុស្ស​បែប​នេះ​អស់រយៈពេល​ជាយូរ​មកហើយ—ខ្ញុំមាន​បញ្ហា​មិន​អាច​សម្គាល់​មុខ​ខាងវិញ្ញាណ ។

ខ្ញុំគិត​ថា​ជីវិត​ខ្ញុំ​គឺ​ធ្វើ​តាម​តែច្បាប់ ហើយ​វាស់វែង​តាម​បទដ្ឋានដែល​មើល​មិនឃើញ ។ ខ្ញុំ​បាន​ដឹង​ថា​ព្រះ​ស្រឡាញ់​បងប្អូន​យ៉ាង​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​ខ្ញុំ​អត់​មាន​អារម្មណ៍ខ្លួន​ឯងទេ ។ ខ្ញុំ​ខ្លាចតែ​ខ្ញុំ​គិតច្រើន​អំពី​ការចូលទៅ​ស្ថានសួគ៌ ជាជាង​ការនៅជាមួយ​ព្រះវរបិតាសួគ៌​របស់ខ្ញុំ ។

បើ​បងប្អូន​ដូចខ្ញុំ ពេលខ្លះ​ច្រៀង​តែ​លើ​បបូរមាត់ តែ​មិន​ច្រៀង​ចម្រៀង​នៃ​ក្តី​ស្រឡាញ់​នៃ​ការប្រោសលោះទេ នោះ តើ​យើង​អាច​ធ្វើអ្វីខ្លះ ?

ដូច​ប្រធាន ណិលសុន រំឭក​យើងថា ចម្លើយ​គឺ​ព្រះយេស៊ូវ​ជានិច្ច ។ ហើយនោះ​គឺជា​ដំណឹងដ៏ល្អ​ណាស់ ។

លោកម្ចាស់ យើង​ចង់​ឃើញ​ព្រះយេស៊ូវ

មាន​ខគម្ពីរ​ខ្លី​មួយ​នៅក្នុង យ៉ូហាន ដែល​ខ្ញុំ​ស្រឡាញ់ ។ ខគម្ពីរ​នោះ​ប្រាប់​អំពី​ក្រុម​អ្នក​ក្រៅ ដែល​ទៅរក​សិស្ស​របស់​ទ្រង់​ដោយ​មាន​សំណើដ៏​សំខាន់មួយ ។ ពួកគេ​និយាយ « លោកម្ចាស់ យើង​ខ្ញុំ [ ចង់ ] ឃើញ​ព្រះយេស៊ូវ » ។

នោះ​គឺជាអ្វី​ដែល​យើង​ចង់បាន—គឺ​មើល​ឃើញ​ព្រះយេស៊ូវ​ថាទ្រង់​ជានរណា ហើយចង់​ដឹងសេចក្តី​ស្រឡាញ់​របស់ទ្រង់ ។ នេះ​គួរតែ​ជា​មូលហេតុ​នៃ​អ្វី​ដែល​ពួក​យើង​ធ្វើ​ភាគច្រើន​នៅក្នុង​សាសនាចក្រ ហើយ​ជាពិសេសនៅ​គ្រប់​ការ​ប្រជុំសាក្រាម៉ង់ ។ បើ​បងប្អូន​ឆ្ងល់ថា​តើ​មេរៀន​ប្រភេទណា​ដែលត្រូវ​បង្រៀន ការប្រជុំ​ប្រភេទណា​ដែលត្រូវ​រៀបចំ តើ​ត្រូវ​បោះបង់​ពួកឌីកុន ហើយ​ទៅ​លេង​បាល់​ឬ​អត់ ៨បងប្អូន​អាចយក​ខគម្ពីរ​នេះធ្វើជា​ការណែនាំ​ដល់​បងប្អូន ៖ តើ​ការណ៍នេះ​អាច​ជួយ​មនុស្ស​មើល​ឃើញ និង​ស្រឡាញ់​ព្រះយេស៊ូវ​ដែរឬទេ ? បើ​អត់ទេ អាច​​សាកល្បង​អ្វី​មួយ​ផ្សេង​ទៀត ។

នៅពេល​ដែល​ខ្ញុំ​ដឹងថា​ខ្ញុំមាន​បញ្ហា​មិន​អាច​សម្គាល់​មុខ​ខាងវិញ្ញាណ ​ខ្ញុំ​មើលឃើញ​តែ​ក្រឹត្យវិន័យ ប៉ុន្តែ​មិន​ឃើញ​ព្រះភក្រ័​នៃ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​វរបិតា​ទេនោះ​ ខ្ញុំ​ដឹងថា​វា​ពុំមែនជា​កំហុស​របស់​សាសនាចក្រ​ឡើយ ។ វាពុំមែន​ជា​កំហុស​របស់​ព្រះទេ ហើយ​វា​ពុំមាន​ន័យថា​គ្រប់យ៉ាង​បាន​បាត់បង់​នោះដែរ វា​គឺជា​អ្វី​ដែល​យើង​ទាំងអស់គ្នា​ត្រូវរៀន ។ សូម្បីតែ​ពួកសិស្ស​នៅ​សម័យមុន ជាញឹកញាប់​ជួបមុខ​ផ្ទាល់​ជាមួយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ ប៉ុន្តែ​មិនបាន​ស្គាល់​ទ្រង់​នោះទេ ចាប់តាំងពីនៅផ្នូរ​ក្នុងសូនច្បារ រហូត​ទៅដល់​ច្រាំង​នៃ​ស្រុក​កាលីឡេ​អ្នក​ដើរតាម​ដំបូង​គេ​របស់​ទ្រង់​បាន « ឃើញ​ព្រះយេស៊ូវ​កំពុង​ឈរ តែ​មិន​ដឹង​ជា​ព្រះយេស៊ូវ​ទេ » ។ ពួកគេ​ត្រូវ​រៀន​ស្គាល់​ទ្រង់ ហើយ​យើង​ក៏ដូចគ្នា​ផងដែរ ។

សេចក្ដីសប្បុរស

នៅពេល​ខ្ញុំបាន​ដឹងថា​ខ្ញុំ​មាន​បញ្ហា​មិន​អាច​ស្គាល់​ខាង​វិញ្ញាណ ខ្ញុំ​ចាប់ផ្តើម​ធ្វើតាម​ការ​ទូន្មាន​របស់​មរមន​ឲ្យ​អធិស្ឋាន « ដោយ​អស់​ពី​កម្លាំង​ចិត្ត » ដើម្បី​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​បាន​សន្យា​ទៅកាន់​សិស្ស​របស់​ទ្រង់—សេចក្តី​ស្រឡាញ់​ខ្ញុំ​ចំពោះ​ទ្រង់ និង​សេចក្តី​ស្រឡាញ់​ទ្រង់​ចំពោះ​ខ្ញុំ—និង ​« ឃើញ​ទ្រង់ ជា​ទ្រង់​ពិតប្រាកដ … ហើយ​មាន​សេចក្ដី​សង្ឃឹម​នេះ » ។១០ ខ្ញុំ​បាន​អធិស្ឋាន​រាប់ឆ្នាំ​ដើម្បី​អាច​ធ្វើ​តាម​បទបញ្ញត្តិ​ដ៏​អស្ចារ្យ​ទីមួយ​ឲ្យ​ស្រឡាញ់​ព្រះ និង​​ទទួល​អារម្មណ៍​ពី « ​សេចក្ដីពិតដ៏ធំបំផុត​ដំបូងគេ … ថា​ព្រះ​ស្រឡាញ់ យើងដោយអស់ពី​ព្រះទ័យ ព្រះកាយ ព្រះបញ្ញាញាណ និង​ព្រះចេស្ដា របស់ទ្រង់១១

ដំណឹង​ល្អ

ខ្ញុំ​ក៏បាន​អាន​ដំណឹងល្អ​ទាំងបួនម្ដង​ហើយម្ដងទៀត—អាន​លើកនេះ​មិន​ស្រង់យក​ក្រឹត្យ​វិន័យ​ទេ ​ប៉ុន្តែ​ដើម្បី​មើលឃើញថា ទ្រង់​ជានរណា និង​អ្វីដែល​ទ្រង់​ស្រឡាញ់ ។ ហើយ​នៅពេល​ក្រោយមក ខ្ញុំ​ត្រូវ​បានបោកបក់​ដោយ​ទឹក​ទន្លេ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ហូរ​ចេញពី​ទ្រង់ ។

ព្រះយេស៊ូវ​ប្រកាស​ថា​ទ្រង់ ត្រូវ​ចាត់​ឲ្យ​មក « ដើម្បី​នឹងប្រោស​មនុស្ស​ដែលមាន​ចិត្តសង្រេង ហើយ​ប្រកាសពី​សេចក្ដីប្រោសលោះ ដល់ពួក​ឈ្លើយ និង សេចក្តីភ្លឺ​ឡើងវិញ ដល់​មនុស្សខ្វាក់ » ។១២

នោះ​ពុំមែន​គ្រាន់តែ​ជា​បញ្ជី​ការងារ​ត្រូវ​ធ្វើ ឬ​ស្វែងរក​កេរ្តិ៍ឈ្មោះ​ល្អ​នោះ​ទេ វា​ជា​រូបរាង​នៃ​សេចក្តី​ស្រឡាញ់​ទ្រង់ ។

ពេល​បើក​មើល​ដំណឹងល្អ​ត្រួសៗ ស្ទើរ​តែគ្រប់ទំព័រ យើង​មើល​ឃើញ​ទ្រង់​មើល​ថែ​ដល់​អ្នក​រងទុក្ខ—​ខាង​សង្គម ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។ ទ្រង់បាន​ពាល់មនុស្ស​ដែលគេ​ចាត់ទុកថា​កខ្វក់ ហើយ​មិនស្អាត១៣និង​ឲ្យអាហារដល់​អ្នកដែល​អត់ឃ្លាន ។១៤

តើ​រឿង​អ្វី​ដែល​បងប្អូន​ចូលចិត្ត​ជាងគេ​អំពី​ព្រះយេស៊ូវ ? ខ្ញុំ​សង្ស័យថា​រឿងនោះ​បង្ហាញ​អំពី​ព្រះរាជបុត្រា​នៃព្រះ​ដែល​ឈោងទៅ​ឱបក្រសោប​ឬផ្ដល់​ក្ដី​សង្ឃឹម​ដល់ នរណាម្នាក់​នៅ​ដ៏​ឆ្ងាយ—មនុស្សឃ្លង់ ១៥សាសន៍​សាម៉ារី​ដែលគេ​ស្អប់១៦អ្នក​ទារពន្ធ និង​មនុស្ស​មានបាប​ដែលគេ​បង្ខូចឈ្មោះ១៧ឬ​សត្រូវ​របស់​ជាតិសាសន៍ ។១៨ ព្រះគុណ​បែបនេះ​គឺ​អស្ចារ្យ​ណាស់ ។

បើ​ព្យាយាម​កត់ត្រាទុក​រាល់ពេល​ដែល​ទ្រង់​សរសើរ ឬ​ព្យាបាល ឬ​បរិភោគ​ជាមួយ​អ្នកក្រៅ នោះ​បងប្អូន​នឹង​សរសេរ​អស់​ទឹកប៊ិច​មុនពេល​បងប្អូន​អានចប់​គម្ពីរ​លូកា ។

ខ្ញុំ​បាន​ឃើញ​រឿងនេះ ហើយ​បេះដូងខ្ញុំ​ក្តុកក្តួល​ដែលស្គាល់​ក្ដី​ស្រឡាញ់ ហើយ​ខ្ញុំ​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​ទ្រង់​ប្រហែលជា​ស្រឡាញ់​ខ្ញុំ​ផងដែរ ។ ដូច​ប្រធាន ណិលសុន បាន​បង្រៀន​ថា « កាលណា​បងប្អូន​រៀន​ពី​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្រើន នោះ​វា​កាន់តែ​ងាយស្រួល​ដើម្បី​ទុកចិត្ត​លើ​សេចក្ដី​មេត្តា​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍​របស់​ទ្រង់ » ។១៩ ហើយ​បងប្អូន​នឹង​កាន់តែ​ទុកចិត្ត ហើយ​ស្រឡាញ់​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ថែមទៀត ។

អែលឌើរ ហូឡិន បាន​បង្រៀន​យើង​ថា ព្រះយេស៊ូវ យាងមក​ដើម្បី​បង្ហាញ « យើង​ថា​ព្រះ​ជា​ព្រះវរបិតាអស់កល្ប​របស់​យើង​ជានរណា និង​មាន​លក្ខណៈ​យ៉ាងណា ថា​តើ​ទ្រង់​លះបង់​ទាំងស្រុង​យ៉ាងណា ដើម្បី​កូនចៅ​របស់​ទ្រង់ » ២០នៅ​គ្រប់​វ័យ និងគ្រ់ប​ជាតិសាសន៍ ។

ប៉ុល​បាន​និយាយ​ថា ព្រះ​គឺជា « ព្រះវរបិតា នៃក្ដីមេត្តាករុណា [ ទាំងអស់ ] ហើយ​ព្រះ​នៃ​ការលួងលោម​ទាំងអស់ » ។២១

ប្រសិនបើ​បងប្អុន​ឃើញ​ទ្រង់​ខុស​ពី​នេះ សូម​បន្ត​ព្យាយាម ។

សេចក្ដីសញ្ញា និង​ការឱបក្រសោប​របស់​ព្រះ

ពួកព្យាការី​អញ្ជើញ​យើង​ឲ្យ​ស្វែងរក​ព្រះភ័ក្ត្រ​របស់​ទ្រង់ ។២២ ខ្ញុំយក​ការអញ្ជើញ​នេះ​ជាការរំឭក​ថា​យើង​ថ្វាយបង្គំ​ព្រះវរបិតា ពុំមែន​ជា​រូបមន្ត​ទេ ហើយ​ថា​យើង​មិន​ទាន់​បញ្ចប់​ទេ ទាល់តែ​យើង​ឃើញ​ព្រះយេស៊ូវ ដែល​ជា​ព្រះភ័ក្រ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​យើង​សិន ២៣ហើយ​ធ្វើតាម​ទ្រង់ ពុំ​ត្រឹមតែ​ធ្វើ​តាម​ច្បាប់​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ២៤

នៅពេល​ពួកព្យាការី និង​សាវក​មាន​ប្រសាសន៍​អំពី​សេចក្តី​សញ្ញា ពួកលោក​​មិន​ដូចជា​គ្រូបង្វឹក​ដែល​ស្រែក ( ពិន័យកាត​ក្រហម ) ពី​កន្លែង​អង្គុយ​ប្រាប់​យើងឲ្យ « ព្យាយាម​ឲ្យ​កាន់តែ​ខ្លាំង ! នោះទេ ! » ពួកលោក​ចង់​ឲ្យ​យើង​មើល​ឃើញ​សេចក្ដីសញ្ញា​របស់​យើង​ជា​ទំនាក់ទំនងគ្រឹះ២៥ហើយ​អាច​ត្រូវ​បាន​ព្យាបាល​បញ្ហា​មិន​អាច​សម្គាល់​មុខ​ខាងវិញ្ញាណ ។២៦ សេចក្ដីសញ្ញា​ពុំ​មែន​ជា​ច្បាប់​ឲ្យ​រក​ក្ដី​ស្រឡាញ់​ទ្រង់​ទេ ទ្រង់​ស្រឡាញ់​បងប្អូន​យ៉ាង​ល្អ​ឥតខ្ចោះ​រួច​ទៅ​ហើយ ។ ឧបសគ្គ​របស់​យើង​គឺ​ត្រូវ​យល់ និង​កែ​ទម្រង់​ជីវិត​របស់​យើង​ចំពោះ​សេចក្ដីស្រឡាញ់​នោះ ។២៧

យើង​ព្យាយាម​ដើម្បី​មើល​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង ដូច​តាម​បង្អួច ដើម្បី​មើល​ឃើញ​ព្រះភ័ក្ត្រ​ប្រកប​ដោយ​ក្ដីមេត្តា​របស់​ព្រះបិតា​នៅ​ពី​ខាង​ក្រោយ ។

សេចក្ដីសញ្ញា​ទាំងឡាយ គឺ​រូបរាង​នៃ​ការ​ឱបក្រសោប​របស់​ព្រះ ។

« ទន្លេ » នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះ

ទីបំផុត យើង​អាច​រៀន​មើល​ទៅ​ទ្រង់​តាមរយៈ​ការ​បម្រើ​របស់​ទ្រង់ ។ « ត្បិត​តើ​មនុស្ស​នឹង​ស្គាល់​ចៅហ្វាយ ដែល​ខ្លួន​ពុំ​ដែល​បាន​បម្រើ​នោះដូច​ម្ដេច​បាន ? »២៨

ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​ទទួល​បាន​ការ​ហៅបម្រើ​ថ្មី​មួយ​ដែល​ខ្ញុំ​មិន​សូវ​ចង់​ទទួល ។ ខ្ញុំ​បាន​ភ្ញាក់ពី​ព្រលឹម ដោយ​ភ័យ​ខ្លាច—ប៉ុន្តែ​មាន​ឃ្លា​មួយ​ក្នុង​ចិត្ត​ដែល​ខ្ញុំ​មិន​ធ្លាប់​ឮ​ពីមុន ៖ ថា​ដើម្បី​បម្រើ​ក្នុង​សាសនាចក្រ​នេះ​គឺ​ត្រូវ​ឈរ​នៅក្នុង​ទន្លេ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ សាសនាចក្រ​នេះ​គឺជា​ក្រុម​មនុស្ស​ធ្វើការ​ដែលមាន​រនាស់ និង​ប៉ែល កំពុង​ព្យាយាម​ជួយ​ជម្រះ​ផ្លូវទឹក​សម្រាប់​ទន្លេ​នៃ​សេចក្តី​ស្រឡាញ់​របស់ព្រះ​ដើម្បី​ឲ្យ​ទៅដល់​បុត្រាបុត្រី​របស់ទ្រង់​នៅជួរ​ចុងក្រោយ ។

ទោះបី​បងប្អូន​ជា​នរណា​ក៏ដោយ មិនថា​អតីតកាល​បងប្អូន​យ៉ាងណា មាន​កន្លែង​មួយ​សម្រាប់​បងប្អូន​នៅ ក្នុង​សាសនាចក្រ​នេះ ។២៩

សូម​ចាប់យក​រនាស់ និង​ប៉ែល មក​ចូលរួម​ក្នុង​ក្រុម ។ សូមជួយ​នាំយក​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ឲ្យ​ទៅដល់​បុត្រាបុត្រី​ទ្រង់ ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ខ្លះ​នឹង​ជះ​មក​លើ​ខ្លួន​បងប្អូន​វិញ ។៣០

ចូរ​យើង​ស្វែងរក​ព្រះភ័ក្រ​ដ៏ជាទី​ស្រឡា្ញញ់ ការ​ឱបក្រសោប​សេចក្តី​សញ្ញា​ទ្រង់ បន្ទាប់មក​រួមដៃ​ជាមួយ​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​យើង​នឹង​ច្រៀង​បទ « ព្រះ​នៃ​អ៊ីស្រាអែល »​ជាមួយ​គ្នា ៖

ព្រះ​ស​ង្គ្រោះ​សូម​ទ្រង់

ចែង​ចាំង​ពន្លឺ​ភក្ត្រា

សូម​ប្រទាន​ការលួង​លោម​ចិត្ត​ខ្ញុំ

ហើយ​សូម​ឱ្យ​ចិត្ត​ចង់​បាន

នូវ​ស្ថាន​បរិសុទ្ធ

ធ្វើ​ឲ្យ​ខ្ញុំ​មាន​សង្ឃឹម​ក្នុង​ចិត្ត ។៣១

សូម​ឲ្យ​យើង​ស្វែងរក​ព្រះភ័ក្រដ៏ជាទី​ស្រឡាញ់​របស់​ទ្រង់ និង​ធ្វើ​ជា​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្តី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។៣២ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ហេឌីន ឌី អេលីស និង​មេឡានី ហ្លើរិន, « Bodamer’s (១៩៤៧) Paper on Prosopagnosia » Cognitive Neuropsychology៧:២, ៨៤–៩១; Joshua Davis, « Face Blind » Wired ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០០៦, wired.com ។

  2. ដេននិស នៀលឡិន « តើខ្វាក់មុខ​នេះមាន​ញឹកញាប់​ប៉ុណ្ណាដែរ ? » Harvard Medical Schoolថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៣, hms.harvard.edu; Oliver Sacks, “Face-Blind,”New Yorkerថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ ២០១០, newyorker.com ។

  3. « សមាជិក​សាសនាចក្រ​មួយ​ចំនួន​ទទួល​យក​គោលលទ្ធិ គោលការណ៍ និង​ទីបន្ទាល់​ដែល​បាន​ប្រកាស​ម្តង​ហើយ​ម្តង​ទៀត ពី​វេទិកា​នេះ​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ និង​នៅ​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន​នៅ​ជុំវិញ​ពិភព​លោក​ថា ជាសេចក្តី​ពិត—ប៉ុន្តែ​នៅតែ​ពិបាក​ជឿ​ថា សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​ទាំង​នេះ​អនុវត្ត​ជា​ពិសេស​ក្នុង​ជីវិត និង​កាលៈទេសៈ​របស់​ពួកគេ » ( ដេវីឌ អេ បែដណា « នៅ​ក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » Liahona ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រណ ១២៥ ) ។

  4. សូមមើល នីហ្វៃទី ១ ៨:១៩, ១៥:២៣ ។ « វា​ពិបាក​ដើម្បី​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ដោយ​គ្មាន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​ទៅលើ​ទ្រង់ » ( ហិនរី ប៊ី អាវរិង « សេចក្តី​ជំនឿ​ឲ្យ​ទូលសូម បន្ទាប់មក​ប្រព្រឹត្ត​តាម » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៧៥ ) ។

  5. អាលម៉ា ៥:២៦ ។

  6. រ័សុល អិម ណិលសុន « ចម្លើយ​គឺ​ព្រះយេស៊ូវ​ជានិច្ចLiahona ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ១២៧–១២៨ ។

  7. យ៉ូហាន ១២:២១ ។

  8. យ៉ូហាន ២០:១៤ ។ ពួកគេ​បាន​ឃើញ ប៉ុន្តែ​មិន​ស្គាល់​ទ្រង់​នៅ​តាម​ផ្លូវ​ទៅ​ក្រុង​អេម៉ោស ( សូម​មើល លូកា ២៤:១៦ ) នៅក្នុង​បន្ទប់​ចាក់សោ ( សូម​មើល លូកា ២៤:៣៧ ) នៅលើ​ឆ្នេរសមុទ្រ​ស្រុក​កាលីឡេ ( សូម​មើល យ៉ូហាន ២១:៤ ) និង​នៅឯ​សួនច្បារ​ផ្នូរ ( សូម​មើល យ៉ូហាន ២០:១៤ ) ។

  9. ប្រសិនបើ​យើង​ស្វែងរក​ទ្រង់​ដោយ​អស់ពី​ចិត្ត ហើយ​បន្ត​ទៅមុខ​ដោយ​សេចក្តី​ជំនឿ នោះ​យើង​នឹង​រកឃើញ​ទ្រង់ ។

    ដ្បិត ព្រះយេហូវ៉ា ទ្រង់ មាន ព្រះបន្ទូល ថា អញ ស្គាល់ សេចក្តី ដែល អញ គិត ពី ដំណើរ ឯង រាល់ គ្នា មិន មែន គិត ធ្វើ សេចក្តី អាក្រក់ ទេ គឺ គិត ឲ្យ បាន សេចក្តី សុខ វិញ ដើម្បី ដល់ ចុង បំផុត ឲ្យ ឯង រាល់ គ្នា បាន សេចក្តី សង្ឃឹម…

    ឯង រាល់ គ្នា នឹង ស្វែង រក អញ ហើយ នឹង ឃើញ ផង គឺ កាល ណា ឯង ស្វែង រក អញ ឲ្យ អស់ អំពី ចិត្ត ( យេរេមា ២៩:១១, ១៣ ) ។

    « គង់តែ​ថ្ងៃ​នោះ​នឹង​មក​ដល់ ក្នុង​កាល​អ្នក​នឹង​យល់​ពី​ព្រះ ដោយ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​នៅ​ក្នុង​ទ្រង់ និង​ដោយ​សារ​ទ្រង់ ។

    ខណៈ​នោះ អ្នក​រាល់​គ្នា​ដឹង​ថា​អ្នក​រាល់​គ្នា​បាន​ឃើញ​យើង​ថា​ជា​ព្រះ » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៤៩–៥០ ) ។

    « មនុស្សគ្រប់រូប​ដែលលះបង់ចោល​អំពើបាប​ទាំងឡាយ​របស់ខ្លួន ហើយ​មករកយើង ហើយ​អំពាវនាវ​ដល់ព្រះនាម​របស់យើង ហើយ​គោរពតាម​សំឡេង​របស់យើង ហើយ​កាន់តាម ព្រះបញ្ញត្តិទាំងឡាយ​របស់យើង នោះនឹងបាន​ឃើញងព្រះភក្ត្រ​របស់យើង ហើយ​ស្គាល់ថា​យើងជាព្រះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣:១ ) ។

  10. មរ៉ូណៃ ៧:៤៨ ។ ប៉ុល​ក៏ភ្ជាប់​សេចក្ដី​សប្បុរស​ជាមួយ​នឹង​សមត្ថភាព​របស់​យើង​ដើម្បី​មើល​ឃើញ​បាន​យ៉ាង​ច្បាស់​ផងដែរ ។ នៅចុង​បញ្ចប់​នៃ​ទេសនកថា​ដ៏អស្ចារ្យ​របស់​លោក​ស្តីអំពី​សប្បុរសធម៌ លោក​បាន​សរសេរ​យ៉ាងដូច្នេះថា « ដ្បិត​ឥឡូវ​នេះ យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ដោយសារ​កញ្ចក់ » តែ​នៅ​វេលា​នោះ នឹង​ឃើញ​មុខ​ទល់​នឹង​មុខ ៖ … តែនៅវេលានោះ ខ្ញុំនឹង​ស្គាល់វិញ ដូចជា​ព្រះទ្រង់​ស្គាល់ខ្ញុំដែរ » ( កូរិនថូស ទី១ ១៣:១២ ) ។

  11. ជែហ្វ្រី អ័រ ហូឡិន « Tomorrow the Lord Will Do Wonders among You » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២៧ ។ « និយមន័យ​ដែលកាន់តែ​ស៊ីជម្រៅអំពី ‹ សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ​របស់ព្រះគ្រីស្ទ ›… មិនមែន​ជាអ្វីដែល​យើងជាគ្រីស្ទាន​ព្យាយាមធ្វើ ប៉ុន្តែ​ភាគច្រើន​បរាជ័យ​ក្នុងការបង្ហាញ​ដល់អ្នកដទៃ នូវអ្វីដែល​ព្រះគ្រីស្ទបាន​ទទួលជោគជ័យ​ទាំងស្រុង​ក្នុងការបង្ហាញ​ដល់យើង ។ សេចក្ដី​សប្បុរស​ដ៏​ពិត ត្រូវបាន​ស្គាល់​តែ​ម្ដង​គត់ ។ វា​ត្រូវ​បាន​បង្ហាញ​យ៉ាងល្អ​ឥតខ្ចោះ និង​បរិសុទ្ធ​នៅក្នុង​សេចក្ដី​ស្រឡាញ់​ដ៏មិន​ចេះចប់ ដល់ទី​បំផុត និង​សេចក្តី​ស្រឡាញ់​ដ៏ធួន​សម្រាប់​យើង » ( ជែហ្វ្រី អ័រ ហូឡិន Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ]ទំព័រ ៣៣៦ ) ។

  12. លូកា ៤:១៨ កំណែ​ថ្មី​របស់​ស្តេច​ជេមស៍ ។

  13. សូមមើល ម៉ាថាយ ៨:៣, ៩:២៥ ។

  14. សូមមើល ម៉ាថាយ ១៤:១៣–២១ ។

  15. សូមមើល ម៉ាថាយ ៨:១–៣ ។

  16. សូមមើល យ៉ូហាន ៤:៧–១០; He praised the Samaritan ( សូមមើល លូកា ១០:២៥–៣៧ ) ។

  17. សូមមើល ម៉ាថាយ ២១:៣១, លូកា ៧:២៧–៥០, ១៥:១–១០, យ៉ូហាន ៨:២–១២ ។

  18. សូមមើល ម៉ាថាយ ៨:៥–១៣ ។

  19. រ័សុល អិម ណិលសុន « ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើងវិញ សេចក្តី​ជំនឿ​លើ​ទ្រង់​នឹងរើ​ភ្នំចេញ​បានលីអាហូណាខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១០៣ ។

  20. ជែហ្វ្រី អ័រ ហូឡិន « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០ ។ « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ » ( យ៉ូហាន ១៤:៩ ) ។

  21. កូរិនថូស ទី២ ១:៣ ។

  22. សូមមើល ទំនុក​ដំកើង ២៧:៨គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៦៨ ។

  23. សូមមើល កូរិនថូស​ទី​២ ៤:៦; Pope Francis, « Misericordiae Vultus: Bull of Indiction of the Extraordinary Jubilee of Mercy » Apostolic Letters, vatican.va ។

  24. នេះ​គឺជា​បាវចនា​សំខាន់​មួយ ។ វាមិន​គ្រាន់តែ ជាកិច្ចការនៃ​សេចក្ដីសង្គ្រោះ និង​ភាពតម្កើងឡើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ជា​កិច្ចការ របស់ទ្រង់ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រនៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ, ១.២នៅក្នុង បណ្ណាល័យ​ដំណឹងល្អ ) ។ ខ្ញុំ​មិន​គ្រាន់​តែ​ទៅ​ព្រះវិហារបរិសុទ្ធ ទេ ប៉ុន្តែ​ទៅកាន់​ដំណាក់របស់​ព្រះ វា​ពុំ​មែនជា​ព្រះវិហារ​មរមន​ទេ ប៉ុន្តែ​ជាសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ័សុល អិម ណិលសុន « ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។ ថ្នាក់ដឹកនាំ​របស់​យើង​បង្ហាញ​យើង​ឲ្យ​ទៅ​រក​ទ្រង់ ហើយ​ថែមទាំង​រំឭក​យើង​ថា « មិនមាន​អង្គដែល​គ្មានរូបរាង ដែលបាន​ហៅ​ថា ‹ ដង្វាយធួន › ដែល​យើង​អាច​នឹង​អំពាវនាវ​រក​ជំនួយ ការ​ព្យាបាល ការ​អភ័យទោស ឬ​អំណាច​នោះ​ទេ ។ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ប្រភព » ( រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our LivesLiahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។

  25. « ផ្លូវ​នៃ​សេចក្ដី​សញ្ញា​គឺ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះ » វា​គឺជា « ផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់ — ដែល​មាន​ចិត្ត​អាណិត​អាសូរ​ក្នុង​ការ​មើលថែ និង​ឈោងទៅ​ជួយ​គ្នាទៅវិញ​ទៅមក » ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច ២០២២ » លីអាហូណាខែ តុលា ឆ្នាំ ២០២២ ទំព័រ ១១ ) ។

    សូមមើល ដេវីឌ អេ បែដណា « The Blessed and Happy State » ( សុន្ទរកថា ដែល​បាន​ថ្លែង​នៅ​ក្នុង​ថ្នាក់សិក្ខាសាលា សម្រាប់​ថ្នាក់ដឹកនាំ​បេសកកម្ម​ថ្មី ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ ) ស្កត ថៃលើ, « Elder Bednar Shares 7 Lessons on ‘the Blessed and Happy State’ of Obedience » Church News, ថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ២០២២, thechurchnews.com ។

    « ការចូល​ក្នុង​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ និង​ការទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដោយ​ស័ក្ដិសម ជួយ​ទឹម និង​ចងភ្ជាប់​យើង​ទៅនឹង​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និង​ព្រះវរបិតាសួគ៌ ។ នេះ​មានន័យ​ថា យើង​ទុកចិត្ត​លើ​ព្រះអង្គ​សង្គ្រោះ​ថា​ជា​ព្រះគាំទ្រ និង​ជា​អ្នកសម្របសម្រួល​របស់​យើង ហើយ​ពឹងផ្អែក​ទៅលើ​គុណបុណ្យ សេចក្ដី​មេត្តាករុណា និង​ព្រះគុណ​របស់ទ្រង់​ក្នុង​ដំណើរ​ជីវិត​នេះ ។…

    « ការរស់នៅ​តាម និង​ការតាំងចិត្ត​នៃ​សេចក្តី​សញ្ញា​ដ៏ជាទៅស្រឡាញ់​ បង្កើត​ទំនាក់ទំនង​មួយ​ជាមួយ​ព្រះអម្ចាស់ ដែល​ជា​ឥទ្ធិពល​ផ្ទាល់ខ្លួន និង​ខាង​វិញ្ញាណ​ដ៏​ជ្រាលជ្រៅ ។ បន្ទាប់​មក ព្រះយេស៊ូវ​គ្រីស្ទ កាន់តែ​ប្រែក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​ជាង​នៅក្នុង​ដំណើររឿង​នៃ​ព្រះគម្ពីរ​ទៅទៀត ហើយ​គំរូ និង​ការបង្រៀន​របស់​ទ្រង់​ជះ​ឥទ្ធិពល​លើ​គ្រប់​បំណង​ប្រាថ្នា គំនិត និង​សកម្មភាព​របស់​យើង » ( ដេវីឌ អេ បែដណា « “ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៥ ) ។

    ( ឌី ថត គ្រីស្តូហ្វឺសិន « Our Relationship with God » Liahonaខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៧៩–៨០ ) ។

  26. « បើសិនជា​គ្មាន​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃបព្វជិតភាព​ដ៏ធំជាងនេះ និង សិទ្ធិអំណាច​នៃបព្វជិតភាព​ទេ នោះ​អំណាច​នៃព្រះ​ពុំអាចបាន​សម្តែង​ដល់មនុស្ស​នៅក្នុង​សាច់ឈាម​បានឡើយ » ។

    « ដ្បិត​បើ​សិន​ជា​គ្មាន​ការណ៍​នេះ​ទេ នោះ​គ្មាន​មនុស្ស​ណា​មួយ អាច​មើល​ឃើញ​ព្រះ​ភក្ត្រ​នៃ​ព្រះ គឺ​ព្រះ​វរបិតា ហើយ​រស់​នៅ​បាន​ឡើយ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា. ៨៤::២១–២២ ) ។

  27. ជែហ្វ្រី អ័រ ហូឡិន « អនាគត​ពេញ​ដោយ​ក្ដី​សង្ឃឹម » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៣ ) នៅលើ​គេហទំព័រ បណ្ណាល័យ ដំណឹងល្អ ។

    « អ្នក​មិន​ចាំ​បាច់​ត្រូវ​រង់​ដេញ​តាម​[ សេចក្ដីសង្ឃឹម ទេ ទ្រង់​នឹង​ជួយ​អ្នក ] អ្នក​មិនចាំបាច់ ហើយ​អ្នក​មិន​អាច​ផលិត​វាទេ ។ ដូចជា​អ្វី​ផ្សេង​ទៀត​នៅក្នុង​អាណាចក្រ​នៃ​ព្រះ​គុណ​ដែរ យើង​នឹង​មិន​ទទួល​បាន​វា​ដោយ​ពឹងផ្អែក​លើក​ម្លាំង​ផ្ទាល់ខ្លួន​របស់​យើង ឬ​លើ​មនុស្ស​ដទៃនោះ​ទេ ។ គ្មាន​រូបមន្ត​សម្ងាត់ ឬ​វេទមន្ត​ណា​មួយ​ពាក់ព័ន្ធ​ឡើយ ។…

    « មែនហើយ ចំណែក​ដែល​យើង​ធ្វើ​គឺ​សំខាន់ ប៉ុន្តែ​ជាក់ស្ដែង វា​តូចតាច​ណាស់ ព្រះ​មាន​ចំណែក​ធំធេង​ជាង​ក្នុង​កិច្ចការ​នេះ ។ ចំណែក​របស់​យើង​គឺ​ត្រូវ​មក​រក​ទ្រង់​ដោយ​សុភាពរាបសា និង​សាមញ្ញ​ហើយ​បន្ទាប់​មក​មិន​ត្រូវ​បារម្ភ និង​ភ័យខ្លាច​ឡើយ » ។

  28. ម៉ូសាយ ៥:១៣ សូមមើល​ផងដែរ អាលម៉ា ១៧:៣ ។

  29. ប្រធាន ណិលសុន​បាន​ហៅ​យើង​ជាញឹកញាប់​ឲ្យ « ពង្រីក​រង្វង់​នៃ​សេចក្តី​ស្រឡាញ់​របស់យើង​ដើម្បី​ឱបក្រសោប​គ្រួសារ​មនុស្សជាតិ​ទាំងមូល » ( « Blessed Are the Peacemakers » Liahona,ខែ ឧសភា ឆ្នាំ ២០២៣ ទំព័រ ៤១ ) ។ នៅក្នុង ខែ ឧសភា ឆ្នាំ ២០២២ លោក​បាន​ប្រាប់​ដល់​យុវមជ្ឈិមវ័យ​ថា « ការដាក់​ស្លាក​អាចនាំ​ទៅដល់​ការវិនិច្ឆ័យ និង​ការមិន​ពេញចិត្ត ។ ការរំលោភ​បំពានការ​រើសអើង ចំពោះ​គ្នា ដោយសារតែ​សញ្ជាតិ ពូជសាសន៍ ទំនោរ​ផ្លូវភេទ ភេទ សញ្ញាបត្រ​សិក្សា វប្បធម៌ ឬ​អត្តសញ្ញាណ​សំខាន់ៗ​ផ្សេងទៀត គឺជា​ការប្រមាថ​ដល់​អង្គ​បង្កបង្កើត​របស់​យើង » ( Choices for Eternity » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​ពួក​យុវមជ្ឈិមវ័យ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ ] នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ) ។ ហើយ​សំខាន់នោះ​លោក​បាន​មាន​ប្រសាសន៍ថា ៖ « ខ្ញុំមាន​ការសោកស្ដាយ​ដែលបងប្អូនប្រុសស្រី​ជនជាតិស្បែកខ្មៅ​របស់យើង​ទូទាំងពិភពលោក​កំពុងស៊ូទ្រាំនឹង​ការឈឺចាប់នៃ​ការរើសអើង​ជាតិសាសន៍ និង​ការប្រកាន់​ពូជសាសន៍ ។ នៅថ្ងៃនេះ ខ្ញុំ​សូមអំពាវនាវ​ដល់​សមាជិក​របស់​យើង​នៅគ្រប់​ទីកន្លែង​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង​នេះ ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​លើក​កម្ពស់​ដល់​ការគោរព​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ » ( « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ) ។

    « ការប្រកាន់​ពូជសាសន៍ មិនស្រប​ទៅនឹង​ព្រះបន្ទូល​របស់ព្រះ​ដែលបាន​បើកសម្ដែង​នោះទេ ។ ការសព្វព្រះទ័យ ឬ​ការមិនសព្វព្រះទ័យ​របស់​ព្រះ​គឺ​អាស្រ័យទៅលើ​ការលះបង់​ចំពោះទ្រង់ និង​បទបញ្ញត្តិ​របស់ទ្រង់ មិនមែន​លើ​ពណ៌សម្បុរ​របស់​បុគ្គលម្នាក់ ឬ​លក្ខណៈផ្សេងទៀត​នោះឡើយ ។

    « … ការណ៍​នេះ​រួមបញ្ចូលទាំង​ការរើសអើង​ដោយផ្អែកលើ​ពូជសាសន៍ ជាតិសាសន៍ សញ្ជាតិ កុលសម្ព័ន្ធ ភេទ អាយុ ពិការភាព ស្ថានភាព​សេដ្ឋកិច្ចសង្គម ជំនឿសាសនា ឬការមិនជឿ និង​ទំនោរផ្លូវភេទ​នោះទេ » ( ក្បួនខ្នាត​ទូទៅ ៣៨.៦.១៤នៅក្នុង បណ្ណាល័យ​ដំណឹងល្អ ) ។

  30. សូមមើល នីហ្វៃទី​១ ១១:២៥ ។

  31. « ព្រះ​នៃ​អ៊ីស្រាអែល » ទំនុក​តម្កើងល.រ ៦ ។

  32. សូមមើល រ៉ូម ៩:២៣ ។