ឆ្នាំ ២០២៣
រួបរួម​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ
ខែ កញ្ញា ឆ្នាំ ២០២៣


« រួបរួម​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

សូម​ស្វាគមន៍​មក​កាន់​ច្បាប់​នេះ

រួបរួម​ជា​បងប្អូន​ប្រុសស្រី​ក្នុង​ព្រះគ្រីស្ទ

រូបភាព
បុរស និង​ស្រ្តី​ជួបជុំ​គ្នា​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា

ទាំងមតិ​របស់​ស្រ្តី និង​បុរស​គឺ​មាន​សារៈសំខាន់​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ទោះបីជា​មាន​លក្ខណៈ​ពិសេស​ពីគ្នា​ក៏​ដោយ ក៏​យើង​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​រួបរួម​គ្នា​ក្នុង​គោលបំណង​រួម​របស់យើង​ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះគ្រីស្ទដែរ ។

ភាពខុសគ្នា​របស់​យើង​មិន​ចាំបាច់​ត្រូវ​បង្អាក់​គោលបំណង​នេះ​ឡើយ ។ ផ្ទុយទៅវិញ ភាពខុសគ្នា​របស់យើង​រួម​មាន​ទេពកោសល្យ និង​ការរួមចំណែក​របស់​យើង ដែល​រួមគ្នា​ពង្រឹង​ឥទ្ធិពល​របស់​យើង​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាពតម្កើងឡើង​ទូទាំង​ពិភពលោក ។ អែលឌើរ ជែរីត ដ័បុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​សរសេរ​នៅក្នុង​ច្បាប់​នេះ​ថា « យើង​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ​ប្រសើរ និង​មាន​ជោគជ័យ​កាន់តែ​ខ្លាំង​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ នៅពេល​យើង​ឲ្យ​តម្លៃ​គ្នា​លើ​ការរួម​ចំណែក​របស់​គ្នា​ទៅវិញ​ទៅមក និង​ធ្វើការ​ជាមួយ​គ្នា ជា​បងប្អូន​ប្រុសស្រី​នៅក្នុង​កិច្ចការ​របស់ទ្រង់ » ( ទំព័រ ៤ ) ។ តើ​យើង​សម្រេច​បានការរួបរួម​បែប​នេះ​ដោយ​របៀប​ណា ? យើង​ត្រូវតែ​មាន​ជំនឿ​ថា ព្រះអម្ចាស់​អាច​ធ្វើការ​ជាមួយនឹង​ភាពខុសគ្នា​របស់យើង​ដើម្បី​សេចក្តីល្អ​នៅក្នុង​នគរ​របស់ទ្រង់ ។

នៅក្នុង​អត្ថបទ​របស់​ខ្ញុំ​នៅ​ទំព័រ ទំព័រ ៨ ខ្ញុំ​ចែកចាយ​អ្វី​ដែល​ខ្ញុំ​បានរៀន​ចេញពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី​អំពី​ស្ត្រី​សាសន៍​កាណាន ដែល​បាន​ស្វែងរក​ព្រះអង្គសង្គ្រោះ​ដើម្បី​ព្យាបាល​កូនស្រី​របស់​នាង ។ ស្រ្តី​រូប​នេះ​មិនមែន​ជា​វង្ស​នៃ​អ៊ីស្រាអែល​ទេ ។ ប៉ុន្តែ​នាង​មាន​ជំនឿ​ថា ព្រះចេស្ដា​របស់​ព្រះអម្ចាស់​អាច​ព្យាបាល​កូន​របស់​នាង​បាន ហើយ​ជំនឿ​ដ៏​អស្ចារ្យ​នេះ​បាន​បង្រួបបង្រួម​នាង​ជាមួយ​នឹង​រាស្រ្ត​នៃ​សេចក្ដីសញ្ញា ហើយ​បាននាំ​មក​នូវ​អព្ភូតហេតុ ។

សូម​ឲ្យ​យើង​មើល​ទៅ​ព្រះអង្គសង្រ្គោះ​នៅ​គ្រប់​អ្វីៗ​ដែល​យើង​ធ្វើ ដោយ « មាន​ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ១៨:២១ ) ។ យើង​មាន​អភ័យ​ឯកសិទ្ធិ​ដើម្បី​រៀន​ពី​ភាពខុសគ្នា​ដ៏​មាន​អានុភាព​របស់​គ្នា​ទៅវិញ​ទៅមក ហើយ​ឲ្យ​តម្លៃ​វា​ដូច​ជា​ព្រះគ្រីស្ទ​ដែរ ។ ឱ ខ្ញុំ​មាន​អំណរគុណ​ណាស់ ដែល​មាន​អ្នក​គង្វាល​ម្នាក់​ដែល​ឮ​សម្លេង​ពិសេស​របស់​ចៀម​មួយក្បាលៗ​របស់ទ្រង់ ។

ដោយ​ក្ដី​ស្មោះស្ម័គ្រ

ប្រធានខាំមៀល អិន ចនសុន

ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ