ឆ្នាំ ២០២៣
សំបុត្រ​របស់​សាវក​ប៉ុល
ខែ កញ្ញា ឆ្នាំ ២០២៣


« សំបុត្រ​របស់​សាវក​ប៉ុល ផ្នែក​ទី ២ » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

សំបុត្រ​របស់​សាវក​ប៉ុល

ផ្នែក​ទី ២

រូបភាព
ផ្ទាំងស្បែក​ជាមួយ​ចាន​ទឹកថ្នាំ និង​ឧបករណ៍​សរសេរ

រចនា​រូបភាព​ដោយ អេលស្ពេត យ័ង

អេភេសូរ

  • ចំពោះ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​អេភេសូរ ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​តួកគី​សម័យ​ទំនើប )

  • សរសេរ​ពី​ទីក្រុង​រ៉ូម​នៅ​ប្រហែល​ឆ្នាំ ៦០–៦២ គ.ស.

  • គោលបំណង ៖ ដើម្បី​បង្រៀន​ពួក​អ្នក​ប្រែចិត្តជឿ បង្កើត​សាមគ្គីភាព និង​លើកទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​រក្សា​ការប្រឆាំង​នឹង​អំពើ​អាក្រក់

  • ការបង្រៀន​សំខាន់ ៗ គ្រាកាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ ការសង្គ្រោះ​ដោយ​ព្រះគុណ ការរៀបចំ និង​គោលបំណង​នៃ​សាសនាចក្រ និង​សណ្តាប់ធ្នាប់​ក្នុង​ជីវិត​គ្រួសារ

ភីលីព

  • ចំពោះ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ហ្វីលីព ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​ក្រិច​សម័យ​បច្ចុប្បន្ន )

  • សរសេរ​ពី​ទីក្រុង​រ៉ូម​នៅ​ប្រហែល​ឆ្នាំ ៦០–៦២ គ.ស.

  • គោលបំណង ៖ ដើម្បី​សរសើរ​ពួកបរិសុទ្ធ​ចំពោះ​សេចក្តី​ជំនឿ និង​ការលះបង់​របស់​ពួកគេ និង​ដើម្បី​ព្រមាន​ពួកគ្រីស្ទាន​ដែល​ពុករលួយ

  • ការបង្រៀន​សំខាន់ៗ ៖ គោលការណ៍​នៃ​ការរស់នៅ​ដោយ​សុចរិត មើលទៅ​ព្រះគ្រីស្ទ​ដើម្បី ទទួល​បាន​សេចក្ដី​សង្គ្រោះ និង​ការលះបង់​ដើម្បី​បុព្វហេតុ​នៃ​ដំណឹង​ល្អ

កូល៉ុស

  • ចំពោះ​សមាជិក​សាសនាចក្រ​នៅ​កូល៉ុស ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​តួកគី​សម័យ​ទំនើប )

  • សរសេរ​ពី​ទីក្រុង​រ៉ូម​នៅ​ប្រហែល​ឆ្នាំ ៦០–៦២ គ.ស.

  • គោលបំណង ៖ ដើម្បី​ព្រមាន​អំពី​សេចក្តី​ឆ្មើងឆ្មៃ និង​សង្កត់ធ្ងន់​ថា ការប្រោសលោះ​កើតឡើង​តាមរយៈ​ព្រះគ្រីស្ទ

  • ការបង្រៀន​សំខាន់ៗ ៖ និស្ស័យ​នៃ​ព្រះគ្រីស្ទ ការ​ស្ថាបនា​គ្រឹះ​នៅលើ​ទ្រង់ និង​ការអភិវឌ្ឍ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ

ថែស្សាឡូនីច ទី១

  • ចំពោះ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ថែស្សាឡូនីច ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​ក្រិក​សម័យ​ទំនើប )

  • សរសេរ​ពី​ក្រុង​កូរិនថូស ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​ក្រិច​សម័យ​បច្ចុប្បន្ន ) នៅ​ប្រហែល​ឆ្នាំ ៥០–៥១ គ.ស.

  • គោលបំណង ៖ ដើម្បី​ផ្តល់​ការលើក​ទឹកចិត្ត និង​ឆ្លើយ​សំណួរ​អំពី​ការយាង​មកជា​លើកទីពីរ

  • ការបង្រៀន​សំខាន់ៗ ៖ ការស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ការមាន​ព្រះជន្ម​រស់ឡើងវិញ និង​ការយាង​មកជា​លើកទីពីរ

ថែស្សាឡូនីច​ទី២

  • ចំពោះ​សមាជិក​សាសនាចក្រ​នៅ​ក្រុង​ថែស្សាឡូនីច ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​ក្រិក​សម័យ​ទំនើប )

  • សរសេរ​ពី​ក្រុង​កូរិនថូស ( ជា​ទីក្រុង​មួយ​ក្នុង​ប្រទេស​ក្រិច​សម័យ​បច្ចុប្បន្ន ) នៅ​ប្រហែល​ឆ្នាំ ៥០–៥១ គ.ស.

  • គោលបំណង ៖ ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ និង​បញ្ជាក់​ពី​ការយល់ខុស​អំពី​ការយាងមក​ជា​លើក​ទីពីរ

  • ការបង្រៀន​សំខាន់ៗ ៖ ជោគវាសនា​របស់​មនុស្ស​ទុច្ចរិត ការក្បត់​សាសនា​ដ៏​ធំ និង​សារៈសំខាន់​នៃ​ការធ្វើការ​ដើម្បី​ផ្តល់​តម្រូវការ​ខាង​សាច់ឈាម