ឆ្នាំ ២០២៣
តើ​ជ័យជំនះ​អ្វី​ដែល​បានមក​ដោយសារ​តែ​ការមាន ព្រះជន្ម​រស់ឡើង​វិញ ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​ជ័យជំនះ​អ្វី​ដែល​បានមក​ដោយសារ​តែ​ការមាន ព្រះជន្ម​រស់ឡើង​វិញ ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កូរិនថូស​ទី១ ១៥

តើ​ជ័យជំនះ​អ្វី​ដែល​បានមក​ដោយសារ​តែ​ការមាន ព្រះជន្ម​រស់ឡើង​វិញ ?

សាវកប៉ុល បានបង្រៀន​កូរិនថូស​ថាតើ​រូបកាយ​ដែល​បាន​រស់ឡើងវិញ​មាន​សណ្ឋាន​បែប​ណា ។ រូបកាយ​របស់​យើង​នឹង « រស់​ឡើង​វិញ ជា​រូប‌កាយ​មិន​ចេះ​ពុក‌រលួយ … ទាំង​មាន​សិរី‌ល្អ [ និង ] ទាំង​មាន​ព្រះ‌ចេស្តា » ( កូរិនថូស ទី១ ១៥:៤២–៤៣ ) ។ លោក​ក៏​បាន​បង្រៀន​ថា « សេចក្ដី​ជ័យ‌ជំនះ [ នឹង​ត្រូវបាន ]​លេប​សេចក្ដី​ស្លាប់​បាត់​ហើយ » ( កូរិនថូស ទី១ ១៥:៥៤ ) ប៉ុន្តែ​អ្វីទៅ​ជា​ជ័យ​ជំនះ​នេះ ? សម្រង់ពាក្យ​សម្តី​ដូច​ខាងក្រោម​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ជ័យជំនះ​ដែល​សម្រេច​បាន​ដោយសារតែ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​នេះ ។