ឆ្នាំ ២០២៣
ការធ្វើ​ដំណើរ​របស់​សាវកប៉ុល
ខែ កញ្ញា ឆ្នាំ ២០២៣


« ការធ្វើ​ដំណើរ​របស់​សាវកប៉ុល » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

ការធ្វើ​ដំណើរ​របស់​សាវកប៉ុល

រូបភាព
ផែនទី​នៃ​ការធ្វើ​ដំណើរ​របស់​ប៉ុល

ប៉ុល​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើ​ផ្សព្វផ្សាយ​សាសនា​សំខាន់ៗ​ចំនួន​បួន ដោយ​ធ្វើ​ដំណើរ​ប្រហែល ៩,១៥០ ម៉ាយល៍ ( ១៤,៧២៥ គីឡូម៉ែត្រ ) ក្នុង​រយៈពេល ១៤ ឆ្នាំ ។ ឆន្ទៈ​របស់​លោក​ក្នុងការ​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ព្រះគ្រីស្ទ​បាន​ជួយ​ស្ថាបនា​សាសនាគ្រិស្ត​ទូទាំង​សមុទ្រ​មេឌីទែរ៉ាណេ ។

ការធ្វើ​ដំណើរ​ទាំងបួន​របស់​ប៉ុល

ការធ្វើ​ដំណើរ​លើក​ទីមួយ ( សូមមើល កិច្ចការ ១៣:១–១៤:២៨ )

  • ពេលវេលា ៖ ប្រហែលឆ្នាំ ៤៧–៤៩ គ.ស

  • រួម​ដំណើរ​ដោយ ៖ បាណាបាស និង​យ៉ូហាន-ម៉ាកុស

  • គោលដៅ​សំខាន់ ៖ ស៊ីរ៉ុស, តួកគី

  • រយៈ​ចម្ងាយ ៖ ប្រហែលជា ១,៤០០ ម៉ាយល៍ ( ២,២៥០ គ.ម. )

ការធ្វើ​ដំណើរ​លើក​ទីពីរ ( សូមមើល កិច្ចការ ១៥:៣៦–១៨:២២ )

  • ពេលវេលា ៖ ប្រហែលឆ្នាំ ៥០–៥៣ គ.ស.

  • រួម​ដំណើរ​ដោយ ៖ ស៊ីឡាស, ធីម៉ូថេ, ព្រីស៊ីល និង​អ័គីឡា និង​លូកា

  • គោលដៅ​សំខាន់ ៖ ស៊ីរី, តួកគី, ក្រិក, យេរូសាឡិម

  • រយៈ​ចម្ងាយ ៖ ប្រហែលជា ២,៨០០ ម៉ាយល៍ ( ៤,៥០០ គ.ម. )

ការធ្វើ​ដំណើរ​លើក​ទីបី ( សូមមើល កិច្ចការ ១៨:២៣–២១:១៥ )

  • ពេលវេលា ៖ ប្រហែល​ជា​ឆ្នាំ ៥៤–៥៨ គ.ស

  • រួម​ដំណើរ​ដោយ ៖ ធីម៉ូថេ, លូកា និង​អ្នក​ដទៃ​ទៀត

  • គោលដៅ​សំខាន់ ៖ តួកគី, ក្រិក, លីបង់, អ៊ីស្រាអែល

  • រយៈ​ចម្ងាយ ៖ ប្រហែល​ជា ២,៧០០ ម៉ាយល៍ ( ៤,៣៥០ គ.ម. )

ការធ្វើ​ដំណើរ​លើក​ទីបួន ( សូមមើល កិច្ចការ ២៧:១–២៨:១៦ )

  • ពេលវេលា ៖ ប្រហែល​ជាឆ្នាំ ៥៩–៦០ គ.ស.

  • រួម​ដំណើរ​ដោយ ៖ ទាហាន​របស់​រ៉ូម, លូកា និង​អ្នក​ដទៃ​ទៀត

  • គោលដៅ​សំខាន់ ៖ អ៊ីស្រាអែល, លីបង់, តួកគី, ក្រេត, ម៉ាល់ថា, ស៊ីស៊ីលី, រ៉ូម

  • រយៈ​ចម្ងាយ ៖ ប្រហែលជា ២,២៥០ ម៉ាយល៍ ( ៣,៦០០ គ.ម. )