ឆ្នាំ ២០២៣
តើ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ជួយ​យើង​ឲ្យ​ប្រែចិត្ត​ដោយ​របៀប​ណា ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ជួយ​យើង​ឲ្យ​ប្រែចិត្ត​ដោយ​របៀប​ណា ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កូរិនថូស ទី២ ៧

តើ​សេចក្តី​ព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ជួយ​យើង​ឲ្យ​ប្រែចិត្ត​ដោយ​របៀប​ណា ?

រូបភាព
ព្រះយេស៊ូវ​ឱប​បុរស​ម្នាក់

រូបថត​ដោយ ម៉ាក ម៉ាប្រ៊ី

សាវក​ប៉ុល​បាន​បង្រៀន​ថា « សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ​នោះ​រមែងនាំ​ឲ្យ​ប្រែចិត្ត​ឡើង ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ … តែ​សេចក្ដីព្រួយ​របស់​លោកិយនោះ​បង្កើត​សេចក្ដីស្លាប់វិញ »​( កូរិនថូសទី២ ៧:១០ ) ។ យើង​អាច​មាន​អារម្មណ៍​សេចក្តីព្រួយ​ដែល​គាប់​ដល់​លោកិយ ខ្មាសអៀន និង​បាក់​ទឹកចិត្ត​នៅពេល​យើង​មាន​បាប ។ ប៉ុន្តែ​នៅពេល​យើង​ងាក​ទៅរក​ព្រះអង្គសង្រ្គោះ​ដើម្បី​ប្រែចិត្ត យើង​យាងអញ្ជើញ​ទ្រង់​ឲ្យ​កែប្រែ​ដួងចិត្ត​របស់​យើង ហើយ​បង្វែរ​សេចក្តី​ព្រួយ​របស់​យើង​ទៅ​ជា​អំណរ​វិញ ( សូមមើល អាលម៉ា ៣៦:១៨–២០ ) ។

សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ និង​ការប្រែចិត្ត​ពិតប្រាកដ

នៅពេល​យើង​មាន​សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ នោះ​យើង​មើលឃើញ​ពី​ចន្លោះខ្វះខាត​របស់​យើង ហើយ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ ។ យើង​មាន​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត—និង​ដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គសង្រ្គោះ​សម្រាប់​យើង ។

សូម​ពិចារណា​សំណួរ​ទាំងនេះ​នៅពេល​បងប្អូន​សិក្សា កូរិនថូស ទី២ ៧ ៖

  • តើ​មាន​ន័យ​យ៉ាង​ណា​នៅពេល​យើង « ​ព្រួយ រហូត​ដល់​បាន​ប្រែ​ចិត្ត​វិញ » ? ( ខទី ៩ ) ។

  • តើ​ទង្វើ​អ្វី​ដែល​យើង​ធ្វើ នៅពេល​យើង​មាន​អារម្មណ៍​សេចក្ដី​ព្រួយ​ដែល​គាប់ព្រះហឫទ័យ​ដល់​ព្រះ ? ( សូមមើល ខទី ១០–១១ ) ។