ឆ្នាំ ២០២៣
តើ​ខ្ញុំ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​សាមញ្ញ​ដើម្បី​ផ្ដោត​លើ​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​ខ្ញុំ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​សាមញ្ញ​ដើម្បី​ផ្ដោត​លើ​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កូរិនថូស ទី២ ៨–១៣

តើ​ខ្ញុំ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​សាមញ្ញ​ដើម្បី​ផ្ដោត​លើ​ព្រះគ្រីស្ទ​ដោយ​របៀប​ណា ?

រូបភាព
ព្រះ​យេស៊ូវ​ទតមើល​កាល​ប្រជាជន​ទទួល​អាហារ

They Were All Filled [ ពួកគេ​ទាំងអស់​បាន​ឆ្អែត ] ដោយ វ៉លធើរ រ៉េន រូបថត​កែវ​យឺត មកពី Getty Images

សាវក​ប៉ុល​បង្រៀន​យើង​ឲ្យ​ផ្ដោតលើ « សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » បាន ( កូរិនថូស ទី២ ១១:៣ ) ។

តើ​អ្នក​ដែល​ធ្លាប់​ឃើញ​ខ្លួន​ឯង​ធ្វើ​ឲ្យ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​លំបាក​ជាង​នេះ​ដែរ​ឬ​ទេ ? ពេល​ខ្លះ​យើង​ផ្ដោត​ខ្លាំង​លើ​សំបកក្រៅ ឬ​រឿង​តូចតាច​ដែល​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា​លើសលប់ ។

សូម​សម្រួល​វិធី​សាស្រ្ត​របស់​អ្នក

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ផ្ដល់យោបល់​នេះ​ថា ៖ « បើ​បងប្អូន​ធ្លាប់​គិត​ថា ដំណឹងល្អ​ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ក្រឡេក​មើល​ក្រោយ​វិញ ក្រឡេក​មើល​ជីវិត​បងប្អូន​ពីលើ​ទីខ្ពស់ រួច​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​មាន​ភាពសាមញ្ញ​ចំពោះ​ភាពជាសិស្ស ។ សូម​ផ្ដោត​អារម្មណ៍​លើ​គោលលទ្ធិ គោលការណ៍​សំខាន់ៗ និង ការអនុវត្តន៍​នៃ​ដំណឹងល្អ ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​ដឹកនាំ ហើយ​ប្រទាន​ពរ​បងប្អូន​នៅ​លើ​មាគ៌ា​ទៅ​កាន់​ជីវិត​ដ៏​ពេញ​លេញ ហើយ​ដំណឹងល្អ​នឹង​ផ្ដល់​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​បងប្អូន​យ៉ាងពិត​ប្រាកដ » ( « It Works Wonderfully! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ ) ។

តើ​គោលលទ្ធិ គោលការណ៍ ឬ​ការអនុវត្ត​នៃ​ដំណឹងល្អ​ជា​មូលដ្ឋាន​មួយ​ណា​ដែល​អ្នក​អាច​ផ្តោតលើ​នៅ​សប្តាហ៍​នេះ ?