ឆ្នាំ ២០២៣
តើ​យើង​អាច​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​យើង​កាន់តែ​មាន​ការរួបរួម​ដោយ​របៀប​ណា ?
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​យើង​អាច​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​យើង​កាន់តែ​មាន​សាមគ្គីភាព​ដោយ​របៀប​ណា ? » លីអាហូណា ខែ កញ្ញា ឆ្នាំ ២០២៣ ទំព័រ ៤៤ ។

ចូរ​មក​តាម​ខ្ញុំ

កូរិនថូស ទី១ ១០–១២

តើ​យើង​អាច​ធ្វើ​ឲ្យ​ក្រុមជំនុំ​របស់​យើង​កាន់តែ​មាន​ការរួបរួម​ដោយ​របៀប​ណា ?

រូបភាព
ទង្វើ​ផ្សេងៗ​ដែល​អាច​លើក​កម្ពស់​ដក់​សាមគ្គី​ភាព​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ

រចនា​រូបភាព​ដោយ វីគឺ ស្កត់

ប៉ុល​បាន​ឮ​ថា មាន​ការបែកបាក់​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​កូរិនថូស ( សូមមើល កូរិនថូស ទី១ ១១:១៨ ) ។ ជា​ការឆ្លើយតប លោក​បាន​អង្វរ​ពួកគេ​នៅក្នុង​សំបុត្រ « មិន​ឲ្យ​មាន​សេចក្តី​បែកខ្ញែក​គ្នា [ បំបែក​គ្នា ] ក្នុង​រូបកាយ [ នៃ​សាសនាចក្រ ] ឡើយ តែ​ឲ្យ​អវយវៈទាំង​ប៉ុន្មាន​បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក » ( កូរិនថូស ទី១ ១២:២៥ ) ។

យើង​អាច​បង្ហាញ « ការយកចិត្ត​ទុកដាក់​ដូចគ្នា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក » តាមរយៈ​ទង្វើ​មិន​គិតពី​ខ្លួន​ឯង​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្ដី​សប្បុរស ។ ប៉ុល​បាន​និយាយ​តាម​របៀប​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​កាន់​តែ​មាន​សាមគ្គីភាព ។

ចូរ​អរ​សប្បាយ និង​កាន់ទួញយំ​ជាមួយ​អ្នក​ដទៃ ។

« ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ » ( កូរិនថូស ទី១ ១២:២៦ ) ។

ការធ្វើ​ការបម្រើ​ដោយ​មិន​គិត​ពី​ខ្លួនឯង ។

« កុំ​ឲ្យ​អ្នក​ណា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​រក​ដល់​អ្នក​ដទៃ​វិញ » ( Joseph Smith Translation, 1 Corinthians 10:24 [ នៅក្នុង កូរិនថូស ទី១ ១០:២៤, footnote b ] ) ។

បង្រួបបង្រួម​ទីបន្ទាល់​របស់​យើង​អំពី​ព្រះអង្គ​សង្គ្រោះ ។

« ដ្បិត​ដែល​មាន​នំបុ័ង​តែ១​ដុំ​នោះ​យ៉ាងណា ចំណែក​ពួកយើង​ដែល​មាន​គ្នា​ច្រើន ក៏ជា​រូបកាយ​តែ១​យ៉ាងនោះ​ដែរ ពីព្រោះ​យើង​ទាំងអស់​គ្នា​ទទួល​ទាន​ពី​ដុំ​នំបុ័ង [ នៃ​ព្រះគ្រីស្ទ ] តែ​មួយ​នោះ​ឯង » ( កូរិនថូស ទី១ ១០:១៧ ) ។

ស្រឡាញ់​មនុស្ស​គ្រប់​គ្នា ។

« កុំ​ឲ្យ​ធ្វើជា​ទី​បង្អាក់​ចិត្ត ដល់​ពួកសាសន៍​យូដា ឬ​សាសន៍​ក្រេក ឬ​ពួកជំនុំ​នៃ​ព្រះ​ឡើយ » ( កូរិនថូស ទី១ ១០:៣២ ) ។