២០១៣
អាហ្វ្រិក—ទ្វីប​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ត្រចះត្រចង់
ធ្នូ 2013


អាហ្វ្រិក

ទ្វីប​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ភ្លឺ​ត្រចះត្រចង់

សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​អាហ្វ្រិក និង​ក្រុង ម៉ាដាហ្គាស្កា បាន​ធ្វើ​ជា​គំរូ​មួយ​សម្រាប់​សមាជិក​សាសនាចក្រ​នៅ​គ្រប់​ទិស​ទី ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​នៅ ក្រុង​ ហ្វ្រី​ថោន ស៊ីរ៉ា ឡេអូន អំឡុង​ពេល​បំពេញ​ការងារ​មួយ​ ដែល​រួម​ទាំង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​លីបេរីយ៉ា និង​ប្រទេស ហ្គាណា ថា « ប្រជាជន អាហ្វ្រិក ងាយ​នឹង​ស្រឡាញ់​ណាស់ »1

លោក​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជនជាតិ អាហ្វ្រិក ដែល​ពួកគេ​ទទួល​បាន​ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ដំណឹងល្អ បាន​ធ្វើ​ជា​គំរូ​មួយ​ដល់​សមាជិក​សាសនាចក្រទាំងអស់ ។

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា វា​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ « ដើម្បី​មើល​ឃើញ​ថា​ដំណឹងល្អ​​​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ​ ដើម្បី​មើល​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ដំណឹងល្អ ពី​របៀប​ដែល​ពួកគេ​ស្រឡាញ់​ដំណឹងល្អ ដើម្បី​មើល​ឃើញ​ពី​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ​ នៅ​ក្នុង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ក្នុង​ការ​បម្រើ ក្នុង​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ—ខ្ញុំ​គិត​ពី​ព្រះ​​វិហារ​បរិសុទ្ធ​ជា​គោលដៅ​មួយ​ដ៏​ខ្ពស់​បំផុត—រួចហើយ​មើល​ពួក​គេ​ចិញ្ចឹម​កូនចៅ​របស់​ពួកគេ ​នៅ​ក្នុង​សាសនាចក្រ ហើយ​បញ្ជូន​​កូន​ប្រុស​ស្រី​របស់​ពួកគេ​ទៅ​បេសកកម្ម ។ វា​គឺជា​ភស្តុតាង​ដ៏​អស្ចារ្យ​ពី​សេចក្ដី​ស្មោះត្រង់​របស់​ពួកគេ » ។2

នៅ​ចំពោះ​​ភ្នែករបស់​អ្នក

អែលឌើរ ហូឡិន បាន​កត់ចំណាំ​ថា ជាមួយ​នឹង​ករណី​លើក​លែង​នៃ​ប្រទេស អាហ្វ្រិក ខាង​ត្បូង ( ដែល​មាន​ស្តេក​មួយ​បាន​រៀបចំ​ឡើង​នៅ​ឆ្នាំ 1970 ) សាសនាចក្រ​បាន​នៅ​ក្នុង​ទ្វីប អាហ្វ្រិក តិច​ជាង​ 30 ឆ្នាំ ។ ដោយ​សារ​តែ​ការណ៍​នោះ សាសនាចក្រ​នៅ​ទី​នេះ​បាន « ស្ថាបនា​នៅ​ចំពោះ​ភ្នែក​របស់​អ្នក ហើយ​បាន​ស្ថាបនា​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី » ហើយ « ទ្វីប អាហ្វ្រិក គឺ​ជា​កន្លែង​មួយ​ដ៏​ពិសេស​ ដែល​អ្នក​អាច​មើល​ឃើញ​ពី​សិរី​ល្អ​របស់​ព្រះអម្ចាស់ ភាព​អស្ចារ្យ និង​អព្ភូតហេតុ​នៃ​ការ​ស្ដារ​ឡើង​វិញ បាន​បើក​សម្ដែង​នៅ​ចំពោះ​ភ្នែក​របស់​អ្នក » ។3

លោក​បាន​មាន​ប្រសាសន៍​ថា លោក​តែង​តែចង​ចាំ​ជានិច្ច​ការ​​បាន​នៅ អាក្រា ប្រទេស ហ្គាណា ជាមួយ​នឹង​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( 1910–2008 ) នៅ​ពេល​លោក​បាន​ប្រកាស​ថា នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​សាងសង់​នៅ​ទៅ​នោះ ។​ » [ ប្រជាជន ] បាន​ឈរ​ស្រែក​អបអរ សម្រក់​ទឹក​ភ្នែក ហើយ​រាំ ឱប​គ្នា​ទៅវិញ​ទៅ​មក ហើយ​យំ ។ នៅ​តាម​របៀប​មួយ ដែល​អារម្មណ៍នោះ​នៅ​តែ​បន្ត ។ ​នោះ​គឺជា​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ប្រជាជន អាហ្វ្រិក—វា​ជា​សេចក្ដី​អំណរ​ដែល​គ្មាន​កំណត់​នៅ​ក្នុង​ដំណឹងល្អ ។ សម្ភារ​ភាគច្រើន​​ដែល​មាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​គឺ​តិច​តួច​ណាស់ ប៉ុន្តែ​នៅ​ពេល​ពួកគេ​បាន​ដំណឹងល្អ ពួកគេ​បាន​ទទួល​ ហើយ​ធ្វើ​តាម ។ … ហើយ​ពួកគេ​នៅ​តែ​ធ្វើ​ដូច្នោះ ។ ពួកគេ​កំពុង​ធ្វើ​កិច្ចការ​នោះ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ » ។4

ការ​ព្យាករណ៍​ទាំងឡាយ​បាន​បំពេញ

ពួក​ព្យាការី​ និង​ពួក​សាវក​របស់​យើង​ដែល​បាន​បំពេញ​កិច្ចការ ​នៅ​ក្នុង​ទ្វីប អាហ្វ្រិក បាន​និយាយ​ពី​ទ្វីប​នោះ​ថា ​ជា​ទី​កន្លែង​មួយ​ដែល​ការ​ព្យាករណ៍​របស់​ព្រះអម្ចាស់​កំពុង​ត្រូវ​បាន​បំពេញ​យ៉ាង​ពិត​ប្រាកដ ។

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​មួយ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​នៅ​ប្រទេស ម៉ូសំប៊ីក និង​ប្រទេស នីហ្សេរីយ៉ា អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ប្រជាជន អាហ្វ្រិក គឺជា​ប្រជាជន​ដែល​មាន​សន្ដាន​ចិត្ត​ល្អ ហើយ​អត់ធ្មត់ » ។ « ពួកគេ​គ្មាន​ប្រាក់​ចំណូល​ ឬ​​ធនធាន​​ច្រើន​​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​នូវ​រឿង​ទាំងឡាយ​​​​នោះ​ទេ​ ដូច្នេះ​ពួកគេ​ត្រូវ​ធ្វើ​វា​ចេញ​ពី​ការ​ខំប្រឹងប្រែង​យ៉ាង​ខ្លាំង ។​ ពួកគេ​ត្រូវ​​ដើរ​នៅ​លើ​ចម្ងាយ​ផ្លូវ​ដ៏​វែងឆ្ងាយ​ ដើម្បី​សម្រេច​បាន​នូវ​អ្វី​មួយ​ដែល​ពួកគេ​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​ធ្វើ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​កិច្ចការ​នោះ​ឲ្យ​បាន​ចម្រើន​ឡើង » ។5

អែលឌើរ ស្កត បាន​កត់​ចំណាំ​ថា នៅ​ឆ្នាំ 1999 នៅ​ពេល​លោក​បាន​ឧទ្ទិស​ប្រទេស ម៉ូសំប៊ីក សម្រាប់​ការ​ផ្សព្វផ្សាយ​សាសនា នៅ​ទីនោះ​មាន​សមាជិក​តែ 40 នាក់​ប៉ុណ្ណោះ ហើយ​ប្រទេស​នេះ​គឺជា​ផ្នែក​នៃ​បេសកកម្ម ចូហាន់ណេស្ប៊ឺគ ​អាហ្វ្រិក​ខាង​ត្បូង ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទីពីរ​របស់​លោក នា​ខែ មករា ឆ្នាំ 2011 សាសនាចក្រ​នៅ​ក្នុង​ប្រទេស ​ម៉ូសំប៊ីក បាន​រីកចម្រើន​រហូត​ដល់​មាន​សមាជិក​ច្រើន​ជាង 5,000 នាក់ នៅ​ក្នុង​មណ្ឌល​ចំនួន​ពីរ និង​សាខា​ចំនួន 19 កន្លែង​នៅ​ក្នុង​ប្រទេស​នេះ ។ ប្រទេស ម៉ូសំប៊ីក ក៏​ជា​ទីស្នាក់ការ​កណ្ដាល​នៃ​បេសកកម្ម ម៉ាពុតូ​ ម៉ូសំប៊ីក ផង​ដែរ ដែល​រួម​បញ្ចូល​ទាំង​ប្រទេស អង់ហ្គោឡា ផង​ដែរ ។6

ក្មេង​ខ្ចី​ ប៉ុន្តែ​កំពុង​តែ​រីកចម្រើន

ខណៈ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស ម៉ាដាហ្គាស្កា ប្រទេស ម៉ាឡាវី និង​ប្រទេស កេនយ៉ា អែលឌើរ រ័សុល អិម ណិលសុន ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរថា « សាសនាចក្រ​គឺនៅថ្មី​ថ្មោងនៅ​ទីនេះ » ។ 7 « យើ​ង​កំពុង​មើល​ព្រះអម្ចាស់ពន្លឿន​កិច្ចការ​នៅ​លើ​​ទ្វីប អាហ្វ្រិក ដ៏​អស្ចារ្យ​នេះ​ ​ដើម្បី​ប្រទាន​ពរ​ដល់​ប្រជាជន ជាមួយ​នឹង​សេចក្ដី​ពិត ពន្លឺ​នៃ​ដំណឹងល្អ រួម​ទាំង ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង​ផង​ដែរ » ។8 លោក​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ចំណាប់​អារម្មណ៍​ជា​ពិសេស​​នឹង​ភាព​រឹងមាំ​នៃ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​នៅ​ទ្វីប អាហ្វ្រិក ៖ « ខ្ញុំ​មិន​អាច​ប្រាប់​អ្នក​ថា ​តើ​យើង​មាន​​អំណរ​គុណ​ប៉ុណ្ណា​នោះ​ទេ ​ចំពោះ​​ពួក​អ្នក​ដឹកនាំ​ទាំងនេះ​នៅ​ក្នុង​មូលដ្ឋាន ដែល​បាន​ផ្ដល់​ពេលវេលា និង​ទេព​កោសល្យ​ នៅ​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់​ ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​នៃ​ប្រជាជន​ទាំងនេះ » ។9

អែលឌើរ ណិលសុន « មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង » ចំពោះ​អនាគត​នៃ​សាសនាចក្រ និង​ប្រជាជន​ក្នុង​ទ្វីប ​អាហ្វ្រិក និង ម៉ាដាហ្គាស្កា ដោយសារ​សេចក្ដី​ជំនឿ​របស់​ពួកគេ​គឺ​ខ្លាំង​ជាង​ឧបសគ្គ​របស់​ពួកគេ​ទៅ​ទៀត ។ លោក​បាន​មាន​ប្រសាសន៍​ក្នុង​ការ​ប្រជុំ​មួយ​នៅ​ប្រទេស​ ម៉ាដាហ្គាស្កា ថា « អ្នក​ពិត​ជា​កូនចៅ​នៃ​ព្រះ ជា​កូនចៅ​នៃ​អ៊ីស្រាអែល​ដែល​ចុះ​សេចក្ដី​សញ្ញា បាន​រៀបចំ​ដើម្បី​ជួប​នឹង​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ហើយ​រស់​នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​ជាមួយ​នឹង​ក្រុម​គ្រួសារ [ របស់​អ្នក ] »10 ។ អែលឌើរ ណិលសុន ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា « ប្រជាជន​ទាំងនេះ​គឺ​ប្រជា​ជន​​ដែល​មាន​សក្ដានុពល​ដ៏​អស្ចារ្យ ។​ ពួកគេ​មាន​សេចក្ដី​ជំនឿ ។ ពួកគេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ហើយ​ពួកគេ​មាន​នូវ​អ្វី​ទាំងអស់​ដែល​ចាំបាច់​ ដើម្បី​ធ្វើ​​ឲ្យ​មនុស្ស​ពិតជា​រឹង​មាំ​យ៉ាង​ខ្លាំង » ។11

អំឡុង​បទ​សម្ភាសន៍​មួយ​នៅ ណៃរ៉ូប៊ី ប្រទេស កេនយ៉ា អែលឌើរ ណែលសុន មាន​យោបល់​ថា « យើង​មាន​សាលា​ប្រជុំ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​មាន​ស្តេក​មួយ ​[ នៅ​ក្នុង ] ​ណៃរ៉ូប៊ី នេះ ។ យើង​មាន​សន្និសីទ​ស្តេក​មួយ​នៅ​ថ្ងៃ​នេះ ។ វា​ជា​រឿង​ដ៏​រំភើប​មួយ​ដើម្បី​ជួបនឹង​​ប្រជាជន​នៅ​ទីនេះ ។ មាន​មនុស្ស​លើស​ពី​មួយ​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា [ ហើយ​ពួកគេ​មាន ]​ គារវភាព [ ហើយ​មាន ]​ ក្រុម​ចម្រៀង​ដ៏​ពីរោះ មាន​គណៈប្រធាន​ស្តេក​ដ៏​ប្រពៃ [ និង ]​ លោក​អយ្យកោ​នៅ​លើ​វេទិកា ។ តើ​ខ្ញុំ​អាច​សម្ដែង​ចេញ​នូវ​សេចក្ដី​អំណរ​របស់​ខ្ញុំ​តាម​របៀប​ណា ​នៅ​ពេល​ខ្ញុំ​មើល​ឃើញ​ពី​ការ​រីកចម្រើន​បែប​នេះ​នោះ ? »12

ថ្វី​បើ​មាន​សេចក្ដី​លំបាក

អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា សាសនាចក្រ​នៅ​ទ្វីប អាហ្វ្រិក កំពុង​រីកចម្រើន​ ទោះបី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ក៏​ដោយ ។ ជា​ឧទាហរណ៍​មួយ លោក​បាន​មាន​ប្រសាសន៍​ថា « ខណៈ​ពេល​ដែល​មាន​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង ខូតេ ឌីវ៉ូ [ ឆ្នេរ​អ៊ីវ័ររី ] ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ … នៅ​តែ​បន្ត​មក​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កិត្តិយស​មួយ​ដ៏​អស្ចារ្យ​ចំពោះ​ពួកគេ ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល » ។13

ដោយ​លើក​ឡើង​ពី​ ​ស៊ីរ៉ា ឡេអូន និង លីប៊ឺរៀ អែលឌើរ ហូឡិន បាន​មាន​ប្រសាសន៍​ថា « ដោយសារ​ពួកគេ​មាន​សង្គ្រាម​ដ៏​ឃោរឃៅ​កាល​ពី​ពេល​កន្លង​មក​ថ្មីៗ​នេះ នោះ​គឺ​ជា​ហេតុផល​មួយ​ដែល​ដំណឹងល្អ​កំពុង​តែលូតលាស់យ៉ាង​ខ្លាំង ។ ​​ពួកគេ​ធ្លាប់​ឃើញ​ពីអ្វី​ដែល​ជីវិត​ មិន​ គួរ​មាន ហើយ​ឥឡូវ​នេះ ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ពួក​សមាជិក​ថ្លែង​ទីបន្ទាល់ នោះ​ពួកគេ​បាន​ឃើញ​ពី​អ្វីដែល​វា ​អាច​ ប្រែ​ក្លាយ ។ ស្ថានសួគ៌​បាន​បង្វែរ ​​[ ការ​សាកល្បង​របស់​ពួកគេ ] ទៅ​ជា​​ពរជ័យ ហើយ​ពួកគេ​កំពុង​ដក​ខ្លួន​ចេញ ​ពី​ភាព​មិន​ប្រាកដ​ប្រជា​ខាង​នយោបាយ និង​វិបត្តិ​នៃ​សង្គម​ស៊ីវិល » ។​​14

អែលឌើរ ហូឡិន បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ពី​ការ​រីកចម្រើន​នៃ​សាសនាចក្រ​​នៅ ​ប្រទេស ស៊ីមបាវ៉េ​បាន​បន្ត ថ្វី​បើ​មាន​គ្រា​ដ៏​លំបាក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ក៏​ដោយ ៖ « សាសនាចក្រ​បាន​រីកចម្រើន ។ ​​យើង​មាន​ការ​លូតលាស់ យើង​មាន​ស្តេក យើង​មាន​បេសកកម្ម ។ នោះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​​ទូទាំង​ទ្វីប អាហ្វ្រិក » ។15

ការ​ផ្សាយ​ដំណឹងល្អ

អែលឌើរ ហូឡិន បាន​ឲ្យ​ដឹង​ថា គន្លឹះ​ដ៏​សំខាន់​មួយ​ចំពោះ​ជោគជ័យ​របស់​សាសនាចក្រ​នៅ​ទ្វីប អាហ្វ្រិក គឺ​ថា « យើង​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ឬ​បញ្ហា​សង្គម​ធំៗ​​​នោះ​ទេ ។ យើង​ផ្សាយ​ដំណឹងល្អ ។ យើង​ខ្វល់ខ្វាយ​ពី​សេចក្ដី​យុត្តិធម៌ ហើយ​យើង​ខ្វល់ខ្វាយ​ពី​ឱកាស និង​ភាពស្មើគ្នា​ក្នុង​សង្គម ។ ប៉ុន្តែ​យើង​គិត​ថា [ ចម្លើយ​សម្រាប់​បញ្ហា​នោះ​គឺ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ ] ដូច្នេះ​យើង​គ្រាន់​តែ​ផ្សាយ​ដំណឹងល្អ ។ ហើយ​វា​​បាន​កើត​ពិត​នៅ​កន្លែង​ដទៃ​ទៀត ហើយ​វា​មាន​ពិត​នៅ​ទ្វីប អាហ្វ្រិក ថា​នៅ​ពេល​​មនុស្ស​ដែល​​បាន​ទទួល​ការ​យល់ដឹង ពរជ័យ និង​ពន្លឺ​នៅ​ក្នុង​ជីវិត​ពួកគេ ហើយ​រំពេច​នោះ​រឿង​ទាំងឡាយ​បាន​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ ហើយ​ជីវិត​របស់​ពួកគេ​បាន​ទទួល​ពរជ័យ » ។16

សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់

អែលឌើរ ហូឡិន បាន​ដក​ស្រង់​បន្ទូល​ព្រះអង្គ​សង្គ្រោះ​ដែល​​មាន​បន្ទូល​ថា « អ្នក​ក្រោយ​នឹង​បាន​ទៅ​ជា​មុន ហើយ​ពួក​អ្នក​មុន​នឹង​ទៅ​ជា​ក្រោយ​វិញ » ( ម៉ាថាយ 20:16 ) ។

លោក​បាន​ឲ្យ​ដឹង​ថា « ដោយសារ​វិធី​មួយ​​ចំនួន ដំណឹងល្អ​​បាន​មក​ដល់​ទ្វីប​អាហ្វ្រិក​ដោយ​យឺត​យ៉ាវ យ៉ាង​ហោច​ណាស់​​នៅ​ពេល​យើង​អាច​ធ្វើ​វា​នៅ​តាម​ពេល​កំណត់​របស់​ព្រះ​អម្ចាស់—ហើយ​វា​ជា​កាល​កំណត់​របស់​ព្រះអម្ចាស់ ខ្ញុំ​មាន​ការ​អះអាង ។ ថ្មីៗ​នេះ វា​គ្រាន់​តែ​ជា​ការប្រៀប​ធៀប​មួយ​ថា ប្រជាជាន អាហ្វ្រិក​ បានចាប់ផ្តើមទទួល បេសកកម្ម និង អ្នក​ផ្សព្វ​ផ្សាយសាសនា ពរជ័យនៃបព្វជិតភាព និង​អ្វី​ៗ​ជា​ច្រើន​ទៀត ។ វា​ជា​ទ្វីប​មួយ​ដ៏​ធំ ហើយ​យើង​នៅ​​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដើម្បី​ធ្វើ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា ការ​រីកចម្រើន​ដែល​យើង​កំពុង​មើល​ឃើញ ​នៅ​ក្នុង​ទ្វីប អាហ្វ្រិក សព្វថ្ងៃ​នេះ​ គឺ​ជា​ផ្នែក​នៃ​ការ​បំពេញ​នូវ​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ អាហ្វ្រិក កំពុង​តែ​រីកចម្រើន​ឡើង​ជាមួយ​នឹង​សេចក្ដី​ជំនឿ ។​ ពួក​គេ​កំពុង​តែ​រីក​លូតលាស់ ។ ពួកគេ​កំពុង​ប្រឈមមុខនឹង​​បទពិសោធន៍​នៃ​ការ​ទទួល​យក​ដំណឹងល្អ​ ហើយ​កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ » ។17

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » www.lds.org/prophets-and-apostles/unto-all-the-world/emerging-with-faith-in-africa

  2. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  3. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  4. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  5. រីឆាដ ជី ស្កត នៅ​ក្នុង « Mormons in Africa: A Bright Land of Hope »mormonnewsroom.org/article/mormons-africa-bright-land-hope

  6. សូម​មើល « ‹ Jesus Christ Lives › Elder Scott Testifies in Mozambique »lds.org/prophets-and-apostles/unto-all-the-world/jesus-christ-lives-elder-scott-testifies-in-mozambique ។

  7. រ័សុល អិម ណិលសុន នៅ​ក្នុង​វីដេអូ « Learn of the Savior, Saints in Madagascar and Malawi Are Told, » lds.org/prophets-and-apostles/unto-all-the-world/learn-of-the-savior-saints-in-madagascar-and-malawi-are-told

  8. រ័សុល អិម ណិលសុន នៅ​ក្នុង « Elder Nelson Completes Trip to Africa in Kenya » lds.org/church/news/elder-nelson-completes-trip-to-africa-in-kenya ។

  9. រ័សុល អិម ណិលសុន នៅ​ក្នុង​វីដេអូ​នៃ ហេធើរ វីតថល រីគលី «Elder Nelson Visits Madagascar, Dedicates Malawi » ថ្ងៃ​ទី 28 ខែ តុលា ឆ្នាំ 2011 lds.org/church/news/elder-nelson-visits-madagascar-dedicates-malawi ។

  10. រ័សុល អិម ណិលសុន នៅ​ក្នុង​វីដេអូ « Learn of the Savior, Saints in Madagascar and Malawi Are Told » ។

  11. រ័សុល អិម ណិលសុន នៅ​ក្នុង​វីដេអូ​ «Elder Nelson Visits Madagascar, Dedicates Malawi » ។

  12. រ័សុល អិម ណិលសុន នៅ​ក្នុង​វីដេអូ​ « Family Success Comes from Following the Savior »lds.org/prophets-and-apostles/unto-all-the-world/family-success-comes-from-following-the-savior ។

  13. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  14. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  15. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  16. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

  17. ជែហ្វ្រី អ័រ ហូឡិន នៅ​ក្នុង « Emerging with Faith in Africa » ។

សេចក្ដី​សញ្ញា​នៃ​បុណ្យ​ជ្រមុជទឹក​បើកទ្វារ​សម្រាប់​ពរជ័យ​ជាច្រើន ហើយ​ការ​សិក្សា​ដំណឹងល្អ​ដោយ​ស្មោះត្រង់​ក៏​ដូចគ្នា​ដែរ ។

ការ​ខិតខំ​ដើម្បី​ចងចាំ​ព្រះអង្គ​សង្គ្រោះ​ជានិច្ច សមាជិក​ទាំងឡាយ​ត្រូវ​បាន​ពង្រឹង ហើយ​រំឭក​ឡើង​វិញ​ដោយ​ការ​ទទួល​ទាន​សាក្រាម៉ង់ ។

ថតរូប​ដោយ រីឆាត អិម រ៉មនី