២០១៣
ព្រះយេស៊ូវបានប្រសូតហើយ
ធ្នូ 2013


សម្រាប់​កុមារ​តូចៗ

ព្រះយេស៊ូវបានប្រសូតហើយ

ម៉ារា និងយ៉ូសែប​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ បេថ្លេហិម ។ វា​ជាការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ ។ មិន​យូរ​ប៉ុន្មាន​ទៀត ម៉ារា​នឹង​មាន​បុត្រ​មួយអង្គ ។

ផ្ទះសំណាក់ពេញ​អស់​ហើយ ។ ម៉ារា និង​យ៉ូសែប​បាន​ស្នាក់នៅ​ក្នុង​ក្រោល​សត្វ​មួយ ។ ខណៈ​ដែល​ពួកគេ​នៅ​ទី​នោះ ព្រះយេស៊ូវ​បាន​ប្រសូត​មក ។

នៅ​ក្បែរ​នោះ មាន​ពួក​អ្នក​គង្វាល​នៅ​ឯទីវាល​កំពុង​យាម​ចៀម​របស់​ខ្លួន ។ មាន​ទេវតា​មួយ​អង្គ​បាន​យាង​មក​ប្រាប់​ពួកគេ​ឲ្យ​ទៅ​ភូមិ បេថ្លហិម ដើម្បី​ទៅ​មើល​ព្រះឱរស​ដែល​ទើប​នឹង​ប្រសូត ។

ពួក​គង្វាល​បាន​រក​ឃើញ​ក្រោល​នោះ​ជាទី​កន្លែងដែល​ម៉ារី និង​យ៉ូសែប​ស្នាក់នៅ ។ នៅ​ក្នុង​ស្នូក​មាន​ព្រះឱរស​យេស៊ូវ ដែល​រុំ​នឹង​សំពត់ ។ ទ្រង់​នឹង​ក្លាយ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​ទាំងមូល ។

ពេលខ្លះ នៅ​បុណ្យ​គ្រីស្ទម៉ាស់​គ្រួសារ និងមិត្ត​ភក្ដិ​យើង​បាន​ផ្ដល់​អំណោយ​ដល់​យើង ។ ប៉ុន្តែ​អំណោយ​ដ៏​ធំ​ជាង​គេ​បំផុត​គឺ​ជា​អំណោយ​មួយ​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ដល់​យើង ។ ទ្រង់បាន​បញ្ជូន​ព្រះរាជបុត្រា​ផ្ទាល់​របស់ទ្រង់ ជា​ព្រះយេស៊ូវគ្រីស្ទ ឲ្យ​ប្រសូត​នៅ​លើ​ផែនដី ។

រចនា​ដោយ កាសី ណៀលសុន