២០១៣
សូម​ស្វែងរក​ធនធាន​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​បង្រៀន​កុមារ​នៅ​គេហទំព័រ LDS.org
ធ្នូ 2013


ធនធាន​សម្រាប់​បង្រៀន​កុមារ​នៅ​គេហទំព័រ LDS.org

អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ គ្រូបង្រៀន អ្នកដឹកនាំ និង ឪពុកម្តាយ​ទាំងឡាយ​បាន​ពង្រីក​ការ​បង្រៀន​ដំណឹង​ល្អ​របស់​ខ្លួន​ដោយ​មាន​ជំនួយ​មកពីទស្សនាវដ្តី Friend និង លីអាហូណា ។ ឥឡូវ​នេះ ធនធាន​ដូច​គ្នា​មួយ​ចំនួន​នេះ​ មាន​នៅ​តាម​អ៊ីនធើរណែនៅគេហទំព័រ​LDS.org ហើយ​ត្រូវ​បាន​រៀបចំ ដូច្នេះ​អ្នក​អាច​ងាយ​ស្វែង​រក​មេរៀន​ដ៏​មាន​ប្រយោជន៍​ដែល​អ្នក​កំពុង​ស្វែងរក ។

អ្នក​អាច​ស្រាវជ្រាវ​រក​ធនធាន​ទាំងនោះ​តាម​ប្រធានបទ ប្រភេទ និង តាម​លេខ​រៀង​មេរៀន​ថ្នាក់​អង្គការ​បឋម​សិក្សា​ជាភាសាអង់គ្លេសបាន​ផង​ដែរ​ដោយ​វាយ​បញ្ចូល « Resources for Teaching Children » នៅ​ក្នុង​របា​ស្វែងរក​នៅ​គេហទំព័រ LDS.org ។ អ្នក​អាច​រាវ​រក​ទំព័រ​នេះ​បាន​ផងដែរ​ពី​ទំព័រ​នៃ​សៀវភៅ​សិក្សា​ថ្នាក់​អង្គការ​បឋមសិក្សា ។

ផ្នែកប្រធានបទនៃធនធាននានា​សម្រាប់​បង្រៀន​កុមារ​មាន​ជា​ភាសា អេស្ប៉ាញ និង ព័រទុយហ្គាយ ហើយ​អាច​រក​បាន​ទាំងមកពី LDS.org ឬមកពី​គេហទំព័រ​ដើម​នៃលីអាហូណា​ជា​ភាសា​ទាំង​នេះ ។

ធនធាន​នានា​រួម​មាន រឿង សកម្មភាព អត្ថបទលីអាហូណានិងប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ទៀត​ដែល​សាសនា​ចក្រ​បាន​អនុមតិ សម្រាប់​បង្រៀន​កុមារ​នៅ​គេហដ្ឋាន ឬ នៅ​ព្រះវិហារ ។ ប្រធានបទ​បន្ថែម នឹង​ដាក់​បន្ថែម​ជា​រៀង​រាល់​ខែ ។