២០១៣
ខ្ញុំ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត
ធ្នូ 2013


ការ​អនុវត្តន៍​កម្មវិធី​ថ្នាក់​កុមារ​នៅ​ក្នុងគេហដ្ឋាន

ខ្ញុំ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ម្តង​ទៀត

អ្នក​អាច​ប្រើ​មេរៀន និង​សកម្មភាព​នេះ ដើម្បី​រៀន​សូត្រ​បន្ថែម​ទៀត​ពី​បាវចនា​នៃថ្នាក់​កុមារ​សម្រាប់​ខែ​នេះ ។

តើ​អ្នក​អាច​ស្រមើស្រមៃ​ឃើញ​ព្រះយេស៊ូវ​ឱប​ក្រសោប​អ្នក ហើយ​ប្រទាន​ពរដល់​អ្នក​ដែរ​ឬទេ ? នោះ​ជា​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​កុមារ​សាសន៍​នីហ្វៃ ​នៅក្នុង​ព្រះគម្ពីរ​មរមន បន្ទាប់ពី​ទ្រង់​បាន​រស់​ឡើង​វិញ ។

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់បាន​បញ្ជា​ឲ្យ​គេ​នាំ​កូន​ក្មេង​តូចៗ​មក​រក​ព្រះអង្គ ។

« ម៉្លោះហើយ គេ​បាននាំ​កូនក្មេង​តូចៗ​មក​អង្គុយ​នៅ​លើ​ទី​ដី​ជុំវិញ​ព្រះអង្គ ហើយ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្ដាល ។ …

« … ទ្រង់​បាន​យក​កូន​ក្មេង​របស់​ពួក​គេ​ម្តង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បានអធិស្ឋាន​ដល់​ព្រះ​វរបិតា​សម្រាប់​ពួក​គេ ( នីហ្វៃ​ទី 3 17:11–12, 21 ) ។

យើង​ដឹង​ថា​ព្រះយេស៊ូវ​នឹង​យាង​មក​ម្ដងទៀត ហើយ​គង់​នៅ​លើ​ផែនដី​ជាមួយ​នឹង​យើង ។ ទ្រង់​នឹង​ធ្វើ​ជា​ស្ដេច និង​ជា​អ្នក​ដឹកនាំ​របស់​យើង ។ វា​នឹង​ក្លាយ​ជា​ពេលវេលាមួយ​នៃ​សេចក្ដីសុខសាន្ត និង​សុភមង្គល​សម្រាប់​ជន​ដែល​បាន​រៀបចំ​ខ្លួន​ ដើម្បី​ជួប​នឹង​ទ្រង់ ។

ព្រះយេស៊ូវ​ស្រឡាញ់​អ្នក​ដូចជា​ទ្រង់​បាន​ស្រឡាញ់​ដល់​កុមារ​សាសន៍​នីហ្វៃ​ផង​ដែរ ។ អ្នកអាច​រៀប​ចំ​ខ្លួន​ដើម្បី​ជួប​ទ្រង់ នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត​ដោយ​ការ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ដទៃទៀត ដោយ​ការ​គោរពប្រតិបត្តិ ដោយ​ការ​ពោលពាក្យ​អធិស្ឋាន​របស់​អ្នក និង​ដោយ​ការ​រើស​ផ្លូវ​ត្រូវ ។ បន្ទាប់​មក​អ្នក​នឹង​រៀបចំ​ខ្លួន​ជា​ស្រេច​នៅ​ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត !

ខាង​ក្រោម ៖ រចនា​ដោយ ជេរី ថម​សុន© IRI, ខាង​ស្ដាំ ៖ រចនា​ដោយ ប៊េធ អិម វិតធេឃើរ