ការបង្រៀនដើម្បីកម្លាំងនៃយុវជន
ការប្រែចិត្ត
ដង្វាយធួននៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទធ្វើឲ្យការប្រែចិត្តអាចកើតឡើងបាន ហើយយើងគ្រប់គ្នាត្រូវតែប្រែចិត្ត ។
អែលឌើរ ប្រេដលី ឌី ហ្វស្តឺរ៍ នៃពួកចិតសិបនាក់ បានពន្យល់នៅក្នុងអត្ថបទមួយនៅទំព័រ 54–55 ក្នុងការចេញផ្សាយខែនេះថា ពេលខ្លះ យើងមានការភ័យខ្លាចនៅពេលអំពើបាបមួយដ៏ធំតម្រូវឲ្យមានការសារភាពទៅប៊ីស្សព ឬប្រធានសាខា ។ ប៉ុន្តែ « ជនទាំងឡាយណាដែលបានធ្វើដំណើរលើផ្លូវនៃការប្រែចិត្តនឹងប្រាប់អ្នកថា ពុំមែនតែការធ្វើដំណើរនោះអាចកើតឡើងតែម្យ៉ាងនោះទេ ប៉ុន្តែថានៅពេលអ្នកបានទៅដល់ទីនោះ ហើយក្រឡេកមើលមកខាងក្រោយវិញ នេះគឺជាអ្វីដែលអ្នកនឹងបានឃើញ ៖«
អ្នកអាចធ្វើកិច្ចការនេះបាន ។ ហើយនៅពេលអ្នកធ្វើកិច្ចការនេះ អ្វីៗគ្រប់យ៉ាងនឹងបានប្រសើរឡើង ។ …
« កាលណាអ្នកចាប់ផ្ដើមកាន់តែលឿន នោះអ្នកនឹងមានអារម្មណ៍ធូរស្រាល ។ …
« ប៊ីស្សពរបស់អ្នកនឹងជួយអ្នកនៅក្នុងដំណើរការនេះ ។ អ្នកនឹងស្រឡាញ់គាត់ ហើយនឹងពុំភ្លេចគាត់ឡើយ » ។
យោបល់ទាំងឡាយសម្រាប់បង្រៀនយុវវ័យ
សូមអានជាមួយនឹងកូនជំទង់របស់អ្នក នូវផ្នែកពីការប្រែចិត្តក្នុងសៀវភៅដើម្បីកម្លាំងនៃយុវជន ។ សូមពិភាក្សាពីពរជ័យដែលយើងអាចទទួលបានតាមរយៈដង្វាយធួន និងពីរបៀបដែលការប្រែចិត្តធ្វើឲ្យពរជ័យទាំងនេះអាចកើតមានឡើង ។
អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកពីការប្រែចិត្ត និងពីដង្វាយធួន និងពីសារៈសំខាន់របស់វានៅក្នុងជីវិតរបស់អ្នក ។ អ្នកក៏គួរសុំឲ្យកូនជំទង់របស់អ្នកចែកចាយពីទីបន្ទាល់ខ្លួនពួកគេ ពីការប្រែចិត្តជាមួយនឹងអ្នកផងដែរ ។ ហើយប្រសិនបើសមរម្យ អ្នកអាចអញ្ជើញកូនជំទង់របស់អ្នក ឲ្យជួយដល់ប្អូនប្រុសស្រីជាមួយនឹងសកម្មភាពដែលបានរៀបរាប់ខាងក្រោម ។
យោបល់ទាំងឡាយដើម្បីបង្រៀនកូនចៅ
ដើម្បីបង្ហាញពីអត្ថន័យនៃការដើរលើផ្លូវដែលព្រះអម្ចាស់បានបញ្ជាដល់យើងឲ្យដើរតាមនោះ សូមពិចារណាពីការប្រើឡានសម្រាប់ក្មេងលេង ( ឬយន្តហោះ កប៉ាល់ ឬរទេះ ) ជាឧបករណ៍សម្រាប់មេរៀន ។ សូមប្រើផែនទីមួយ ហើយសុំឲ្យកូនរុញឡានពីចំណុចមួយទៅកាន់ចំណុចមួយទៀត នៅលើផែនទី ។ សូមសួរថា « ប្រសិនបើឡាននោះចាប់ផ្ដើមបើកចេញពីផ្លូវ តើចាំបាច់ត្រូវធ្វើអ្វី ? »
ប្រាកដណាស់ថា ឡានមួយបើកចេញពីផ្លូវ នោះវាត្រូវយកមកដាក់នៅលើផ្លូវត្រូវវិញ សូមសួរថាតើដំណើរការនេះដូចគ្នានឹងការប្រែចិត្តយ៉ាងដូចម្ដេចទៅ ។ សូមពន្យល់ថា ពេលខ្លះនៅពេលធ្វើដំណើរនៅក្នុងជីវិត យើងត្រូវផ្លាស់ប្ដូរទិសដៅរបស់យើង ដើម្បីធ្វើឲ្យប្រាកដថា យើងបានដើរនៅលើផ្លូវត្រូវ ។ ពេលខ្លះ យើងអាចធ្វើកិច្ចការនេះដោយខ្លួនឯង ។ ប៉ុន្តែពេលខ្លះយើងត្រូវការជំនួយ ។ ចូរសុំឲ្យកូនចៅ ប្រាប់ពីពេល ដែលពួកគេបានជួយដល់ខ្លួនឯង ពេលដែលអ្នកដទៃបានជួយដល់ពួកគេ និងពីរបៀបដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទអាចជួយពួកគេ ។ នៅពេលអ្នកបង្រៀនពីប្រធានបទនេះ សូមចងចាំថា កុមារដែលមានអាយុក្រោមប្រាំបីឆ្នាំពុំមានទំនួលខុសត្រូវ និងពុំត្រូវការការប្រែចិត្តឡើយ ប៉ុន្តែវារឿងដ៏មានតម្លៃសម្រាប់ពួកគេដើម្បីរៀនសូត្រពីគោលការណ៍នៃការប្រែចិត្ត ។
សូមពិភាក្សាចម្លើយពួកគេជាមួយនឹងពួកគេ ហើយពិភាក្សាពីរបៀបដែលការប្រែចិត្តគឺជាអំណោយទានមួយពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលវាអាចធ្វើឲ្យយើងត្រលប់ទៅរក ទ្រង់ម្ដងទៀតបាន ។