២០១៣
ការ​ប្រារព្ធ​ខួប​លើកទី 135 ឆ្នាំ​នៃ​ថ្នាក់​អង្គការ​បឋម​សិក្សា
ធ្នូ 2013


ការ​ប្រារព្ធ​ខួប​លើកទី 135 ឆ្នាំ​នៃ​ថ្នាក់​អង្គការ​បឋម​សិក្សា

កាល​ពី 135 ឆ្នាំ​កន្លង​ទៅ នៅ​ក្នុង​ទីក្រុង ហ្វាមមីងតុន រដ្ឋ យូថាហ៍ ស.រ.អា. ប៊ីស្សព ចន ដបុលយូ ហេស បាន​ព្រួយ​បារម្ភ​ពី អាកប្បកិរិយា​របស់កុមារ​​នៅ​ក្នុង​វួដ​របស់​គាត់ ។​គាត់​បានសុំ​ជួបម្តាយគ្រប់​រូប​នៅ​ក្នុង​វួដ ហើយ​ពិភាក្សា​​ពី​សារៈ​សំខាន់​នៃ​ការ​ណែនាំដល់កូន​ចៅតូចៗរបស់​ពួក​គាត់ ។

អូរេលីយ៉ា ស្ពែនស័រ រ៉ូជើរ​ បាន​ស្តាប់ ហើយ​បន្ទាប់​មក​ពិភាក្សា​ពី​បញ្ហា​នេះ​ជាមួយ លីស្សា អ័រ ស្នូ ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ ហ្វាម​មីង​តុង នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 1878 ។ បន្ទាប់​មក ស៊ីស្ទើរ ស្នូ បាន​ជួប​ប្រធាន​សាសនាចក្រ គឺ​ប្រធាន យ៉ូហាន ថេលើរ ដែល​បាន​ផ្តល់​សិទ្ធិ​ដល់​ប៊ីស្សព ហេស ឲ្យ​បង្កើត​អង្គការ​សម្រាប់​កុមារ​នៅ​ក្នុង​វួដ​របស់​គាត់ ។ សមាគមន៍​ថ្នាក់​អង្គកា​របឋម​សិក្សា​វួដ ហ្វាមមីង​តុន ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់​នៅ​ថ្ងៃទី 11 ខែ សីហា ឆ្នាំ 1878 ដែល​មាន​ស៊ីស្ទើរ រ៉ូជើរ​ ជា​ប្រធាន ។

សព្វថ្ងៃ​នេះ កុមារ​ប្រមាណ​ជា​មួយ​លាន់​នាក់​នៅ​លើ​ពិភពលោក ទទួល​បាន​ផល​ប្រយោជន៍​ពី​ថ្នាក់​អង្គការ​បឋមសិក្សា​រៀង​រាល់​សប្តាហ៍ ។ ពួក​អ្នក​ដឹកនាំ និង គ្រូបង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា ព្យាយាម​គាំទ្រឪពុក​ម្តាយ​នៅ​ក្នុង​តួនាទី​របស់​ពួកគាត់ ដើម្បី​ជួយ​កុមារ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ ។

សារលិខិត​គណៈប្រធាន​ទី​មួយ​ស្តី​ពី​សមាគមន៍​ថ្នាក់​អង្គការ​បឋម​សិក្សាដោយ លីន ហ្វូសស្សែត និង ហ្គរដុន ខុប ។

© IRI

អ្នក​ដឹកនាំ និង គ្រូ​បង្រៀន​ថ្នាក់​អង្គការ​បឋម​សិក្សា ព្យាយាម ជួយ​កុមារ​ទទួល​បាន​ទី​បន្ទាល់​ពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​ដែល​បាន​ស្តារឡើង​វិញ ។

ថត​រូប​ដោយ គ្រីស្ទីណា ស្ម៊ីធ © IRI