២០១៣
ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ
ធ្នូ 2013


ការ​រៀបចំ​ខ្លួន​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ

ដកស្រង់​ចេញ​ពី​ការ​ប្រជុំ​ពិសេស​មួយ​នៃ​ប្រព័ន្ធ​អប់រំសាសនាចក្រ​សម្រាប់​ពួក​មជ្ឈិមវ័យ​វ័យ​ក្មេង « Terror, Triumph, and a Wedding Feast » ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី 12 ខែ កញ្ញា ឆ្នាំ 2004 ។ សម្រាប់​អត្ថបទ​ទាំងស្រុង​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់​ speeches.byu.edu ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

កាល​ពី​បុរាណ បុរសស្ត្រី​ដ៏​អស្ចារ្យ​ជាច្រើន​ជំនាន់​ បាន​ខិតខំ​ធ្វើ​តទៅទៀត បាន​ខិតខំ​ថ្លែង​ទីបន្ទាល់ បាន​ខិតខំ​ធ្វើ​អស់​ពី​លទ្ធភាព​របស់​ខ្លួន ពុំ​មែន​ដោយសារ​ពួកគេ​បាន​ដឹង​ថា ពួកគេ​នឹង​ទទួលបាន​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​បាន​ដឹង​ថា អ្នក​នឹង​ទទួល​បាន​ជោគជ័យ ។

រូបភាព
Jesus Christ dressed in a red robe walking among people who are reaching out to him.

Christ in a Red Robe ដោយ មីនើរវ៉ា ទីឆើត © IRI, ទទួល​បាន​សិទ្ធិអនុញ្ញាត​ជា​ផ្លូវ​ការ​ពី​សារមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ.

យើង​កំពុង​បង្ហាញ​ខ្លួន​យើង​នៅ​​គ្រា​នៃ​ជីវិត​រមែងស្លាប់ ​ក្នុង​គ្រា​កាន់កាប់ត្រួតត្រា​នៃ​ដំណឹងល្អ​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត​នៃដំណឹងល្អដែលបានប្រទានមកដល់មនុស្សលោក ហើយ​យើង​ត្រូវឱបក្រសោបវាយ៉ាងជិតស្និទ្ធ​បំផុត ។

ខ្ញុំ​ស្រឡាញ់​នូវ​ឃ្លា​មួយ​ដែល​ព្យាការី​ យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ពួក​ព្យាការី ពួក​សង្ឃ និង​ពួក​ស្ដេច​កាល​ពី​ជំនាន់​មុន « បាន​ទន្ទឹង​រង់ចាំ​ដោយ​សេចក្ដី​សង្ឃឹម​ដ៏​រីករាយ​ចំពោះ​សម័យ​ដែល​យើង​រស់នៅ ហើយ​បានរីករាយ​ដោយសេចក្ដី​សង្ឃឹម​ពីសួគ៌ាដោយ​អំណរ​រហូត​ដល់​ពួកគេ​បាន​ច្រៀង ហើយ​សរសេរ ព្រមទាំង​បាន​ព្យាករណ៍​ពី​ជំនាន់​របស់យើង​នេះ » ។1 ក៏​មាន​ការ​គូសបញ្ជាក់​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ពី​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ថា ៖ « ព្រះនេត្រ​នៃ​ព្រះ និង​ពួក​ព្យាការី​បរិសុទ្ធ​ទាំងអស់​កំពុង​ទត​មើល​មក​យើង ។ នេះ​ជា​គ្រា​កាន់​កាប់​​ត្រួតត្រា​ដ៏​អស្ចារ្យ​ ដែល​បាន​ពោល​ឡើង​ចាប់​តាំង​ពី​ពិភពលោក​បានចាប់ផ្ដើ​មមក​ម្ល៉េះ » ។2

ខ្ញុំ​មាន​ទ្រឹស្ដី​មួយ​ពី​គ្រា​កាន់កាប់​ត្រួតត្រា​ និង​ពួក​អ្នក​ដឹកនាំ​ ក្រុម​គ្រួសារ និង​ប្រជាជន​ពី​ជំនាន់មុន​ ដែល​បាន​រស់​នៅ​នា​ពេល​នោះ ។ ជា​រឿយៗ ខ្ញុំ​បាន​គិត​ពី​ពួកគាត់ និង​ពី​កាលៈទេសៈ​បំផ្លិចបំផ្លាញ​ដែល​​ពួកគាត់​បាន​ជួបប្រទះ ។ ភាគច្រើន ពួកគេ​បាន​ប្រឈម​មុខ​នឹង​គ្រា​ដ៏​លំបាក​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច ពួកគាត់​ពុំ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​របស់​ខ្លួន​ឡើយ ។ ពិតណាស់ ចំណុច​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​គឺ​ថា ដំណឹងល្អពុំ​អាច​រស់រាននៅ​ក្នុង​ជំនាន់​មុនឡើយ ហេតុដូច្នេះ​ហើយ ដំណឹងល្អ​ត្រូវ​តែ​ស្ថាបនា​ឡើង​ក្នុង​ជំនាន់​ដ៏​ជោគ​ជ័យ​ចុងក្រោយ​មួយ ។

គ្រាកាន់កាប់​​ត្រួតត្រា​ដែល​នឹង​មិន​បរាជ័យ

និយាយ​ឲ្យ​ខ្លី​ទៅ ការ​ក្បត់​សាសនា និង​ការ​បំផ្លិចបំផ្លាញ​ទាំងឡាយគឺជា​ជោគវាសនា​នៅ​ចុង​បំផុត​នៃ​គ្រាកាន់កាប់ត្រួតត្រា​ទូទៅ ដែល​យើង​ធ្លាប់​ឃើញ​នៅ​​គ្រប់​ជំនាន់ ។ ប៉ុន្តែ​នេះ​ជា​ទ្រឹស្ដី​របស់​ខ្ញុំ ។ ទ្រឹស្ដី​របស់​ខ្ញុំ​គឺ​ថា បុរសស្ត្រី​ដ៏​អស្ចារ្យ​ទាំងនោះ ជា​ពួកអ្នកដឹកនាំ​នៅ​ក្នុង​ជំនាន់មុន អាច​មាន​លទ្ធភាព​ដើម្បី​ខិតខំ​បន្ត​ទៅទៀត ខិតខំ​ថ្លែង​ទីបន្ទាល់ ខិតខំ​ព្យាយាម​ធ្វើ​អស់​ពី​លទ្ធភាព​របស់​ខ្លួន ពុំ​មែន​ដោយ​សារ​ពួកគាត់​ដឹង​ថា ពួកគាត់​ នឹង​ទទួល​បាន​ជោគជ័យ​នោះទេ ប៉ុន្តែ​ដោយសារ​ពួកគាត់​បាន​ដឹង​ថា អ្នក​ នឹង​ទទួល​បាន​ជោគជ័យ ។ ខ្ញុំ​ជឿ​ថា ពួកគាត់​មានចិត្ត​ ​ក្លាហាន និងសេចក្តីសង្ឃឹម ពុំមែនចេញពី​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់ ដូចជា​ការ​សង្ឃឹម​យ៉ាង​ច្រើនពី​កាលៈទេសៈ​របស់​អ្នក​នោះ​ឡើយ—ជាក្រុម​ជំនុំ​មួយ​ដ៏​អស្ចារ្យ​នៃ​យុវវ័យ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​រាប់​ម៉ឺន​រាប់​សែន​នាក់​ជុំវិញ​ពិភពលោក​នៅ​ក្នុង​កិច្ចខិតខំដ៏​រឹងមាំ​មួយ​ ដើម្បី​មើល​ឃើញ​ដំណឹងល្អទទួល​បាន​នូវ​ភាព​ជោគជ័យ ។

ដោយ​លើក​ឡើង​ពី​យើង​ទាំងអស់​គ្នា​ដែល​នឹង​បាន​ទទួល​កំណត់ត្រា​របស់​គាត់​នៅ​ថ្ងៃចុង​ក្រោយ មាន​ពេល​មួយ​មរ៉ូណៃ​បាន​និយាយ​ថា ៖

« មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ទាំង​ឡាយ​អំពី​អ្វី​ដែល​ត្រូវ​មក​ដល់​នៅ​ពេល​យ៉ាង​ខ្លី នៅ​ក្នុង​ថ្ងៃ​ដែល​ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ចំណោម​ពួក​អ្នក ។

« មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូចជា​ អ្នក​រាល់​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​អ្នក​រាល់​គ្នា​ពុំ​នៅ​ទី​នេះទេ ។ ប៉ុន្តែ មើល​ចុះ ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​បង្ហាញ​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ធ្វើ » ( មរមន 8:34–35 ) ។​

មិន​ថា​តាម​វិធីណា​នោះ​ទេ ខ្ញុំគិតថា រាល់ពួក​ព្យាការីស្ទើរ​តែ​ទាំងអស់ និង​ពួក​សាវក​ជំនាន់​មុន​​បាន​មើល​ឃើញ​ពី​ជំនាន់​របស់​យើង—ជាទិដ្ឋភាព​មួយ​ដែល​ផ្ដល់​ទៅ​ឲ្យ​ពួកគាត់ដើម្បី​លើក​ទឹកចិត្ត​ពួកគាត់​នៅ​ក្នុង​ជំនាន់​ផ្ទាល់​របស់​ពួកគាត់​ដែល​មាន​ជោគជ័យ​តិច​តួច ។ បងប្អូន​ប្រុស​ទាំងនោះ​កាល​ពី​ជំនាន់​មុន​បាន​ដឹង​ជាច្រើនអំពី​យើង ។ ពួក​ព្យាការី​ដូចជា ម៉ូសេ នីហ្វៃ និង​បង​ប្រុស​យ៉ារេឌ បាន​ឃើញ​ពី​ថ្ងៃ​ចុងក្រោយ​នៅ​ក្នុងការ​និមិត្ត​ជាច្រើន​ដ៏អស្ចារ្យ ។​អ្វី​មួយ​ចំនួន​ដែល​ពួកគាត់​បាន​ឃើញ​គឺ​បាន​ធ្វើឲ្យ​​ពួកគាត់​មិនសូវពេញចិត្ត ប៉ុន្តែ​ ​ពិត​ណាស់ មនុស្ស​ទាំងអស់​ដែល​រស់​នៅ​ពី​ជំនាន់​មុន​បាន​យល់​ដឹង​ថា នៅ​ទីបំផុត​នឹង​មាន​គ្រា​កាន់កាប់​ត្រួតត្រា​មួយ​ដែល​នឹង​មិន​បរាជ័យ​ឡើយ ។

វា​ជា​ជំនាន់​របស់​យើង​ដែល​ធ្វើ​ឲ្យ​ពួកគាត់មាន​ភាព « រីករាយ​ពីសួគ៌ាដោយ​សេចក្ដី​អំណរ » គឺ​ពុំ​មែន​ជា​ជំនាន់​របស់​ពួកគេ​នោះ​ទេ ហើយ​វា​បាន​ធ្វើ​ឲ្យ​ពួកគាត់​ច្រៀង ហើយ​ព្យាករណ៍​ពី​ជ័យ​ជំនះ ។ និយាយ​រួម​ទៅ ជំនាន់​របស់​យើង​គឺជាជំនាន់​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​ពួក​ព្យាការី​បាន​សម្លឹង​មើល​តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ ហើយ​បងប្អូន​ប្រុស​ទាំង​នោះ​ពី​ជំនាន់​មុន​ដែល​នៅ​ទីនោះ​នៅ​តែ​អបអរ​សាទរ​ចំពោះ​យើង ! តាម​របៀប​ដ៏​ពិត​ប្រាកដ​មួយ ឱកាស​របស់​ពួកគាត់​ដើម្បី​គិត​ថា​ពួកគាត់​ទទួល​បាន​ជោគជ័យ​យ៉ាង​ពេញលេញ​គឺអាស្រ័យ​ទៅ​លើ​សេចក្ដី​ស្មោះត្រង់ និង​ជ័យ​ជំនះ​របស់​យើង ។ ខ្ញុំ​ចូល​ចិត្ត​នូវ​គំនិតនៃ​ការ​ចូល​ទៅ​ធ្វើ​ចម្បាំង​នា​ថ្ងៃចុងក្រោយដោយ​តំណាង​ឲ្យ​អាលម៉ា និងអ័ប៊ីណាដៃ និង​អ្វី​ដែល​ពួក​គាត់​បាន​ទទូច​អង្វរ និង​តំណាង​ឲ្យ​ពេត្រុស និង​ប៉ុល និង​ការ​លះបង់​ដែល​ពួកគាត់​បាន​ធ្វើ ។ ប្រសិន​បើ​អ្នក​គ្មាន​សេចក្ដីត្រេកអរ​នៅ​ក្នុង​កិច្ចការ​បែប​នេះ​​នៅ​ក្នុង​ដំណើរ​រឿង​នៃ​ប្រវត្តិសាស្ត្រ​នោះ​ទេ នោះ​អ្នក​នឹង​គ្មាន​សេចក្ដី​ត្រេក​អរ​ឡើយ !

រូបភាព
Ancient and modern depictions of missionary work.

ការ​រៀបចំសាសនាចក្រ​របស់​ព្រះគ្រីស្ទ​សម្រាប់​ការ​យាង​មក​របស់​ទ្រង់

ខ្ញុំ​សូម​បន្ថែម​នូវ​កត្តា​មួ​យទៀតទៅ នឹង​ទិដ្ឋភាព​នៃ​គ្រាកាន់កាប់​ត្រួតត្រា​នេះ​ដែលខ្ញុំ​ថា​វា​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ ។ ដោយ​សារ​ជំនាន់​យើង​គឺជា​គ្រាកាន់កាប់​ត្រួតត្រា​ចុងក្រោយ ហើយ​អស្ចារ្យ​ជាង​គេ​បំផុត ដោយសារ​គ្រប់​កិច្ចការ​ទាំងអស់នៅ​ទីបំផុត​​នឹងត្រូវ​បាន​បញ្ចប់ ហើយ​បំពេញ​នៅ​ក្នុង​ជំនាន់​របស់​យើង ដូច្នេះ​ហើយ ទំនួល​ខុសត្រូវ​ដ៏​ពិសេស​ ហើយ​ជាក់លាក់​មួយបាន​ធ្លាក់​មកលើ​យើង​រាល់គ្នា​ក្នុង​សាសនាចក្រ​នា​ពេល​ឥឡូវ​នេះ ដែល​វា​ពុំ​តាមរបៀប​ដូចគ្នានៅ​លើ​ស្មានៃ​​សមាជិក​សាសនាចក្រ​កាល​ពីជំនាន់​មុន​ឡើយ ។ មិន​ដូចជា​សាសនាចក្រ​នៅ​ជំនាន់​អ័ប្រាហាំ ឬម៉ូសេ អេសាយ ឬ​អេសេគាល ឬ​សូម្បី​តែ​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៃ​យ៉ាកុប និងយ៉ូហាន​នោះទេ យើង​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​រៀប​ចំ​សាសនាចក្រ​នៃ​កូន​ចៀម​របស់​ព្រះ ​ដើម្បី​ទទួល​កូនចៀម​នៃព្រះ—ដោយ​ផ្ទាល់ នៅ​ក្នុង​សិរីល្អ​ដ៏​រុងរឿង នៅ​ការ​គ្រងរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ និង​ស្ដេច​លើ​អស់​ទាំងស្ដេច ។ គ្មាន​គ្រាកាន់កាប់ត្រួតត្រា​ផ្សេងទៀត​ណា​មួយ​ពី​មុន​មក​ ដែល​មាន​នូវ​កាតព្វកិច្ច​នោះ​ឡើយ ។

នៅ​ក្នុង​ភាសា​បទគម្ពីរ យើង​ជា​មនុស្ស​ដែល​បាន​ជ្រើស​រើស​នៅ​ក្នុង​អស់ទាំងប្រវត្តិសាស្ត្រ ដែល​ត្រូវ​រៀបចំកូន​ក្រមុំ​សម្រាប់ការ​មក​ដល់​របស់​កូន​កំលោះ ហើយ​មាន​ភាពសក្ដិសម​សម្រាប់​ការ​អញ្ជើញ​មួយ​ឲ្យ​ចូល​រួមទទួល​ទាន​អាហារ​ក្នុង​ពិធី​មង្គលការ​នោះ ( សូមមើលម៉ាថាយ 25:1–12, 22:2–14, គ. និង ស. 88:92, 96) ។ និយាយ​រួម​ទៅ—​វាមិន​ស្ថិត​នៅ​ក្នុង​ជំនាន់​របស់​យើង ឬ​ជំនាន់​កូនចៅ​របស់​យើង​ ឬ​នៅ​ពេល​ណា​នោះទេ—ទោះ​​យ៉ាង​ណា យើង​មាន​ទំនួល​ខុសត្រូវ​ជា​សាសនាចក្រ​ទាំងមូល និង​ជា​សមាជិក​សាសនាចក្រ​ម្នាក់ៗ ដើម្បី​មាន​ភាព​សក្ដិសមអញ្ជើញ​ព្រះគ្រីស្ទ​ឲ្យ​មក​រក​យើង មាន​ភាពសក្ដិសម​ដើម្បីឲ្យ​ទ្រង់​បាន​ស្វាគមន៍​ដល់​យើង ហើយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​យក ហើយ​ឱប​ក្រសោប​យើង ។ ជីវិត​ដែល​យើង​បង្ហាញ​ដល់​ទ្រង់​នៅ​គ្រា​ដ៏​ពិសិដ្ឋ​នោះ ត្រូវ​តែ​មាន​ភាពសក្ដិសម​ចំពោះ​ទ្រង់ !

យើង​ត្រូវតែ​សក្តិសមចំពោះ​ទ្រង់

ខ្ញុំ​ពោរពេញ​ដោយ​ភាព​ភ្ញាក់​ផ្អើល និង​អារម្មណ៍ដ៏​លើស​លុបនៃ​កាតព្វកិច្ច​ដើម្បី​រៀបចំ​ជីវិត​របស់​ខ្ញុំ ( និង​ដើម្បី​ជា​វិសាលភាព​ដែល​ថា​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ជួយ​រៀបចំ​ជីវិត​នៃសមាជិក​សាសនាចក្រ ) សម្រាប់​ថ្ងៃ​ដែល​បានព្យាករណ៍​ជា​យូរ​មក​ហើយ​នោះ សម្រាប់​ការ​ផ្ទេរសិទ្ធិអំណាច សម្រាប់​គ្រា​ដែល​យើង​នឹង​ធ្វើ​បទបង្ហាញ​មួយ​ពី​សាសនាចក្រ​ទៅ​កាន់​ទ្រង់​ដែល​គ្រប់​គ្រង​សាសនាចក្រនេះ ។

នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស​ចូល​មក​ដល់ សមាជិក​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បង្ហាញ ហើយ​ធ្វើឲ្យ​ដូច​ជា​​សមាជិក​សាសនាចក្រ​របស់​ទ្រង់​ដែល​គួរ​តែ​បង្ហាញ ហើយ​ធ្វើ ប្រសិន​បើ​យើង​ត្រូវ​បាន​ទទួល​យក​ចំពោះ​ទ្រង់ ។ យើង​ត្រូវ​តែធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ត្រូវ​តែ​រស់​នៅ​តាម​ការ​បង្រៀន​របស់​ទ្រង់ ។ ទ្រង់​ត្រូវ​តែ​ស្គាល់​យើងយ៉ាងរហ័ស ហើយ​ដោយ​ងាយ ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់​ដ៏​ពិត​ប្រាកដ​នោះ ។ ដូចជា ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ ( 1871–1961 ) អតីត​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ មាន​គ្រា​មួយ​ លោក​បាន​ណែនាំ​ថា ៖ សេចក្ដី​ជំនឿ​របស់​យើង​ មិន ​ត្រូវឲ្យ​មាន​ការ​លំបាកដើម្បី​ស្គាល់​ឡើយ ។3

ពិតណាស់ ប្រសិន​បើស្ថិត​នៅ​ក្នុង​គ្រា​ចុងក្រោយ​ដ៏​អស្ចារ្យ​នោះ យើង​និយាយ​ថា យើង​ជា​ពួក​អ្នក​ជឿ នោះ​យើង​ត្រូវ​តែ​បង្ហាញឲ្យឃើញយ៉ាង​ពិត​ប្រាកដ ។ អ្នក​គង្វាល​ស្គាល់​ចៀម​របស់​ទ្រង់ ហើយ​យើង​ត្រូវ​តែបាន​ទទួល​ស្គាល់​នៅ​ក្នុង​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​របស់​ទ្រង់ទាំង​សកម្មភាព និង​ពាក្យ​សម្ដី ។

មិត្ត​វ័យ​ក្មេង​ជាទីស្រឡាញ់​របស់​ខ្ញុំ នេះជា​ថ្ងៃ​ចុងក្រោយ ហើយ​អ្នករាល់គ្នា និង​ខ្ញុំ​ត្រូវ​តែ​ក្លាយ​ខ្លួន​ជា ​ពួក​បរិសុទ្ធ​ ថ្ងៃ​ចុង​ក្រោយ​ដ៏​ឆ្នើម​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន ។ សូម​ផ្ដោត​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​ពាក្យ​ថា ពួក​បរិសុទ្ធ ។

តើ​រឿង​ទាំង​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា ? តើព្រះគ្រីស្ទ​នឹងបង្ហាញអង្គ​ទ្រង់​ជា​សាធារណៈ​ដោយភាព​រុងរឿង និង​សហស្សវត្ស​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា ? ខ្ញុំ​មិន​ដឹង​នោះ​ទេ ។ អ្វី​ដែល​ខ្ញុំ​ដឹង​​គឺ​ថា គ្រា​ដំបូង​នៃ​ព្រឹត្តិការណ៍​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាល​ពី 193 ឆ្នាំ​មុន ។ ខ្ញុំ​ពិត​ជា​ដឹង​ថា ដោយសារ​តែ​លទ្ធផល​នៃ​ការ​និមិត្ត​ដំបូង និង​អ្វី​ដែល​បាន​កើតឡើង​ក្រោយ​ពី​នោះ យើង​រស់​នៅ​ក្នុង​គ្រា​មួយ​នៃ​ពរជ័យ​ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក—ជា​ពរជ័យ​ដែល​បាន​ប្រទាន​ឲ្យ​យើង​សម្រាប់​គោលបំណង​នៃ​ការ​រស់​នៅ​ដោយ​ស្មោះត្រង់ និង​បរិសុទ្ធ ដើម្បី​នៅ​ពេល​កូនកំលោះ​បាន​មក​ដល់​ដោយ​ភាព​រុងរឿង​នៅ​ពេល​ចុងក្រោយ នោះ​ទ្រង់​អាចអញ្ជើញ​យើង​ឲ្យ​ចូល​ទទួល​ទាន​អាហារ​ក្នុងពីធី​មង្គលការ​នោះ​ដោយ​ផ្ទាល់ ។

បងប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​សូម​ បន្សល់​ទុក​ជាមួយ​អ្នក​នូវ​សេចក្ដី​ស្រឡាញ់ និង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះ​មិន​គ្រាន់​តែ​មាន​ព្រះជន្ម​រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​ស្រឡាញ់​យើង​ផង​ដែរ ។ ទ្រង់​ស្រឡាញ់ ​អ្នករាល់គ្នា ។ អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​ធ្វើ​គឺ​សម្រាប់​សេចក្ដីល្អរបស់​យើង ហើយ​ការ​ពារ​ដល់​យើង ។ នៅ​ក្នុង​ពិភពលោក​មាន​នូវ​អំពើ​អាក្រក់ និង​សេចក្ដីសោកសៅ ប៉ុន្តែ​នៅ​ក្នុង​ទ្រង់​គឺ​គ្មាន​អំពើ​អាក្រក់ ឬភាព​អន្តរាយ​ឡើយ ។ ទ្រង់​គឺ​ជា​ព្រះវរបិតា​របស់​យើង—ជា​ព្រះវរបិតា​ដ៏​ល្អ​ឥត​ខ្ចោះ—ហើយ​ទ្រង់​នឹង​ផ្ដល់​ទី​ជម្រក​ឲ្យ​យើង​ដើម្បី​បាន​រួច​ផុត​ពី​ព្យុះ​ភ្លៀង ។

ពិតណាស់ កង្វល់​តែ​មួយ​គត់​ដែល​ខ្ញុំ​នឹង​ឲ្យ​យើង​គិត​គឺ​ជា​​បញ្ហា​ផ្ទាល់​ខ្លួន​មួយ ៖ តើ​យើង​អាច​រស់​នៅ​ឲ្យ​បាន​ពេញ​លេញ ហើយ​កាន់​តែ​ស្មោះត្រង់ ដើម្បី​ឲ្យ​រាល់​ពរជ័យ​នៃ​គ្រា​កាន់កាប់ត្រួតត្រា​នេះ​អាច​ត្រូវបាន​បង្ហាញ​នៅ​លើ​យើង​ម្នាក់ៗ និង​នៅ​លើ​ជីវិត​នៃ​ជន​ទាំងឡាយ​ណា​ដែល​យើង​បានជួប​ដោយ​របៀប​ណា ?

« កុំ​ខ្លាច​ ហ្វូង​តូច​អើយ ។ … ចូរ​មើល​មក​ឯ [ ព្រះគ្រីស្ទ ] ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។ « អ្នករាល់គ្នា​ពុំ​ទាន់​យល់​នៅ​ឡើយ​ទេ​អំពី​ព្រះ​ពរ​ដ៏​ធំ​ណាស់​ហ្ន៎​ដែល​ព្រះវរបិតា​ … រៀបចំ​សម្រាប់​អ្នក » ( គ. និង ស. 6:34, 36, 78:17 ) ។

ខ្ញុំ​សូមបន្សល់​ទុក​ពរជ័យ​របស់​ខ្ញុំ សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ និង​សាក្សី​ជា​សាវក​ពី​សេចក្ដីពិត​ដ៏​ពេញ​លេញ​នៃ​រឿង​ទាំង​នេះ ថា​គ្រាកាន់កាប់​ត្រួតត្រា​របស់​យើង​នឹង​មិន​បរាជ័យ​ឡើយ ហើយ​ថា​អស់​អ្នក​ដែល​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ ហើយ​ធ្វើ​កិច្ចការ​របស់​ទ្រង់​នឹង​មាន​ភាពសក្ដិសម​នៃ​ការ​អញ្ជើញ​មួយ​ឲ្យ​ចូល​ទៅ​ទទួលទាន​អាហារ​ក្នុង​ពិធីមង្គលការ​នោះ នៅ​ពេល​កូន​កំលោះ​យាង​មក ។

កំណត់​ចំណាំ

  1. យ៉ូសែប ស្ម៊ីធ នៅក្នុង History of the Church 4:609–10 ។

  2. វិលហ្វូឌ វូឌដ្រុព្វ នៅ​ក្នុង Messages of the First Presidency of The Church of Jesus Christ of Latter-day Saints វ៉ុល 6 និពន្ធ​ដោយ ជេមស៍ អ័រ ក្លាក ។ ( 1965–75 ), 3:258, សូម​មើល​ផង​ដែរ ហ្គរដុន ប៊ី ហ៊ិងគ្លី « The Dawning of a Brighter Day » Ensign ខែ ឧសភា ឆ្នាំ 2004 ទំព័រ 83 ។

  3. សូម​មើល ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រThe Charted Course of the Church in Education ក.ស. ។ ក.ណ. ( ឆ្នាំ 1994 ) ទំព័រ 7 ។