២០១៣
អែល​ឌើល អិម រ័សុល បាឡឺដ ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅទ្វីប​អើរ៉ុប
ធ្នូ 2013


អែល​ឌើល អិម រ័សុល បាឡឺដ ថ្លែង​សុន្ទរកថា​ទៅ​កាន់​ពួក​បរិសុទ្ធ​នៅទ្វីប​អើរ៉ុប

អែល​ឌើល អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់​ពីរ​នាក់ បានមាន​ប្រសាសន៍ នៅ​អំឡុង​ពេល​ធ្វើ​ការ​ចាក់​ផ្សាយ​ទៅ​កាន់​សមាជិក​សាសនា​ចក្រ​នៅ​ក្នុង​ប្រទេស ស៊ុយ​អែត ដាណាម៉ាក ហ្វាំង​ឡង់ និង ន័រវ៉េ ថា ​ក្នុង​យុគសម័យ​នេះ សេចក្តី​ជំនឿ​ដែល​បាន​បង្ហាញ​ដោយ​ពួក​អ្នក​ត្រួសត្រាយ​នៅ​ទ្វីប​អើរ៉ុប​ពី​ដើម គឺ​តម្រូវ​ឲ្យ​មាន បើសិន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចង់​ឲ្យ​សាសនា​ចក្រ និង នរគ​នៃ​ព្រះ​រីក​លូត​លាស់ ។

« តើ​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា ក្នុង​រយៈពេល 20 ឆ្នាំ​ទៅ​មុខ​ទៀត​ដោយ​គិត​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ នៅ​ទី​នេះ នៅ​ក្នុង​ប្រទេស​របស់​អ្នក ? » ។ អែលឌើរ បាឡឺដ បាន​មាន​ប្រសាសន៍​យ៉ាង​នេះ ។ « តើ​យើង​នឹង​និយាយ​បែប​ណាចំពោះ​ពួក​សមាជិក ស្កាឌីណាវៀន ពី​ដើមៗ​នៃ​សាសនា​ចក្រ បើសិន​យើង​មិន​អាចប្រកាស​ថា សេចក្តីជំនឿ ភាព​ក្លាហាន សកម្មភាព​របស់យើង​គឺ​ដូច​ពួកគេ​នោះ ថា​យើង​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​របស់​យើង ដើម្បី​ពង្រឹង​សាសនា​នៅ​គ្រប់​វួដ សាខា ស្តេក និង មណ្ឌល​និមួយ​ៗនោះ ? »

ការ​ចាក់​ផ្សាយ​នេះ គឺ​ជាវគ្គ​មួយ​នៃ​ទស្សនកិច្ចថ្មីៗ​នេះ​របស់ អែលឌើរ បាឡឺដ ទៅ​កាន់ទីក្រុង ស្តុកខូម ប្រទេស ស៊ុយអែត ទីក្រុង ឡុង​ដ៍ ប្រទេស អង់គ្លេស និង ទីក្រុង ប៉ារីស ប្រទេស បារាំង ។ 

អែលឌើរ បាឡឺដ បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ដែល​កំពុង​បម្រើ​នៅ​ក្នុង​ប្រទេស ស៊ុយ​អែត និង បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មជ្ឈិម​វ័យ​វ័យក្មេង​នៅ​លីវ​នៅ​ក្នុង​ទីក្រុង ស្តុកខូម ។ ការ​ប្រជុំ​នោះ​ត្រូវ​បាន​ចាក់​ផ្សាយ​ទៅ​កាន់​សាលា​ប្រជុំ​ចំនួន 402 នៅក្នុង​តំបន់​អើរ៉ុប ។ លោក​បាន​មាន​ប្រសាសន៍ពី​សារៈ​សំខាន់​នៃ​អាពាហ៍​អាពាហ៍ ហើយ​គូស​បញ្ជាក់​ថា​ជម្រើស​ទាំងឡាយ​ដែល​មជ្ឈិមវ័យ​នៅ​ក្មេង​បាន​ធ្វើ​ដើម្បី​រស់​នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ​នោះ នឹង​សម្រេច​ពី​ជោគ​វាសនា​របស់​សាសនា​ចក្រ​នា​ពេល​អនាគត ។ លោក​បាន​អញ្ជើញ​ពួក​គេ​គ្រប់​គ្នា​ឲ្យ​នាំ​មនុស្ស​ម្នាក់​មក​ព្រះវិហារ ឬ នាំ​មនុស្ស​ណា​ម្នាក់​ឲ្យ​ត្រឡប់​មកសកម្ម​ក្នុង​ព្រះ​វិហារ​វិញ​នៅ​ដំណាច់​ឆ្នាំនេះ ។

អែលឌើរ បាឡឺដ ក៏​បាន​ថ្លែង​ទៅ​កាន់ សមាជិក​សាសនាចក្រ​នៅ​ក្នុង សន្និសីទ ន័រឌីក ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​ទៅ​កាន់​សាលា​ប្រជុំ​ទាំង​អស់​នៅ​ក្នុង​ប្រទេស ស៊ុយអែត ដាណាម៉ាក ហ្វាំង​ឡង់ និង ន័រវ៉េ ។​សមាជិកភាព​នៃ​សាសនា​ចក្រ​នៅ​ក្នុង​ប្រទេស ន័រ​ឌីក មាន​ចំនួន​ជាង 23,000 នាក់ នៅ​ក្នុង​ក្រុម​ជំនុំចំនួន 123 ។

នៅ​ទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស អែលឌើរ បាឡឺដ និង អែលឌើរ ហូសេ ធាស្ស៊ីរ៉ា ប្រធានតំបន់​អើរ៉ុប បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​កំពុង​បម្រើ​នៅ​ក្នុង​បេសកកម្ម ទីក្រុង ឡុងដ៍ និង បេសកកម្ម​ទីក្រុង ឡុងដ៍ ភាគ​ខាង​ត្បូង ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់​រយ​នាក់​បាន​ស្តាប់​ទីបន្ទាល់​របស់ អែលឌើរ បាឡឺដ ហើយ​ទទួល​អារម្មណ៍​នៃ​ភាព​សោមនស្ស​រីករាយចំពោះ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

នៅ​ប្រទេស បារាំង អែលឌើរ បាឡឺដ បាន​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ វ៉ើសែលេស ។ លោក​ក៏​បាន​ឆ្លៀត​​ចូល​ទស្សនាទីធ្លានៃ​ព្រះវិហារ​បរិសុទ្ធ ប៉ារីស ប្រទេស បារំាង ដែល​នឹង​សង់​នៅ​ពេល​ខាង​មុខ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ 2011 ។

អែល​ឌើល អិម រ័សុល បាឡឺដ​ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរ​នាក់​ឈរ​ជា​មួយ​សមាជិក​សាសនាចក្រ​ បន្ទាប់​ពីការ​ប្រជុំមួយ​នៅ​ក្នុង​ប្រទេស​ ស៊ុយ​អែត ក្នុង​ខែ មិថុនា ។

រចនា​លំអ​រូបថត​នៃ​ព័ត៌មាន​សាសនា​ចក្រ