២០១៣
ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ
ធ្នូ 2013


លុះ​ត្រា​ជួប​ទៀត

ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ

អ្នកនិពន្ធ​​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

នៅ​ពេល​យើង​មិន​ដឹង​ថា​ត្រូវបែរ​ទៅ​ផ្លូវ​ណា នោះ​ព្រះយេស៊ូវ​បង្ហាញ​ផ្លូវ​ដល់​យើង ។

ការ​ជិះ​​លើ​រថយន្ត​ក្រុង​​ពី​កន្លែង​ធ្វើ​ការត្រឡប់​ទៅ​ផ្ទះ​​របស់​ខ្ញុំវិញ គឺដដែលជាដដែល ។ ក្នុង​រយៈ​ពេល​ប្រាំ​នាទី ខ្ញុំ​បាន​ផ្អែក​ក្បាល​របស់​ខ្ញុំ​នឹង​បង្អួច ហើយ​មិន​យូរ​ប៉ុន្មានការ​ឈប់ និង​ចាប់ផ្ដើម​នៃ​រថយន្ត​ក្រុង​នោះ​បាន​អង្រួន​ខ្ញុំ​ឲ្យ​ដេក ។ ខ្ញុំ​កំពុង​តែ​សម្រប​ខ្លួន​នឹង​ទំនួលខុសត្រូវ​ថ្មីៗ​ដែល​កើត​មាន​ជាមួយ​នឹង​ការរៀបការ​ថ្មីថ្មោង​របស់ខ្ញុំ ខណៈដែល​ខ្ញុំ​ធ្វើ​ការ និង​រៀនពេញ​ម៉ោងនោះ ។ ថ្ងៃ​ខ្លះ ខ្ញុំ​បាន​ដេក​នៅ​រថយន្ត​ក្រុង​រហូត​ចាប់តាំង​ពី​ពេល​ជិះ​ទៅ​ធ្វើ​ការ​ ហើយ​ត្រឡប់ពីធ្វើ​ការ​វិញ ។

នៅ​ពេល​ខ្ញុំ​ដេក​លក់​ស្លុង ខ្ញុំ​បា​ន​ឮ​សំឡេង​ប្រាប់​ថា​ខុស​ផ្លូវ​ហើយ ។ រំពេច​នោះ ខ្ញុំ​បាន​ដឹង​ថា អ្នក​បើក​រថយន្ត​ក្រុង​ថ្មី​ត្រូវការ​ការ​ប្រាប់ផ្លូវដែល​មាន​ចម្ងាយ 80 គ.ម. ។

ដោយដឹង​ថា​វា​ប្រហែល​ជា​ចំណាយ​ពេល​មួយ​ម៉ោង​កន្លះ​លើស​ធម្មតា​ ​ដើម្បី​ទៅ​ដល់​ផ្ទះ នោះ​ខ្ញុំបាន​ចាប់ផ្ដើម​មានចិត្តមួរម៉ៅ ។ គំនិត​មិន​ល្អ​ចំពោះ​សមត្ថភាព​របស់​អ្នក​បើក​រថយន្ត​នោះ​បាន​កើត​មាន​ពេញ​ក្នុង​គំនិត​របស់​ខ្ញុំ ។ សំឡេង​ប្រាប់​ថា​ខុស​ផ្លូវ​ហើយ​បាន​បន្ត​រំខាន​ដល់​ការ​ដេក​របស់​ខ្ញុំ ។

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​សង្កេតឃើញ​ថា​ការ​ស្រែក​នោះ​បាន​ឈប់ ។ ខ្ញុំ​បាន​ងើប​មុខ​ឡើង​ឃើញ​ស្ត្រី​ម្នាក់បាន​ប្រាប់​ផ្លូវ​ដល់​អ្នក​បើក​រថយន្ត​ក្រុង​នោះ ​ដោយ​ទន់ភ្លន់​ពី​កន្លែង​អង្គុយ​របស់​នាង គឺ​នៅ​ពីរ​ជួរ​ពីមុខ​ខ្ញុំ ។ ខ្ញុំ​បាន​មើល នៅ​ពេល​គាត់ប្រាប់​ផ្លូវ​ដល់​បុរស​នោះ​ដោយទន់ភ្លន់​ផ្អែម​ល្ហែម ពីមុន​ឈប់​នៅ​ត្រង់​កន្លែង​របស់​គាត់ គាត់បា​នប្រាប់​បុរស​នោះ​ពី​ចំណុច​បន្ទាប់​មួយ​ចំនួន​ទៀត​ដែលឡាន​​​នោះត្រូវ​ឈប់ ។ ក្រោយមក​ខ្ញុំ​បាន​មក​ដល់​ផ្ទះ ខ្ញុំ​មានចិត្តរសាប់រសល់​ដោយសារ​តែ​ទង្វើ​រិះគន់​របស់​ខ្ញុំ ដោយ​ប្រៀប​ធៀប​នឹង​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​ស្ត្រី​នោះ ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ដូច​ជា​អ្នក​បើក​រថយន្ត​ក្រុង​នោះ​ដែរ—ខ្ញុំ​មិន​បាន​ស្គាល់ផ្លូវ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ប្រសើរ​ជាង​អ្នក​បើក​រថយន្ត​ក្រុង​នោះ​បាន​ដឹង​ពីផ្លូវ​ថ្មី​របស់​គាត់​ឡើយ ។ យើង​ទាំងពីរនាក់​គឺ​ស្ថិតនៅ​លើ​ផ្លូវ​ដែល​ពុំ​ធ្លាប់​ស្គាល់ ។ ខ្ញុំ​ជឿ​យ៉ាង​ប្រាកដ​ថា គាត់​មាន​អំណរគុណ​ដែល​មាន​មនុស្ស​ម្នាក់​ ដែល​ធ្លាប់​ជិះ​តាម​ផ្លូវ​នោះ​ពី​មុន មាន​ឆន្ទៈ​ប្រាប់​ផ្លូវ​ដែល​នៅ​ខាងមុខ​ដោយ​អត់ធ្មត់ ។

ព្រះគ្រីស្ទ​ធ្វើ​ដូចគ្នា​នេះ​សម្រាប់​យើង ។ នៅ​ពេល​យើង​មិន​ដឹង​​ត្រូវបាន​បែរតាម​ផ្លូវ​ណា នោះ​គំរូ​របស់​ទ្រង់បង្ហាញ​ផ្លូវ​ដល់​យើង ។ នៅ​ពេល​យើង​មាន​សំណួរ ទ្រង់​ផ្ដល់​ចម្លើយ​ដោយ​សេចក្ដី​ស្រឡាញ់ ។ តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ទ្រង់​បាននឿយហត់ ​បន្ទាប់​ពី​ធ្វើដំណើរ​លើ​ផ្លូវដ៏​វែង​ឆ្ងាយ ខិតខំ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ដទៃនោះ ?

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក យើង​បាន​មាន​អ្នក​បើក​រថយន្ត​ក្រុង​ថ្មី​ពីរ​បី​នាក់ ។ ម្ដង​ម្កាល ពួកគេ​ត្រូវការ​ការ​ប្រាប់​ផ្លូវខ្លះៗ ហើយ​អរគុណ​ចំពោះ​គំរូ​ដែល​បាន​បង្ហាញ​ខ្ញុំ​ដោយ​ស្ត្រី​ម្នាក់ និង​ព្រះអង្គសង្គ្រោះ​របស់​យើងដែល​គួរ​ឲ្យ​ស្រឡាញ់ ខ្ញុំ​បាន​មាន​ឆន្ទៈ​ដើម្បី​ប្រាប់​ផ្លូវ​ដល់​ពួកគេ ។

រចនា​រូបថត​ដោយ ឡយ អែលឌ្រិដ