២០១៣
ចែកចាយ​ទីបន្ទាល់​របស់​អ្នក
ធ្នូ 2013


កុមារ

ចែកចាយ​ទីបន្ទាល់​រ​បស់​អ្នក

អ្នកអាច​ចែកចាយ​អំណោយ​ទាន​នៃ​ដំណឹងល្អ​ នៅ​បុណ្យគ្រីស្ទម៉ាស​នេះ​ ដោយ​ការ​ឲ្យ​ព្រះគម្ពីរ​មរមន​​មួយ​ក្បាល ដោយ​មាន​សរសេរ​នូវទីបន្ទាល់​របស់​អ្នក​ទៅ​ដល់​មិត្ត ឬ អ្នក​ជិត​ខាង​ម្នាក់ ។ សូម​ធ្វើ​តាម​ដំណាក់ការ​ទាំងនេះ ដើម្បី​រៀបចំ​វា​ឲ្យ​រួចរាល់ ៖

  1. សូម​គូស​ចតុកោណកែង​មួយ​ដែល​មាន​ទំហំ​ប្រមាណ​ជា (11½ x 16½ ស.ម.) នៅ​លើ​ក្រដាស​មួយ​សន្លឹក​ ហើយ​ឲ្យ​មនុស្ស​ពេញវ័យ​ម្នាក់ជួយ​អ្នក​ដើម្បី​កាត់​វា​ចេញ ។

  2. ដាក់​រូបភាព​របស់​អ្នក—អាច​ជា​រូបគំនូរ ឬ រូបថត—នៅ​ផ្នែក​ខាង​លើ​ទំព័រនោះ ។

  3. សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​នៅ​ខាង​ក្រោម​រូបភាព​របស់​អ្នក ។

  4. សុំឲ្យ​មនុស្ស​ពេញ​វ័យ​ម្នាក់​ជួយ​អ្នក​បិទ​ក្រដាស​នោះ នៅ​ក្នុង​គម្រប​ព្រះគម្ពីរ​មរមន ។

ព្រះគម្ពីរ​មរមន​បានជួយ​ខ្ញុំ​ឲ្យមាន​ចិត្ត​ស្ងប់ ហើយ​រីករាយ ។ ព្រះគម្ពីរ​នេះ​អាច​ជួយ​អ្នក​មាន​អារម្មណ៍​រីករាយ​ផង​ដែរ ! ដោយសេចក្ដី​ស្រឡាញ់​ ពី​ខ្ញុំ ម៉ាថាយ