២០១៣
ទំព័រ​របស់​យើង
ធ្នូ 2013


ទំព័រ​របស់​យើង

ខ្ញុំ​ចូល​ចិត្ត​អាន​ទំព័រ​របស់​កុមារ​អំពី​ ជីវិត​របស់​ពួក​ព្យាការី និង​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​អាន​ទីបន្ទាល់​របស់​មនុស្ស​ដទៃទៀត ។ លីអាហូណាជួយ​ខ្ញុំ​ឲ្យ​រើស​ផ្លូវ​ត្រូវ ហើយ​រក្សា​បទដ្ឋាន​របស់​សាសនាចក្រ ។ វា​ក៏​ជួយ​ខ្ញុំ​ផង​ដែរ​ឲ្យ​មាន​អារម្មណ៍កាន់តែជិតស្និទ្ធិ​នឹង​ព្រះវរបិតាសួគ៌ ។

ខា​មីឡា ខេ អាយុ 11 ឆ្នាំ ម៉ាឡេស៊ីខាង​លិច

អៃលីន ស៊ី អាយុ 8 ឆ្នាំ ប្រទេ​ស ក្វាតែ​ម៉ាឡា

នៅ​ថ្ងៃមួយ​នោះ ថ្នាក់​បឋមសិក្សា​របស់​យើង​បាន​ទៅ​ទស្សនា​ព្រះវិហារ​បរិសុទ្ធ សៅ ប៉ូឡូ ប្រេស៊ីល ។ សួន​ច្បារ​ទាំង​នោះ​ពិត​ជា​ស្រស់​ស្អាត​ជាង​កន្លែង​ណាៗ​ផ្សេង​ទៀត​ ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ ។ ពួក​យើង​បាន​រៀន​ថា តាមរយៈ​សេចក្តីសញ្ញាដែល​យើង​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​យើងអស់​កល្ប​អស់​កាល​ជានិច្ច ។ ប្រធាន​ព្រះវិហារ​បរិសុទ្ធ បាន​និយាយ​មក​កាន់​យើង​នៅ​ក្នុង​បន្ទប់​រង់​ចាំ ជា​កន្លែង​ដែល​យើង​បាន​ឃើញ​រូប​គំនូរ​ដ៏​ស្រស់​ស្អាត​ទាំង​ឡាយ ។ ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ និង រីករាយ ហើយ​ម្តាយ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​ទីន្ទាល់​ដល់​ខ្ញុំ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​គឺ​ពិត ។ ខ្ញុំ​ទទួល​ទីបន្ទាល់​មួយ​ថា ព្រះវិហារបរិសុទ្ធ គឺ​ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ។

រ៉េណាតូ ប៊ី អាយុ 8 ឆ្នាំ ប្រទេស ប្រេស៊ីល

រ៉េណា​តូ និង គ្រួសារ​នៅ​ពេល​បុណ្យ​ជ្រមុជ​ទឹក​របស់​គាត់

ម៉ៅរីស្យ៉ូ អេជ អាយុ 7 ឆ្នាំ មក​ពី​ប្រទេស ម៉ិចស៊ិកូ មាន​ក្ដីប្រាថ្នា​មួយ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​មាន​ការ​គោរព​ប្រតិបត្តិ ដើម្បី​នៅ​ថ្ងៃ​​មួយ​គាត់​អាច​ចូល​ព្រះវិហារ​បរិសុទ្ធ​បាន ។ គាត់​បាន​ព្យាយាម​ធ្វើ​ជា​គំរូល្អ​ដល់ប្អូន​​ប្រុស​របស់​ខ្លួន ដានីយ៉ែល ។

ដានីយ៉ែល អាយុ 3 ឆ្នាំ ​មកពី​ ហុងកុង គឺជា​កូនពៅ​ក្នុង​គ្រួសារ​របស់​គាត់ ។ គាត់​ចិត្តល្អ ហើយ​តែ​ង​ញញឹម ហើយ​គាត់​ចូល​ចិត្ត​បម្រើ​ដល់​អ្នក​ដទៃ ។ គាត់​តែង​ស្ម័គ្រ​ចិត្ត​អធិស្ឋាន​ទាំង​នៅ​ព្រះវិហារ និង​នៅ​ផ្ទះ ហើយ​គាត់​ចូល​ចិត្ត​ឈរ​ជាមួយ​នឹង​ឪពុក​របស់​គាត់​ស្វាគមន៍​ដល់​សមាជិក​វួដ​ពី​មុន​ការ​ប្រជុំ​សាក្រាម៉ង់ ។ គាត់​ក៏​ចូល​ចិត្ត​ប្រមូល​សៀវភៅ​ទំនុក​តម្កើង​ព្រះ ហើយ​សម្អាត​សាល​ប្រជុំ​ក្រោយ​ម៉ោង​ព្រះវិហារ ។ មាន​ថ្ងៃ​មួយ​គាត់បាន​ធ្វើ​គំរូ​ល្អ​មួ​យដល់​ម្ដាយ​គាត់ នៅ​ពេល​គាត់​បាន​អញ្ជើញ​ក្មេង​ប្រុស​តូច​ម្នាក់​ដែល​គាត់​បាន​ជួប​តាម​ផ្លូវ​ទៅ​ព្រះវិហារ ​ឲ្យ​មក​ព្រះវិហារ​ជាមួយ​នឹង​គាត់ ។

កុមារ​នៅ​ក្នុង​សាខា ខាឃ៉ៃយីន បារាំង ចូល​ចិត្ត​បង្ហាញ​ការ​ប្រជុំ​សាក្រាម៉ង់​ថ្នាក់​បឋមសិក្សា​របស់​ពួកគេ ។ ពួក​គេ​រីករាយ​អាន​ផ្នែក​របស់​ពួកគេ ហើយ​ពួកគេ​ច្រៀង​បាន​យ៉ាង​ពិរោះ ។ ពួក​គេ​ស្រឡាញ់​ថ្នាក់​កុមារ ។ ចម្រៀង​មួយ​ដែល​ពួកគេ​ចូល​ចិត្ត​គឺបទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​តម្កើង​ព្រះ ទំព័រ 58 ) ។

ធីម៉ា ប៊ី អាយុ 6 ឆ្នាំ ប្រទេស អ៊ុយក្រែន