២០១៣
កន្លែងនេះហើយ !
ធ្នូ 2013


នៅ​តាម​ផ្លូវ

កន្លែងនេះហើយ !

សូម​មក​តាម​យើង​ដើម្បី​ស្វែង​រក​ទីតាំង​សំខាន់​មួយ នៅក្នុងប្រវត្តិសាស្ត្រ​នៃ​សាសនាចក្រ !

អេលីស និង​ខាល អេជ អាយុ 9 និង 6 ឆ្នាំ កំពុង​ដើរ​នៅ​លើ​ផ្លូវ​ដែល​ពោរពេញ​ដោយ​ព្រិល​នៃ​ ​សំណាកតុបតែឲ្យដូចជាភូមិអ្នក​ត្រួសត្រាយ​មួយ​ដែល​បាន​សាងសង់​ឡើងវិញ​ ក្នុង​ទីក្រុង ​សលត៍ លេក រដ្ឋ​ យូថាហ៍ ។ វា​មើល​ទៅ​ហាក់​ដូចជា​ពួកគេ​បាន​វិល​ត្រឡប់​ទៅ​រកពេល​វេលា​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ 1800 ។ ពេល​នោះ​គឺជា​ពេល​ដែល​ពួក​អ្នក​ត្រួសត្រាយ​កំពុងតាំង​លំនៅ​ក្នុង​ជ្រលងភ្នំ សលត៍ លេក ។ សូម​ចូលរួម​នឹង​អេលីស និង​ខាល នៅ​ពេល​ពួក​គេ​រុករក​នៅ​ក្នុង​សួនមួយ​ឈ្មោះ​ « This Is the Place Heritage Park » ដើម្បី​ស្វែងយល់​ថាតើ​ការ​ធ្វើ​ជា​​កុមារ​ត្រួសត្រាយ​ម្នាក់​មាន​សភាព​បែបណា ។

ជាង​កាត់សក់​នៅ​ក្នុង​ក្រុង​បាន​បញ្ជូន​សក់​ដែល​បាន​មក​ពី​ការ​កាត់សក់ និង​កោរសក់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ប្រដាប់ប្រដារ​ក្មេង​លេង ដើម្បី​ប្រើ​វា​ធ្វើ​សក់​សម្រាប់​តុក្កតា ។

គ្រួសារ​មួយ​​មាន​គ្នា 12 នាក់ បាន​រស់​នៅ​ក្នុង​ផ្ទះ​ត្រួស​ត្រាយ​​ដ៏​តូច​នេះ ។ កុមារ​ទាំងឡាយ​ត្រូវ​ចេញ​ទៅ​ខាង​ក្រៅ ហើយ​ឡើង​តាម​កាំជណ្ដើរ​ ​ទៅ​កន្លែង​ដេក​នៅ​ជាន់​ដំបូល ។

បន្ទាប់​ពី​ការ​ងារ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ កុមារ​ត្រួសត្រាយ​លេង​ជាមួយ​នឹង​ប្រដាប់លេងរបស់​ពួកគេ ។ របស់​លេង​ដែល​ខាល​ចូល​ចិត្ត​នោះ​គឺសត្វ​ខ្លា​ឃ្មុំ​ធ្វើពីក្រណាត់មួយ​ដែល​មាន​ខ្សែ​ទាញ​ពីរ ។ វា​បាន​ជួយ​ដល់​កុមារ​ត្រួសត្រាយ​រៀន​ពី​របៀប​យក​ទឹក​ដោះ​ពី​សត្វ​គោ !

ពួក​ត្រួសត្រាយ​​ក្រុម​ដំបូង​បាន​បញ្ចប់​ដំណើរ​របស់​ខ្លួន​ទៅ​ទិស​ខា​លិច​ក្នុង​ឆ្នាំ 1847 ។ នៅ​ពេល ព្រិកហាំ យ៉ង់ បាន​ឃើញ​ជ្រលង​ភ្នំ សលត៍ លេក​ជា​លើក​ដំបូង លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​ជា​ទីកន្លែង​ដ៏​ត្រឹមត្រូវ » ។ រូបសំណាកនេះ បាន​គូស​ប្លង់​ដោយ​ចៅ​ប្រុស​របស់ ព្រិកហាំ យ៉ង់ ដើម្បី​ផ្ដល់​កិត្តិយស​ដល់​ពួក​ត្រួសត្រាយ​ដ៏​អង់អាច​ទាំងនោះ ។

ឆ្ងាញ់មែន ! កុមារ​ត្រួសត្រាយ​​ចូលចិត្ត​ស្ករគ្រាប់​ផង​ដែរ !

កុមារ​ត្រួសត្រាយ​ផ្លូវ​ជា​រឿយៗ​បាន​ទៅ​សាលារៀន​នៅ​អគារ​ដែល​មាន​បន្ទប់​តែ​មួយ ។ កុមារ​គ្រប់វ័យ​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​តែ​មួយ—ថ្វីបើ​ពួកគេ​រៀន​រឿង​ផ្សេងៗ​ពី​គ្នា​ក្ដី ។

ថតរូប​ដោយ ខូឌី ប៊េល, លើកលែងដូចបានកត់សំគាល់, រូបថត​នៃ​សំណាក​កន្លែង​នេះ​ហើយ​ដោយ រ៉នដា ធី វិល្លាមស៍ © IRI