២០១៣
ការ​រង់ចាំ​ព្រះយេស៊ូវ
ធ្នូ 2013


ការ​រង់ចាំ​ព្រះយេស៊ូវ

« ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរីល្អ​នៃ​ព្រះវរបិតា​ជាមួយ​នឹង​ពួក​ទេវតា​របស់​លោក » ( ម៉ាថាយ 16:27 ) ។

ខេធី បាន​កកាយ ​រក​នៅ​ក្នុង​ប្រអប់​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់ ​ដើម្បី​រក​មើលក្រដាស​សម្រាប់​ខ្ចប់​កាដូ ។ នាង​នៅតែ​រក​មិន​ឃើញ​នូវ​អ្វី​ដែលនាង​កំពុង​ស្វែង​រក ។

នាង​បាន​ប្រមូល​អ៊ីវ៉ាន​ដាក់​ក្នុង​ប្រអប់​វិញ ហើយ​ដើរ​ទៅ​រក​ម្ដាយ ។

ខេធី​ បាន​រក​មើល​នៅ​ខាង​ក្រោយ​ព្យាណូ នៅ​ក្រោម​សាឡុង គឺ​​នៅ​លើ​គ្រែទារក​​របស់ ថូម៉ាស ។ វា​បាន​បាត់ ។ នាង​ត្រូវតែ​ប្រាប់​ដល់​ម្ដាយ ។

« ម៉ាក់ ព្រះឱរស​យេស៊ូវ​បាន​បាត់​ហើយ » ។

ខេធី បាន​នាំ​ម្ដាយ​ទៅ​កន្លែង​ដាក់​ប្រសូតិកម្ម​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ ។ យ៉ូសែប និងម៉ារា ព្រម​ទាំង​ពួក​គង្វាលគឺ​នៅ​ទីនោះ ។ ពួក​ហោរា–សូម្បី​សត្វ​អូដ្ឋ និង​សត្វ​លា​—ក៏​នៅ​ទី​នោះ​ដែរ ។ រូប​ទាំងនោះត្រូវ​បាន​ដាក់​នៅ​ជុំវិញ​ស្នូក​មួយ​ដែល​ទទេស្អាត ។

« វា​មើល​ទៅ​បែប​ហ្នឹង​ហើយ មែន​ទេ ? » ម៉ាក់បាននិយាយ ។

« មែនហើយ កូន​មិនអាច​​រក​ទ្រង់ឃើញសោះ​នៅ​គ្រប់​ទីកន្លែង ។ កូនខំ​​មើល​ហើយ​មើល​ទៀត » ។ ប្រសូតិកម្ម​នោះ​នឹង​ឥត​មាន​ន័យ​បើ​គ្មាន​ព្រះឱរស​យេស៊ូវ ។

ម្ដាយ​បាន​ដើរ​ទៅ​ធ្នើរ​ដាក់​សៀវភៅ ។ នៅ​ពេល​គាត់​ឈោង​ដៃ​ទៅ​យក​អ្វី​មួយ​នៅ​ផ្នែក​ខាង​លើ​នៃ​​ធ្នើរ​នោះ គាត់​បាន​និយាយ​ថា « ទ្រង់​ពុំ​បាន​បាត់​ទេ » ។

ខេធី​បាន​ធូរ​នៅ​ក្នុង​ចិត្ត ។ « ទ្រង់​នៅ​ទីនោះ ! » ម៉ាក់​​បាន​និយាយ ។ « កូន​នឹង​ដាក់​ទ្រង់​នៅ​ក្នុង​ស្នូក » ។

នាង​បាន​ឈោង​ដៃ​យក​រូប​នោះ ប៉ុន្តែ​ម្ដាយ​បាន​ដាក់​វា​នៅ​លើ​​ធ្នើរ​វិញ ។ ម្ដាយ​បាន​និយាយ​ថា « ឆ្នាំ​នេះ​យើង​នឹង​ដាក់​ព្រះឱរស​យេស៊ូវ​នៅ​ក្នុង​ស្នូក​នៅ​ព្រឹក​ថ្ងៃបុណ្យគ្រីស្ទ​ម៉ាស់ » ។ « វា​ជា​ទំនៀមទម្លាប់​មួយ​ដែល​ប៉ា​បាន​រៀន​នៅ​ប្រទេស​បារាំង » ។

« ហេតុអ្វី ? មនុស្ស​គ្រប់​គ្នា​មើល​ទៅ​ហាក់​ដូចជា​សោកសៅ​ណាស់ » ។

« ម៉ាក់​មិន​ដឹង​ថា​ពួក​គេ​សោក​សៅ​ដែរ​ឬ​អត់​នោះ​ទេ » ។ ម៉ាក់បាននិយាយ ។ « ចំពោះ​ម៉ាក់ វា​មើល​ទៅ​ហាក់​ដូចជា​ពួកគេ​កំពុង​រង់ចាំ » ។

ខេធី បាន​ពិនិត្យ​មើល​រូប​ទាំងនោះ ។ នាង​បាន​មើល​ឃើញ​ស្នូក​ទទេ​សម្រាប់​ដាក់​ព្រះឱរស​យេស៊ូវ ។ មានរូប​មួយ​ចំនួន​បានដាក់​​ទៅ​រក​កន្លែង​នោះហើយ ។

ខេធី បាន​និយាយ​ថា « កូន​ក៏​គិត​ថា​អញ្ចឹង​ដែរ » ។

« នៅ​ចាំ​ទេ ពីមុន​ថូម៉ាស​កើតកូន​រីករាយ​ប៉ុណ្ណា​រង់ចាំ​គាត់​កើត​មក ? » ម៉ាក់​បាន​សួរ ។

ខេធី បាន​ញញឹម​ដាក់​ប្អូន​ប្រុស​តូច​របស់​នាង ដែល​កំពុង​លេង​នៅ​លើ​ភួយ ។ « មែន​ហើយ​ វា​មាន​អារម្មណ៍​ថា​យូរ​ណាស់ » ។

« តើ​កូន​ដឹង​ទេ​ថា ពួកព្យាការី​បាន​រង់ចាំព្រះយេស៊ូវ​យាង​មក​ជួយ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​វិញ​ដល់​ទៅ​រាប់ពាន់​ឆ្នាំ ? »

ខេធី បាន​នៅ​ចាំ​ថា​បាន​ឃើញ​រូបភាព​មួយ​នៅ​ក្នុង ​ថ្នាក់​កុមារ​ស្ដីពី​ព្យាការី​ម្នាក់​សរសេរ​ពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ។ នាង​បាន​និយាយ​ថា « កូន​គិត​អញ្ចឹង​ដែរ » ។

​ម្ដាយ​បាន​និយាយ​ថា « ពួកព្យាការី​ដូចជា​អេសាយ​បាន​គិត ហើយ​សរសេរ​ពី​​អ្វីដែលព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើពេល​ទ្រង់​យាង​មក » ។ « ពួកគេ​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​រង់ចាំ​ទ្រង់​នឹង​ប្រសូត​មក ។ នោះ​ជា​ហេតុផល​មួយ​ដែល​យើង​រៀបចំ​ប្រសូតិកម្ម​ដូចនេះ ដើម្បី​រំឭក​យើង​ថា មាន​មនុស្ស​ជាច្រើន​បាន​រង់ចាំ​យ៉ាង​យូរ​សម្រាប់ព្រះអង្គ​សង្គ្រោះ​យាង​មក » ។

ដោយ​សម្លឹង​មើល​ទៅ​ពួក​គង្វាល​ចៀម​ដែល​កំពុង​រង់​ចាំ​ព្រះយេស៊ូវ ខេធី បាន​និយាយ​ថា « កូន ​នឹង​មាន​ភាពធុញ​ទ្រាន់ ​ក្នុង​ការ​រង់ចាំ​ពេញ​មួយ​ជីវិត​របស់​កូន »

ម៉ាក់​បាន​និយាយ​ថា « ប៉ុន្តែ ក៏​មាន​ហេតុផល​មួយ​ទៀត​ដែល​យើង​ធ្វើបែបនេះ » ។

« អ្វីទៅម៉ាក់ ? »

« តើ​កូន​នៅ​ចាំ​ទេ​ ក្នុង​រាត្រីជួបជុំ​ក្រុម​គ្រួសារ​ពេល​យើង​និយាយ​ពី​ការ​យាង​មក​ជាលើក​ទី​ពីរ​នោះ ? »

ខេធី​បាន​គិត​មួយ​សន្ទុះ ។ « តើ​នោះ​ជា​ពេល​ដែល​ព្រះយេស៊ូវ​យាង​មក​ម្ដងទៀត​មែនទេ ?

ម្ដាយ​បាន​និយាយ​ថា « ត្រឹមត្រូវ​ហើយ » ។

« តើ​វា​នឹង​កើត​ឡើង​នៅ​ពេល​ណា ? »

« យើង​មិន​ដឹង​នោះ​ទេ ។ ប៉ុន្តែ​យើង​កំពុង​រង់ចាំ​ព្រះយេស៊ូវ​យាង​មក ដូចជា​ពួក​គង្វាល​ចៀម​នៅ​ក្នុង​ប្រសូតិកម្ម និង​ដូចជា​ពួក​ព្យាការី​ពី​បុរាណ​ដែរ ។ នោះ​ជា​ហេតុផល​មួយ​ទៀត​ដែល​យើង​កំពុង​រង់ចាំ​រហូត​ដល់​បុណ្យ​គ្រីស្ទម៉ាស់​ ដើម្បី​ដាក់​ព្រះឱរស​យេស៊ូវ​នៅ​ក្នុង​ប្រសូតិកម្ម​នេះ—ដើម្បី​រំឭក​យើង​ថា​យើង​កំពុង​រង់​ចាំ​ព្រះយេស៊ូវ​ដែរ » ។

« តើ​ទ្រង់​នឹង​យាង​មក​ក្នុង​ស្នូក​ម្ដង​ទៀត​ឬ ? » ខេធី​បាន​សួរ ។

« ទេ ទ្រង់​នឹង​មិន​ក្លាយ​ជា​ព្រះឱរស​ម្ដង​ទៀត​ឡើយ ។ ពេល​ព្រះយេស៊ូវ​យាង​មក​ម្ដង​ទៀត​ ទ្រង់​នឹង​ក្លាយ​ជា​អង្គ​ដែល​​បាន​រស់​ឡើងវិញ ។ ប៉ុន្តែ​ស្នូក​ទទេ​ស្អាត​​នៅ​ក្នុង​ប្រសូតិកម្ម​នេះ​រំឭក​យើង​ថា ដូចជា​យើង​កំពុង​រង់​ចាំព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដូច្នោះ​ដែរ ហើយ​ដូចជា​មនុស្ស​បាន​រង់​ចាំ​ព្រះយេស៊ូវ​យាង​មក​ផែនដី​ដែរ ឥឡូវ​នេះ​យើង​កំពុង​រង់ចាំ​ទ្រង់​យាង​មក​ម្ដង​ទៀត ។ យើង​មិន​បាន​បាត់​ព្រះឱរស​យេស៊ូវ​ទេ ។ នេះជា​ផ្នែក​នៃ​របៀប​មួយ​ ដែល​គ្រួសារ​របស់​យើង​ចង​ចាំ​ដល់​ទ្រង់ » ។

ខេធី បាន​និយាយ​ទាំង​ញញឹម​ថា « យើង​ត្រូវ​តែរងចាំ » ។

ម្ដាយ​និយាយ​ថា « ត្រឹមត្រូវ​ហើយ » ។

« ខណៈ​ដែល​យើង​កំពុង​រង់ចាំ តើ​យើងអាច​ធ្វើ​នំឃុកឃី​ខ្លះ​បាន​ទេ ? »

រចនា​ដោយ អេនឌ្រូ ប៊ូស្លី