២០១៣
យោបល់​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
ធ្នូ 2013


យោបល់​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​ទំាងឡាយ​ដែល​អាច​ប្រើ​ប្រាស់ សម្រាប់​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ ។ ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៏​ចំនួន​ពីរ ។

« ការ​ជួយ​កុមារ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ទំព័រ 10 ៖ បន្ទាប់​ពី​អាន​អត្ថបទ​នេះ​ឡើងវិញ សូម​ពិចារណានូវ​ការរៀបចំ​ផែនការ​សកម្មភាព​ជា​សំឡេង ជា​រូបភាព និង ​ខាង​បញ្ចេញសកម្មភាព​ដែល​នឹង​ជួយ​ដល់​កូនចៅ​របស់​អ្នក​ឲ្យ​រៀន​សូត្រ​ពី ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​ពួកគេ ។ អ្នក​អាច​អាន​ ហើយ​សម្ដែងពី​ដំណើររឿង​បុណ្យ​គ្រីស្ទម៉ាស ។ អ្នក​អាច​រៀន​ពី​ទំនុក​តម្កើង​ព្រះ និង ​ចម្រៀង​កុមារ​ពី​ការ​ប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ច្រៀង​បទ​នោះ​ដល់​មិត្ត និង ​អ្នក​ជិតខាង ។ អ្នក​អាច​មើល​រូបភាព​នៃ​ព្រះអង្គ​សង្គ្រោះ​រួម​គ្នា ឬ​ ដាក់ព្រះប្រសូតិកម្ម​មួយ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ត្រង់​​កន្លែង​មួយ​ដែល​ងាយ​មើល​ឃើញ ។ អ្នក​អាចរៀបចំ​សកម្មភាព​បម្រើ​​មួយ​ជា​គ្រួសារ ។ មិន​ថា​អ្នក​ជ្រើសរើស​ធ្វើ​អ្វី​នោះ​ទេ សូម​ជួយ​កូនចៅ​របស់​អ្នក​ឲ្យ​ស្គាល់ពី ពេល​ដែល​ពួកគេ​នឹង​ទទួល​អារម្មណ៍​ពីព្រះវិញ្ញាណ ។

« ការ​ក្លាយ​ខ្លួន​ជា​ពួក​បរិសុទ្ធ​ដ៏​ប្រពៃ​តាមរយៈ​កម្មវិធី​រួបរួម​គ្នា​ខាង​សាសនា »ទំព័រ 26 ៖ សូម​ពិចារណា​ពីការស្វែងរក​ពី​របៀប​មួយ​​ដើម្បី​ទាក់ទង នឹង​សាសនា​មួយ​ទៀត​នៅ​អំឡុង​ពេល​រដូវបុណ្យ​គ្រីស្ទ​ម៉ាស​នេះ ។ អ្នក​អាច​ចូល​រួម​នឹង​គ្រួសារ​គ្រីស្ទាន​ផ្សេងទៀត​ដើម្បី​អាន​ពី​ដំណើររឿង​បុណ្យគ្រីស្ទម៉ាស ឬ​ ធ្វើ​ការ​បម្រើ ។ អ្នក​អញ្ជើញ​គ្រួសារ​មួយ​ដែល​ពុំ​មែន​ជា​គ្រីស្ទាន​ឲ្យ​ចូល​រួម​នឹង​អ្នក​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ហើយ​ប្ដូរ​វេន​រៀន​សូត្រ​ពី​​ជំនឿ និង​ទំនៀម​ទម្លាប់​ពី​គ្នា​ទៅវិញ​ទៅ​មក ។ ក្រោយ​មក សូម​ពិចារណា​ដោយ​ពិភាក្សា​នឹង​កូនចៅ​របស់​អ្នក​ពី​សេចក្ដី​ពិត​ដែល​ពួកគេ​​បាន​រៀន​ពី​មិត្ត​របស់​អ្នក ។

ជា​ភាសា​របស់​អ្នក

លីអាហូណា និង​ ឯកសារ​ផ្សេង​ទៀត​របស់​សាសនាចក្រ​មាន​ជាច្រើន​ភាសា សូម​ចូល​ទៅកាន់ languages.lds.org ។

រចនា រូបថត ដោយ ដាវីឌ ស្ដក់ឃើរ