២០១៣
លើស​ពី​ដៃគូ
ធ្នូ 2013


លើស​ពីដៃគូ

តើ​អ្នក​គិត​ថានៅ​ពេល​អ្នក​ទៅ​បង្រៀន​តាម​ផ្ទះ គឺ​​អ្នក​គ្រាន់​តែ​រួម​ដំណើរ​​នឹង​​មនុស្ស​​ម្នាក់​ដើម្បី​ទៅ​សួរ​សុខទុក្ខមែនទេ ? សូម​គិតម្ដងទៀត ។

រូបភាព
Young man with shovel.

« ខ្ញុំ​ដឹង​ពី​របៀប​ធ្វើ​ជា​មិត្ត​ម្នាក់ ក៏​ដូចជា​គ្រួបង្រៀន​តាម​ផ្ទះ​ម្នាក់​ផង​ដែរ ។ ខ្ញុំ​ចូល​ចិត្ត​មើល​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ » ។

រចនា​ដោយ សល វ៉េលឡូតូ

អ្នក​ធ្លាប់​បានឃើញ​​ការណ៍​នេះ​នៅ​ក្នុង​ប្រលោមលោក និង​ខ្សែ​វីដេអូ​ជាច្រើន​មក​ហើយ ។ មាន​បញ្ហា​ធំ​មួយ​គួរ​ឲ្យ​ភ័យ​ខ្លាចកំពុង​កើត​មាន​ដូច​ជា​ពពក​ខ្មៅ​ងងឹត​ពីចម្ងាយ ។ គ្រោះ​មហន្តរាយ​ហាក់​ដូចជា​ជៀស​មិន​រួច ។ បន្ទាប់​មក​ក៏​មាន​វីរៈបុរសបាន​មានជំនះលើ​ឧបសគ្គ ហើយ​បាន​ដោះ​ស្រាយ​បញ្ហា​នោះ ។

ពួក​វីរៈបុរស​បែប​នេះ​ជា​រឿយៗ​បាន​រួម​ដំណើរ​ដោយ​ដៃគូ​ម្នាក់ ។ តួអង្គ​នេះជា​ធម្មតា​មាន​ជំនាញ​មូលដ្ឋាន​បន្តិច​បន្តួច ប៉ុន្តែដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​ជួយ​ដល់​វីរៈបុរស​រូប​នោះ​ពេល​ខ្មាំងសត្រូវវាយសម្រុកមកលើគាត់ ។

ក្នុង​នាម​ជា​ដៃ​គូ​បង្រៀន​តាម​ផ្ទះ​វ័យ​ក្មេង​ម្នាក់ វា​អាច​នឹងត្រូវបាន​ល្បួង​ឲ្យ​គិត​ថា​ខ្លួន​អ្នក​ជា​ដៃ​គូម្នាក់​នឹង​ដៃគូ​រៀមច្បង ។ ទោះ​ជា​យ៉ាង​ណាក្ដី ដៃគូ​របស់​អ្នក​ដែល​មាន​អាយុច្រើន​ជាង ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ច្រើន​ជាង​អ្នក ។ ដូច្នេះវា​គឺ​អាស្រ័យ​ទៅ​លើ​គាត់​ដើម្បី​ដោះ​ស្រាយ​បញ្ហា តើត្រឹមត្រូវ​ទេ ?

មិន​ពិត​នោះ​ទេ ។

ចំពោះ​ការ​បង្រៀន​តាម​ផ្ទះ គឺ​គ្មានមហាវីរៈបុរស​ ( ដៃគូ​វ័យ​ចំណាស់​របស់​អ្នក ) និងដៃ​គូ​របស់​គាត់ ( អ្នក ) នោះ​ទេ—គឺ​មានតែ​មហា​វីរៈបុរស​ពី​រនាក់​ដែល​អាច​ផ្លាស់​ប្ដូរ​ពិភពលោក​នេះ​រួម​គ្នា​តែ​ប៉ុណ្ណោះ ។

មិន​ថា​អ្នក​ជា​នរណា ហើយ​បទពិសោធន៍​របស់​អ្នក​ជា​អ្វី​នោះ​ទេ អ្នកផ្ទាល់​មាន​នូវ​អ្វី​ដែល​ត្រូវការ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​​ដ៏​ធំ​មួយ ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ដែល​អ្នក​បាន​ទៅ​សួរ​សុខ​ទុក្ខ ។

គ្មាន​ការ​ហៅ​ណា​ធំ​ជាង​នេះ​ឡើយ

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( 1899–1994 ) បាន​មាន​ប្រសាសន៍​ថា « គ្មាន​ការ​ហៅ​ក្នុង​សាសនា​ចក្រ​ណា​មួយ​ដែល​ធំជាង​ការ​ធ្វើ​ជា​គ្រូបង្រៀន​តាម​ផ្ទះ​ម្នាក់​ឡើយ » ។1

ពួក​គ្រូបង្រៀន​តាម​ផ្ទះ​ធ្វើ​លើស​ពី​ការ​ចែកចាយ​សារលិខិត​មួយ​ខាង​វិញ្ញាណ​ទៅ​ទៀត ។ ពួកគេ​ជួយ​គ្រួសារ​នីមួយៗ​ឲ្យ​ដឹង​ថា ​ពួកគេ​មាន​មិត្ត​ដែលពួកគេ​អាច​ពឹង​ពាក់​បាន ។

ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​មាន​ប្រសាសន៍​ថា « មិត្ត​ម្នាក់​ធ្វើ​លើស​ពី​ការ​សួរសុខ​មួយ​ដោយ​យក​ចិត្ត​​ទុក​ដាក់​មួយ​ជា​រៀង​រាល់​ខែ​ទៅ​ទៀត » ។ …មិត្ត​ម្នាក់​ត្រូវ​ចេះ​ខ្វាយ​ខ្វល់ ។ មិត្ត​ម្នាក់ត្រូវ​ចេះ​ស្រឡាញ់ ។ មិត្ត​ម្នាក់​ត្រូវ​ចេះ​ស្ដាប់ ។ ហើយ​មិត្ត​ម្នាក់​ត្រូវ​ចេះ​ជួយយក​អាសារ » ។2

ពិតណាស់ មិត្តភាព​ដ៏​អស្ចារ្យ​ទាំងឡាយ​អាច​ត្រូវបាន​បង្កើត​ឡើង​នៅ​គ្រប់​វ័យ​ទាំងអស់ ។

ការ​បម្រើ​ជា​មិត្ត​ម្នាក់

ស្សន ស៊ី អាយុ 16 ឆ្នាំ មក​ពី​រដ្ឋ យូថាហ៍ ភាគ​ខាង​ត្បូង ស.រ.អា. ស្គាល់​ពី​របៀប​ដើម្បី​ធ្វើ​ជា​មិត្ត​ម្នាក់ ក៏​ដូចជា​គ្រូបង្រៀន​តាម​ផ្ទះ​ផង​ដែរ ។ ស្សន មាន​ចំណាប់​អារម្មណ៍​ជា​ច្រើន​ផ្សេងៗ​ពីគ្នា​ ដែល​ រួម​បញ្ចូល​ទាំងការ​ប្រកួត​ជិះសេះ ការ​បោកចំបាប់ ការ​ថែទាំ​ហ្វូងគោ និង​ការ​ជួសជុល​រថយន្ត ។ គាត់​ក៏​ស្រឡាញ់​ការ​បង្កើត​មិត្តភាព​ជាមួយ​នឹង​មនុស្ស ​ដែល​គាត់​ទៅ​បង្រៀន​តាម​ផ្ទះ​ផង​ដែរ ។

ស្សន​និយាយ​ថា « ខ្ញុំ​ចូល​ចិត្ត​និយាយ​នឹង​មនុស្ស​ទូទៅ ហើយ​មើល​ពី​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​ពួកគេ » ។

ដៃគូបង្រៀន​តាម​ផ្ទះ​របស់​គាត់​គឺជា​ប៊ីស្សព​នៃ​វួដ​រ​បស់​ពួកគេ ។ នៅ​ផ្ទះ​មួយ​ដែល​ពួកគេ​ទៅ​សួរ​សុខ​ទុក្ខ ស្ត្រី​ជា​ភរិយា​គឺជា​សមាជិក​នៃ​សាសនាចក្រ ប៉ុន្តែ​ស្វាមី​ពុំ​មែន​ជា​សមាជិក​នោះ​ទេ ។ ស្សន បាន​មានទំនាក់ទំនងល្អ​នឹង​ស្វាមី​ឈ្មោះ ភ្លយ នៅ​ពេល​ពួកគេ​ទៅ​សួរ​សុខ​ទុក្ខ​ជា​លើក​ដំបូង ។ នៅ​ពេលភ្លយ​បានចាប់​ផ្ដើម​និយាយ​ពី​រថយន្ត Jeep របស់​គាត់ ស្សន បាន​មាន​ការ​ចាប់​អារម្មណ៍​ភ្លាម ។ ស្សន​និយាយ​ថា « យើង​មាន​ចំណាប់​អារម្មណ៍​ដូចគ្នា » ។

នៅ​ក្នុង​ឆ្នាំ​ដែល​ស្សន និង​ប៊ីស្សព​បាន​ទៅ​សួរ​សុខ​ទុក្ខ​ភ្លយ និង​ភរិយា​របស់​គាត់ ស្សន​បាន​ពង្រឹង​មិត្តភាព​ទាំងនោះ—រួម​ទាំង​ការ​ជួយ​ភ្លយ​ធ្វើ​ការ​ផ្នែក​ម៉ាស៊ីនពី​មួយ​គ្រា​ទៅ​មួយ​គ្រា ។

ខគម្ពីរ​មួយ​ដែល​ស្សន​ចូល​ចិត្ត​គឺ​ពី​ការ​បម្រើ ៖ « កាល​ណា​អ្នករាល់គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នករាល់គ្នា​គ្រាន់តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ( ម៉ូសាយ 2:17 ) ។

ស្សន​ពន្យល់ថា « មនុស្ស​គ្រប់​រូប​ត្រូវសម្លឹង​មើល​រក​វិធី​ដើម្បី​បម្រើ » ។

អំណោយទាន​ខាង​វិញ្ញាណ​របស់​អ្នក

យើង​ទាំងអស់​គ្នា​មាន​នូវ​អំណោយទាន​ខាង​វិញ្ញាណ និង​ទេពកោសល្យ ។ ជាងនេះ​ទៀត យើង​មាន​នូវ​ចំណាប់អារម្មណ៍ និង​កិច្ចការកំសាន្ត​ដែល​ប្លែក​ពី​គេ ។ យើង​ម្នាក់ៗ​មាន​អ្វី​មួយ​ពិសេស​ដើម្បី​ផ្ដល់​ឲ្យ ​ដែល​គ្មាន​នរណា​ម្នាក់​ផ្សេងទៀត​អាច​ធ្វើ​តាម​របៀប​ដូចគ្នា​បាន​នោះ​ឡើយ ។

ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា « មនុស្ស​គ្រប់​គ្នា​គឺ​ខុស​ពីគ្នា ហើយ​មានការ​បរិច្ចាគ​ផ្សេងៗ​ពី​គ្នា » ។ « គ្មាន​នរណា​ម្នាក់ត្រូវបានកំណត់​​ឲ្យ​បរាជ័យ​នោះទេ » ។3 ការ​បង្រៀន​តាម​ផ្ទះអាច​ជា​ឱកាស​មួយ​សម្រាប់​អ្នក​ ដើម្បី​ប្រើ​អំណោយទាន​ទាំងនោះ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​ដទៃទៀត ។

ឧទាហរណ៍ នៅពេល​វេន​របស់​អ្នក​ដើម្បី​ចែកចាយ​សារ​លិខិត​​ខាង​វិញ្ញាណ​មួយ អ្នក​គប្បីគិត​ពិចារណា​ដើម្បី​ធ្វើ​ការ​អធិស្ឋាន​ទុក​ជាមុន​ពី​អ្វី​ដែល​អ្នក​អាច​និយាយ ដែល​វា​នឹង​ផ្ដល់​ជា​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​មនុស្ស​ដែល​អ្នក​ទៅ​សួរ​សុខ​ទុក្ខ ។

ជារឿយៗ អ្នក​នឹង​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ​ទាក់ទង​នឹង​ប្រធាន​បទ​ដែលលើក​ឡើង​ ដែល​អ្នក​អាច​ប្រាប់​ទៅ​គ្រួសារ​នោះ ។ ចូរ​ធ្វើ​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺ​ឡើង ! សូម​ចែកចាយ​អ្វី​ដែល​អ្នក​ដឹង ។

អ្នកក៏​អាច​ស្វែង​រក​របៀប​ដ៏​ច្នៃ​ប្រឌិត ហើយ​មាន​អត្ថន័យ​ដើម្បី​បម្រើ​ដល់​ក្រុមគ្រួសារ​ដែល​អ្នក​ទៅ​សួរ​សុខ​ទុក្ខ ។ ឧទាហរណ៍ ឧបមា​ថា​មាន​មនុស្ស​ម្នាក់​នៅក្នុង​គ្រួសារ​មួយ ​ដែល​អ្នក​បង្រៀន​ចង់​រៀន​លេង​ហ្គីតា ។ ចៃដន្យ​អី អ្នក​ចេះ​លេង​ហ្គីតា​ជា​យូរ​មក​ហើយ ។ នៅ​ក្នុងស្ថានភាព​នេះ គន្លឹះ​តន្ត្រី​មួយ​ចំនួន​ពី​មួយ​គ្រាទៅ​មួយ​គ្រាអាច​មាន​អត្ថប្រយោជន៍ ​ដូចជា​ការ​ចូក​ព្រិល​ចេញពី​​ផ្លូវ​របស់​ពួកគេ ឬ​កាត់​តម្រឹម​ដើម​ឈើរ​បស់​ពួកគេ​ផង​ដែរ ។

នៅ​ពេល​និយាយ​ពី​ការ​បង្រៀន​តាម​ផ្ទះ ដៃគូ​រៀមច្បង​របស់​អ្នក​អាចជា​មនុស្ស​មានជំហរខាងវិញ្ញាណយ៉ាងរឹងមាំម្នាក់ ។ ប៉ុន្តែកុំយល់ខុសឲ្យសោះ ។ អ្នក​ជា​កូនចៅ​នៃ​ព្រះ ហើយមាន​សមត្ថភាព​ដើម្បី​បំពេញ​តួនាទី​របស់​អ្នក​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ ។

អ្នក​នឹង​តែង​តែ​មាន​អ្វី​ដែល​មួយ​អស្ចារ្យ​ដើម្បី​បន្ថែមបង្គ្រប់ពីលើ​នោះ ។

កំណត់​ចំណាំ

  1. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « To the Home Teachers of the Church » Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 50 ។

  2. ថូម៉ាស អេស ម៉នសុន « Home Teaching—a Divine Service » Ensign ខែ វិច្ឆិកា ឆ្នាំ 1997 ទំព័រ 47 ។

  3. ហិនរី ប៊ី អាវរិង « Help Them Aim High » Liahona ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 60 ។

  4. លីនដា ខេ ប៊ើរតុន « First Observe, Then Serve » Liahona ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 78 ។

មេរៀន​ថ្ងៃអាទិត្យ

ប្រធាន​បទ​សម្រាប់​ខែ​នេះ ៖ ការ​ស្ថាបនា​នគរ​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ