២០១៣
ការ​ឈរ​នៅ​​ទីដ៏បរិសុទ្ធ
ធ្នូ 2013


ការ​ឈរ​នៅ​ក្នុង​ ទីដ៏បរិសុទ្ធ

ទស្សនាវដ្ដី​សាសនាចក្រ​ឆ្នាំ​នេះ​អញ្ជើញ​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក ​ឲ្យ​ផ្ញើ​រូបភាពដែល​បង្ហាញ​ពី​របៀប​ដែល​ពួកគេ​​ឈរ​នៅ​ក្នុង​ទីដ៏បរិសុទ្ធ ។ សូម​មើល​នូវ​រូបភាព​មួយ​ចំនួន​ដែល​បាន​ផ្ញើមក ហើយ​មើល​ពី​អ្វី​ដែល​យុវវ័យ​បាន​ធ្វើ​ ដើម្បី​រស់​នៅ​តាម​បាវចនាសម្រាប់​ម៉្ញូឆល 2013 ។

រូបភាព
Youth from various countries.

1នៅ​គ្រប់​ពេល​ដែល​ខ្ញុំ​ធ្វើ​នូវ​សកម្មភាព​ល្អៗ ជាពិសេស​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ខ្ញុំ​កំពុង​ឈរ​នៅ​ទីដ៏បរិសុទ្ធ ។

ឡារ៉ែ អ័រ អាយុ 16 ឆ្នាំ ប្រ៊ីធីស កូឡុំប៊ី ប្រទេស​ កាណាដា

2ខ្ញុំ​ឈរ​​នៅ​ក្នុង​ទីបរិសុទ្ធ​នៅពេល​ខ្ញុំ​ឲ្យ​តម្លៃ​ទៅលើ​អ្វីៗទាំងឡាយ ​ដែល​មាន​តម្លៃ​អស់កល្ប​ជានិច្ច​លើស​ពី​កិច្ចការ​នៃ​លោកិយ ។

ឃើក អិម អាយុ 18 ឆ្នាំ នេហ្គ្រូសខាង​លិច ប្រទេស ​ហ្វីលីពីន

3ចំពោះ​ខ្ញុំ ការ​ឈរ​នៅ​ទីបរិសុទ្ធមាន​ន័យ​ថា ការ​ធ្វើ​ការ​បម្រើ ។ របៀប​ដែល​ខ្ញុំ​ពេញ​ចិត្ត​ដើម្បី​ធ្វើ​ការ​បម្រើ​គឺ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​មួយ​ដ៏​រឹង​មាំ​បែបនេះ នៅពេល​ខ្ញុំ​ធ្វើ​កិច្ចការ​រ​បស់​ព្រះអម្ចាស់​នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ។

ឃីអាណា ប៊ី អាយុ 15 ឆ្នាំ រដ្ឋ​ យូថាហ៍ ស.រ.អា.

រូបភាព
Youth from various countries.

4ខ្ញុំ​កំពុង​ឈរ​នៅ​ក្បែរ​អាង​ជ្រមុជទឹក ​ដែល​ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក ។ ខ្ញុំ​ចាត់​ទុក​អាង​នេះ​ជា​ទីបរិសុទ្ធ​មួយ​ ដោយសារ​វា​ជា​កន្លែង​ដែល​មនុស្ស​ទូទៅ​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ហើយក្លាយ​ខ្លួន​ជា​មនុស្ស​ថ្មី ។

ចូ-ស្ម៊ីធ អ៊ី អាយុ 17 ឆ្នាំ អាកវ៉ា អ៊ីប៊ម ប្រទេស​ នីហ្សេរីយ៉ា

5នៅ​ពេល​ណា​ខ្ញុំ​ឡើង​ទៅ​លើ​ភ្នំ ហើយ​ដក​ខ្លួនចេញ​ពី​ពិភពលោក​នេះ ខ្ញុំ​ដឹង​ថា វា​អាច​ជា​ទីបរិសុទ្ធ ហើយ​សុខសាន្ត ។

អិមម៉ា ភី អាយុ 17 ឆ្នាំ រដ្ឋអូរេហ្គិន ស.រ.អា.

6ខ្ញុំ​ចូល​ចិត្ត​ចេញ​ទៅ​ខាង​ក្រៅ ហើយ​នៅ​ពេល​ណា​ខ្ញុំ​នៅ​ទីកន្លែង​មួយ​បែប​នេះ ( ដេឡាខិត អាឆ​ដ៏​ប្រណិត​នៅ​ម៉ូអាប រដ្ឋ យូថាហ៍ ) ខ្ញុំ​ទទួល​អារម្មណ៍​កាន់តែ​នៅ​នឹង​ព្រះវរបិតាសួគ៌ ។ ការ​អាច​មើល​ឃើញ​នូវ​ការណ៍​ដ៏អស្ចារ្យ​ទាំងឡាយ ​ដែល​ព្រះវរបិតា​សួគ៌​បាន​បង្កើត​សម្រាប់​យើង​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។

ចន ធី អាយុ 18 ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

7ផ្ទះ​របស់​ខ្ញុំ​គឺជា​ទីបរិសុទ្ធ​ ហើយ​ពិសិដ្ឋ​មួយ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ ហើយ​សុខសាន្ត​ខ្លាំង​ណាស់​នៅ​ទីនោះ ។ ហើយ​នៅ​ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​មាន​អារម្មណ៍​ស្ងប់សុខសាន្ត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

មេលីស្សា ឌី អាយុ 13 ឆ្នាំ កូសូវ៉ូ

រូបភាព
Young women from various countries.

8នេះ​ជា​រូបភាព​មួយ​ពី​ការ​ចាប់ផ្ដើម​ថ្មី ។ ចំពោះខ្ញុំ អគារ​សាសនាចក្រ​គឺជា​ទី​បរិសុទ្ធ​មួយ​ដែល​ខ្ញុំ​រៀន​ពី​តម្លៃ​របស់​យុវនារី និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ នៅ​ឯ​ព្រះវិហារ​ ខ្ញុំ​ក៏​ពង្រឹង​មិត្តភាព​ដែល​ខ្ញុំ​មាន​ជាមួយ​នឹង​យុវនារី​ដែល​ចែកចាយរំលែក​ជំនឿ​ដូចគ្នា​ដែរ ។

តាអ៊ីសស អេស អាយុ 12 ឆ្នាំ នៅរីអូ ហ្គ្រានឌេ ដូ ស៊ូល ប្រទេសប្រេស៊ីល

9ខ្ញុំ​ឈរ​នៅ​ទីបរិសុទ្ធ​នៅ​ពេល​ខ្ញុំ​ជួយ មនុស្ស​ទូទៅ ហើយ​សប្បាយរីករាយ​ជាមួយ​នឹង​មិត្ត​ល្អៗ ។

ជេមស៍ អ័រ អាយុ 17 ឆ្នាំ រដ្ឋ ឃែរ៉ូឡាយណា ស.រ.អា.

10ខ្ញុំ​ឈរនៅ​ទីបរិសុទ្ធ​មួយ​នៅ​ពេល​ខ្ញុំ​នៅ​ជាមួយ​នឹង​មិត្ត​ដែល​រស់​នៅ​តាម​ដំណឹងល្អ ។ ពួកគេ​ជួយ​ខ្ញុំ​ឲ្យមានទំនាក់ទំនងជិតស្និទ្ធិ​នឹង​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ ហើយមាន​ភាព​សុខដុម​ដ៏​មហិមា​ជាមួយ​នឹង​ព្រះវិហារ​បរិសុទ្ធ ។

ចូណាថាន់ អិន អាយុ 17 ឆ្នាំ ប៊ូណូស អ៊ែរ៉េស ប្រទេស អាហ្សង់ទីន

រូបភាព
Youth from various countries.

11ខ្ញុំ​ឈរ​នៅ​ទីបរិសុទ្ធ​មួយ​នៅ​ពេល​ខ្ញុំ​លេង​ព្យាណូ​ក្នុងការ​ប្រជុំ​សាក្រាម៉ង់ ។ បទភ្លេង និងទំនុក​ច្រៀង​នៃ​ទំនុក​តម្កើង​ព្រះ​បាន​ពង្រឹង​ដល់​សេចក្ដីជំនឿ និងទីបន្ទាល់​របស់​ខ្ញុំ ។

ឆែលស៊ី អេ អាយុ 13 ឆ្នាំ បានធិន ប្រទេស​ ឥណ្ឌូណេស៊ី

12ខ្ញុំ​ឈរ​នៅ​ទីបរិសុទ្ធ​មួយ​នៅ​ពេល​ខ្ញុំ​ដឹកនាំ​ភ្លេង​ នៅ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ ដោយសារ​ខ្ញុំមាន​ចិត្ត​រំភើប​ដោយការ​ច្រៀង​ដ៏​ពិរោះ​នៃ​ក្រុម​ជំនុំ ។

អីអាវ៉ន្នី ដបុលយូ អាយុ 15 ឆ្នាំ បានធិន ប្រទេស ឥណ្ឌូណេស៊ី

13ខ្ញុំ​ឈរ​នៅ​ទីបរិសុទ្ធ​មួយ​នៅ​ពេល​ខ្ញុំ​បង្រៀន​កូរ៉ុម​របស់​ខ្ញុំ​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​ចូល​ចិត្ត​ចែកចាយ​ដំណឹងល្អ ។

រ៉ាម៉ូន អិម អាយុ 16 ឆ្នាំ រដ្ឋ​ កាលីហ្វ័រញ៉ា ស.រ.អា.