សន្និសីទទូទៅ
ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


ការគាំទ្រ​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​ពួក​អ្នក​កាន់​តំណែង​ទូទៅ

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​កិត្តិយស​ណាស់​ដើម្បីឧទ្ទេសនាម​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នក​កាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ ដើម្បី​ទទួល​ការគាំទ្រ​ពី​បងប្អូន ។

សូម​បង្ហាញ​ការគាំទ្រ​របស់បងប្អូន​តាម​ធម្មតា ។ បើ​មាន​អ្នក​ជំទាស់​ទៅនឹង​ការដាក់​ស្នើ​នេះ យើង​សូម​ឲ្យ​បងប្អូន​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​បងប្អូន ។

យើង​ត្រូវបាន​ស្នើ​សុំ​ឲ្យ​គាំទ្រ រ័សុល ម៉ារៀន ណិលសុន ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ហើយ​ជា​ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដាល្លិន ហារីស អូក ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ ព្រមទាំង ហិនរី ប៊ែនញៀន អាវរិង ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ ដាល្លិន អេក អូក ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង ជែហ្វ្រី អ័រ ហូឡិន ជា​ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​សមាជិកក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ ជែហ្វ្រី អ័រ ហូឡិន, ឌៀថើរ អេហ្វ អុជដូហ្វ, ដេវីឌ អេ បែដណា, ឃ្វីនថិន អិល ឃុក, ឌី ថត គ្រីស្តូហ្វឺសិន, នែល អិល អាន់ឌើរសិន, រ៉ូណល អេ រ៉ាសបាន, ហ្គែរី អ៊ី ស្ទីវ៉ែនសុន, ឌែល ជី រេនឡាន់, ហ្គើរីត ដបុលយូ ហ្គង អូលីសេស សូរ៉េស និង ផាទ្រីក ខៀរ៉ុន ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ​ដោយ​សញ្ញា​ដូចគ្នា ។

ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នឹង​ត្រូវបាន​ដោះលែង​ពី​ការចាត់តាំង​របស់ពួកលោក និង​ផ្តល់ងារ​កិត្តិយស មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ ដូច​តទៅ​នេះ ៖ អែលឌើរ អ៊ីអាន អេស អាឌិន, សាយអាន អែម បូវែន, ផល វី ចនសុន, អេស ហ្គីហ្វើត និលសិន, ប្រ៊ែន អេច នែលសុន, អេឌ្រាន អូឆាវ, ហ្គែរី ប៊ី សាប៊ីន, និង អ៊ីវ៉ាន អេ ស្មុតស៍ ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​ការថ្លែង​អំណរគុណ​ចំពោះ​បងប្អូន​ប្រុស​ទាំងនេះ និង​ភរិយា​របស់​ពួកលោក​ចំពោះ​ការបម្រើ​ដ៏​លះបង់​ខ្ពស់​របស់​ពួកលោក​នៅ​ទូទាំង​សាសនាចក្រ សូម​បង្ហាញ​ដោយ​ការលើក​ដៃ ។

យើង​ក៏សូម​ដោះលែង អែលឌើរ ខាឡូស អេ ហ្គូដយ ពី​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​ចង់​ចូល​រួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ អែលឌើរ ហ្គូដយ ​ចំពោះ​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​របស់​លោក​ សូម​បង្ហាញ ។

យើង​សូម​បង្ហាញ​អំណរគុណ​ដល់​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ដែល​បាន​បញ្ចប់​ការបម្រើ​របស់​ពួកលោក​ ហើយ​ឈ្មោះ​របស់​ពួកលោក​អាច​រកបាន​នៅ​លើ​គេហទំព័រ​របស់​សាសនាចក្រ ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​នូវ​ការដឹងគុណ​​ចំពោះ​បងប្អូន​ប្រុស​ទាំងនេះ និង​ក្រុមគ្រួសារ​របស់​ពួកលោក ចំពោះ​ការបម្រើ​ដ៏​លះបង់​របស់​បងប្អូន​ប្រុស​ទាំងនេះ សូម​បង្ហាញ ។

យើង​បាន​បន្ថែម​ការដោះលែង​ចំពោះ​គណៈប្រធាន​សាលា​ថ្ងៃអាទិត្យ​ទូទៅ​ដែល​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ ដូច​តទៅ​នេះ ៖ ម៉ាក អិល ភែស ជា​ប្រធាន, មៀលធិន ខាម៉ាហ្គូ ជា​ទីប្រឹក្សា​ទីមួយ និង ជេន អ៊ី នូមែន ជា​ទីប្រឹក្សា​ទីពីរ ។​

បងប្អូន​ដែល​ចង់​ចូល​រួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ដល់​បងប្អូនប្រុស​ទាំងនេះ ចំពោះ​ការបម្រើ​ដ៏​លះបង់​របស់​ពួកលោក សូម​បង្ហាញ ។

យើង​ស្នើ​សូម​ឲ្យ​គាំទ្រដល់​បងប្អូន​ប្រុស​ដូច​តទៅ​នេះ​ឲ្យ​បម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ ម៉ាកឺស ប៊ី ណាស ដែលបាន​ចាប់ផ្តើម​ការបម្រើ​របស់លោក​នៅខែ មករា ឆ្នាំ ២០២៤ មក និង អែលឌើរ ម៉ៃឃល ធី រីងវូដ, អាណុលហ្វូ វ៉ាលែនហ្សូឡា, ហើយនិង អ៊ែតវើត ដូប, ដែល​នឹង​ចាប់ផ្តើម​ការបម្រើ​របស់ពួកលោក ចាប់ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បើ​មាន​ការជំទាស់ សូម​បង្ហាញ ។

យើង​​ត្រូវ​បាន​ដាក់ស្នើ​ឲ្យ​គាំទ្រ​ដល់​ពួកចិតសិបនាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ​ដូចតទៅ ៖ ដេវីត អិល បាក់នើរ, ហ្គ្រីហ្គូរីអូ អ៊ី ខាស៊ីលឡាស, អារ៉ូលដូ ប៊ី ខាវាលខានតេ, អាយ រ៉េម៉ុន អេហ្គបូ, ឌី ម៉ាទីន ហ្គូរី, ខាល ឌី ហ៊ើស, គ្រីស្ដូហ្វើ អេច គីម, ដានឌីណូ រ៉ូមែន, ស្ទីវិន ឌី សាំវ៉េ, ម៉ៃឃល ប៊ី ស្ត្រង និង ស៊ើជីអូ អរ វ៉ាហ្គាស ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូនណាជំទាស់​សូម​បង្ហាញ​ដូចគ្នា ។

យើង​សម្គាល់​ឃើញ​ថា មាន​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ចំនួន ៦៤ នាក់ ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្នុង​សន្និសីទ​ទូទៅ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី ៤ ខែ មេសា ហើយ​បន្ទាប់​មក​បាន​ប្រកាស​នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​គាំទ្រ​បងប្អូន​ប្រុស​ទាំង​នេះ​នៅ​ក្នុង​ការចាត់តាំង​ថ្មី​របស់​ពួកលោក ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​គណៈប្រធានសាលា​ថ្ងៃ​អាទិត្យ​ទូទៅថ្មី​ ដែល​នឹង​មាន​សុពលភាព​ចាប់​ពី​ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៤ ដូច​តទៅ ៖ ដែលមាន ផល វី ចនសុន ជា​ប្រធាន ឆាត អេច វិប ជា​ទីប្រឹក្សា​ទីមួយ និង​កាព្រីយ៉ែល ដបុលយូ រីត ជា​ទីប្រឹក្សាទីពីរ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូនណា​ជំទាស់ សូម​បង្ហាញ ។

យើង​កត់សម្គាល់​ឃើញ​ថា បងប្រុស រីត កំពុង​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៃ​បេសកកម្ម​ស៊ីឌនី អូស្ត្រាលី ហេតុដូច្នោះ គាត់​ពុំ​បាន​នៅក្នុងទីក្រុង​សលត៍ លេក សម្រាប់​សន្និសីទ​នេះទេ ។

យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យ​គាំទ្រ​ដល់​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួកចិតសិប​នាក់​ប្រចាំ​តំបន់ និង​អ្នកកាន់​តំណែង​ទូទៅ​ដទៃ​ទៀត​ដែល​បាន​បង្កើត​ឡើង​នាពេល​បច្ចុប្បន្ន​នេះ ។

បងប្អូន​ទាំងឡាយ​ណា​ដែល​គាំទ្រ សូម​បង្ហាញ​ដោយ​ការលើកដៃ ។

បងប្អូន​ណា​ជំទាស់ សូម​បង្ហាញ ។

សូម​អរគុណ​បងប្អូន​ប្រុស​ស្រី​ចំពោះ​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​ជំនួស​ឲ្យ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ផ្លាស់ប្តូរ​ចំពោះពួកចិតសិប​នាក់​ប្រចាំ​តំបន់

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម​ត្រូវ​បាន​គាំទ្រ​ក្នុង​អំឡុងពេល​សម័យប្រជុំ​ដឹកនាំ​ដែល​ធ្វើ​ឡើង​ជា​ផ្នែក​នៃ​សន្និសីទទូទៅ ៖

ដានីយ៉ែល អេ អាបេល, ម៉ូរីស្សយ៉ូ អេ អារ៉ូហូ, រ៉ានឌី ធី អូស្ទីន, មីឈែល ឌី អាវេញ៉ុន, ហ្វីលីព ជេ បារតុន, ប្រាតលី អេស ប៊ែតមែន, អ៊ីប៊ឺ អាន់ថូនី ប៊េក, អេរិច ឌី. បេដណា, ជែរិត ប្លេក, ប្រាយអិន ជី. បូរេឡា, ជេមី អេ. ប្រាវ៉ូ, ហ័ន ជី. ខាដេណាស, សាន់ឆូ អេន. ឈូឃ្វូ, ម៉ាកុស ជេ ក្លាហ្វ, ដានីឡូ អេហ្វ. កូស្តាលេស, ដានីយ៉ែល អេ. គ្រុស្សាដូ, ហ្រ្គេហ្គោរីយ៉ូ ដាវ៉ាឡូស, ហ៊ូលីយ៉ូ អេន. ដេល សេរ៉ូ, រ៉ាយអ៊ិន អ៊ី. ដបស៏, ស្ទីហ្វិន ដបលយូ. ដាយអឺ, ប្រ៊ីក វី. អ៊ីរេ, ដិននី ហ្វាអាលូហ្គូ, ធីម៉ូស៊ី អេល. ហ្វានេស, ម៉ាទិន ភី. ហ្វើរណានដេស, លូអីស អេ. ហ្វើរីហ្សូ, អេនជល ជេ. ហ្គូមេស, ចចជី អ៊ី. ហ្គីឌី, ស៊ីនជីរូ ហារ៉ា, ដានីយ៉ែល អេល. ហារីស, ថត ឌី. ហាយនី, ថូម៉ាស ហេងស៏, ចន អរ. ហ៊ីហ្គីន, នីល អូ. ជែនសិន, ហ្វ្រីសណឺ អេ. យ៉ូសែប, ខ្យូនី កាសុងហ្គោ, ចន អេស. ខេ. ខៅវ៉េ ទី៣, ដាន កាវ៉ាស៊ីម៉ា, ជេ. យ៉ូសែប ឃីល, ខាល អេហ្វ. ក្រោស, យូ មុន ក្វាន, វូ ឆល លី, វៃ ហុង ម៉ាក, ដេវីឌ អរ. ម៉ារីអូត, អ៊ីហ្គណេស ម៉ាហ្សីអូហ្វា, ឌែរិក ប៊ី. មិលលើ, អាល់ប៊ើត មូតារីស្វា, ម៉ាវីន អ៊ី. ប៉ាឡូម៉ូ, ឃ្យុង យ៉ល ផាក, ដូមីងហ្គោ ជេ. ភើរ៉េស្ស, អូស្កា អេ. ភើរ៉េស្ស, រ៉ាអ៊ុល ភើរ៉េស្ស, ហ្គេល អេល. ប៉ូឡក់, ព្យែរ ផតតេស, ម៉ាកូស អេ. កេហ្សាដា, ស្ទីហ្វិន ធី. រ៉ក់វូឌ, ហ្គីលើម៉ូ រូចាស, ហ្កោម៉ុតសូ ធី. សែលឡូហូ, សាន់ដ្រូ អាឡិក ស៊ីលវ៉ា, ចាសស្វាន តានឌីម៉ែន, អាស៊ូឃ្វូ អ៊ី. យ៉ូដូបង់, ដ្វេន ជេ. វាន ហៀរដិន, ស៊ី នីង (ស្ទីវ) យ៉ាង, ហ័ន អេហ្វ. ហ្សូរីឡា, និង ឡេអូប៉ូដូ ហ្សូនីហ្គា ។

ពួកចិតសិប​នាក់​ប្រចាំ​តំបន់​ខាង​ក្រោម ​នឹងត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០២៤ ៖

សាឡូម៉ូន អាយ អាលីឆេ, ហ្គីលើម៉ូ អេ អាល់វ៉ារ៉េហ្ស, ដារិន អរ បានី, ជូលីស អែហ្វ បារិនតូស, ជេមស៍ អេច បេកឃើរ, ដេវីឌ អិល បាកណឺ, គ្លែន បឺជេស, ម៉ាកុស កាប្រេល, ហ្រ្គេហ្គោរីយ៉ូ អ៊ី កាស៊ីឡាស, ដាន់ស្ដាន ជី ប៊ី ធី កាដាមប៊ូកា, អាលិន ស៊ី ខេ ឈឹង, ប៉ុល អិន ក្លេតុន, មៃឃល ហ្សាស្លា, ហ៊ីរ៉ូយូគិ ដូម៉ុន, មើរណាត ភី ដូណាតូ, អ៊ី រេយម៉ុន អេហ្គបូ, ហ្សាការី អែហ្វ អ៊ីវ៉ានស៍, សាប៉ែល ហ្វាអាលូហ្គូ ជុញ្ញ័រ, សោឡូ ជី ហ្វ្រានកូ, ដាវិត ហ្វ្រីសនិត, ចន ជេ ហ្គាលីហ្គូ, អ៊ីហ្រិន អរ ហ្គាសៀ, រ៉ូប៊ើត ហ្គរដុន, ម៉ាក អេ ហ្គូតហ្វ្រែតសុន, ឌី ម៉ាទីន ហ្គូរី, មីហ្គែល ជេ ហែស, បានូ ខេ ហ៊ីរ៉ាន់ដានី, រីឆាត អេស ហាត់ឈិន, ទីតុ អ៊ីបានេស, អូស្តាឆេ ឡាង់ហ្គា, អាគីនូរិ អីតុ, អាន់ថូនី អិម កាគូ, គ្រីស្ដូហ្វើរ អេច គីម, អេច មរ៉ូណៃ ក្លេន, ស្ដេហ្វិន ឈី កុង ឡៃ, វី ដានីយ៉ែល ឡាតារ៉ូ, ថាបូ លីបេថៅ, តាម៉ូ លីប, អ៊ីតខូស ឡូហ្សាណូ, ខេវិន លីសហ្គូ, ក្លេមិន អិម ម៉ាតស្វាហ្គោថាតា, អែតហ្គារ ភី ម៉ុនតេស, អេស. លូអិស ស៊ី. ឌី. ឃ្វីរ៉ូស្ស, អ៊ីហ្វាណូ រ៉ាស៊ូឡុនដ្រេប, អេក្វាឌ័រ រីសេក, ថូម៉ាស ជី រ៉ូមែន, រ៉ាមុន អ៊ី. សាមៀនតុ, ស្ទីហ្វិន ឌី. ស្សាមវ៉េ, លូវិស ស្ពីណា, ជែរិត ដបុលយូ ស្តូន, មៃឃល ប៊ី ស្ត្រង, ចារ៉ត ស៊ូបីនតូរុ, ខាឡូស ជី. ស៊ូហ្វែត, វ័រ អរ តាអូលីអិ, ការីម ដេល. វ៉ាល,ស៊ើរជីអូ អរ. វ៉ាហ្គាស, និង ហេលម៉ុត វ៉ុនដ្រា ។