សន្និសីទទូទៅ
របាយការណ៍​ពី​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ​ប្រចាំ​ឆ្នាំ ២០២៣
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៤


របាយការណ៍​ពី​នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ​ប្រចាំ​ឆ្នាំ ២០២៣

ជូន​ចំពោះ​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់ ៖ ដូច​បាន​ដឹកនាំ​ដោយ​វិវរណៈ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា កណ្ឌ​ទី ១២០ ក្រុម​ប្រឹក្សា​រៀបចំ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់—ដែល​មាន​គណៈប្រធាន​ទី​មួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ និង​គណៈប៊ីស្សព​ជា​អធិបតី—អនុញ្ញាត​លើ​ការចំណាយ​មូលនិធិ​សាសនាចក្រ ។ ស្ថាប័ន​សាសនាចក្រ​ទាំងឡាយ​បាន​ចំណាយ​មូលនិធិ​ស្រប​តាម​ថវិកា គោលការណ៍ និង​នីតិវិធី​ដែល​បាន​អនុម័ត ។

សវនកម្ម​សាសនាចក្រ ដែល​មាន​ពួក​អ្នក​ជំនាញ​ដ៏​មាន​សមត្ថភាព ហើយ​ឯករាជ្យ​ពី​នាយកដ្ឋាន និង​ស្ថាប័ន​សាសនាចក្រ​ដទៃ​ទៀត​ទាំងអស់ មាន​ការទទួល​ខុសត្រូវ​ធ្វើ​សវនកម្ម​ក្នុង​គោលបំណង​ផ្ដល់​ការអះអាង​បញ្ជាក់​​ដែល​សម​ហេតុផល ទាក់ទង​ទៅនឹង​ការបរិច្ចាគ​ដែល​ទទួល​បាន ការចំណាយ​ដែល​បាន​ទូទាត់ និង​ការការពារ​ទ្រព្យ​សម្បត្តិ​របស់​សាសនាចក្រ ។

ដោយ​ផ្អែក​លើ​សវនកម្ម​ដែល​បាន​ធ្វើ​ឡើង នោះ​សវនកម្ម​សាសនាចក្រ​ជឿជាក់​ថា គ្រប់​ទិដ្ឋភាព​ឯកសារ​ទាំងអស់ ការបរិច្ចាគ​ដែល​ទទួល​បាន ការចំណាយ​ដែល​បាន​ទូទាត់ និង​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ​សម្រាប់​ឆ្នាំ ២០២៣ ត្រូវបាន​កត់ត្រា ហើយ​ចាត់ចែង​ស្រប​តាមថវិកា​ដែល​បាន​អនុម័ត​របស់​សាសនាចក្រ ការអនុវត្ត​ផ្នែក​គណនេយ្យ​របស់​សាសនាចក្រ និង​គោលនយោបាយ ។ សាសនាចក្រ​ធ្វើ​តាម​ការអនុវត្ត​ដែល​បាន​បង្រៀន​ដល់​សមាជិក​អំពី​ការរស់នៅ​តាម​ថវិកា ចៀសវាង​ពី​បំណុល ហើយ​សន្សំ​ទុក​សម្រាប់​ពេល​ចាំបាច់ ។

សូម​ដាក់​ជូន​ដោយ​ការគោរព​ដ៏​ខ្ពង់ខ្ពស់

នាយកដ្ឋាន​សវនកម្ម​សាសនាចក្រ

យ៉ារ៉េឌ ប៊ី ឡាសិន

នាយក​គ្រប់គ្រង