២០១៦
អ័ប៊ីស​ជា​អ្នក​ផ្សាយ​សាសនា
June 2016


វិរៈបុរស​ក្នុងព្រះគម្ពីរ​មរមន

អ័ប៊ីស​ជា​អ្នក​ផ្សាយ​សាសនា

រូបភាព
Abish was a missionary

ឪពុក​របស់​អ័ប៊ីស​បាន​បង្រៀន​នាង​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ទីក្រុង​របស់​គាត់ ពុំ​សូវ​មាន​គេ​ជឿ​លើ​ព្រះយេស៊ូវ​ឡើយ ។ បន្ទាប់​ពី​អាំម៉ូន​បាន​មក​កាន់​ប្រជាជន​របស់​នាង ហើយ​បាន​បង្រៀន​ស្តេច ឡាម៉ូណៃ អ័ប៊ីស​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​នាង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ទូទៅ ។ ទីបំផុត​នាង​អាច​ប្រាប់​មនុស្ស​គ្រប់​គ្នា​អំពី​ព្រះយេស៊ូវ ។

« អ័ប៊ីស និង ម្ចាស់​ក្សត្រី » ម៉ាលី ឌី អាយុ ៦ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.

នៅពេល​គ្រួសារ​របស់​យើង​បាន​ធ្វើ​ផែនការ​បេសកកម្ម ។ យើង​បាន​សម្រេច​ចិត្ត​ពី​អ្វី​ដែល​យើង​ម្នាក់ៗ​នឹង​ធ្វើ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ជូន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដល់​គ្រូបង្រៀន​ថ្នាក់​ទី​ពីរ​របស់​ខ្ញុំ ។ នៅ​ពេល​ខ្ញុំ​បាន​ឲ្យ​វា​ទៅ​គាត់ គាត់​បាន​និយាយ​ថា « អរគុណ អ័ដាម ។ អ្នកគ្រូ​ចូលចិត្ត​អាន » ។ ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​យើង​អាច​ធ្វើ​ផែនការ​បេសកកម្ម​គ្រួសារ ។

អ័ដាម ដ័បុលយូ អាយុ​៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.