២០១៦
តើ​វា​សក្តិសម​នឹង​នឹង​ការខំប្រឹងប្រែង​ដែរ​ឬ​ទេ ?
June 2016


តើ​វា​ស័ក្តិសម​នឹង​ការខំប្រឹងប្រែង​ដែរ​ឬ​ទេ ?

ប្រាដុន ខុមស្តុក រដ្ឋ​យូថាហ៍ ស.រ.អា.

កូនប្រុស​អាយុ​បួន​ឆ្នាំ​របស់​យើង ខូលតុន បាន​បង្ហាញ​ក្រដាស​មួយ​សន្លឹក​ដោយ​មាន​មោទភាព ដែល​គាត់​វា​បាន​ទទួល​ពី​គ្រូថ្នាក់​បឋមសិក្សា​របស់​ខ្លួន ដែល​មាន​ប្រាប់​ពី​ផ្នែក​របស់​គាត់​នៅក្នុង​កម្មវិធី​ថ្នាក់​បឋម​សិក្សា​បន្ទាប់​ទៀត ។ តួនាទី​របស់​យើង​គឺ​ដើម្បី​បង្រៀន​ពាក្យ​ប្រាំពីរ​ជួរ​ដល់​គាត់​ ពីមុន​នឹង​កម្មវិធី​សម្តែង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត ។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ​មួយ យើង​បាន​ផ្លាស់ប្តូរ​ពី​រាត្រី​ជួប​ជុំ​គ្រួសារ​ឲ្យ​ទៅ​ជា​ការ​ហាត់សម​ដ៏​ធំ​មួយ ។ ខូលតុនបានព្យាយាម​ធ្វើ​ការ​ហាត់សម​ជា​ច្រើនដង​ទាំង​ញញឹម ដោយ​មាន​ការផ្តល់​មតិ​ពី​ភរិយាខ្ញុំ និង រូបខ្ញុំ​ដូច​ជា « សុំ​កុំ​ឡេះឡោះ ពេល​កូន​និយាយ​វា ហើយ​សូម​ប្រាកដ​ថា​កូន​និយាយ​វា​ច្បាស់ៗ » ។

ទោះបី​ជា​មានការខិតខំ​អស់​ពី​សមត្ថភាព​យើង​ក្តី យើង​ពុំ​ប្រាកដ​ថា​យើង​បាន​ធ្វើ​ប្រសើរ​ជាង​ពេល​យើង​ចាប់ផ្តើម​នោះ​ឡើយ ។

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​បន្ទាប់ រួម​មាន​ទាំង​កូន​របស់​យើង​ពីរ​នាក់​បាន​បាត់​ស្រោម​ជើង កូន​ម្នាក់​អាយុ​ប្រាំបីខែដែល​ធ្មេញ​កំពុង​ដុះ និង កូន​អាយុ​បួន​ឆ្នាំ​ដែល​យំ​ស្រែក ។

ការប្រជុំ​បានចាប់ផ្តើម ពេល​ចម្រៀង​បើ​កបាន​ចប់ ខ្ញុំ​បាន​ដើរចេញ​ទៅ​សាល​ពីរ​ដង​ដោយសារ​កូន​យំ ។ នៅពេល​ក្រុម​ចម្រៀង​បាន​ក្រោក​ឈរ​ច្រៀង ខ្ញុំ​ហៀប​នឹង​បោះបង់​ក្តីសង្ឃឹមថា​នឹង​មាន​បទពិសោធន៍​នៃ​ការស្អាង​ឡើង ហើយ​បែប​ជា​គិតថា​យើង​​មិន​អាច​នៅ​រហូត​ដល់​ចប់​ការប្រជុំ​ឡើយ ។

នៅពេល​គេ​និយាយ​ពាក្យ​ថា អាម៉ែន​ជា​លើក​ចុងក្រោយ នោះ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​ជា​ខ្លាំង ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​បានព្យាយាម​ជំនះ​លើ​ការលំបាក​នោះ ខ្ញុំ​បាន​ឆ្ងល់​ថា « តើ​វា​សក្តិ​សម​​នឹង​នឹង​ការខំប្រឹងប្រែង​ដែរ​ឬ​ទេ ? តើ​យើង​មាន​ការរីកចម្រើន​ជាមួយ​កូនៗ​របស់​យើង​ដោយការ​នាំ​ពួកគេ​មក​ព្រះវិហារ​រៀងរាល់​សប្តាហ៍​ដែរ​ឬ​ទេ ? »

ប្រសាសន៍​របស់​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផុស​ចេញ​មក​ក្នុង​គំនិត​ខ្ញុំ ។ លោក​មាន​ប្រសាសន៍ ៖ « នៅពេល​ស៊ីស្ទើរ បែដណា និង ខ្ញុំ​មាន​ការធុញថប់ ដោយ​សារ​​តែ​ទម្លាប់​សុចរិត ដែល​យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ចិញ្ចឹម​កូន ហាក់បី​ដូចជា​ពុំ​ទទួល​បាន​ផ្លែផ្កា​ខាង​វិញ្ញាណ​ភ្លាមៗ​តាម​ដែល​យើង​ចង់​បាន និង រំពឹង​ទុក ។ …

« ស៊ិស្ទើរ បែដណា និង ខ្ញុំ​បាន​គិត​ជួយ​កូនប្រុស​របស់​យើង​ឲ្យ​យល់​ពី​មាតិកា​នៃ​មេរៀន​សំខាន់ៗ ឬ ខគម្ពីរ​ជាក់លាក់​មួយ​ដែល​ទីបំផុត​វា​លេចចេញ​នូវ​ផ្លែផ្កា ។ ប៉ុន្តែ​លទ្ធផល​បែប​នោះ​ពុំ​កើត​ឡើង​គ្រប់​ពេល​ដែល​យើង​សិក្សា ឬ អធិស្ឋាន ឬ រៀន​ជាមួយ​គ្នា​នោះ​ទេ ។ ភាព​ខ្ជាប់ខ្លួន​នៃ​បំណងចិត្ត និង កិច្ចការ​របស់​យើង​ទេ​ដែល​អាច​ជា​មេរៀន​ដ៏​ល្អ—ជា​មេរៀន​ដែល​យើង​ពុំសូវ​មាន​អំណរគុណ​ពេញលេញ​នៅ​គ្រា​នោះ » ( « More Diligent and Concerned at Home » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ១៩ ) ។

ដោយ​មាន​ទំនុកចិត្ត​ជាថ្មី ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ ហើយ​បន្ត​អនុវត្ត​ម្តងហើយ​ម្តង​ទៀត​ជាមួយ​កូន​របស់​ខ្ញុំ ។ នៅពេល​ដល់​វេន​គាត់​និយាយ នោះ​យើង​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ​ដើម្បី​ស្តាប់ឮ​គាត់​និយាយ​ច្បាស់ៗ និង ប្រកាស​​ដោយ​ទំនុក​ចិត្ត​ថា « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ » ។

យើង​បាន​ស្តាប់​ឮ​គាត់​និយាយ​ឃ្លា​ជាច្រើន​ដង​ហើយ​ពី​មុន​ការសម្តែង ប៉ុន្តែ​នៅ​ពេល​ឮ​គាត់​និយាយ​ឃ្លា​នោះ​នៅ​ក្រៅ​ផ្ទះ ដោយ​ខ្លួន​ឯង នោះ​វា​ពិត​ជា​អស្ចារ្យ ហើយ​ជា​ទីពេញ​ចិត្ត​កាន់តែ​ខ្លាំង ។

យើង​មាន​ការបង្រៀន​ជា​ច្រើន​ពីមុន​កូន​ប្រុស​របស់​យើង​ពេញ​វ័យ ប៉ុន្តែ​យើង​នឹង​បន្តចូលរួម​ការប្រជុំ​របស់​យើង​ឲ្យ​អស់​ពី​សមត្ថភាព ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ហើយ​អធិស្ឋាន​រាល់​ថ្ងៃ ដោយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នៅពេល​ពេល​គាត់​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​នៅតែឯង ​នោះ​គាត់​នឹង​ចងចាំ​ឃ្លា​ដ៏​សំខាន់​នោះ​ជា​ថ្មី​ទៀត ៖ « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ » ។