២០១៦
ទីកន្លែង​របស់​យើង
June 2016


ទីកន្លែង​របស់​យើង

តើ​អ្នក​ធ្លាប់​ដកពិសោធន៍​នូវ​អំណាច​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង​ជីវិត​របស់​អ្នក​ដែរឬ​ទេ ? សូម​យក​វា​មក​អនុវត្ត​ដូចជា​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នេះ​បាន​ធ្វើ !

រូបភាព
missionaries holding the Book of Mormon

រូបគំនូរ​ដោយ ប្រាយអិន ខល

ខ្ញុំ​បាន​រកឃើញ​បំណែក​ដែល​ខ្វះ​នោះ​ហើយ

កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​មាន​ការអាក់អន់​ចិត្ត​អំពី​គោលលទ្ធិ​មួយ​ចំនួន​របស់​សាសនាចក្រ ។ ទីបំផុត វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​មិន​សូវ​សកម្ម ។ ខ្ញុំ​បាន​ចូលរួម​សកម្មភាព​មួយ​ចំនួន​នៅ​ឯ​ព្រះវិហារ​ផ្សេង​ទៀត ប៉ុន្តែ​ខ្ញុំ​គ្មាន​ក្តី​អំណរ​ពេញលេញ​ឡើយ ។ វា​ហាក់​បីដូច​ជា​ខ្វះ​អ្វី​មួយ ។

ខ្ញុំ​បាន​ចំណាយ​ពេល​ដើម្បី​ស្វែងរក​អ្វី​ដែល​ខ្វះ​នោះ ប៉ុន្តែ​ថ្ងៃ​មួយ​បន្ទាប់​ពី​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​បាន​បើក​ភ្នែក ហើយ​ឃើញ​ព្រះគម្ពីរ​មរមន​នៅ​លើ​តុ​របស់​ខ្ញុំ ។ ខ្ញុំ​ហៀប​នឹង​ចូល​ដេក​ទៅ​ហើយ នៅពេល​គំនិត​មួយ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ ៖ « ខ្ញុំ​កើត​មក​ក្នុង​ត្រកូល​ជា​ពួកមរមន ។ ហេតុអ្វី​ខ្ញុំ​មិន​បាន​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់​ដូច្នេះ ? » ដូច្នេះ​នៅ​ថ្ងៃ​នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ចប់ ។

បន្ទាប់​ពី​ការស្រាវជ្រាវ​ជា​ច្រើន នៅទីបំផុត​ខ្ញុំ​បាន​រកឃើញ​បំណែក​ដែល​ខ្ញុំ​ខ្វះ​នៃ​ការមាន​សុភមង្គល​នោះ ។

អែលឌើរ ជេមី ប្រូមីស បេសកកម្ម ហ្វីលីពីន ឃ្វីសូន ស៊ីធី

ពេល​មនុស្ស​បើក​ព្រះគម្ពីរ

នៅ​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ឃើញ​មនុស្ស​ផឹកស្រា ជក់បារី និង ប្រើប្រាស់​ថ្នាំ​ញៀន​បើក​ព្រះគម្ពីរ​មរមន ហើយ​បាន​កែប្រែ​ទម្លាប់ និង ត្រឡប់​មក​រក​ក្រុមគ្រួសារ និង សាសនាចក្រ​របស់​ខ្លួន​វិញ ។ ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​ខ្ជះខ្ជាយ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បម្រើ​បេសកកម្ម​បន្ទាប់​ពី​ពួកគេ​បាន​បើក​ព្រះគម្ពីរ​នេះ ។ ខ្ញុំ​បាន​ឃើញ​ក្រុមគ្រួសារ​ដែល​បែកបាក់​គ្នា បាន​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា ហើយ​ក្រោយមក​បាន​ផ្សារភ្ជាប់​ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​ឃើញ​មនុស្ស​ដែល​តែលតោល​ទាំងស្រុង ហើយ​ពុំ​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី បាន​បើក​ព្រះគម្ពីរ​នេះ ហើយ​អ្វីៗ​គ្រប់​យ៉ាង​បាន​ចាប់ផ្តើម​ដំណើរ​ការ​ល្អ​ប្រសើរ​ឡើង​វិញ ។

នៅ​ពេល​ណា​ដែល​ខ្ញុំ​បើក​ព្រះគម្ពីរ​មរមន ហើយ​ប្រើ​ខគម្ពីរ​មួយ​ជួយ​នរណា​ម្នាក់ នោះ​អព្ភូតហេតុ​កើត​ឡើង ។ ព្រះចេស្តា​នៃ​ព្រះ​បង្កប់​នៅក្នុង​ទំព័រ​នៃ​ព្រះគម្ពីរ​នោះ ទន្ទឹង​រង់ចាំ​នូវ​ការផ្លាស់ប្តូរ​ជីវិត រង់ចាំ​បើក​សម្តែង​នូវ​អព្ភូតហេតុ ។ ខ្ញុំ​អាច​សន្យា​នឹង​អ្នក​ថា អព្ភូតហេតុ​កើត​ឡើង​គ្រប់​ពេល​វេលា​ដែល​អ្នក​បើក​ព្រះគម្ពីរ​មរមន ។ អព្ភូតហេតុ​ទាំង​នោះ​នឹង​មិន​កើត​ឡើង​ទៅតាម​បំណងចិត្ត​របស់​យើង ឬ កើត​ឡើង​តាម​អ្វី​ដែល​យើង​ចង់​ឲ្យ​វា​កើត​ឡើង​នោះ​ឡើយ ប៉ុន្តែ​វា​នឹង​កើត​ឡើង ។

អែលឌើរ បេនយ៉ាមីន បារ៉ាឌី បេសកកម្ម ហ្វីលីពីន បាកូឡូត