២០១៦
ទំព័រ​របស់​យើង
June 2016


ទំព័រ​របស់​យើង

រូបភាព
our page

ខ្ញុំ​មាន​អារម្មណ៍​ល្អ​អំឡុង​ពេល​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បន្តិច​ក្នុង​ពេល​ចាប់ផ្តើម ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ទៅក្នុង​ទឹក​ហើយ​នោះ ការភ័យ​ខ្លាច​នោះ​បាន​រសាយ​បាត់​អស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ណាស់​ពេលនៅក្នុង​អាង​ជ្រមុជ​ទឹក ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រមុជ​ទឹក ។ ខ្ញុំ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​សាសនចក្រ​ពិត ហើយ​ថា​មាន​ព្រះ​ដែល​មាន​ព្រះជន្ម​រស់ ។

នីលីអាណា វី អាយុ ៨ ប្រទេស ប្រេស៊ីល

គ្រួសារ​ខ្ញុំ និង ខ្ញុំ​បាន​ទៅ​ព្រះ​វិហារ​បរិសុទ្ធ ហើយ​ខ្ញុំ​ដឹង​ថា​ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ហេឡាម អេ អាយុ ៥ ឆ្នាំ ប្រទេស ពេរូ

ការបង្ក​បង្កើត

ដោយ​សេចក្តីសុចរិត​ព្រះវរបិតាសួគ៌​បាន​បង្កើត​ពិភពលោក​នេះ ។

ទ្រង់​បាន​នាំ​ពន្លឺ​មក​ក្នុង​ទីងងឹត ហើយ​បាន​បង្កើត​ខ្យល់ មហា​សមុទ្រ និង ដី​គោក ។

ដោយ​មាន​អ្វីៗ​ជាច្រើន និង មាន​ការផ្លាស់ប្តូរ​រដូវកាល​ដើម្បី​បន្ថែម​ទៅលើ​ការបង្កើត​ទាំងនោះ ។

ក្រោយ​មក​មាន​ព្រះអាទិត្យ ព្រះចន្ទ និង តារា​ទាំងពួង ព្រមទាំង​មាន​សត្វ​មក​នៅ​ជាមួយ​យើង​ផងដែរ ។

ក្រោយមក​មនុស្ស​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​លើ​ផែនដី​នេះ ។

ឥឡូវ​នេះ​ព្រះវរបិតាសួគ៌​របស់​យើង​អាច​បាន​សម្រាក​ហើយ ។

នៅ​ថ្ងៃ​បរិសុទ្ធ​របស់​ទ្រង់ យើង​រៀន​ពី​សេចក្តីពិត​ទាំងនេះ ។

ស៊ី លីង យៅ អាយុ ១០ ឆ្នាំ ប្រទេស តៃវ៉ាន់

ឪពុក និង ម្តាយ​របស់​ខ្ញុំ​និយាយ​ជាមួយ​ពួកយើង​អំពី​ព្រះវិហារ​បរិសុទ្ធ ។ ពួកគាត់​បាន​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ​ដល់​យើង ហើយ​ថ្លែងទីបន្ទាល់​អំពី​ពរជ័យ​អស់កល្ប​ជានិច្ច​របស់​ព្រះវិហារ​បរិសុទ្ធ ។

ត្រេសើរ អាយ អាយុ ៧ ឆ្នាំ ប្រទេស​កុងហ្គោ