២០១៦
មូលហេតុ និង របៀប ព្រម​ទាំង​អ្វី​ដែល​ត្រូវ​ថ្លែង​ទីបន្ទាល់
June 2016


លុះត្រា​ជួប​ទៀត

មូលហេតុ និង របៀប ព្រម​ទាំង​អ្វី​ដែល​ត្រូវ​ថ្លែង​ទីបន្ទាល់

ដកស្រង់​ចេញ​ពី « President Kimball Speaks Out on Testimony » New Era ខែ សីហា ឆ្នាំ ១៩៨១ ៤–៧ capitalization standardized ។

គ្រប់​ពេល​ដែល​អ្នក​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន នោះ​វា​កាន់តែ​មាន​រឹងមាំ ។

រូបភាព
bearing testimony

មនុស្ស​គ្រប់រូប​នៅក្នុង​ពិភពលោក​នេះ​អាច​មាន​វិវរណៈ ដូច​ជា​វិវរណៈ​មួយ​ដែល​ពេត្រុស​មាន [ សូមមើល ម៉ាថាយ ១៦:១៣–១៧] ។ ថា​វិវរណៈ​នោះ​នឹង​ក្លាយ​ជា​ទីបន្ទាល់ ជា​ចំណេះ​ដឹង​ថា​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់ ថា​ព្រះ​យេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ ។ មនុស្ស​គ្រប់​រូប​អាច​មាន​ការធានា​អះអាង​នេះ ហើយ​នៅពេល​បុគ្គល​ម្នាក់​ទទួល​ទីបន្ទាល់​នេះ វា​នឹង​កើត​ឡើង​មក​ពី​ព្រះ ពុំ​មែន​គ្រាន់តែ​ការសិក្សា​តែ​មួយមុខ​នោះ​ទេ ។ ពិតណាស់​ការសិក្សា​គឺ​ជា​ធាតុ​សំខាន់​មួយ ប៉ុន្តែ​វា​ត្រូវតែ​រួមបញ្ចូល​នឹង​ការសិក្សា ការអធិស្ឋាន​យ៉ាងច្រើន និង ការព្យាយាម ហើយ​បន្ទាប់មក​វិវរណៈ​នេះ​កើត​មាន​ឡើង ។ …

ការប្រជុំ​ថ្លែង​ទីបន្ទាល់​គឺ​ជា​ការប្រជុំ​ដ៏​ល្អ​បំផុត​នៅក្នុង​វួដ​ក្នុង​មួយ​ខែៗ ប្រសិនបើ​អ្នក​មាន​ព្រះវិញ្ញាណ ។ ប្រសិនបើ​អ្នក​មាន​ការធុញ​ទ្រាន់​នឹង​ការប្រជុំ​ថ្លែង​ទីបន្ទាល់ នោះ​មាន​អ្វី​មួយ​ដែល​ខុស​ប្លែក​ជាមួយ​អ្នក​ហើយ ពុំ​មែន​មក​ពី​មនុស្ស​ដទៃ​ឡើយ ។ អ្នក​អាច​ក្រោក​ឡើង ហើយ​ថ្លែង​ទីបន្ទាល់​របស់​អ្នក ហើយ​អ្នក​គិត​ថា​វា​ជា​ការប្រជុំ​ដ៏​ល្អ​បំផុត​នៅក្នុង​ខែ​នោះ ប៉ុន្តែ​ប្រសិន​បើ​អង្គុយ​នៅ​ទីនោះ រាប់​កំហុស​នៃ​វេយ្យាករណ៍ ហើយ​សើច​ចំអក​ដល់​អ្នក​ដែល​និយាយ​មិន​បាន​ល្អ នោះ​អ្នក​នឹង​ពិតជា​ធុញ​ទ្រាន់​ហើយ ការធុញ​ទ្រាន់​នោះ​ធ្វើ​ឲ្យ​អ្នក​រអិលជើង​ចេញ​ពី​នរគ​របស់​ព្រះ ។ …

រាល់​ខែ​គណៈ​ប្រធាន​ទី​មួយ និង ពួក​សាវក​ដប់ពី​នាក់ និង ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ទាំង​អស់​ជួបជុំ​គ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​ថ្លែង​ទីបន្ទាល់ ហើយ​ពួកគេ​ប្រាប់​គ្នា​ទៅវិញ​ទៅមក​ពី​របៀប​ដែល​ពួកគេ​ស្រឡាញ់​គ្នា​គឺ​ដូច​ជា​អ្នក​គ្រប់​គ្នា​ធ្វើ​ដែរ ។ ហេតុអ្វី​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ត្រូវការ​ការប្រជុំ​ថ្លែង​ទីបន្ទាល់ ? វា​ជា​មូលហេតុ​ដូចគ្នា​ថា​អ្នក​ត្រូវការ​ការប្រជុំ​ថ្លែង​ទីបន្ទាល់​ផងដែរ ។ តើ​អ្នក​គិត​ថា​អ្នក​អាច​មិន​ថ្លែង​ទីបន្ទាល់​របស់​អ្នក​បី ប្រាំមួយ ប្រាំបួន និង ដប់ពីរ​ខែ ហើយ​បន្ត​រក្សា​តម្លៃ​ដ៏​ពោរពេញ​របស់​ទីបន្ទាល់​នោះ​ឬ ?

សមាជិក​ល្អ​មួយ​ចំនួន​ភ័យ​ខ្លាច​យ៉ាងខ្លាំងក្នុង​ការថ្លែង​ទីបន្ទាល់​ដដែលៗ​រហូត​ដល់​ពួកគេ​ព្យាយាម​និយាយ​អ្វី​ផ្សេង​ទៀត​ដែល​មិន​ទាក់ទង​នឹង​ដំណឹង​ល្អ ។ ចូរ​កុំ​បារម្ភ​ពី​ការថ្លែង​ទីបន្ទាល់​ដដែល​នោះ​ឡើយ ។ នៅពេល​ប្រធាន​សាសនាចក្រ​ថ្លែង​ទីបន្ទាល់​របស់​លោក លោក​មាន​ប្រសាសន៍​ « ខ្ញុំ​ដឹង​ថា​ យ៉ូសែប ស៊្មីធ ត្រូវបាន​ហៅ​ដោយ​ព្រះ ជា​អ្នក​តំណាង​ព្រះ ។ ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ។ អ្នក​ឃើញ​ហើយ​ថា វា​គឺ​ជា​ទីបន្ទាល់​ដូច​ទៅនឹង​ទី​បន្ទាល់​ដែល​អ្នក​ទាំងអស់​គ្នា​ថ្លែង​ដែរ ។ នោះ​គឺ​ជា​ទីបន្ទាល់ ។ …

ទីបន្ទាល់​គឺ​ពុំមែន​ជា​ដំបូន្មាន ទីបន្ទាល់​ពុំ​មែន​ជា​ការបង្រៀន​ឡើយ ( គ្មាន​នរណា​ម្នាក់​នៅ​ទីនោះ​ទូន្មាន​ដល់​មនុស្ស​ទាំងអស់​ឡើយ ) វា​មិនដូច​ជា​ការធ្វើ​ដំណើរ​មួយ​ឡើយ ។ អ្នក​នៅ​ទី​នោះ​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ប្រសិន​បើ​អ្នក​អាច​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន​ក្នុង​រយៈពេល ១ នាទី ឬ ២ ឬ ៤ នាទី ឬ រយៈពេល​ប៉ុណ្ណា​ដែល​គេ​ផ្តល់​ឲ្យ​អ្នក នោះ​វា​ជា​ការណ៍​ដ៏​អស្ចារ្យ ។ យើង​ចង់​ដឹង​ថា​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា ។ តើ​អ្នក​ពិត​ជា​ស្រឡាញ់​ការងារ​ឬ​ទេ ? តើ​អ្នក​រីករាយ​ក្នុង​ការងារ​របស់​អ្នក​ទេ ? តើ​អ្នក​ស្រឡាញ់​ព្រះអម្ចាស់​ទេ ? តើ​អ្នក​សប្បាយ​ចិត្ត​ទេ​ដែល​អ្នក​ក្លាយ​ជា​សមាជិក​សាសនាចក្រ​ ?

…​ ចូរ​កុំ​អង្គុយ​នៅ​ក្នុង​ការប្រជុំ​តម​អាហារ​របស់​អ្នក ហើយ​រារាំង​ខ្លួន​អ្នក​ពី​ពរជ័យ​ឡើយ ហើយ​និយាយ​ថា « ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​ថ្លែង​ទីបន្ទាល់​ខ្ញុំ​ទេ​ថ្ងៃ​នេះ ។ ខ្ញុំ​គិត​ថា​វា​មិន​យុត្តិធម៌​ទេ ចំពោះ​សមាជិក​ដទៃ​ទៀត ដោយសារ​ខ្ញុំ​មាន​ឱកាស​ច្រើន​ណាស់​ដើម្បី​ថ្លែង​ទីបន្ទាល់ » ។ អ្នក​ថ្លែង​ទីបន្ទាល់​របស់​អ្នក ។ ហើយ​រយៈពេល​មួយ​នាទី​ជា​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ថ្លែង​ទីបន្ទាល់​ហើយ ។

អ្នក​មាន​ទីបន្ទាល់ ! ពិតណាស់ វា​ត្រូវការ​ស្ថាបនា និង ការលើកស្ទួយ ព្រមទាំងការ​ពង្រីក​វា ហើយ​នោះ​ជា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ។ គ្រប់​ពេល​ដែល​អ្នក​ថ្លែង​ទីបន្ទាល់​របស់​ខ្លួន នោះ​វា​កាន់តែ​​រឹងមាំ ។