២០១៦
យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
June 2016


យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
family reading scriptures together

« អ្វី​ដែល​យើង​ជឿ » ទំព័រ ៨ ៖ អត្ថបទ​នេះ​បង្រៀន​ថា « នៅពេល​យើង​គាំទ្រ​ដល់​ព្យាការី និង ពួក​សាវក នោះ​យើង​ទទួល​បាន​ទីបន្ទាល់​មួយ​អំពី​ពួកលោក​ថា​ជា​អ្នក​បម្រើ​របស់​ព្រះ » ។ អ្នក​អាច​បង្កើន​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី ដោយ​ការអាន និង ការស្តាប់​សុន្ទរកថា​សន្និសីទ​ទូទៅ ។ សូម​គិត​ពី​ការ​អាន​សុន្ទរកថា​ថ្មីៗ​នេះ​របស់​ប្រធាន​ម៉នសុន​ជា​គ្រួសារ ហើយ​ជ្រើសរើស​យក​ការទូន្មាន​ជាក់លាក់​មួយ​របស់​លោក​ដើម្បី​រស់នៅ​តាម​ការទូន្មាន​នោះ ។ នៅពេល​អ្នក​រស់នៅ​តាម​អ្វី​ដែល​ព្យាការី​បាន​ស្នើសុំ សូម​ព្យាយាម​សម្គាល់​មើល​ថា​តើ​អ្នក​ទទួល​ពរជ័យ​តាម​របៀប​ណា ។

«ចូរ​មក​តាម​ខ្ញុំ ៖ ការបង្រៀន​ពី​មូលដ្ឋាន​គ្រឹះ​នៅ​គេហដ្ឋាន » ទំព័រ ២៨ ៖ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន​ថា « ភាព​ជោគជ័យ​របស់​យើង​ម្នាក់ៗ និង សាសនាចក្រ​ទាំងមូល​នឹង​ត្រូវបាន​កំណត់​យ៉ាង​ខ្លាំង​ទៅលើ​របៀប​ដែល​យើង​ផ្តោត​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះត្រង់​លើ​ការរស់ នៅ​តាម​ដំណឹង​ល្អ​នៅ​គេហដ្ឋាន » ។ សូម​គិត​ពី​ការសិក្សា​ប្រធាន​បទ​មួយ​នៃ ចូរ​មក​តាម​ខ្ញុំ ជាមួយ​គ្រួសារ​រយៈពេល​មួយ​ខែ ។ អ្នក​អាច​សិក្សា​ពី​កត្តា​ចាំបាច់​នានា​នៃ​ប្រធានបទ​ដែល​អ្នក​បាន​ជ្រើសរើស​រៀង​រាល់​សប្តាហ៍ ដោយ​ប្រើ​ព្រះគម្ពីរ ឬ ជំនួយ​សិក្សា​ផ្សេង​ទៀត​ដូច​ជា ប្រកាស​ដំណឹង​ល្អ​របស់​យើង គេហទំព័រ LDS.org សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង The Life of Christ Bible Videos ( វីដេអូ​ព្រះគម្ពីរ​ប៊ីប​អំពី​ជីវប្រវត្តិ​របស់​ព្រះគ្រីស្ទ )។ នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​រៀង​រាល់​សប្តាហ៍ អ្នក​អាច​ចែកចាយ​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង បាន​ទទួល​អារម្មណ៍ ។ សូម​គិត​ពី​ការកត់ត្រា​ទុក​នូវ​គំនិត និង ការបំផុស​នានា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​មួយ ហើយ​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន​ជាមួយ​មិត្តភក្តិ​របស់​អ្នក​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។