២០១៦
គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ខ្ញុំ
June 2016


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

គំរូ​នៃ​សេចក្តី​ស្រឡាញ់​របស់​ឪពុក​ខ្ញុំ

ឪពុក​របស់​ខ្ញុំ​បាន​បង្ហាញ​ខ្ញុំ​ពី​របៀប​ឲ្យ​ស្រឡាញ់​កូន​ដែល​វង្វេង​ផ្លូវ​របស់​ខ្ញុំ ។

រូបភាព
father and son walking on a beach

ខាង​ឆ្វេង រចនា​រូបថត © iStock/Thinkstock ខាងស្តាំ ៖ រូបថត​ដោយ ឌែល ប៊ែនសឹន

ខ្ញុំ​បាន​ចូលរួម​ក្នុង​សាសនាចក្រ បន្ទាប់​ពី​ទទួល​យក​ការអញ្ជើញ​របស់​មិត្ត​ពីរ​នាក់​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​គ្រាំទ្រ​ខ្ញុំ​ជានិច្ច​ចំពោះ​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ទទួល​បុណ្យ​ជ្រមុជទឹក បម្រើ​បេសកកម្ម និង រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទោះជា​យ៉ាង​ណា ខ្ញុំ​ចាំ​ថា ការឈឺចាប់​ដែល​ខ្ញុំ​បាន​ទទួល ( ហើយ​ខ្ញុំ​គិត​ថា ឪពុក​ម្ដាយ​របស់​ខ្ញុំ​ក៏​បាន​ទទួល​វា​ដែរ ) ដោយ​ដឹង​ថា​ពួកគាត់​កំពុង​រង់ចាំ​ដោយ​អំណត់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៃ​ព្រះវិហារ​បរិសុទ្ធ​ប្រូវ៉ូ យូថាហ៍ ខណៈ​ដែល​កូន​ក្រមុំ​របស់​ខ្ញុំ និង ខ្ញុំ​កំពុង​ត្រូវបាន​ផ្សារភ្ជាប់ ។

ក្រោយ​មក​ពួកយើង​មាន​កូន​បួន​នាក់ ហើយ​ខ្ញុំ​ចាំ​ពី​សេចក្តីអំណរ​ដោយ​ដឹង​ថា ពួកគេ​ម្នាក់ៗ​ត្រូវបាន​ផ្សារភ្ជាប់​នឹង​ពួកខ្ញុំ ដោយសារ​ពួកគេ​បាន​កើត​មក​នៅ​ក្នុង​​សេចក្តីសញ្ញា ។ កូនៗ​របស់​យើង​គឺ​ជា​ចៅ​ដំបូង ហើយ​ទោះបីជា​ឪពុក​ម្តាយ និង បងប្អូន​បង្កើត​របស់​ខ្ញុំ​ពុំ​ចូល​សាសនាចក្រ​ក្តី ពួកគេ​បាន​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូន​របស់​ខ្ញុំ​គ្រប់​គ្នា ។ អស់​រយៈពេល​ជា​ច្រើន​មកហើយ យើង​បាន​រស់នៅ​ក្បែរ​គ្នា ហើយ​ឪពុក​ម្តាយ​របស់​ខ្ញុំ​បាន​ឃើញ​កូនៗ​របស់​យើង​ចូល​សកម្មភាព​នៅ​សាលារៀន និង សកម្មភាព​កីឡា​នានា ។ ពួកគាត់​បាន​ចូលរួម​គ្រប់​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​កូនៗ​ពួក​ខ្ញុំ ។

ប៉ុន្តែ ដល់​ពេល​កូនៗ​របស់​ពួកខ្ញុំ​ពេញវ័យ នោះ​ការចាត់តាំង​នៃ​ការងារ​របស់​ខ្ញុំ​បាន​ឲ្យ​គ្រួសារ​របស់​យើង​ប្តូរ​ទីលំនៅ​ទៅ​រដ្ឋ​មួយ​ផ្សេង​ទៀត ។ ប៉ុន្តែ​សូម្បីតែ​នៅក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បន្ត​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូនៗ​របស់​យើង តាមរយៈ​ការមក​សួរសុខ​ទុក្ខ និង សរសេរ​សំបុត្រ​មក​លេង​ជា​ញឹកញាប់ ។

នៅពេល​ឪពុក​ម្តាយ​របស់​ខ្ញុំ​មាន​អាយុ​កាន់តែ​ច្រើន ម្តាយ​របស់​ខ្ញុំ​បាន​មាន​ជំងឺ​ភ្លេចភ្លាំង​ស្មារតី​មុន​អាយុ​ដែល​គួរ​កើត ។ ឪពុក​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ថែទាំ​ម្តាយ​របស់​ខ្ញុំ​យ៉ាង​ស្មោះត្រង់ បើទោះបី​ជា​ជំងឺ​របស់​គាត់​តម្រូវ ​ឲ្យ​គេ​មើល​ថែទាំ​គាត់​ពេញ​ម៉ោង​ក្តី ។ សូម្បី​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឪពុក​របស់​ខ្ញុំ​បាន​ទាក់ទង​មក​ខ្ញុំ​ជា​រៀងរាល់​សប្តាហ៍ ហើយ​មាន​ពេល​ខ្លះ​ជារាល់​ថ្ងៃ តាមរយៈ​ការទូរសព្ទ និង សំបុត្រ ។ ខ្ញុំ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជានិច្ច​ជាមួយ​ឪពុក​ម្តាយ​ខ្ញុំ​ទាំងពីរ ប៉ុន្តែ​អំឡុង​ពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ​នៃ​ជីវិត​របស់​ឪពុក​ខ្ញុំ យើង​បាន​ប្រែ​កាន់តែ​ស្និទ្ធស្នាល​ខ្លាំង​ឡើង ។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា គាត់​ក៏​បាន​ជោគជ័យ​ក្នុង​ការបង្កើត​នូវ​ភាពស្និទ្ធស្នាល​ជាមួយ​បងប្អូន​បង្កើត​ទាំង​បី​នាក់​របស់​ខ្ញុំ ដូច​ជា​រូប​ខ្ញុំ​ផងដែរ—បើទោះបី​ជា​បាន​ផ្តល់​នូវ​ចំណាប់​អារម្មណ៍ និង សេចក្តីជំនឿ​ផ្សេងៗ​គ្នា​ដែល​យើង​បាន​ជ្រើសរើស នៅពេល​ពួកយើង​ទាំងអស់​គ្នា​កាន់តែ​ចាស់​ទៅៗ​ក្តី ។

រូបភាព
writing a letter

ខាង​ឆ្វេង រចនា​រូបថត © iStock/Thinkstock ខាងស្តាំ ៖ រូបថត​ដោយ ឌែល ប៊ែនសឹន

ឪពុក​ម្ដាយ និង គ្រួសារ​របស់​ខ្ញុំ​បាន​រស់នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ឈូង​សមុទ្រ​សហរដ្ឋ​អំឡុង​ឆ្នាំ​នោះ ហើយ​ពួកគាត់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ចំនួន​ពីរ​ជើង​មក​សួរសុខ​ទុក្ខ​យើង ទោះបី​ជា​ជំងឺ​ភ្លេចភ្លាំង​ស្មារតី​របស់​ម្តាយ​ខ្ញុំ​បាន​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការធ្វើ​ដំណើរ​តាម​យន្តហោះ​ដ៏​វែង​ឆ្ងាយ​សម្រាប់​ឪពុក​ខ្ញុំ​ក្តី ។

នៅពេល​ដំណាល​គ្នា​នោះ កូនៗ​របស់​ខ្ញុំ​ទាំងអស់​បាន​សម្រេច​ចិត្ត​ឈប់​ចូលរួម​ព្រះវិហារ​ម្នាក់​ម្តងៗ ។ ទីបំផុត​មាន​កូនប្រុស​ពីរ​នាក់​របស់​ខ្ញុំ​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​កំណត់​ត្រា​សាសនាចក្រ ។ នេះ​គឺ​ពិត​ជា​ឧបសគ្គ​ដល់​ជីវិត​ប្រពន្ធ​ខ្ញុំ និង រូប​ខ្ញុំ ។ ហើយ​ទោះបី​ជា​គាត់​ពុំ​មែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ក្តី ឪពុក​របស់​ខ្ញុំ​មាន​ការឈឺចាប់ និង ភាន់ភាំង​ចំពោះ​ការសម្រេច​ចិត្ត​របស់​កូនៗ​ពួក​ខ្ញុំ​ផងដែរ ។ គាត់​ជា​មនុស្ស​កាន់​សាសនា​ផ្ទាល់​ខ្លួន ហើយ​បាន​ចូលរួម​នឹង​ពួកយើង ដើម្បី​អធិស្ឋាន​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ​សម្រាប់​ពួកគេ ។

នៅក្នុង​ឆ្នាំ ២០០៥ ឪពុក​របស់​ខ្ញុំ​បាន​ចែកឋាន​ទៅ បន្ទាប់​ពី​ធ្វើ​រោគ​វិនិច្ឆ័យ​ដឹង​ថា​មាន​ជំងឺ​មហារីក ហើយ​ម្តាយ​របស់​ខ្ញុំ​បាន​ចែកឋាន តាម​ក្រោយ​គាត់​បី​ឆ្នាំ​បន្ទាប់ ។ ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​មាន​ក្តី​រីករាយ​ក្នុង​ការធ្វើ​ពិធី​ជំនួស​សម្រាប់​ពួកគាត់​នៅក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​បន្ទាប់​ពី​មរណភាព​របស់​ពួកគាត់ ។

ខ្ញុំ​បាន​អធិស្ឋាន​ជា​យូរយារ​ដើម្បី​យល់ ពី​របៀប​ល្អ​បំផុត​ដើម្បី​ប្រាប់​កូនៗ​របស់​យើង​ឥឡូវ​នេះ​ថា ពួកគេ​ពេញ​វ័យ ដែល​មាន​កូន​ខ្លះ​មាន​ស្វាមី​ភរិយា និង កូន​ផ្ទាល់​ខ្លួន ដែល​គ្មាន​គេ​ណា​ម្នាក់​ដែល​ជា​ពួក​អិល. ឌី. អេស.នោះ​ទេ ។ យើង​មាន​ភាពជិតស្និទ្ធ​ជាមួយ​កូនៗ​ទាំងបួន​នាក់​របស់​យើង ហើយ​យើង​មាន​អំណរគុណ​ថា ​ពួកគេ​បាន​ទាក់ទង​យើង​ដោយ​ក្តីស្រឡាញ់​ជានិច្ច ។

ទីបំផុត​ខ្ញុំ​បាន​ទទួល​ចម្លើយ​យ៉ាង​ច្បាស់ ពី​របៀប​ដែល​ខ្ញុំ​ត្រូវ​ដឹកនាំ​ខ្លួន​របស់​ខ្ញុំ ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ទាក់ទង​នឹង​កូនៗ​ពេញវ័យ​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវតែ​ធ្វើ​តាម​អ្វី​ដែល​ឪពុក​របស់​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ខ្ញុំ ។ បើទោះបី​ជា​យើង​រស់នៅ​ផ្សេង​គ្នា ហើយ​មាន​ទស្សនវិស័យ​ខាង​សាសនា​ផ្សេង​គ្នា​ក្តី ឪពុក​របស់​ខ្ញុំ​បាន​សម្រេច​ចិត្ត​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ខ្ញុំ​គឺ​ដូច​ជា​ឪពុក និង មិត្តភក្តិ​ម្នាក់ ខណៈ​ដែល​ខ្ញុំ​បាន​ជួប​នូវ​ការឈឺចាប់​ដោយ​ឃើញ​កូនៗ​ខ្លួន ជ្រើសរើស​បែបផែន​នៃ​ជីវិត និង ជំនឿ​ផ្សេង​ពី​ខ្ញុំ​ក្តី ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​តាម​គំរូ​របស់​ឪពុក​ខ្ញុំ ដែល​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ប្រព្រឹត្តិ​ចំពោះ​កូនៗ​ដែល​មាន​ជំនឿ​ផ្សេង ៖ ដោយ​ស្រឡាញ់​ពួកគេ​អស់​ពី​ដួងចិត្ត គឺ​ដូច​ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​មនុស្ស​ទូទៅ​ផងដែរ ។