២០១៦
គ្រប់​គ្រឿង​សឹក​របស់​ព្រះ
June 2016


គ្រប់​គ្រឿង​សឹក​របស់​ព្រះ

រូបភាព
whole armor of God

រូប​គំនូរ ដោយ ប្រានឌិន ឌ័រមិន

ខគម្ពីរ​បង្រៀន​ថា យើង​គួរតែ​ពាក់ « គ្រប់​គ្រឿង​សឹក » របស់​ព្រះ ( សូមមើល អេភេសូរ ៦:១១–១៨ និង គ. និង ស. ២៧:១៥–១៨ ) ។ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ​ហើយ​អធិស្ឋាន គឺ​ដូច​ជា​យើង​ពាក់​គ្រឿង​សឹក​ ដែល​ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព ។

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក្សា​វិញ្ញាណ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព និង រីករាយ ?

មួក​នៃ​សេចក្តី​សង្គ្រោះ

មួក​សុវត្ថិភាព​ការពារ​ក្បាល ។ យើង​រក្សា​គំនិត​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព នៅពេល​យើង​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ពួកយើង​ធ្វើ ។

ខែល​នៃ​សេចក្ដីជំនឿ

សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូច​ជា​ខែល​ការពារ ។ នៅពេល​យើង​ជឿ​លើ​ព្រះយេស៊ូវ ហើយ​ព្យាយាម​ឲ្យ​ប្រែក្លាយ​ដូច​ទ្រង់ នោះ​យើង​អាច​ជ្រើសរើស​ធ្វើ​ល្អ ទោះបី​ជា​មាន​រឿង​លំបាក​ក៏​ដោយ ។

ក្រវ៉ាត់​នៃ​សេចក្តី​ពិត

ក្រវ៉ាត់​គឺ​ជា​ខ្សែ​ក្រវ៉ាត់​ដែល​ជួយ​ការពារ​រូបកាយ​របស់​ទាហាន ។ ការស្គាល់​សេចក្តីពិត​នឹង​ការពារ​ពួកយើង ។ ដំណឹងល្អ​គឺ​ពិត ហើយ​ការរស់នៅ​តាម​ដំណឹង​ល្អ​ធ្វើ​ឲ្យ​យើង​រឹងមាំ ។

ប្រដាប់​បាំង​ទ្រូង​នៃ​សេចក្តីសុចរិត

ប្រដាប់​បាំង​ទ្រូង​ការពារ​បេះដូង ។ ពេល​យើង​ស្រឡាញ់​ព្រះ​អស់​ពី​ដួងចិត្ត​របស់​យើង នោះ​យើង​ព្យាយាម​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ។ យើង​ទទួល​ពរ នៅពេល​យើង​ជ្រើសរើស​ត្រឹមត្រូវ ។

ស្បែក​ជើង​នៃ​ការរៀបចំ​នៃ​ភាពសុខសាន្ត

ស្បែក​ជើង​ការពារ​ជើង ។ យើង​ព្យាយាម​ធ្វើ​តាម​ស្នាម​ព្រះបាទ​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់​នៅ​ថ្ងៃ​ខាងមុខ ។

ដាវ​នៃ​ព្រះវិញ្ញាណ

ដាវ​ជួយ​វាយ​ប្រឆាំង​នឹង​សេចក្តី​ខុស​ឆ្គង ។ ព្រះវិញ្ញាណ​ជួយ​យើង​នៅពេល​យើង​ជួប​រឿង​អាក្រក់ ឬ លំបាក ។ ស្តាប់​តាម​ព្រះវិញ្ញាណ​ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព ។