២០១៦
ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ
June 2016


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ស្វែង​រក​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​ពី​« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » បង្កើន​សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ព្រះ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​មើល​ថែទាំ​តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​យ៉ាង​ដូចម្តេច ? ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទស្សនា​គេហទំព័រ reliefsociety.lds.org

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព
ត្រា​សមាគម​សង្គ្រោះ
រូបភាព
Nauvoo Illinois Temple

គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​ដែល​មាន​ភាពចាំបាច់​សម្រាប់​សេចក្តី​សង្រ្គោះ និង ភាពតម្កើងឡើង គឺ​ត្រូវបាន​ផ្សារភ្ជាប់​មក​ជាមួយ​នូវ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ។ ស៊ិស្ទើរ លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា « ការ​ធ្វើ និង​ការរក្សា​សេចក្ដី​សញ្ញា​មាន​ន័យ​ថា ជាការ​ជ្រើសរើស​ដើម្បី​ចង​ភ្ជាប់​ខ្លួន​យើង​ទៅ​នឹង​ព្រះបិតាសួគ៌​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ « ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ‹ នៅក្នុង​ពិធីបរិសុទ្ធ… អំណាច​នៃ​ភាព​ជា​ព្រះ​គឺ​ត្រូវបាន​បង្ហាញ​ចេញ​មក › ។

« មាន​ពរជ័យ​ពិសេសៗ​ពី​ព្រះ​សម្រាប់​មនុស្ស​គ្រប់​រូប ដែល​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ទទួល​ទាន​សាក្រាម៉ង់​យ៉ាង​ទៀង​ទាត់ » ។

អែលឌើរ អិម រ័សុល បាឡឺដ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​មាន​ប្រសាសន៍​ថា « ពេល​បុរស និង ស្ត្រី​ទៅ​ព្រះវិហារ​បរិសុទ្ធ ពួកគេ​ទាំងពីរ​នាក់ បាន​ទទួល​អំណាច​ដូចគ្នា​ដែល​ជា​អំណាច​បព្វជិតភាព…

…បុរស និង ស្ត្រី​គ្រប់​រូប មាន​សិទ្ធ​ប្រើប្រាស់​អំណាច​នេះ សម្រាប់​ជា​ជំនួយ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ អស់​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​សេចក្តី​សញ្ញា​ពិសិដ្ឋ​ជាមួយ​ព្រះអម្ចាស់ និង អស់​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​តាម​សេចក្តី​សញ្ញា​ទាំង​នោះ មាន​សិទ្ធិ​ទទួល​បាន​នូវ​វិវរណៈ​ផ្ទាល់​ខ្លួន ត្រូវបាន​ប្រទាន​ពរ​ដោយ​ការ​បម្រើ​របស់​ពួក​ទេវតា ទាក់ទង​ជាមួយ​ព្រះ ទទួល​បាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ ហើយ​ទីបំផុត​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន » ។

បទគម្ពីរ​បន្ថែម

នីហ្វៃទី ១ ១៤:១៤; គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣; ៩៧:៨; ១០៩:២២

រឿង​ពិត​ដែល​បាន​កើត​ឡើង

នៅក្នុង​ឆ្នាំ ២០០៧ បួន​ថ្ងៃ​បន្ទាប់​ពី​មាន​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​ក្នុង​ប្រទេស​ប៉េរូ អែលឌើរ ម៉ាកឹស ប៊ី ណាស្ស នៃ​ពួក​ចិតសិប​នាក់​បាន​ជួប​ប្រធាន​បេសកកម្ម វីនសេសឡោ ខុនដេ និង ភរិយា​របស់​លោក ផាមេឡា ។ « អែលឌើរ ណាស្ស បាន​សួរ​បងស្រី ខុនដេ ថា តើ​កូន​តូចៗ​របស់​នាង​យ៉ាង​ម៉េចដែរ ។ នាង​បាន​តប​ទាំង​ញញឹម​ថា តាមរយៈ​ព្រះគុណ​នៃ​ព្រះ​ពួកគេ​ទាំងអស់​មាន​សុខ​សុវត្ថិភាពល្អ ។ លោក​បាន​សួរ​ពី​ផ្ទះ​របស់​គ្រួសារ​ខុនដេ ។

នាង​បាន​តប​ដោយ​សាមញ្ញ​ថា « ‹ វា​ខ្ទេចខ្ទី​អស់​ហើយ › ។

…អែលឌើរ ណាស្ស​បាន​ពោល​ថា « ប៉ុណ្ណឹង​ហើយ បងស្រី​នៅ​និយាយ​ទាំង​ញញឹម​ទៀត › ។

នាង​បាន​តប​ថា « មែនហើយ ខ្ញុំ​បាន​អធិស្ឋាន ហើយ​ខ្ញុំ​មាន​ភាពសុខសាន្ត​ក្នុង​ចិត្ត ។ យើង​មាន​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ត្រូវការ ។ យើង​មាន​គ្នីគ្នា យើង​មាន​កូន​ចៅ​យើង យើង​បាន​ផ្សារភ្ជាប់​នៅ​ក្នុងព្រះវិហារ​បរិសុទ្ធ យើង​មាន​សាសនាចក្រ​ដ៏​អស្ចារ្យ ហើយ​យើង​មាន​ព្រះអម្ចាស់ ។ យើង​អាច​សង់​ផ្ទះ​របស់​យើង​ម្ដង​ទៀត​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ › ។ …

« តើ​អ្វី​ទៅ​ជាការ​ធ្វើ និង ការ​រក្សា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ ដែល​ប្រទាន​អំណាច​ឲ្យ​យើង​ញញឹម​នៅ​ក្នុង​គ្រា​ដ៏​លំបាក ដើម្បី​កែប្រែ​ទុក្ខ​ព្រួយ​ឲ្យ​ទៅ​ជា​ជ័យជំនះ… ? »

« ប្រភព​នោះ​គឺ​ជា​ព្រះ ។ សិទ្ធិ​របស់​យើង​ដើម្បី​ប្រើប្រាស់​អំណាច​នោះ​គឺ​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់ » ។

កំណត់​ចំណាំ

  1. លីនដា ខេ ប៊ើតុន « អំណាច ក្ដីអំណរ និង​ក្ដី​ស្រឡាញ់​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១១ ។

  2. នែល អិល អាន់ឌើរសិន « Power in the Priesthood » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ទី ៩២ ។

  3. អិម រ័សុល បាឡឺដ « Men and Women in the Work of the Lord » Liahona ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤៨–៤៩ ។

  4. សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១៩, ២០–២១ ។