២០១៦
អាលម៉ា​បង្រៀន​របៀប​អធិស្ឋាន
June 2016


រឿង​ចេញ​ពី​ព្រះគម្ពីរ​មរមន

អាលម៉ា​បង្រៀន​របៀប​អធិស្ឋាន

រូបភាព
Alma teaches how to pray
រូបភាព
Alma teaches how to pray 2

អាលម៉ា​ជា​កូន​បាន​ទៅ​ជាមួយ​អ្នក​ឯ​ទៀត ដើម្បី​បង្រៀន​សាសន៍​សូរាំ ។ សាសន៍​សូរាំ​ធ្លាប់​ជឿ​លើ​ព្រះវរបិតាសួគ៌ ប៉ុន្តែ​ពុំ​បាន​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ទៀត​ឡើយ ។ ពួកគេ​ពុំ​បាន​ជឿ​លើ​ព្រះយេស៊ូវ​ទេ ។

ហើយ​ពួកគេ​ពុំ​បាន​ចាំ​ពី​របៀប​ត្រឹមត្រូវ​ដើម្បី​អធិស្ឋាន​ឡើយ ។

ក្នុង​មួយ​សប្តាហ៍​ម្តង សាសន៍​សូរាំ​បាន​ប្តូរ​វេន​គ្នា​អធិស្ឋាន ។ ពួកគេ​បាន​ឡើង​ទៅលើ​ទី​ខ្ពស់​មួយ ។ ពួកគេ​លើក​ដៃ​របស់​ខ្លួន​ឡើង​លើ ។ បន្ទាប់មក​ពួកគេ​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ថា​ពួកគេ​ប្រសើរ​ជាង​មនុស្ស​ដទៃ​ផ្សេង​ទៀត ។ មនុស្ស​គ្រប់​គ្នា​បាន​អធិស្ឋាន​ដូច​គ្នា​បេះបិត ។

សាសន៍​សូរាំ​បាន​អធិស្ឋាន​តែក្នុង​ពេល​ដែល​ពួកគេ​ឡើង​ទៅ​ទី​ខ្ពស់​នោះ​ប៉ុណ្ណោះ ។ ពួកគេ​ពុំ​គិត​អំពី​ព្រះវរបិតាសួគ៌ ឬ អធិស្ឋាន​ទៅ​កាន់​ទ្រង់​នៅ​ផ្ទះ ឬ កន្លែង​ផ្សេង​ទៀត​ឡើយ ។

អាលម៉ា​បាន​បង្រៀន​ប្រជាជន​នេះ​ថា​ពួកគេ​អាច​អធិស្ឋាន​គ្រប់​ពេល ។ ពួកគេ​អាច​អធិស្ឋាន​នៅ​ផ្ទះ នៅទីវាល ឬ នៅក្នុង​ទីរហោស្ថាន ។ លោក​បាន​បង្រៀន​ថា ពួកគេ​អាច​អធិស្ឋាន​អំពី​អ្វី​គ្រប់​យ៉ាង ហើយ​ព្រះ​វរបិតាសួគ៌​នឹង​ជួយ​ពួកគេ ។

យើង​អាច​អធិស្ឋាន​តាម​របៀប​អាលម៉ា​បាន​បង្រៀន ។ យើង​អាច​អធិស្ឋាន​គ្រប់​ពេល និង គ្រប់​ទីកន្លែង ។ យើង​អាច​អធិស្ឋាន​ស្ងាត់ៗ​ក្នុង​ចិត្ត​របស់​យើង ។ ព្រះវរបិតាសួគ៌​នឹង​ឮ​យើង​ជានិច្ច !