២០១៦
របៀប​ធ្វើ​ជា​មិត្តភក្តិ​ល្អ
June 2016


របៀប​ដើម្បី​ធ្វើ​ជា មិត្តភក្តិ​ល្អ

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង សាន់តា គ្រូស ប្រទេស បូលីវី ។

យើង​ទាំងអស់​គ្នា​ចង់​មាន​អារម្មណ៍​ថា​ត្រូវ​គេ​រាប់អាន​ខ្លួន ។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​អាច​ធ្វើ ប្រសិនបើ​អ្នក ឬ នរណា​ម្នាក់​ផ្សេង​ទៀត​មាន​អារម្មណ៍​ថា​គេ​មិន​រាប់​រក ។

រូបភាព
friends doing things together

រូប​គំនូរ​ដោយ ប៉ាប្លូ លឺបឺត

ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងយល់​ពី​សាសនាចក្រ​កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ប៉ុន្តែ​ខ្ញុំ​ឈប់​ចូលរួម​ការប្រជុំ​នៅ​ថ្ងៃ​អាទិត្យ ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា​យុវវ័យ​ជាច្រើន​ពួកគេ​មិន​រាប់រក​ខ្ញុំ​ទេ ។ មាន​ពេល​ក្រោយ​មក យុវជន​ម្នាក់​បាន​បបួល​ខ្ញុំ​ទៅ​សកម្មភាព​សាសនាចក្រ ។ ខ្ញុំ​បាន​ទទួល​ការអញ្ជើញ​នោះ ហើយ​ចូលចិត្ត​សកម្មភាព​ទាំងនោះ​ណាស់ ដោយសារ​មាន​សកម្មភាព​ជាច្រើន​ដែល​ខ្ញុំ​រីករាយ​នឹង​ធ្វើ​គឺ ៖ សម្តែង លេង​បាល់​បោះ និង ការរត់ ។

នៅពេល​ខ្ញុំ​បន្ត​ចូលរួម​សកម្មភាព ខ្ញុំ​បានស្គាល់​យុវជន​ទាំងនោះ​បាន​ដឹង​ថា មាន​ពួកគេ​ជាច្រើន​នាក់​រៀន​សាលា​ជាមួយ​ខ្ញុំ ។ យូរៗ​ទៅ ខ្ញុំ​បាន​បង្កើន​មិត្តភាព​ជាមួយ​យុវជន និង យុវនារី​ដែល​មាន​បទដ្ឋាន​ដូច​ដែល​ខ្ញុំ​រស់នៅ​តាម ។ ខ្ញុំ​មាន​អំណរគុណ ដែល​មាន​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​សកម្មភាព​ព្រះវិហារ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដោយព្រោះ​ខ្ញុំ​បាន​ទទួល​យក​ការអញ្ជើញ​នោះ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​ឬ​ទេ ៖ គឺ​អារម្មណ៍​ថា​គេ​មិន​រាប់រក ឬ ជា​មនុស្ស​ដែល​ចូល​មិន​ចុះ​ក្នុង​ចំណោម​គេ ? ឬ តើ​អ្នក​ធ្លាប់​ស្គាល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​គេ​មិន​ទទួល​ស្គាល់​ខ្លួន ឬ គ្មាន​មិត្តភក្តិច្រើន​ដែរ​ឬ​ទេ ? ទោះបី​នៅ​សាលា​រៀន ព្រះវិហារ ឬ កន្លែង​ដទៃ​ទៀត​ក្តី មាន​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​បែប​នោះ នៅក្នុង​ជីវិត​របស់​ពួកគេ ។

របៀប​ធ្វើ​ជា​មិត្តភក្តិ​ល្អ

វា​ឈឺចាប់​ណាស់​ដែល​គេ​មិន​រាប់រក​យើង ប៉ុន្តែ​ការអាក់អន់​ចិត្ត ឬ ការចងគំនុំ​នោះ​ពុំ​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​ឡើយ ។ ផ្ទុយទៅវិញ សូម​ព្យាយាម​ធ្វើ​កិច្ចការ​ទាំង​នេះ ៖

  • ចូលរួម​នៅក្នុង​សកម្មភាព​នានា​សាសនាចក្រ ។ សកម្មភាព​ទាំង​នេះ​ជា​ឱកាស​ល្អ ដើម្បី​ឲ្យ​អ្នក​នៅ​ជាមួយ​មនុស្ស​ដែល​គោរព​ដល់​បទដ្ឋាន​របស់​អ្នក ។

  • រៀន និង អភិវឌ្ឍ​ជំនាញ ។ ចូលរួម​សមាគម​និស្សិត ក្រុមកីឡា ឬ ក្លឹប​គឺ​ជា​របៀប​ល្អ​មួយ​ដើម្បី​រាប់អាន​ដល់​មនុស្ស ដែល​មាន​ចំណាប់​អារម្មណ៍​ស្រដៀង​នឹង​អ្នក ។

  • សូម​កុំ​រង់​ចាំ​ឲ្យ​មនុស្ស​ដទៃ​មក​សុំ​អ្នក​ធ្វើ​ជា​មិត្តភក្តិ​ឡើយ ។ សូម​ណែនាំ​ខ្លួន​អ្នក​ដល់​មនុស្ស​ដទៃ ។

  • សូម​ធ្វើ​ជា​បុគ្គល​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​ធ្វើ​បាន ហើយ​រក្សា​បទដ្ឋាន​របស់​អ្នក ។ អ្នក​នឹង​រកឃើញ​មិត្តភក្តិ​ដែល​រីករាយ​ចំពោះ​អ្នក សម្រាប់​អត្តចរិក​របស់​អ្នក និង ពន្លឺ​ដែល​អ្នក​មាន ។

  • សូម​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​របស់​អ្នក ។ អ្នក​អាច​ដឹង​ថា មិត្តភក្ដិ​ស្និទ្ធស្នាល​មួយ​ចំនួន​របស់​អ្នក​គឺ​រក​បាន​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​អ្នក ។

របៀប​ដាក់​បញ្ចូល​មនុស្ស​ដទៃ​ឲ្យ​ចូលរួម

ពេលខ្លះ វា​ហាក់បី​ដូចជា​មាន​ការលំបាក ដើម្បី​ធ្វើ​អ្វី​ដែល​យើង​ពិបាក​ធ្វើ ហើយ​មាន​ចិត្ត​រួសរាយ​ដល់​មនុស្ស​ដទៃ ប៉ុន្តែ​នៅពេល​យើង​ចាំ​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​កូនចៅ​របស់​ព្រះ នោះ​យើង​នឹង​មើល​ឃើញ​នូវ​សារៈសំខាន់​នៃ​ការជួយ​មនុស្ស​ដទៃ ។ ទាំងនេះ​គឺ​ជា​យោបល់ ៖

  • និយាយ​ជាមួយ​មនុស្ស​ថ្មីៗ​នៅ​សាលារៀន និង ព្រះវិហារ ។ ណែនាំ​ពួកគេ​ឲ្យ​ស្គាល់​មិត្តភក្តិ​របស់​អ្នក ។

  • អញ្ជើញ​នរណា​ម្នាក់​ដែល​ត្រូវការ​មិត្តភក្តិ​ទៅ​សកម្មភាព​សាលា​រៀន ឬ សាសនាចក្រ ។

  • ប្រឈម​មុខ—ដោយ​ចិត្ត​សប្បុរស និង អំណត់—ជាមួយ​មនុស្ស​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​មាន​អារម្មណ៍​ថា​ពុំ​ស្វាគមន៍​គេ ។

  • អង្គុយ​ជាប់​មនុស្ស​ដែល​ឯកោ ឬ អញ្ជើញ​ពួកគេ​ឲ្យ​អង្គុយ​ជាមួយ​អ្នក និង មិត្តភក្ដិ​របស់​អ្នក ។

  • សូម​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​នៅពេល​អ្នក​មិន​ដឹង​ពី​របៀប ដើម្បី​ជួយ​នរណា​ម្នាក់ ។ ទ្រង់​ជ្រាប​ដឹង​យ៉ាង​ច្បាស់​ពី​អ្វី​ដែល​បុគ្គល​ម្នាក់​នោះ​ត្រូវការ ដើម្បី​មាន​ចិត្ត​រីករាយ ហើយ​អាច​ជួយ​អ្នក​ផ្តល់​នូវ​ជំនួយ​នោះ ។