២០១៥
តើ​ខ្ញុំ​អាច​ទទួល​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដោយ​របៀប​ណា ?
June 2015


សាក្សី​ពិសេស

តើ​ខ្ញុំ​អាច​ទទួល​ការដឹកនាំ​ពី ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ដោយ​របៀប​ណា ?

ដក​ស្រង់​ចេញពី “Obedience through Our Faithfulness,” លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១០០–១០៣ ។

សមាជិក​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ គឺ​ជា​សាក្សី​ពិសេស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សេះ​ដ៏​ល្អ​មួយ​ក្បាល​គ្រាន់តែ​ត្រូវការ​ការកន្ត្រាក់​ថ្មមៗ​មួយ​ពី​អ្នក​ជិះ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​អ្វី​ដែល​គាត់​ចង់​ឲ្យ​វា​ធ្វើ ។ ការកន្ត្រាក់​ថ្មមៗ​នេះ​គឺ​ដូច​ជា​សំឡេង​ដ៏​តូច​រហៀង ។

យើង​ត្រូវតែ​រៀបចំ​រួចរាល់​ជាស្រេច​ដើម្បី​ទទួល​ការកន្ត្រាក់​ថ្មមៗ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

បើ​យើង​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន​ដល់​ការបំផុស​គំនិត​ដ៏​ទន់ភ្លន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ការបំផុស​ទាំងនោះ​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ។